ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ា​ត់ ចុះ​ពិនិត្យ​ការ​ចាក់​វ៉ាក់​សាំង​ដូស​​ជំរុញ​​ជូន​​ប្រជាពលរដ្ឋ​ ដែល​រស់​នៅ ​ក្នុង​ភូមិ​សាស្រ្ត​រោង​ចក្រ​ចំនួន​ពីរ​ក្នុង​ខណ្ឌ​ដង្កោ​ និង​ខណ្ឌ​កំបូល​រាជ​ធានី​ភ្នំពេញ​
នាយកដ្ឋានព័ត៌មាន(៣)
369
2616 នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ា​ត់ ចុះ​ពិនិត្យ​ការ​ចាក់​វ៉ាក់​សាំង​ដូស​​ជំរុញ​​ជូន​​ប្រជាពលរដ្ឋ​ ដែល​រស់​នៅ ​ក្នុង​ភូមិ​សាស្រ្ត​រោង​ចក្រ​ចំនួន​ពីរ​ក្នុង​ខណ្ឌ​ដង្កោ​ និង​ខណ្ឌ​កំបូល​រាជ​ធានី​ភ្នំពេញ​

       នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ​ចម្រុះ ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​ប្រធាន​ប្រតិបត្តិ​​ចាក់​​វ៉ា​ក់​សាំង​ការ​ពារ​ជំងឺ​ឆ្លង​កូវីដ​១៩​ ក្រសួង​ការពារ​ជា​តិ អម​ដំណើរ​ដោយ​ នាយ​ឧត្តម​សេនីយ៍​ មាស​ សា​វ៉​ន អគ្គនាយក​ អគ្គនាយក​ដ្ឋាន​យោធ​សេវា​ នឹង​ជា​អនុ​ប្រធាន​ប្រតិបត្តិ​ចាក់​វ៉ាក់​សាំង​ក្រសួ​ងការ​ពារ​ជាតិ​ និង​នាយ​ឧត្តម​សេនីយ៍ ​មាស​ សំ​អុល ​អគ្គនាយក​​រង​ អគ្គនាយក​ដ្ឋាន​យោធ​​សេវា​ នាយក​ នាយក​ដ្ឋាន​បុគ្គលិក​ និង​ជា​ប្រធាន​ក្រុម​ការងារ​ផលិត​ប័ណ្ណ​ចាក់​វ៉ាក់​សាំ​ង របស់​ក្រសួង​កា​រពារ​ជាតិ​ ព្រម​ទាំង​​ឯកឧត្តម ​អស់​លោក​ ជា​ប្រធាន ​អនុ​ប្រធាន​ក្រុម​ការងារ​ចាក់​វ៉ាក់​សាំង​ ពាក់​ព័ន្ធ​ជា​ច្រើន​រូប​ នៅ​ព្រឹក​ថ្ងៃទី​១​៨​ ខែ​តុលា ​ឆ្នាំ​២០២១​នេះ​ បាន​ចុះទៅ​​ពិនិត្យ​មើល​ដំណើរការ​ នៃ​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​ដូស​ទី​៣ (ដូស​ជំរុញ) ជូន​ដល់​ប្រជា​ពលរដ្ឋ​ និង​បង​ប្អូន​កម្មករ​ កម្មការិនី ​ដែល​រ​ស់នៅ​ក្នុ​ង​ភូមិ​សាស្ត្រ​សង្កាត់​ចាក់​អង្រែ​លើ​, ចាក់​អង្រែ​ក្រោម, សង្កាត់​បឹង​ទំពន់​ទី១​, ទី២ ​ខណ្ឌ​មាន​ជ័យ​ និង​រោង​ចក្រ​ផលិត​ស្បែក​ជើង​ហ្វ័រ​ត្រេស​អ៉ីន​ធឺរណេសឺ​ណល​ ក្នុង​ខណ្ឌ​ដង្កោ, រោង​ចក្រ​ ថប​ សាម​មី​ត ក្នុង​ខណ្ឌ​កំបូល​ រាជ​ធានី​ភ្នំពេញ ​ដែល​គិត​មក​ដល់​ថ្ងៃនេះ​មាន​រយៈ​ពេល​ ០៨ថ្ងៃ​ហើយ​។

នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ា​ត់ ចុះ​ពិនិត្យ​ការ​ចាក់​វ៉ាក់​សាំង​ដូស​​ជំរុញ​​ជូន​​ប្រជាពលរដ្ឋ​ ដែល​រស់​នៅ ​ក្នុង​ភូមិ​សាស្រ្ត​រោង​ចក្រ​ចំនួន​ពីរ​ក្នុង​ខណ្ឌ​ដង្កោ​ និង​ខណ្ឌ​កំបូល​រាជ​ធានី​ភ្នំពេញ​


        ក្នុង​ឱកាស​ចុះ​ពិនិត្យ​មើល​សកម្មភាព​របស់​ក្រុម​គ្រូ​ពេទ្យ​កង​ទ័ព​ ដែល​កំពុង​ប្រតិបត្តិការ​ចាក់​វ៉ាក់​សាំង​ជូន​ប្រជាពលរដ្ឋ​នា​ពេល​នោះ ​នាយ​ឧត្តម​សេនីយ៍ ​ឥត សា​រ៉ាត់​ បាន​បញ្ជាក់​ថា​៖​ យុទ្ធនាការ​ជាតិ​ ចាក់​វ៉ាក់​សាំង ​ដូស​ទី៣​ (ដូស​ជម្រុញ​) ​ក្នុង​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ ​ដែល​​ក្រុម​គ្រូពេទ្យ​កង​ទ័ព​ទទួល​ខុស​ត្រូវ​ចាក់​មាន​ ចំនួន ​៦​ខណ្ឌ​៖​ គឺ​ខណ្ឌ​កំបូល,​ ​ដង្កោ,​ មាន​ជ័យ, ​ពោធិ៍សែន​ជ័យ​, ​ទួល​គោក,​ ឬស្សី​កែវ​ និង​បណ្តា​រោង​ចក្រ ​ក្នុង​ខណ្ឌ​ទាំង​ ៦​ ​ដែល​មាន​ប្រជាពល​រដ្ឋ​សរុប ​១​លាន ២​ម៉ឺន ​៦​ពាន់ ​១២៧​នាក់​។​ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បាន​លើក​បង្ហាញ​ពី​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​សកម្មភាព​របស់​ក្រុម​ការ​ងារ​ចាក់​វ៉ាក់​សាំង​ទៀត​ថា​៖ «ដើម្បី​សម្រេច​ផែន​ការ​របស់​រាជ​រដ្ឋាភិបាល ​ពិសេស​បទ​បញ្ជា​របស់ ​សម្តេច​តេជោ ​ក៏​ដូច​ជា​ការ​ណែនាំ​របស់​ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ បង​ប្អូន​ក្រុម​គ្រូ​ពេទ្យ​ក​ងកម្លាំង​យើង ​គាត់​ប្រឹ​ង​ប្រែង​ខ្លាំង​ណាស់​។ ​ក្រុម​គ្រូ​ពេទ្យ​កង​ទ័ព​យើង​បាន​បំរើ​សកម្មភាព​ចាក់​វ៉ាក់​សាំង​ជូន​ប្រជា​ពលរដ្ឋ​ ដោយ​មិន​មា​នពេល​សម្រាក​នោះ​ឡើយ ​ចាក់​ចប់​ដូស​ទី១​​ ដូស​ទី២ ​ចប់​ភ្លាមៗ​ យើង​បន្ត​ចាក់​ដូស​ទី​៣​ (ដូស​ជំរុញ) ​ឱ្យ​បាន​រហ័ស​ ដើម្បី​វ៉ាក់​សាំង​ជ្រាប​ចូល​ខ្លួន​ប្រជាពលរដ្ឋ ​ជួយ​ការ​ពារ​មេ​រោគ​ឆ្លង​កូវីដ​១​៩ ដែល​កំពុង​តែ​រាត​ត្បាត​ខ្លាំង​ក្នុង​សង្គ​ម​យើង​។​ ប្រជាពល​រដ្ឋ​ក្នុង​រា​ជធានី​ភ្នំពេញ ​ដែល​បាន​ចាក់​វ៉ាក់​សាំង​ដូស​ទី​៣​ (ដូស​ជំរុញ) ​រួច​រាល់​ បាន​បង្ហាញ​ក្តី​រីក​រាយ​ក្រោយ​ទទួល​បា​នកា​រចាក់​វ៉ាក់​សាំង​ ដូស​ជំរុញ​នេះ។​ ពួក​គាត់​ បាន​ចាត់​ទុក​​វ៉ាក់​សាំង​ ជា​ឱសថ​ដ៏​មាន​គុណ​តម្លៃ​បំផុត​ សម្រាប់​ជួយ​​ដល់​សុខ​មាលភាព​របស់​ពួក​គាត់​ ក្នុ​ងកា​រប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១​៩ ចាស់ ​ថ្មី​ ដែល​កំពុង​រាត​ត្បាត​ខ្លាំង​នៅ​ក្នុង​សកល​លោក​យើង​នេះ​។ ប្រជាពលរដ្ឋ​បាន​ថ្លែង​អំណរ​គុណ​ សម្តេច​តេជោ ​ហ៊ុន​ សែ​ន នាយក​រដ្ឋមន្ត្រី ​នឹង​ថ្នាក់​ដឹ​កនាំ​គ្រប់​លំដាប់​ថ្នាក់​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដែល​បាន​ស្វះ​ស្វែង​រក​វ៉ាក់​សាំង​មក​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ​។

        បើ​ទោះបី​ជា​យ៉ាង​ណា​ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ នៅ​តែ​បន្ត​អំពាវ​នា​វប្រជាពលរដ្ឋ​ ទោះ​បី​រវល់​អ្វី​ក៏​​ដោយ ​ត្រូវ​តែ​ឆ្លៀត​ពេល​ទៅ​ចាក់​ដូស​ជំរុញ​ឱ្យ​បាន​គ្រប់​គ្នា​ ដើម្បី​ទទួល​បាន​កង​ការ​ពារសុ​ខ​ភាព​កាន់​តែ​ប្រសើរ​ពី​មេរោគ​កូវីដ​១៩​​។ ឯកឧត្តម ​ឥត​ សា​រ៉ា​ត់ បាន​បញ្ជាក់​បន្ថែម​ថា៖ សម្រាប់​ការ​ចាក់​វ៉ាក់​សាំ​ងដូស​ជំរុញ​ដោយ​កង​ទ័​ពនេះ​ គឺ​ក​ងទ័ព​ចាក់​តែ​ពលរដ្ឋ ​ដែល​បាន​ចាក់​ដូស​ទី​១​ និងទី​២​ ​ជា​មួយ​កង​ទ័ព​តែ​ប៉ុណ្ណោះ ​ហើយ​មាន​គម្លាត​ពី​ដូសទី​២​ មក​ រយៈ​ពេលយ៉ា​ង​តិច​បំផុត ​៤​ ទៅ ​៦​ខែ​។ ​ឯកសារ​ដែល​តម្រូវ​សម្រាប់​ភ្ជាប់​ទៅ​ចាក់​ដូស​ជំរុញ ​ទី១​ គឺ​បណ្ណ​ចាក់​វ៉ា​ក់សាំង​, ​បើមិន​ទា​ន់បាន​បណ្ណ​ត្រូវ​ភ្ជាប់​ទៅ​ជា​មួយ​លិខិត​ទម្រង់​ចាក់​វ៉ាក់​សាំង​កាល​ពី​ដូ​សទី ​១ និង​ទី២​។ ក្នុ​ង​នោះបើ​ប្រជាពលរដ្ឋ​បាត់​បណ្ណ​ ឬ​បាត់​លិខិត​ទម្រង់​ចាក់​វ៉ាក់​សាំង​ គឺ​អាច​រាយការណ៍​ជូន​ក្រុម​ការ​ងារ​ផ្ទាល់​នៅ​ទីនោះ ​ប្រព័ន្ធ​ គឺ​ក្រុម​ការ​ងារ​នឹង​ចាក់​វ៉ាក់​សាំង​ដូសទី​៣​ ជូន ​និង​រៀប​ចំ​ធ្វើ​បណ្ណ​ជូន​ឡើង​វិញផង​ដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ