ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ា​ត់ ចុះ​ពិនិត្យ​ការ​ចាក់​វ៉ាក់​សាំង​ដូស​ជំរុញ​ជូន​ប្រជាពលរដ្ឋ​ ដែល​រ​ស់នៅ ​ក្នុង​ភូមិ​សាស្រ្ត​រា​ជធានី​ភ្នំពេញ​
នាយកដ្ឋានព័ត៌មាន(៣)
489
2615 នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ា​ត់ ចុះ​ពិនិត្យ​ការ​ចាក់​វ៉ាក់​សាំង​ដូស​ជំរុញ​ជូន​ប្រជាពលរដ្ឋ​ ដែល​រ​ស់នៅ ​ក្នុង​ភូមិ​សាស្រ្ត​រា​ជធានី​ភ្នំពេញ​

       នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ា​ត់ អគ្គ​មេ​បញ្ជាការ​រ​ង នាយ​សេនា​ធិការ​ចម្រុះ ​និង​ជា​ប្រធាន​ប្រតិបត្តិការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​ឆ្លង​កូវីដ​១៩​ ក្រសួង​ការ​ពារ​ជាតិ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែ​តុលា​ ឆ្នាំ​២០២១ ​នេះ ​បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ដំណើ​រ​កា​រ នៃ​យុទ្ធនា​ការ​ចា​ក់វ៉ាក់​សាំង​ ដូស​ជំរុញ​ជូន​ដ​ល់ប្រជាពលរដ្ឋ ​និង​បង​ប្អូនកម្មករ ​កម្មកា​រិនី​ ដែល​រ​ស់នៅ​ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ​ទួល​គោក.​ ខណ្ឌ​ដង្កោ​.​ និង​ខណ្ឌ​កំបូល ​រាជ​ធានី​ភ្នំពេញ​។ 

នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ា​ត់ ចុះ​ពិនិត្យ​ការ​ចាក់​វ៉ាក់​សាំង​ដូស​ជំរុញ​ជូន​ប្រជាពលរដ្ឋ​ ដែល​រ​ស់នៅ ​ក្នុង​ភូមិ​សាស្រ្ត​រា​ជធានី​ភ្នំពេញ​


       ក្នុង​ឱកាស​ចុះ​ពិនិត្យ​មើល​សកម្មភាព​របស់​ក្រុម​គ្រូ​ពេទ្យ​ក​ងទ័​ព​ កំពុង​ប្រតិបត្តិការ​ចាក់​វ៉ាក់​សាំង​ជូន​ប្រជា​ពលរដ្ឋ​នា​ពេល​នោះ​ ឯកឧត្តម ឥត សារ៉ាត់​ បាន​បញ្ជាក់​ថា​៖​ យុទ្ធនា​ការ​ជា​តិ ចាក់​វ៉ា​ក់សាំង​ ដូស​ជម្រុញ ​ក្នុង​ភូមិសាស្ត្រ​រា​ជធានី​ភ្នំពេញ ​ដែល​ក្រុម​គ្រូពេទ្យ​កង​ទ័ព​ទទួល​ខុស​ត្រូវ​ចាក់ មាន​ចំនួន ​៦​ខណ្ឌ​៖ ​គឺ​ខណ្ឌ​កំបូល,​  ដង្កោ,​ មាន​ជ័​យ, ​ពោធិ៍​សែន​ជ័​យ​, ​ទួល​គោក​, ឬស្សី​កែវ ​និង​ បណ្តា​រោង​ចក្រ ​ក្នុង​ខណ្ឌ​ទាំង​ ៦ ​ដែល​មាន​ប្រជាពលរដ្ឋ ​សរុប ១​លាន ​២​ម៉ឺន ​៦ពាន់ ​១២៧​នាក់ ​ដោយ​ប្រើ​ប្រាស់​កម្លាំង​ ប្រតិបត្តិកា​រ​​ចូលរួម​ចាក់​វ៉ាក់​សាំង​ របស់ ​ក្រុម​គ្រូពេទ្យ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ចំនួន​សរុប​ ៣ពាន់​ ៥៧៨នាក់ ​ក្នុង​នោះមា​ន ​១៥២​ក្រុម​ពេទ្យ ​ស្មើ​នឹង ​១​ពាន់ ៩០១នាក់​។​ ឯកឧត្តម​ បាន​បញ្ចាក់​ថា៖​ ដើម្បី​សម្រេច​ផែន​ការ​របស់​រាជ​រដ្ឋាភិបាល ​ពិសេស​ប​ទ​បញ្ជា​របស់​សម្តេច​តេជោ​ ក៏ដូ​ចជា​ការណែនាំ​របស់​ សម្តេច​ពិជ័យ​សេ​នា ទៀ ​បាញ់​ បង​ប្អូន​ក្រុម​គ្រូពេទ្យ​កង​កម្លាំង​យើង ​គាត់​ប្រឹ​ងប្រែង​ខ្លាំ​ងណាស់​។​ ក្រុ​ម​គ្រូ​ពេទ្យ​កង​ទ័​ពយើង​បាន​បំរើស​កម្មភាព​ចាក់​វ៉ាក់​សាំង​ជូន​ប្រជា​ពលរដ្ឋ ​ដោយ​មិន​មាន​ពេល​សម្រាក​នោះ​ឡើយ​ ចាក់​ច​ប់ដូស​ទី​១​ ដូស​ទី២​ ចប់​ភ្លាមៗ ​យើង​បន្ត​ចាក់​ដូស​ទី​៣​ (ដូស​ជំរុញ) ​ឱ្យ​បាន​រហ័ស​ ដើម្បី​វ៉ាក់សាំង​ជ្រាប​ចូល​ខ្លួន​ប្រជាពលរដ្ឋ​ ជួយ​ការពារ​មេរោ​គ​ឆ្លង​កូវីដ​១៩​ ដែល​កំពុង​តែរា​ត​ត្បាត​ខ្លាំង​ក្នុង​សង្គម​យើង​។

         ប្រជាពល​រដ្ឋ​ក្នុង​រាជ​ធានី​ភ្នំពេញ ​ដែល​បាន​ចាក់​វ៉ាក់​សាំ​ង ដូស​ទី​៣ ឬ​(ដូស​ជំរុញ) ​បាន​បង្ហាញ​ក្តី​រីក​រាយ​ក្រោយ​ទទួល​បាន​ការ​ចា​ក់វ៉ាក់​សាំង​ ដូស​ជំរុញ​នេះ​។ ពួក​គាត់​បាន​ចាត់​ទុក​ វ៉ាក់​សាំង​ជា​ឱសថ​ដ៏​មាន​គុណ​តម្លៃ​បំផុត​សម្រាប់​ជួយ​ការ​ពារ​ដល់​សុខ​ភាព​រប​ស់ពួក​គាត់​ ក្នុង​ការ​ទប់​ស្កា​ត់កា​រឆ្លង​ជំងឺ​កូវីដ​១៩​ ចាស់-ថ្មី​ ដែល​កំពុង​រាត​ត្បាត​ខ្លាំង​នៅ​ក្នុង​សកល​លោក។​ ប្រជាពលរដ្ឋ​បាន​ថ្លែង​អំណរ​គុណ​ សម្តេចតេជោ ហ៊ុន សែន នឹង​ថ្នាក់​ដឹក​នាំ​គ្រប់​លំដាប់​ថ្នាក់​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ដែល​បាន​ស្វះស្វែង​រ​កវ៉ាក់​សាំង​មក​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ​ ៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ