ព័ត៌មាន

ឯកឧត្តម​​ ជៀង ​អំ ​សួរ​សុខ​ទុក្ខ​យោធិន​ពិកា​រ ៣១៧​ តាកែន​កោះស្លា​
នាយកដ្ឋានព័ត៌មាន(៣)
375
2592 ឯកឧត្តម​​ ជៀង ​អំ ​សួរ​សុខ​ទុក្ខ​យោធិន​ពិកា​រ ៣១៧​ តាកែន​កោះស្លា​

​         ព្រឹក​ថ្ងៃទី​២១ ខែ​កញ្ញា​ ឆ្នាំ​២០២១ នាយ​ឧត្តម​សេនីយ៏​ ជៀង ​អំ ​រដ្ឋ​លេខាធិការ​ក្រសួង​ការពារ​ជាតិ​ បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ នាយ​ទាហាន​ ក្រសួង​ការពារ​ជាតិ​មួយ​ក្រុម​ អញ្ជើញទៅ​សំណេះ​សំណាល​សួរ​សុខ​ទុក្ខ​ នាយ ​និង​ពល​ទាហាន ​យោធិនពិ​ការ ​នៅ​ភូមិ​អភិវឌ្ឍន៏​យោធិនពិ​ការ​ ៣១៧ ​កោះស្លា ​ព្រម​ទាំ​ងបាន​នាំ​យក​អំណោយ ​របស់​ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពា​រជា​តិ និង​លោក​ជំទាវ ​ទៅ​ចែក​ជូន​ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ ប្រពៃណី​ព្រះ​ពុទ្ធ​សាសនា​ នា​ពេល​ខា​ងមុខ​។

          ឧត្តម​សេនីយ៍​ឯ​ក ទិត្យ​ ម៉េង​ឡុង​ អគ្គនាយក​រង​យោធ​សេវា​ និង​នាយក​ភូមិ​អភិវឌ្ឍន៏ ​យោធិន​ ពិការ ​៣១៧​ កោះស្លា​បាន​រាយ​ការណ៍​ជូន​ឱ្យ​បាន​ជ្រាប​អំពី​សភាព​ការណ៏​រួម​ នៅ​ក្នុង​មជ្ឈមណ្ឌល​មាន​​ចំនួន​៤៥០​គ្រួសារ ​ទាំង​យោធិន​ពិការ​, លោក​គ្រូ ​អ្នក​គ្រូ​បង្រៀន​ និង​សិស្ស​។ ឯ.ឧ​បាន​បន្ត​ឱ្យដឹង​ទៀត​ថា៖ ​វិស័យ​សិក្សា​ធិការ​ ភូមិអភិវឌ្ឍន៏​យោធិន​ពិការ​ ៣១៧​ កោះស្លា ​មន្ទីរ​ពេទ្យ​បង្អែក​ ដែល​មាន​អាគារ ​សម្ភព​ ព្យាបាល​ជំងឺ​ទូទៅ,​ ជំងឺ​ឆ្លង​,  អាគារ​សំរា​ក​ព្យាបាល និង​អាហារ​ដ្ឋាន។ មជ្ឈមណ្ឌ​លមាន​វត្ត ​១ ​មានព្រះ​វិហារ, មាន​ព្រះ​សង្ឃ​គង់​ចាំ​ព្រះ​វស្សា​។ ​មជ្ឈមណ្ឌល ​មាន​ផ្សារ​ទំហំ​ ៨០ គុណ ​៣០០​ ម៉ែត្រ​ មាន​អាជីវករ​ លក់​ដូរ​ ជាង​១៨០​តូប​។ មាន​បណ្ដាញ​ចូល​មក ​ធ្វើឲ្យ​បង​ប្អូន ​មាន​អគ្គីសនី​ប្រើ​ប្រាស់​គ្រប់​ក្រុម​គ្រួសារ​ និង​មាន​ផ្លូវ​ល្អ​ទៀត​ផង​​។ ដោយ​ពិភព​លោក​កំពុង​តែ មាន​វិបត្តិ​ជំងឺកូវីដ-១៩ ​រាត​ត្បាត​នោះ ​ដោយ​ឡែកនៅ​មន្ទីរពេទ្យ​បង្អែក​ ប៊ុន​រ៉ានី​ ហ៊ុន​សែន​ កោះស្លា​ មាន​អ្នក​វិជ្ជមា​ន កូវីដ-1១៩ ចំនួន​ ៨៤​នាក់​ ក្នុង នោះស្រី ៤០​នាក់ ហើយម​កដល់​ថ្ងៃនេះ​យើង​បាន​ព្យាបាល​ឲ្យ​ជា​សះស្បើយ ​៨៣​នាក់​ នៅ​សល់​​អ្ន​ក​ជំងឺ​ កូវីដ-១៩​ តែ​ម្នាក់​ជា​ស្ត្រី ​ដែលមា​ន​ជំងឺ​សួត​ប្រចាំកាយ​កំពុង​សម្រាក​ព្យាបាល​ ដូច្នេះ​គ្មា​នអ្ន​កស្លាប់​ពី​ជំងឺ​កូវីដ-១៩​ នោះទេ​ម​ក​ដល់​ថ្ងៃ​នេះ​។

 នាយ​ឧត្តម​សេនីយ៏​ ជៀង ​អំ ​រដ្ឋ​លេខាធិការ​ក្រសួង​ការពារ​ជាតិ​ 


         មាន​ប្រសាសន៏​សំណេះ​សំណាល​ជា​មួយ​យោធិន​ពិការ​ និង​ក្រុម​គ្រួសារ​ក្នុង​ឱកាស​នោះ ​ឯកឧត្តម​ ជៀង​ អំ បាន​ពាំ​នាំ​នូវ​ការ​សាក​សួរសុខទុក្ខ​ពី​ សម្តេច​តេជោ ​នាយក​រដ្ឋមន្ត្រី ​និង​សម្តេច​កិត្តិព្រឹទ្ធិ​បណ្ឌឹត​ ពិសេស​ស​ម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ក្រសួងការ ​ពារជាតិ ​តែង​តែ​គិត​គូរ​ដល់​សុខ​ទុក្ខ​នាយ ​និង ​ពល​ទាហាន ​ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​ប​ងប្អូន​យោធិន ពិ​ការ ​គ្រប់​ពេល​វេលា​។ ឯ.ឧ បា​ន​បន្តទៀត​ថា៖ ​ថ្នាក់​ដឹក​នាំ​ រាជ​រដ្ឋាភិបាល​ ដែល​មាន​ សម្ដេច​​អគ្គ​​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន​ ជា​នាយក​រដ្ឋមន្ត្រី ​និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ​ប៊ុន ​រ៉ានី​ ហ៊ុនសែន ប្រធាន​កាក​បា​ទ​ក្រហម​កម្ពុជា​ និង​ថ្នាក់​ដឹកនាំ​ក្រសួង​ការពា​រ​ជាតិ ​តែង​តែ​ដឹ​ងគុ​ណ​ជានិច្ច​ ចំពោះ​វីរភាព ​អង់​អាច​ក្លាហាន ​របស់​បង​ប្អូន​ជន​ពិការ​ ដែល​បា​នលះ​បង់​សាច់​ឈាម​ ដើម្បី​បុព្វហេតុ​ជាតិ​ និង​មាតុភូមិ ​ក្នុង​អំឡុង​សម័យ​សង្គ្រា​មស៊ីវិល​កន្លង​មក​។ ហេតុ​នេះ​ហើយ​បា​នជា​សម្ដេច​តេជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ​បាន​ផ្ដល់​នូវអ្វី​ៗទាំង​អស់​គ្រប់​បែប​យ៉ាង​ ដើម្បី​ធ្វើឲ្យ​ជីវភាពរ​ស់នៅ​របស់​បង​ប្អូន ​ព្រម​ទាំង​ក្រុម​គ្រួសារ ​រប​ស់​យោធិន​ពិការ​យើង​ កាន់​តែ​ប្រសើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ រាជ​រដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការដឹក​នាំ​ប្រកប​ដោយ​គតិ្ត​បណ្ឌិត​របស់​ សម្ដេ​ច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា ​យើង​ទទួល​បាន​​ជោគ​ជ័យ​ក្នុង​ការ​ដឹក​នាំ​ និង​ធ្វើ​ឲ្យប្រទេសជាតិ​យើង​ទទួល​បាន​សន្តិភាព ​ស្ថេរភាព​នយោបាយ ​និង​ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។ ទោះបី​ ស្ថិត​ក្នុង​បរិប​ទ​កូវីដ-១៩​ យ៉ាង​ណា​ក៏​ដោយ​គឺ​ សម្ដេច​តេជោ ​ហ៊ុន​ សែន​ បាន​ខិតខំ​ដឹក​នាំ​ដាក់​ចេញ​នូវ​ទិស​ដៅ ​វិធាន ​ការ​ណែនាំ​ បី​កុំ​ និង​បី​ការពារ​ និង​ខិត​ខំស្វែង​រ​កវ៉ាក់​សាំង​ ដើម្បី​ចាក់​ការពា​រអា​យុ​ជីវិត​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​​យើង នៅ​ទូទាំង​ប្រទេស​។ 

       ឯកឧត្តម​​រដ្ឋលេខាធិ​ការ​ ​បា​ន​ផ្ដាំផ្ញើ​ដល់​បង​ប្អូន​ជន​ពិការ​យើង​ទាំង​អស់​គ្នា​ និង​ក្រុម​គ្រួសារ​ ត្រូវ​មាន​ ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ និង​មាន​សង្ឃឹម​ក្នុង​ជីវិ​ត​រ​ស់នៅ​របស់​ខ្លួន​ ដូច​ពាក្យ​ស្លោក​បាន​ចែង​ថា៖ យើងពី​ការ​តែ​រាង​កាយ​ ប៉ុន្តែ​បេះដូងយើ​ងមិន​ពិការ​ឡើយ ​បង​ប្អូន​ជន​ពិការ​ និង​ក្រុម​គ្រួសារ​ទាំង​អស់​ ត្រូវ​ខិតខំ​ចូល​រួម​កសាង​សេដ្ឋ​កិច្ច​គ្រួសារ ​ដើម្បី​លើក​កម្ពស់​​ជីវភាព​រ​ស់នៅ​ប្រចាំ​ថ្ងៃ​។​ ក្នុង​ឱកាស​ដែល​ពិភព​លោក​សព្វ​ថ្ងៃ​កំពុង​រ​ងនូវ​ការ​រីក​រាល​​ដាល​នៃ​ជំងឺ​​កូវីដ-១៩ ​ឯ.ឧ ជៀង អំ ក៏​បា​នធ្វើការ​ផ្តាំផ្ញើ ​ដល់​បង​ប្អូនយោ​ធិន​ពិកា​រ និង​ក្រុម​គ្រួសារ​ទាំង​អស់​បន្ត​បង្កើនកា​រ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ និង​ចូល​រួមទប់​ស្កាត់​ និង​ការពារ​ជំងឺ​ឆ្លង​ដ៍​កាច​សាហាវ​នេះ​ ត្រូវ​ធ្វើ​ អនា​ម័យ​ទៀង​ទា​ត់ ដូច​ជា​ពាក់​ម៉ាស់​ លាង​ដៃ​និ​ងសាប៊ូ​ ទឹក​អាកុល​ជា​ប្រចាំ​អំណោយ​របស់​ក្រសួង​ការពារ​ជាតិ​ ដែល​ បាន​យ​កទៅ​ចែក​ជូន​បង​ប្អូន​ក្នុង​ឱកាស​នោះ​ក្នុង ​១​គ្រួសា​រ​ ទទួល​បាន ​មី ៥​កញ្ចប់, ត្រី ខ ៥ កំប៉ុង, ទឹក​ដោះ​គោ ​១​កំប៉ុង​, ស្កសរ​ ១​គីឡូ​ក្រាម​ និងថវិការ​ ៣​ម៉ឺនរៀល ​និង​ជូន​ដល់​ភូមិ​អភិវឌ្ឍន៏​យោធិន​ពិការ​ ៣១៧​ ចំនួន​ ៣​លាន​រៀល ​និង​មាន​ប្រគេន​ស្លា​ដក់​,​ បច្ច័យ​ថ្វាយ​ព្រះ​សង្ឃ​ព្រម​ទាំង​ដូន​ជី​ តាជី​ ​ទៀត​ផង​ ៕    


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ