ព័ត៌មាន

ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​វង្ស​ ពិសេន ​ចុះ​ពិនិត្យ​ការ​ចាក់​វ៉ាក់​សាំង​កូវីដ​-១​៩ ​ដូស​ជម្រុញ ​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែ​ន​ជ័យ​ និង​ខណ្ឌ​មាន​ជ័​យ​
នាយកដ្ឋានព័ត៌មាន(៣)
402
2620 ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​វង្ស​ ពិសេន ​ចុះ​ពិនិត្យ​ការ​ចាក់​វ៉ាក់​សាំង​កូវីដ​-១​៩ ​ដូស​ជម្រុញ ​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែ​ន​ជ័យ​ និង​ខណ្ឌ​មាន​ជ័​យ

      ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ វង្ស​ ពិសេន ​អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ព​លខេមរ​ភូមិន្ទ​ នៅ​ថ្ងៃ​ទី​១៨​ ខែតុលា ​ឆ្នាំ​២០២១​ នេះ​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ដំណើរ​ការ​ចាក់​វ៉ាក់​សាំង​កូវីដ-១៩​ ដូស​ជម្រុញ​ជូន​ប្រជា​ពលរដ្ឋ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័​យ និង​ខណ្ឌ​មាន​ជ័យ​។

      សូម​បញ្ជាក់​ថា​៖ ការ​ចាក់​វ៉ាក់​សាំង​ បង្ការ​ជំងឺ​កូវីដ​-១៩ ​ពី​សំណាក់​ក្រុម​ពេទ្យ​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​នេះ បាន​ចាប់​ផ្តើម ​បើក​យុទ្ធនា​ការ​ចាក់​ចាប់​ថ្ងៃទី​១១ ​ខែ​តុលា ​ឆ្នាំ​២០២១​ នៅ​ក្នុង​ខណ្ឌ​ចំនួន ​៦​ របស់​រាជ​ធានី​ភ្នំពេញ ​ដែល​រួម​មាន​៖ ​ខណ្ឌ​មាន​ជ័យ​​, ​ខណ្ឌ​ដង្កោ​,​ ខណ្ឌ​កំបូល​,​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​​, ​ខណ្ឌ​ឫស្សីកែវ​,​ ខណ្ឌ​​ទួល​គោក​ និង​ខណ្ឌ​សែន​សុខ​។

      បើ​តាម​សេចក្តី​រាយ​ការណ៍​ពី​មន្ត្រី​សុខាភិបាល ​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​រហូត​មក​ដល់​ពេល​នេះ​ដំណើរ ​ការ​ចាក់​វ៉ាក់​សាំង​ដូស​ជំរុញ​ បាន​ប្រព្រឹត្ត​ទៅ​មាន​ភាព​ល្អ​ប្រសើរ​តាម​​គ្រោង​ទុក​ និ​ងមិ​នមា​នឧបសគ្គ​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​ឡើយ​ ប្រជា​ពលរដ្ឋ​ បាន​ម​កចូល​រួម​ចាក់​វ៉ាក់សាំង​​ដូស​ជំរុញ​នេះ ​យ៉ាង​ច្រើ​ន​កុះករ​។

       ឯកឧត្តម​ វង្ស​ ពិសេន ​បាន​គូស​បញ្ជាក់​ថា​៖ នេះ​គឺ​ជា​ការ​បោះ​ជំហ៊ាន​ទៅ​មុខ​របស់​កម្ពុជា ​លើ​ការងារ​ផ្តល់​ការ​ចាក់​វ៉ាក់​សាំង​កូវីដ-១៩​ ជូន​ប្រជាពលរដ្ឋ ​ដើម្បី​ពង្រឹង​ភាព​ស៊ាំ​ក្នុង​សហគមន៍ ​ការ​កាត់​បន្ថយ​ហានីភ័យ​ នៃ​ការ​រា​តត្បាត​ដោយ​ជម្ងឺ​កូវីដ-១៩។​

       តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី​ ឯកឧត្តម ​វង្ស​ ពិសេន ​បាន​ផ្ដាំផ្ញើ​ទៅ​ប្រជាពល​រដ្ឋ​គ្រ​ប់​រូប​ ឲ្យ​អនុវត្តន៍​​បាន​ខ្ជាប់​ខ្ជួន​តាម​វិធាន​ការ​ ៣​ការ​ពា​រ និង​៣​កុំ ​ដែល​ជា​អនុសាសន៍​របស់ ​សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃ​រា​ជ​រដ្ឋាភិបាល​កម្ពុជា​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ