ព័ត៌មាន

ក្រុមការងារ កងពលធំអន្តរាគមន៍លេខ២ បិទបញ្ចាប់ការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងស្រុកស្រីស្នំ និងស្រុកវ៉ារិន
នាយកដ្ឋានព័ត៌មាន(១)
485
2606 ក្រុមការងារ កងពលធំអន្តរាគមន៍លេខ២ បិទបញ្ចាប់ការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងស្រុកស្រីស្នំ និងស្រុកវ៉ារិន

កាលពីល្ងាចថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ កងពលធំអន្តរាគមន៍លេខ២ បានបិទបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជំហានទី ២ លើកទី២ ដូសទី២ ជូនប្រជាពលរដ្ឋស្រុកស្រីស្នំ និងស្រុកវ៉ារិន ខេត្តសៀមរាប ដែលមានចំនួន ៦,១០០នាក់ ។

ក្រុមការងារចាក់វ៉ាក់សាំង កងពលតូចអន្តរាគមន៍លេខ៤ ដឹកនាំដោយ ឧត្ដមសេនីយ៍ទោ សន ស៊ា មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៤ បានសហការការងារជាមួយអាជ្ញាធរដែនដីមានភារិច្ច ទទួលខុសត្រូវចាក់ជូនប្រជាពលរដ្ឋរយះពេល២ ថ្ងៃកន្លងមកនៅសាលាបឋម សិក្សាជ្រោយ ស្រុកស្រីស្នំ ចំនួន ៥,១០០នាក់ និងក្រុមការងារចាក់វ៉ាក់សាំង កងពលតូចអន្តរាគមន៍លេខ៥ ដឹកនាំដោយ ឧត្ដមសេនីយ៍ទោ សំរិទ្ធ សារ៉េត មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៥ បានសហការការងារជាមួយអាជ្ញាធរដែនដីមានភារិច្ចទទួលខុសត្រូវចាក់ជូនប្រជាពលរដ្ឋរយះពេល ២ ថ្ងៃកន្លងមកនៅស្រុកវ៉ារិន ចំនួន ១,០០០នាក់ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ។ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ទាំងពីរស្រុកនេះ បានការចូលរួមពីលោកអភិបាលលស្រុកក្រុមការងារស្រុក-ឃុំ និងក្រុមយុវជន សសយក ជាច្រើនរូប។

ក្នុងឱកាសនេះដែរប្រជាពលរដ្ឋដែលបានមកចាក់វ៉ាក់សាំងការពារជំងឺកូវិដ-១៩ មានការសប្បាយរីករាយ សូមថ្លែងអំណរគុណយ៉ងជ្រាលជ្រៅចំពោះសម្ដេច តេជោ ហ៊ុន សែន ដែលបានលះបង់កម្លាំងកាយចិត្តមិនគិតពីការនឿយហត់ ក្នុងការស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូន ប្រជាពលរដ្ឋទូទាំងប្រទេសដោយឥតគិតថ្លៃ ដើម្បីអោយជៀសផុតពីជំងឺកាចសាហាវនេះ ។ ប្រជាពលរដ្ឋពិតជាត្រូវការវ៉ាក់សាំង ដើម្បីការពារអាយុជីវិតរបស់ពួកគាត់ គ្រួសារគាត់ និង សហគមន៍របស់ពួកគាត់ ដែលគ្មានការរីករាលដាលជំងឺកូវីដ ។ ប្រជាពលរដ្ឋទាំង ២ ស្រុក សូមអរគុណក្រុមការងារកងពលធំអន្តរាគមន៍លេខ២ ដែលបានខិតខំមិនខ្លាចនឿយហត់ ហើយក្រុមការងារត្រូវបានវិលត្រលប់ចូលអង្គភាពវិញដោយជោគជ័យ និងសុវត្តិភាព៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ