ព័ត៌មាន

លោក​ជំទាវ ​ឧត្តមសេនីយ៍​ឯក​ តុប​ សា​រ៉​ន ចុះ​ដក​បទ​ពិសោធន៍​ការ​ងារ​យេន​ឌ័រ​ នៅ​បញ្ជាការ​ដ្ឋាន​រថក្រោះ ​កង​ទ័ព​ជើង​គោក​ ប្រចាំ​យោធ​ភូមិ​ភាគ​ទី​៥ ​ខេត្ត​បាត់​ដំបង​
នាយកដ្ឋានព័ត៌មាន(៣)
539
2602 លោក​ជំទាវ ​ឧត្តមសេនីយ៍​ឯក​ តុប​ សា​រ៉​ន ចុះ​ដក​បទ​ពិសោធន៍​ការ​ងារ​យេន​ឌ័រ​ នៅ​បញ្ជាការ​ដ្ឋាន​រថក្រោះ ​កង​ទ័ព​ជើង​គោក​ ប្រចាំ​យោធ​ភូមិ​ភាគ​ទី​៥ ​ខេត្ត​បាត់​ដំបង

       នៅ​ថ្ងៃទី​២៧​ ខែ​កញ្ញា​នេះ​ លោក​ជំទាវ ​ឧត្តមសេនីយ៍​ឯក​ តុប​ សា​រ៉ន​ អគ្គនាយក​រង​ អគ្គនាយ​ក​ដ្ឋាន​ភស្តុភារ​​ហិញ្ញវត្ថុ​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​អនុ​ប្រធាន​ក្រុម​ការងារ​យេន​ឌ័​រ ក្រសួង​ការ​ពារ​ជាតិ​ និង​លោក​ជំទាវ ​ឧត្តម​សេនីយ៍​​ត្រី​ ខឹម ​បូណា ​នាយ​សេនា​ធិការ​រ​ង កង​ទ័​ពជើង​គោក​ និង​ជា​ប្រធាន​ក្រុម​ការងារ​យេន​ឌ័រ ​កង​ទ័ព​ជើង​គោក ​បាន​អញ្ជើញ​ចុះ​ដក​បទ​ពិសោធន៍​ការងារ​យេន​ឌ័​រ ដើម្បី​សិក្សា​ស្វែង​យល់​អំពី​របត់ ​នៃ​ការ​បំពេញ​ការ​ងារ​ក្នុង​អំឡុង​ពេល​កូវីដ-១៩​ នៅ​បញ្ជាការ​ដ្ឋាន​រថក្រោះ ក​ងទ័ព​ជើង​គោក​ប្រចាំ​យោធ​ភូមិ​ភាគ​ទី ៥ ​ខេត្ត​បាត់​ដំបង​។​

       លោក​ឧត្ដម​សេនីយ៍​ត្រី​ អ៊ឹម ​សុ​ឃឿន ​មេ​បញ្ជាការ​រ​ង បញ្ជាការ​ដ្ឋាន​រថ​ក្រោះ​ ប្រចាំ​ទិ​សយោធ​ភូមិ​ភាគ​ទី​ ៥ បាន​បញ្ជក់​អោយ​ដឹង​ថា៖​ បច្ចុប្បន្ន​បញ្ជាការ​ដ្ឋាន​រថ​ក្រោះ​កង​ទ័​ពជើ​ងគោក​ មាន​នារី ​ចំនួន ​២៩ ​នាក់ ​ហើយ​បាន​ចាប់​ផ្តើម​ បង្កើតជា​សហគមន៍​ឡើង​នៅ​លើក​ដំបូង​នៅ​ឆ្នាំ​២០១៦​ ពេល​នេះ​កម្លាំង​នារី​បាន​ចូល​រួម​មាន​ចំនួន ​៩​នាក់​។

        ក្នុង​ពេល​មាន​វិបត្តិកូវីដ​១៩​ នារី​ផ្នែក​សុខាភិបាល ​បាន​ផ្សព្វ​ផ្សាយ​ពី​គោល​ការណ៍​របស់​ក្រសួង​សុខាភិបាល ​និង​រាជ​រដ្ឋាភិបាល ​នូវ​វិធាន​ការ ​៣​ការពារ​ ៣​កុំ ដើម្បី​ឲ្យ​នារី​រស់​នៅ​មាន​អនាម័យ​ រស់​នៅ​ស្អាត​ ហូប​ស្អាត ​រាល់​ពេល​ចូល​ធ្វើការ​ត្រូវ​ពាក់​ម៉ាស់​វាស់​កម្ដៅ ​ជា​ប្រចាំ​។ លោក​ឧត្ដមសេនីយ៍​ត្រី​ អ៊ឹម​ សុ​ឃឿន ​បាន​អោយ​ដឹង​ទៀត​ថា៖ ​នារី​បញ្ជាការ​ដ្ឋាន​រថ​ក្រោះ​បាន​ចូល​រួម​ចាក់​វ៉ាក់​សាំង​នៅ​បញ្ជាការ​ដ្ឋាន​ទ័ព​ពិសេស​ ចំនួន ២​លើក​ និង​នៅបញ្ជាការដ្ឋាន​អង្គរក្ស​ចំនួន ​១​លើក​។ ក្នុង​បេសក​កម្ម​ការងារ​​នារី​ បាន​ទទួល​មេ​ដាយ​ចំនួន ​៧ ​នាក់​ ក្នុ​ងនោះ​មាន​ថ្នាក់​អស្សឫទ្ធិ​ ១​នាក់, មេ​ដាយ​ប្រាក់​ ៦នាក់​។ ក្រៅ​ពីនេះ ​នារី​បា​នចូល​រួម​បង្ក​បង្កើន​ផល​ ចិញ្ចឹម​សត្វ​ មាន​ដាំ​សណ្ដែក​ ស្ពៃ​ម្ទេស​ ចិញ្ចឹម​មាន់​ទា​ជា​ដើម​។

        លោក​ឧត្ដ​ម​សេនីយ៍​ត្រី​ អ៊ឹម ​សុ​ឃឿន ​ក៏​បាន​សំណូមពរ​ដល់​ក្រុម​ការងារ​យេន​ឌ័​រ ធ្វើ​យ៉ាង​ណា​អោយ​នារី​បញ្ជាការ​ដ្ឋាន​រថក្រោះ ​បាន​រៀន​ជំនាញ​បន្ថែម​រៀង​ខ្លួន​ មិន​ថា​នៅ​ក្នុង​ប្រទេស​ ឬនៅ​ក្រៅ​ប្រទេស​។ នៅ​ក្នុង​ឱកាស​នោះ​ លោក​ជំទាវ​ តុប​សារ៉ន​ បាន​មាន​ប្រសាសន៍​ថា៖​ គោល​បំណង​របស់​ក្រុម​ការងារ​មក​កាន់​ទីនេះ ​គឺ​ដើម្បី​ចុះ​ដក​បទ​ពិសោធន៍​ការ​ងារ​យេន​ឌ័រ ​និង​សិក្សា​ស្វែង​យល់​អំពី​របត់​ នៃ​ការ​បំពេញ​ការងារ​ក្នុ​ង​អំឡុង​ពេល​កូវិដ-១៩​ នៅ​ក្នុង​បញ្ហាការ​ដ្ឋាន​រថ​ក្រោះ​កង​ទ័ព​ជើង​គោក​ ប្រចាំ​យោធ​ភូមិ​ភាគ​ទី​៥​។​ លោក​ជំទា​វ តុប សារ៉ន​  បាន​សំ​ដែង​នូវ​មនោ​សញ្ចេត​នា​​រីករាយ​ ដោយ​បាន​ឃើញ​លោក​មេ​បញ្ជាការ​ មេ​បញ្ជាការ​រ​ង បញ្ជាការ​ដ្ឋាន​រថក្រោះ​កង​ទ័ព​ជើង​គោក​ បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បង​ប្អូន​នារី​ និង​បាន​ផ្តល់​ឱកាស​ជូន​នារី​បាន​បំពេញ​ភារកិច្ច​របស់​ខ្លួន ​ក្នុង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ព​ស់​។ លោកជំទាវ តុប សារ៉ន ក៏​បាន​សំ​ដែង​ការ​កោត​សរសើរ​ដល់​នាយ​ទាហាន ​នាយ​ទាហាន​រ​ង និង​ពល​ទាហាន ​និង​បង​ប្អូន​នារី​ ក្នុង​បញ្ជាការ​ដ្ឋាន​រថក្រោះ ​ដែល​បាន​រួម​គ្នា ​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ-១៩​ ដែល​បា​នធ្វើអោយ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​មិន​ឆ្លង​ចូល​ដល់​អង្គភាព​ របស់​ខ្លួន​​បាន​​។

         ក្នុង​នាម​ជំនួស​មុខ​ឲ្យ ​លោកជំទាវ ​ដាំ ដា​រីនី​ រដ្ឋលេខា​ធិការ​ និង​ជា​ប្រធាន​ក្រុម​ការងារ​យេនឌ័រ​ ក្រសួង​ការពារ​ជា​តិ លោក​ជំទា​វ តុប​ សារ៉ន​ បាន​សូម​សំណូមពរ​ ដល់​មេ​បញ្ជាការ​រ​ង មេ​បញ្ជាការ​រ​ង បញ្ជាកា​រដ្ឋាន​រថក្រោះ​កង​ទ័ព​ជើង​គោក​ មេត្តា​គាំទ្រ​ដ​ល់សកម្មភាព​នារី​ និង​ផ្តល់​តួនាទី ​ឋានន្តរស័ក្តិ ​សម​ស្រប​ទៅ​តាម​តួនាទី​របស់​យុទ្ធនារី ​នា​ពេល​បច្ចុប្បន្ន​។ នៅ​ក្នុង​ឱកាស​នោះ​ដែរ​ លោក​ជំទាវ​ តុប ​សា​រ៉ន​ រួម​នឹង​ក្រុម​ការ​ងារ​យេន​ឌ័រ ​បាន​នាំ​យក​អំណោយ​របស់​ ឯកឧត្តម​ ​ហ៊ុន ​ម៉ា​ណែត​ ផ្ដល់​ជូន​ដល់​បញ្ជាការ​ដ្ឋាន​រថក្រោះ ​កង​ទ័​ពជើង​គោក​ រួម​មាន៖ ទឹក​ក្រូច​ ១០​កេ​ស​, ទឹក​សុទ្ធ​ ២០​កេស​+៤០យួរ, ​ត្រី​ខ​កំប៉ុង ​១​កេស​ធំ​, ​មី ​២០​កេស​តូច​,​ នំ​សុខ​ភាពរស់​បន្លែ ​៤​កេស​ធំ​,​ ថ្នាំ​ពេទ្យ​៥០​ប្រអប់​,​ តេស្ត​រហ័ស​ ២០០​​តេស្ត, ម៉ាស់​ ២០០​០ម៉ាស់​ និង​អាល់​កុល​ ៣០​លីត្រ​។ លោក​ឧកញ៉ា ​ ទៀង ថៃ ​និងលោក​ជំទាវ​ វ៉ាន់​ លុយ ​ឧត្តម្ភ​រួម​មាន​ ទឹក​សុទ្ធ​អេរ៉ូទិច​ ២​០កេស, នំ​៥​កេស, ត្រី​ខ​ចំនូន ​១​កេស​ធំ ​និង​ថ្នាំ​សម្រាប់​ការពារ​ ជំងឺ​កូវីដ-១៩​ ចំនូន ​៥​០ប្រអប់​ផ​ងដែរ​។

        សូម​បញ្ជាក់​ថា​៖ បញ្ជាដ្ឋាន​រថគ្រោះ ​មាន​នារី​ចំនួន ​២៩​រូប​ និង​តួនាទី​របស់​នារី​ក្នុង​អង្គភាព​ មាន​មុខ​តំណែង​ជា​នាយ​រង​ផ្នែក​គីមី​សាស្រ្ត​ចំនួន ​០១​នាក់​ នាយ​រង​ផ្នែក​លេខា​ ចំនួន ​០១​នាក់​ និង​នាយ​រង​ផ្នែក​ឃោសនា​ព័ត៌​មា​នចំនួន ​០១​នាក់​ ក្រៅ​ពី​នោះជា​ជំនួយ​ការ​តាម​វរៈសេនា​តូច​ជួរ​មុខ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ