ព័ត៌មាន

គ្រូ​ពេទ្យ​កង​ទ័ព​ចាក់​វ៉ាក់​សាំង​ដូស​ជំរុញ​ ជូន​ប្រជា​ពលរដ្ឋ​ខ័ណ្ឌ​ទួល​គោក​
នាយកដ្ឋានព័ត៌មាន(៣)
394
2622 គ្រូ​ពេទ្យ​កង​ទ័ព​ចាក់​វ៉ាក់​សាំង​ដូស​ជំរុញ​ ជូន​ប្រជា​ពលរដ្ឋ​ខ័ណ្ឌ​ទួល​គោក

       ដើម្បី​អនុវត្ត​ន៍តា​មអនុសាសន៍​ដ៏​ខ្ពង់​ខ្ពស់​របស់​ សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​ ដែល​បា​នថ្លែង​ក្នុ​ងឱកាស​បើក​យុទ្ធ​នា​ការ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ-១៩​ កាល​ពី​ថ្ងៃទី​១១​ ខែ​តុលា ​ឆ្នាំ​២០២១ ​ពិសេស​ផែន​ការ​របស់​រាជរដ្ឋា​ភិបាល​ ក្នុង​ការ​កាត់​បន្ថ​យ​ឲ្យ​បាន​ជា​អតិប្បរិមា​ នូវ​ការ​ឆ្លង​មេ​រោគ​ថ្មី​ និង​កាត់​បន្ថយ​ការ​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ-១៩​ ឲ្យ​មាន​ប្រសិទ្ធ​ភាព​ ក្រុម​ការ​ងា​រចាក់​វ៉ាក់​សាំង​របស់​ក្រសួង​ការ​ពារ​ជាតិ​ បាន​ដាក់​ពង្រាយ​គ្រូ​ពេទ្យ​យោធា ​ក្នុង​រាជ​ធានី​ភ្នំពេញ ​ក្នុង​នោះមា​ន​ ៦​ខណ្ឌ​ គឺ​ទួលគោក ​ខណ្ឌ​មាន​ជ័យ​ ពោធិ៍​សែន​ជ័យ​ កំបូល ​ដង្កោ និ​​ង​ខណ្ឌ​ឬស្សី​កែវ​ រួម​សហការ​ជា​មួយ​គ្រូ​ពេទ្យ​របស់​ក្រសួង​សុខា​ភិបាល ​និង​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ ដើម្បី​ចាក់​ដូស​ជំរុញ​ជូន​ប្រជា​ពល​រដ្ឋ​ឲ្យ​បាន​សម្រេច​តាម​ផែន​ការ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែល​សម្តេចតេជោបាន​បញ្ជាក់​ថា​៖ នឹង​បើ​កប្រទេស​ឡើង​វិញ​ឆាប់ៗ​នេះ​។​

       ​​ ប្រជាពលរដ្ឋក្នុ​ងខ័ណ្ឌ​ទួល​គោក​ ដែល​មក​ទទួល​វ៉ាក់​សាំង​ដូស​ជម្រុញ ​បាន​សំ​ដែង​នូវ​ទឹក​មុខ​រីករាយ​ និង​ថ្លែង​អំណរ​គុណ​ សម្តេច​តេជោ ​ហ៊ុន ​សែន​ ដែល​បាន​ខិត​ខំ​អស់​ពីក​ម្លាំង​កាយ​ចិត្ត​ ក្នុង​ការ​ស្វេះ​ស្វែង​រក​វ៉ាក់​សាំង​មក​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​មិ​ន​គិត​ថ្លៃ​។​ ទាំង​នេះ​គឺ​ដើម្បី​បាន​បញ្ជាក់​ថា​៖ សម្តេច​តែង​បាន​គិត​គូរ​ជា​ប្រចាំ​ចំពោះ​សុខុមាល​ភាព​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​។​ សកម្មភាព​ដ៏​ប្រពៃ​របស់​ក្រុម​គ្រូ​ពេទ្យ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ជា​ទំនុក​ចិត្ត​ដ៏​ល្អ​របស់​សម្តេច​ប្រមុខ​រាជ​រដ្ឋាភិបាល​ ដើម្បី​ពន្លឿន​ផែន​ការ​សកម្មភាព​ចាក់​ដូស​ជម្រុញ​ ឲ្យ​សម្រេច​បាន​តាម​ការ​គ្រោង​ទុក​ ដើម្បី​ឈាន​ទៅ​បើក​ប្រទេស​ឡើង​វិញ​ ដែល​សម្តេច​សង្ឃឹ​ម​ថា​ អាច​ប្រព្រឹត្ត​ទៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​។​ ពិសេស​បំផុត​គឺ​ការ​បើក​ឡើង​វិញ​នូវ​វិស័យ​សេដ្ឋកិច្ច​ និង​ទេស​ចរណ៍​ ដែល​ជា​វិស័យ​ស្នូល​នៃ​ដង្ហើម​រស់​ របស់​ប្រទេស​ជាតិ​ និង​ប្រជា​ពលរដ្ឋ​ទាំង​មូល​។​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ថ្មីៗ​នេះ ​បាន​សំ​ដែង​ក្តី​រីក​រា​យដោយ​ពិនិត្យ​ឃើញ​ដំណើរ​ការ​ចាក់​វ៉ាក់​សាំង​ បាន​រហូត​ដល់​ជិត​១៤​លាន​នា​ក់។​ ដោយ​សារ​កំណើន​អត្រា​ចាក់​វ៉ាក់​សាំង​កូវីដ-១៩​ គិត​ត្រឹម​ថ្ងៃ​ទី​១៨​ ខែ​តុលា ​ឆ្នាំ​២០២១ ​មាន ​៩៩,៥៤% ​ធៀប​ជា​មួយ​ចំនួន​ប្រជាជន​គោល​ដៅ​ ១០​លាន​នា​ក់ និង​លើ​កុមារ​-​យុវវ័យ​អាយុពី​ ១២​ឆ្នាំ​ ទៅ​ក្រោម ​១៨​ឆ្នាំ​ មាន​ ៩០,៣៣% ធៀបជា​មួយ​ចំនួន​ប្រជាជន​គោល​ដៅ​ ១,៩៦៦,៩៣១ ​នាក់​ និង​លើ​កុមារ​អាយុពី​ ០៦​ឆ្នាំ ​ដល់​ក្រោម​ ១២​ឆ្នាំ​ មាន ​៩៩,០៤% ​ធៀប​ជា​មួយ​នឹង​ប្រជាជន​គោល​ដៅ​ ១,៨៩៧, ៣៨២ នាក់​។ ​សម្តេច​ប្រមុខ​រាជ​រដ្ឋាភិបាល​មាន​សង្ឃឹម​ថា​៖ កិច្ចសហប្រតិបត្តិការ​ រវាង​ក្រុម​គ្រូ​ពេទ្យ​ក្រុម​ការងារ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩​របស់​ក្រសួង​ការ​ពារ​ជាតិ​ ក្រុម​គ្រូ​ពេទ្យ​ក្រសួង​សុខា​ភិបាល ​និង​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ពិត​ជា​ឆ្លើយ​តប​តាម​បំណង​ប្រាថ្នា​របស់​សម្តេច​ និង​ផែន​ការ​គ្រោង​បើក​ប្រទេស​ឡើង​វិញ ​ឲ្យ​បាន​ឆាប់​រហ័ស​ ដើម្បី​ស្តារ​សេដ្ឋកិច្ច​ និង​លើក​កម្ពស់​ជីវភាព​រ​ស់​នៅរបស់​ប្រជាពលរដ្ឋ​ឡើង​វិញ​។​ ទោះ​បី​ជា​យ៉ាង​ណា​ សម្ដេច​ពិជ័យ​សេ​នា ទៀ ​បាញ់​ នៅ​តែ​អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ ​កម្មករ​និយោជិត ​និង​វិស័យ​ឯកជន​ ចូល​រួម​សហការអ​នុវត្ត​គោល​នយោ​បាយ​ចាក់​វ៉ាក់​សាំង​ដូស​​ជំរុញ​ របស់​រា​ជរដ្ឋាភិ​បាល​ ឲ្យ​ទទួល​បា​នជោគ​ជ័យ​ ព្រម​ទាំង​ចូល​រួម​អនុវត្ត​វិធាន​ការ​ “៣​ការពារ​ និង​ ៣​កុំ”​ ជានិច្ច​ ៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ