ព័ត៌មាន

គ្រូ​ពេទ្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ចាក់​វ៉ាក់​សាំង​ដូស​ជំរុញ​សង្កាត់​កំបូល ​ខណ្ឌ​កំបូល ​រាជ​ធានី​ភ្នំពេញ
នាយកដ្ឋានព័ត៌មាន(៣)
355
2621 គ្រូ​ពេទ្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ចាក់​វ៉ាក់​សាំង​ដូស​ជំរុញ​សង្កាត់​កំបូល ​ខណ្ឌ​កំបូល ​រាជ​ធានី​ភ្នំពេញ

       សូម​គោរព​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជៅជា​​ទីបំផុត​ចំពោះ​ សម្តេច​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ដែល​បាន​ស្វះ​ស្វែង​រក​វ៉ាក់​សាំង​សំរាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​រាត​ត្បាត​​កូវីដ​.១៩​ជា​សកល​។​ 

       ក្នុង​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់​សាំង​ដូស​ជំរុញ​ ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ​ប្រមុខ​រាជ​រដ្ឋាភិបាល ​បាន​បន្ត​ផ្តល់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ-១៩​ ចាក់​ជូន​ប្រជា​ពលរដ្ឋ ​តាម​រយៈ​អោយ​កម្លាំង​ក្រុម​គ្រូ​ពេទ្យ​កង​ទ័​ព ចុះ​មក​ធ្វើ​ការ​ចាក់​វ៉ាក់​សាំង​ ដូស​ទី៣​ ឬ​ដូស​ជំរុញ​ ជូន​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ ​កម្មករ ​កម្មការិនី ​និយោជិត​ ដែល​កំពង់​រ​ស់​នៅ ​ក្នុង​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ ​ក្នុង​គោល​បំណង​ការពារ​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ​ ពី​ការ​ឆ្ល​ង​ជម្ងឺ​កូវីដ.១៩​។ នេះ​ជា​ប្រសាសន៍​​លើក​​ឡើង​​រប​ស់​​ ឧត្ត​ម​សេនីយ៍​ទោ​ អ៊ុង ​សារ៉ា​ន់​ នាយ​រង​សេនា​ធិការ ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​ក្នុង​ពេល​ជួប​សំភាសន៍ ​ជា​មួយ​អ្នក​យក​ព័ត៌​មាន​ទូរទស្សន៍​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ប៉ុស្តិ៍​លេខ​៥​ ក្នុង​ឱកាស ​ក្រុម​គ្រូ​ពេទ្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ចុះ​ចាក់​វ៉ាក់​សាំង​ដូស​ជំរុញ​ ជូន​ប្រជាពលរដ្ឋ​ និង​កម្មករ​ កម្មការ​រិនី​ និយោ​ជិត​ នៅ​ក្នុង​មូល​ដ្ឋាន​ តាម​សង្កាត់​ និង​សាលា​រៀន​ ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ​​កំបូល ​រាជធានី​ភ្នំពេញ​។​ ក្នុង​យុទ្ធនា​ការ​ ចាក់​វ៉ាក់​សាំង​ដូស​ជំរុញ ​ជូន​បង​ប្អូន​ប្រជា​ពលរដ្ឋ ​និង​កម្មករ​ និយោ​ជិត​ ក្នុង​ខណ្ឌ​កំបូល ​បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​បាន​ប្រើ​ប្រាស់​កម្លាំង​ក្រុម​គ្រូ​ពេទ្យ ​ចំនួន​ ៥០​នាក់ ​ដើម្បី​ចាក់​ដូស​ជំរុញ ​ជូន​ប្រជាពលរដ្ឋ​ និង​កម្មករ​ និយោជិត ​ដែល​មាន​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង​ទៅ​ ដែល​កំពុង​រស់​នៅ​ក្នុង​សង្កាត់​ កំបូល​។ 

         ឯកឧត្តម ​អ៊ុង ​សា​រ៉ាន់​ ដែល​បាន​ដឹក​នាំ​កម្លាំង​ គ្រូ​ពេទ្យ​កង​រាជ​អាវុធ​ហត្ថ​ ចុះ​ប្រតិបត្តិ​ចាក់​វ៉ាក់​សាំង​ក្នុង​វត្ត​កំបូល ​សង្កាត់​កំបូល​ ខណ្ឌ​កំបូល ​ដោយ​បាន​ធ្វើ​ការ​សហការ​ជា​មួយ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ​នឹង​កម្លាំងអាជ្ញាធរ​មូល​ដ្ឋា​ន ក្នុង​ការ​រៀបចំ​ផ្សព្​វផ្សាយ​ប្រមូល​ផ្តុំ​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ និង​កម្មករ​ និយោ​ជិត​ ម​ក​ទទួល ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ​១៩ ដូស​ជំរុញ​ទៅ​តាម​ពេល​វេលា​ និង​នៅ​តាម​ទីតាំង​ដែល​បាន​កំណត់​ដោយ​អាជ្ញាធរ​មូល​ដ្ឋាន​។ ឧត្តម​សេនីយ៍​ទោ​ អ៊ុង​ សា​រ៉ាន់​ បាន​បញ្ជាក់​បន្ថែម​ថា​៖ ក្រុម​គ្រូពេទ្យ​របស់​ក​ងយោធ​ពល​ខេមរ​​ភូមិន្ទ​ ដែល​បាន​ចុះចាក់​វ៉ាក់​សាំង​ ជូន​បង​ប្អូន​ប្រជាពលរដ្ឋ ​និង​កម្មករ​ និយោ​ជិត ​ក្នុង​សង្កាត់​កំបូល ​បាន​យក​ចិត្ត​ទុក​ដាក់​ ណែ​នាំ​ ឲ្យ​បង​ប្អូ​ន​ ប្រជាពលរដ្ឋ​ ដែល​មក​ទទួល​វ៉ាក់​សាំង​ដូស​ជំរុញ ​ត្រូវ​បន្ត​ចូល​រួម​អនុវត្ត​នូវ​វិធាន​ការ​នានា​ របស់​ក្រសួង​សុខា​ភិបាល ​ដោយ​ត្រូវ​អនុវត្ត​ ពាក់​ម៉ាស់​ រក្សា​គម្លាត​សុវត្ថិភាព​ពី​បុគ្គល​ ទៅ ​បុគ្គល​ ១​ម៉ែត្រ​​កន្លះ​ឡើង​ទៅ​ បាញ់​អាលកុល ​ធ្វើ​អនាម័យ​ ជា​ពិសេស​ អនុវត្ត​វិធា​នការ​ ៣​ការពារ​ ៣​កុំ ​របស់ ​ប្រមុខ​រាជ​រដ្ឋាភិបាល ​អោយ​បាន​ជាប់​ជា​ប្រចាំ​។ ក្នុង​យុទ្ធ​នា​ការ​ចាក់​វ៉ា​ក់សាំង​ជូន​ប្រជាពល​រដ្ឋ​នៅ​ក្នុង​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ ​ចាប់​តាំង​ពី​ខែ​ឧសភា ​មក ​​គឺ​ជាការ​គិត​គូរ​ខ្ពស់​ពី​ សម្តេច​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​រង​ហានិភ័យ​ខ្ព​ស់ ទទួល​បាន​វ៉ាក់​សាំង​ការ​ពារ​សុខ​ភាព​ របស់​បង​ប្អូន​។​

         សូម​ប​ញ្ជា​ក់ថា៖ ​ក្រុម​ការងារ​ចាក់​វ៉ា​ក់សាំង​បង្ការ​ជំ​ងឺកូវី​ដ១៩​ របស់​ក្រសួង​ការពារ​ជាតិ​ បាន​ចាប់​ផ្តើម យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​(ដូសទី៣) ​ឬ ​ដូស​ជំរុញ​ ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជ​ធានី​ភ្នំពេញ ​កាលពី​ថ្ងៃ​ទី​១១​ ខែ​តុលា ​ឆ្នាំ​២០២១​ កន្លង​ទៅ​នេះ​ ដោយ​ប្រតិបត្តិ​នៅ​ក្នុង​ខណ្ឌ​ចំនួន​ ៦​ រួម​មាន​៖​ ខណ្ឌ​មាន​ជ័យ​,​ ដង្កោ,​ កំបូល, ​ពោធិ៍​សែន​ជ័យ​,​ ឫស្សីកែវ​,​ ទួល​គោក ​និង​ខណ្ឌ​សែន​សុ​ខ ចំនួន ​១​សង្កាត់​ផង​ដែរ​។​ បង​ប្អូន​ប្រជាពលរដ្ឋ ​កម្មករ ​កម្មការិនី ​និយោ​ជិត ​ដែល​បាន​កំពុង​រស់​នៅ ​ក្នុង​ខណ្ឌ​កំបូល ​រាជ​ធានី​ភ្នំពេញ​បាន​ចូល​រួម​ចាក់​វ៉ាក់​សាំង​ ដូស​ជំរុញ​នេះ​យ៉ាង​ច្រើន​កុះករ ​ស្រប​ទៅ​តាម​ការ​រៀបចំ​របស់​អាជ្ញាធរ​មូល​ដ្ឋាន​​។ ឯកសារ​ដែល​តម្រូវ​សម្រា​ប់​ភ្ជាប់​ជា​មួយ​ក្នុង​ពេល​ទៅ​ចាក់​ដូស​ជំរុញ ​គឺ​ទី​១​ គឺ​ត្រូវ​មាន​បណ្ណ​ចាក់​ វ៉ាក់​សាំង​, បើមិ​ន​ទាន់​បាន​ប័ណ្ណ​ត្រូវ​ភ្ជាប់​ទៅ​ជា​មួយ​លិខិត​ទម្រង់​ចាក់​វ៉ាក់​សាំង​កាល​ពី​ដូសទី​១​ និង​ទី២​ ដែល​បង​ប្អូន​ប្រជាពលរដ្ឋ​បាន​ចាក់​កន្លង​មក​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ