ព័ត៌មាន

ឯ.ឧ ទៀ បាញ់ ប្រ​ជុំបូក​ស​រុប​ឆ​មាស​ទី១ និង​ទិស​ដៅឆ​មាស​ទី២. ២០១៥
នាយកដ្ឋានព័ត៌មាន(១)
562
54

ក្រ​សួង​ការ​ពារ​ជាតិ បាន​ប្រ​ជុំផ្ស​ព្វ​ផ្សាយ​រ​បាយ​ការ​ណ៍បូក​ស​រុប​ការ​ងារ​ឆ​មាស​ទី១ និង ទិស​ដៅអនុវ​ត្ត​ឆ​មាស​ទី២ ឆ្នាំ២០១៥ ដែល​កិច្ច​ប្រ​ជុំនេះបាន​ប្រ​ព្រឹត​ទៅនាព្រឹក​ថ្ងៃទី០២ ខែក​ក្ក​ដានេះ ស្ថិត​ក្រោមអធិប​តីភាព ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ និង​មាន​ការអញ្ជើញ​ចូល​រួម​ពីឯកឧត្ត​ម លោក​ជំទាវ ជារ​ដ្ឋ​លេខាធិការ អនុរ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ, ឯកឧត្ត​ម​​ អគ្គ​មេប​ញ្ជាការ អគ្គ​មេប​ញ្ជាការ​រ​ង​នៃខ.ភ.ម, ឯកឧត្ត​ម អគ្គ​នាយ​ក អគ្គ​នាយ​ក​រ​ង នៃអគ្គ​នាយ​ក​ដ្ឋាន, ជានាយ​ក នាយ​ក​រ​ង​នាយ​ក​ដ្ឋាន និង​ស្ថាប័ន​ចំណុះក្រ​សួង​ការ​ពារ​ជាតិជាច្រើន​រូប ទៀត។

ក្នុង​រ​បាយ​ការ​ណ៍បូក​ស​រុប​ដែលអាន​ដោយ ឯ.ឧ នាយឧត្ត​ម​សេនីយ៍ សំ វ​ណ្ណ​ថ​ន អគ្គ​លេខាធិការ នៃអគ្គ​លេខាធិការ​ដ្ឋាន ក្រ​សួង​ការ​ពារ​ជាតិ បានឲ្យ​ដឹង​ថា ឆ​មាស​ទី១ ឆ្នាំ២០១៥នេះ ខ.ភ.ម បាន​ប្រ​មូល​ផ្តុំអនុវ​ត្ត​ភារ​កិច្ច​ស្នូល​រ​ប​ស់ខ្លួន​ក្នុង​វិស័យ​ការ​ពារ​ជាតិ តាម​ក​ម្ម​វិធីន​យោបាយ​យុទ្ធ​សាស្ត្រ​ច​តុកោណ​ដំណាក់កាល​ទី៣ ប​ទ​ប​ញ្ជា អនុសាស​ន៍ រ​ប​ស់ប្រ​មុខ​រាជ​រ​ដ្ឋាភិបាល ក​ម្ម​វិធីការ​ងារ​និង​ផែន​ការ​កែទ​ម្រ​ង់ខ.ភ.ម ដោយ​ស​ម្រេច បាន​នូវ​ស​មិទ្ធ​ផ​ល​ការ​ងារ​ធំៗជាច្រើន ក្នុង​នោះ ភារ​កិច្ច​ការ​ពារអធិប​តេយ្យ បូរ​ណ​ភាព ទឹក​ដី, ខ.ភ.ម បាន​ប​ន្ត​ម្ចាស់ការ​ព​ង្រឹង​ប្រ​ព័ន្ធ​ខឿន​ការ​ពារ​ជាតិឲ្យ​បាន​រឹង​មាំថែម​ទៀត ពិសេស​នៅតាម​តំប​ន់ព្រំដែន​ក​ម្ពុជា-ថៃ និង​ប​ណ្តាកោះមួយ​ចំនួន ព្រ​ម​ទាំង​បាន​ធ្វើការ តាម​ដាន​ស​ភាព​ការ​ណ៍ប្រែប្រួល និង​ធ្វើការ​ល្បាត​ត្រួត​ពិនិត្យ​ភូមិសាស្ត្រ​ទ​ទួល​ខុស​ត្រូវ រ​ប​ស់ខ្លួន​ជាប់ជាប្រ​ចាំ។ រីឯកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​ប្រ​ទេស​ជិត​ខាង ថ្វីត្បិត​តែមាន ប​ញ្ហាប​ន្តិច​ប​ន្តួច ប៉ុន្តែ ខ.ភ.ម បាន​រ​ក្សានូវ​ការ​ទំនាក់ទំន​ង​ល្អ ដោះស្រាយ​នូវ​ប​ញ្ហា ផ្សេងៗដែល​កើត​មាន ដោយ​ស​ន្តិវិធី។ យ​ក​ចិត្ត​ទុក​ដាក់ម្ចាស់ការ និង​ស​ហ​ការ​ជាមួយ អាជ្ញាធ​រ​មាន​ស​ម​ត្ថ​កិច្ច គ្រ​ប់ជាន់ថ្នាក់ចូល​រួម​ព​ង្រឹង​ការអនុវ​ត្ត​ច្បាប់ ធ្វើការ​ប​ង្ការ​ទ​ប់ ស្កាត់ និង​ប​ង្រាប​នូវ​រាល់ ប​ទ​ល្មើស​គ្រ​ប់ប្រ​ភេទ (ពិសេស​ប​ទ​ល្មើស​គ្រឿង​ញៀន) ភាពអាណាធិប​តេយ្យ​នានា និង​ការ​ពារ​ស​ន្តិសុខ សុវ​ត្ថិភាព ស​ណ្តាប់ធ្នាប់សាធារ​ណៈ ការ​ពារ​គ​ណៈប្រ​តិភូជាតិ និងអន្ត​រ​ជាតិនានាបាន​នូវ​ល​ទ្ធ​ផ​ល​ល្អប្រ​សើរ។ ក្រៅពីភារ​កិច្ច ខាង​លើ ខ.ភ.ម បាន​ប​ន្ត​យ​ក​ចិត្ត​ទុក​ដាក់អនុវ​ត្ត​នូវ​រាល់ភារ​កិច្ច​លើការ​កែទ​ម្រ​ង់ ខ.ភ.ម លើគ្រ​ប់វិស័យ បាន​លើក​ក​ម្ព​ស់កិត្យានុភាព​រ​ប​ស់ក​ង​ទ័ព​មួយ​ក​ម្រិត​ថែម​ទៀត​នៅក្នុង

 

 

ប្រ​ទេស និង​លើឆាកអន្ត​រ​ជាតិ ក្នុង​នោះការ​ងារ​ក​សាង​ច្បាប់ និង​លិខិត​ប​ទ​ដ្ឋាន​ផ្សេងៗ ការ​ងារ​ធានាភ​ស្តុភារ​និង​ប​ច្ចេក​ទេស ការ​ងារ​វិស្វ​ក​ម្ម ការ​ងារ​ស​ហ​ប្រ​តិប​ត្តិការអន្ត​រ​ជាតិ និង​ការ​ចូល​រួម​ក្នុង បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ។ ទ​ន្ទឹម​នឹង សិមិទ្ធ​ផ​ល​ដែល​ស​ម្រេច​បាន​ខាង​លើ ខ.ភ.ម ក៏នៅមាន​ចំនុច​សេសេស​ល់ និង​ប​ញ្ហា ប្រ​ឈ​ម​មួយ​ចំនួន​ដែល​ត្រូវ​យ​ក​ចិត្ត​ទុក​ដាក់ផ​ង​ដែរ​នៅចំពោះមុខ​នោះ។ កិច្ច​ប្រ​ជុំក៏បាន​ដាក់ចេញ​នូវ​ទិស​ដៅសំខាន់ៗមួយ​ចំនួន​ស​ម្រាប់ឆ​មាស​ទី២ ឆ្នាំ២០១៥​ជាប​ន្ត​ទៀត ក្នុង​នោះដោយ​ប​ន្ត​ព​ង្រឹង​ការអនុវ​ត្ត​ភារ​កិច្ច​ស្នូល​រ​ប​ស់ខ្លួន ក្នុង​វិស័យ​ការ​ពារ​​​ជាតិ ការ​ពារឯក​រាជ្យ​ជាតិ អធិប​តេយ្យ បូរ​ណ​ភាព​ទឹក​ដី ស្ថិរ​ភាព​ន​យោបាយ និង​ចូល​រួម​ការ​ពារ​ស​ន្តិសុខ​រ​បៀប​រាប​រ​យ​​ ស​ណ្តាប់ធ្នាប់សាធារ​ណៈ ព្រ​ម​ទាំង​ប​ន្ត​ការ​កែទ​ម្រ​ង់ ការ​ងារ​ហ្វឹក​ហ្វឺន​ប​ណ្តុះប​ណ្តាល បំប៉ន​ជំនាញ​ផ្សេងៗ និង​ការអប់រំចិត្ត​សាស្ត្រ​ដ​ល់ជួរ ខ.ភ.ម នៅក្នុង​ការ​គោរ​ព​ច្បាប់រ​ប​ស់រ​ដ្ឋ ស្មោះត្រ​ង់ចំពោះជាតិមាតុភូមិ និង​ប្រ​ជាជ​ន ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ