ព័ត៌មាន

ឧត្តម​សេនីយ​ទោ​ សុ​ខ ​ប៉ាង ​ត្រួត​ពិនិត្យ​កា​រចាក់​វ៉ាក់​សាំង​ ក្រុម​គ្រូ​ពេទ្យ​ បញ្ជាការ​ដ្ឋាន​ការពារ​អាកាស ​កង​ទ័ព​ជើង​គោក​
នាយកដ្ឋានព័ត៌មាន(៣)
381
2617 ឧត្តម​សេនីយ​ទោ​ សុ​ខ ​ប៉ាង ​ត្រួត​ពិនិត្យ​កា​រចាក់​វ៉ាក់​សាំង​ ក្រុម​គ្រូ​ពេទ្យ​ បញ្ជាការ​ដ្ឋាន​ការពារ​អាកាស ​កង​ទ័ព​ជើង​គោក​

       ក្រុម​គ្រូ​ពេទ្យ​កង​ឯកភាព ​បញ្ជាការ​ដ្ឋាន​ការ​ពារ​អាកាស ​កង​ទ័ព​ជើង​គោក​ បាន​កំពុង​ដំណើរ​ការ​យ៉ាង ​សស្រាក់​សស្រាំ​ ក្នុង​ការ​ផ្ដល់​សេវា ​ចាក់​វ៉ាក់​សាំង​ កូវីដ​-​១៩​ ម្ជុល​ទី​៣​ ដូស​ជម្រុញ​ ជូន​ដល់​ប្រជា​ពលរដ្ឋ​ ព្រះ​សង្ឃ ​កម្មករ​ កម្មកា​រិនី​ និង​ជន​បរទេស​ នៅ​ក្នុង​សង្កាត់​ចោម​ចៅ​៣​ និង​សង្កាត់​កាកាប​ទី​២​ ខណ្ឌ​ពោធិ៍សែ​ន​ជ័យ ​រាជ​ធានី​ភ្នំពេញ ​ដើម្បី​បង្កើត​ឲ្យ​មាន​ភាព​ស៊ាំ​សហគមន៍​រឹង​មាំ​ពិត​ប្រាកដ​មួយ​ ក្នុង​ការ​ទប់​ទល់​​នឹង​មេរោគ​ covid-19​ និង​ឈាន​ទៅ​រក​ភាព​ប្រក្រតី​ភាព​ឡើង​វិញ​តាម​គន្លង​ថ្មី​។​

        នៅ​ព្រឹក​ថ្ងៃទី​១​៨ ខែ​តុលា ​ឆ្នាំ​២០២១​ ឧត្តម​សេនីយ៍​ទោ​ សុខ ​ប៉ាង​ មេ​បញ្ជាការ​ បញ្ជាការ​ដ្ឋាន​ការពារ​អាកាស ​កង​ទ័​ពជើ​ងគោ​ក​ ក៏​បា​នចុះ​ត្រួត​ពិនិត្យ​ដំណើរការ​ចា​ក់វ៉ាក់​សាំង​ និង​បាន​ជួប​សំណេះ​សំណាល​ជា​មួយ​ប្រជាពលរដ្ឋ ​កម្មករ ​កម្មកា​រិនី​ អំពី​កា​រមក​ទទួល​សេវា​វ៉ាក់​សាំង​ ដើម្បី​ឱ្យ​ត្រឹម​ត្រូវ​តាម​គោល​ការណ៍​កំណត់​របស់​ក្រុម​ការ​ងារ​ប្រតិបត្តិ។​ ឧត្តម​សេនីយ៍​ទោ​ សុខ​ ប៉ាង​ បាន​ផ្ដាំ​ផ្ញើ​ក្រុម​ការងារ​គ្រូ​ពេទ្យ ​បញ្ជាការ​ដ្ឋាន​ការពារ​អាកាស​ កង​ទ័​ពជើង​គោក​ និង​អាជ្ញាធរ​ដែន​ដី​គ្រប់​លំដាប់​ថ្នាក់​ សូម​បន្ត​សហការ​គ្នា​ ទាំង​កិច្ច​ការ​គ្រប់​គ្រង​ ការ​រក្សា​សន្តិសុខ​សាធារណៈ ​និង​នីតិ​វិធី​ផ្ដល់​សេវា​ វ៉ាក់​សាំង​កូវីដ​១៩​ ឱ្យ​មាន​តម្លាភាព​ខ្ពស់​ ត្រឹ​មត្រូវ​តាម​ស្តង់​ដា​បច្ចេក​ទេស​របស់​ក្រសួង​សុខាភិបាល​ និង​បន្ត​ឲ្យ​អាជ្ញាធរ​អំពាវ​នាវ​បង​ប្អូន​ប្រជាពលរដ្ឋ​ ព្រះ​សង្ឃ ​កម្មករ​ កម្មការិនី​ ដែល​បាន​ចាក់​វ៉ាក់​សាំង​ ដូស​ទី​១​ ដូស​ទី​២ ​ត្រឹម​ត្រូវ​តាម​រយៈ​ពេល​កំណត់​មក​ទទួល​សេវា​ វ៉ាក់​សាំង​ម្ជុល​ទី៣ ​ដែល​ជា​ដូស​ជម្រុញឲ្យ​បាន​គ្រប់ៗ​គ្នា​ និង​សូម​ឱ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​របស់​យើង​ បន្ត​គោរព​វិធាន​ការ​ការពា​រ​នានា​ របស់​ក្រសួងសុ​ខាភិ​បាល ​និង​វិធាន​កា​ររបស់​រាជ​រដ្ឋា​ភិបាល​ ៣​ការពា​រ ៣​កុំ ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ ទោះ​បី​បាន​ទទួល​សេវា​វ៉ាក់​សាំង​ ដូស​ជម្រុញ​នេះ​រួច​ហើ​យ​ក៏​ដោយ​។​

        សូម​បញ្ជាក់​ថា​៖ នៅ​គ្រប់​គោល​ដៅ​ ដែល​ក្រុម​គ្រូ​ពេទ្យ​ បញ្ជាការ​ដ្ឋាន​ការពារ​អាកាស ​កង​ទ័​ពជើង​គោក ​ផ្ដល់​សេវា​វ៉ាក់​សាំង​ កូវីដ​១៩​ នៃ​ម្ជុល​ទី​៣​ ដូស​ជម្រុញ​នេះ​ មាន​ការ​បញ្ចាំង​ស្លាយ​អប់រំ​ ស្តី​អំពី​វិធាន​ការ​សុខាភិបាល​ ពី​សកម្ម​ភាព​ថ្នាក់​ដឹក​នាំ​ប្រមុខ​រាជ​រដ្ឋាភិបាល ​ក្រសួង​ការ​ពារ​ជាតិ​ និង​សកម្មភាព​ ខ.ភ.ម ​ក្នុង​ការ​ចូល​រួមការ​ពារ​បូរណភាព​ទឹក​ដី​ ថែ​រក្សា​សុខ​សន្តិភាព​ ការ​អភិវឌ្ឍ​ន៍​ជាតិ​លើ​គ្រប់​វិស័យ​ និង​កា​រចាក់​វ៉ាក់​សាំង​បង្ការ​ជម្ងឺ​កូវីដ​១៩​ផង​ដែរ​។​

        យោង​តាម​របាយ​ការណ៍​របស់​ ឧត្តម​សេនីយ៍​ត្រី​ អៀ ​ហុ​ង មេ​បញ្ជាការ​រង​ បញ្ជាការ​ដ្ឋាន​ការពារ​អាកាស ​កង​ទ័ព​ជើង​គោក​ និង​ប្រធាន​ក្រុម​គ្រូពេទ្យ ​ចាក់​វ៉ាក់​សាំង​ ប្រចាំ​គោល​ដៅ​ទី​១​ បាន​ឲ្យដឹង​ថា​៖ ក្នុង​សន្ទុះ​ផែ​ន​ការ​រួម​នៅ​ក្នុង​យុទ្ធនា​ការ​ផ្ដល់​សេវា​វ៉ាក់​សាំង​ ម្ជុល​ទី៣​ ដូស​ជម្រុញ ​រប​ស់​ក្រុម​គ្រូ​ពេទ្យ​ បញ្ជាការ​ដ្ឋា​ន​ការពារ​អាកាស ​កង​ទ័ព​ជើង​គោក​ ដែល​ត្រូវ​ចាក់​ជូន​សរុប​ប្រមាណ​ជិ​ត ៨​ម៉ឺន​នា​ក់ ដែល​មុខ​សញ្ញា​ទាំង​អស់​នោះ​ ស្ថិត​នៅ​ក្នុង​ភូមិ​ចំនួន​៥​ របស់​សង្កាត់​កាកាបទី​២ ​និង​ពី​រ​ភូមិ​របស់​សង្កាត់​ចោម​ចៅ​ទី​៣​ ខណ្ឌពោធិ៍​សែន​ជ័​យ រាជ​ធានី​ភ្នំពេញ​។​ ចំពោះ​វិធាន​ការ​ចាត់​តាំង​អនុវត្ត​អង្គភាព ​បាន​រៀប​ចំ​បែង​ចែ​កក្រុម​ការងារ​ប្រតិបត្តិ ​ចុះ​ចាក់​វ៉ាក់​សាំង​ ជា​ពីរ​គោល​ដៅ​ផ្សេង​គ្នា​ ដោយ​គោល​ដៅ​ទី​១​ ឈរ​ជើង​នៅ​មូល​ដ្ឋាន​ការ​ពារ​អាកាស ​(ទួល​ត្រាច​)​ ភូមិ​ព្រៃ​ទា​១​, ភូមិ​ព្រៃ​ទា​២ ​សង្កាត់​ចោម​ចៅទី​៣​ ខណ្ឌពោធិ៍​សែន​ជ័យ​ រាជ​ធានី​ភ្នំពេញ និ​ង​គោល​ដៅទី​២​ ឈរ​ជើង​នៅ​ភូមិ​ក្បាល​ដំរី​២ ​(ទល់​មុខ​វិមាន​សព​វៀត​ណាម​)​ សង្កាត់​កាកា​ប​ទី​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រា​ជធានី​ភ្នំពេញ​។​

        ជា​ការ​ពិ​ត ស្ថិត​ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​ និង​ភាព​ឈៀសវៃ​របស់​ សម្តេច​អគ្គ​មហា​សនាបតី​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​រាជ​រដ្ឋាភិបាល​បាន​ខិត​ខំ​យ៉ាង​សកម្ម​ប្រកប​ដោយ​ស្មារតី​បុរេ​សកម្ម​ ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្ល​ងរីក​រាល​ដាល​ជំ​ងឺកូវីដ-១៩​ ដែល​កើត​ចេញ​ពី​ ព្រឹត្តិការណ៍​សហគមន៍ ​២០​ កុម្ភៈ ​តាម​រយៈ​ការ​ដាក់​ចេញ​នូវ​វិធាន​ការ​រដ្ឋបាល​ និង​វិធាន​ការ​សុខាភិបាល​ជា​ច្រើន​ ប្រកប​ដោយ​ភាព​ទន់​ភ្លន់​ បត់​បែន​ទៅ​តាម​សភាព​ការ​ណ៍ និង​ទី​តាំ​ងភូមិ​សាស្រ្ត​ជាក់​ស្តែង ​សំដៅ​ទ​ប់ស្កាត់​ កាត់​ផ្តាច់​ខ្សែ​ច្រវ៉ាក់​ចម្ល​ង និងកា​ត់​បន្ថយ​កា​រឆ្លង​បាន​ទាន់​ពេល​វេលា​ ដើម្បី​ការពារ​សុខភា​ព​ និង​អាយុ​ជីវិត​របស់​ប្រជាជន​។​

        រាជ​រដ្ឋាភិបាល​ បានកំ​ណត់​យក​ការ​ចាក់​វ៉ាក់​សាំង​ជាវិ​ធានការ​យុទ្ធសាស្រ្ត​គន្លឹះ ​សំដៅឈាន​ទៅ​សម្រេច​បាន​នូវ​ភាព​ស៊ាំ​សហគមន៍​ ដែល​ជា​កត្តា​ជម្រុញ​ក្នុង​ការ​ធានាបាន​នូវ​ការ​វិល​ត្រឡប់​ឲ្យ​បាន​ឆាប់​រហ័ស​ទៅ​រក​ "ប្រក្រតីភាពថ្មី”​ នៃជី​វភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ទូទៅ ​និង​កិច្ច​ដំណើរ​កា​រ នៃ​សង្គម-សេដ្ឋកិច្ច​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ