ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍ ​ឃឹម​ ប៊ុន​សុង​ ដឹក​នាំ​ប្រតិភូ​ក្រសួង​ការពា​រជាតិ​ ចុះ​សួរសុខ​ទុក្ខ​បង​ប្អូន​យោធិន​ពិការ​ គូលែន ​៣១៧ ​សៀមរាប​ ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ខ្មែរ​
នាយកដ្ឋានព័ត៌មាន(៣)
238
2591 នាយ​ឧត្តម​សេនីយ៍ ​ឃឹម​ ប៊ុន​សុង​ ដឹក​នាំ​ប្រតិភូ​ក្រសួង​ការពា​រជាតិ​ ចុះ​សួរសុខ​ទុក្ខ​បង​ប្អូន​យោធិន​ពិការ​ គូលែន ​៣១៧ ​សៀមរាប​ ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ខ្មែរ​

        ក្រោម​ការយក​ចិត្តទុកដាក់​ខ្ពស់​ពី​ សម្តេ​ច​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ និងសម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧ​បនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពា​រជា​តិ នៅ​ព្រឹ​កថ្ងៃទី២១​ ខែកញ្ញា ឆ្នាំ២០២១ សម្តេច​ពិជ័យ​សេនា បាន​ចាត់​តាំ​ង នាយ​ឧត្តម​សេនីយ៍ ​ឃឹម​ ប៊ុន​សុង​ រដ្ឋ​លេខា​ធិការ ​ក្រសួង​ការពារ​ជាតិ​ ដឹកនាំ​ប្រតិភូ ​អញ្ជើញចុះ​មក​សា​ក ​សួរ​សុខ​ទុក្ខបង​ប្អូន​ នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​ ជា​យោធិន​ពិ​ការ ចំនួន​៣១០ ​គ្រួសារ​ នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍ​យោធិន​ពិការ​ សម្ដេចតេជោ ហ៊ុន សែន គូលែន ​៣១៧​ ខេត្ត​សៀមរាប​ ក្នុង​ឱកាស​ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​យើង​កា​ន់សាសនា ​ព្រះ​ពុទ្ធ ​ត្រៀម​ប្រារព្វ​ធ្វើបុណ្យ​ភ្ជំ​បិណ្ឌ​ប្រពៃណី​ខ្មែរ​។

នាយ​ឧត្តម​សេនីយ៍ ​ឃឹម​ ប៊ុន​សុង​ រដ្ឋ​លេខា​ធិការ ​ក្រសួង​ការពារ​ជាតិ​


         មាន​ប្រសាសន៍​សំណេះ​សំណាល​ក្នុង​ឱកាស​នោះ ឯកឧត្តម ឃឹម ប៊ុនសុង ក៏បានពាំ​​នាំ​នូវការ ផ្តាំ​ផ្ញើរ សាក សួរសុ​ខ​ទុក្ខ​​ពី​សំណាក់​ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ​និងសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុន​សែន ​និង សម្តេចពិជ័យ​សេនា​ ទៀ ​បាញ់​ ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជា​តិ និង​លោក​ជំទា​វ ដែល​ជានិច្ច​កាល​សម្តេច​តែង​តែ​ គិត​គូរ​ពីសុខ​ទុក្ខ ​និង​ជីវភាព​រស់នៅ​របស់​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ជា​ពិសេស​បង​ប្អូន​យោធិន​ពិកា​រ​ កំពុង​រស់នៅ ​ក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍ​យោធិន​ពិការ​ សម្ដេចតេជោ ហ៊ុន សែន គូលែន​៣១៧​ ខេត្ត​សៀម​រាប​ទាំង​អស់​ នៅ​ពេល​រដូវ​បុណ្យទាន​ប្រពៃណី​ជាតិ ​ក៏​ដូច​ពិធី​បុណ្យ​ជាតិ​ រាជ​រដ្ឋាភិបាល​កម្ពុជា ​ក៏​ដូច​ជា​គណៈ​ប្រតិភូ​ក្រសួង​ការពារ​ជាតិ​ និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​តែង​តែ​ចុះ​មក​សាក​សួរ​សុខ​ទុក្ខ​ដល់​បង​ប្អូន​យោធិន​ពិការ​ បាត់​បង់​សុពល​ភាព​ការងារ ​និង​យោធិន​និវត្តន៍​នៅ​តាម​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​ក៏​ដូច​នៅ​តាម​ បណ្តា​កង​ព​ល និង​អង្គភាព​ផង​ដែរ​។ ឯកឧត្តម​ក៏​បាន​លើក​ផង​ដែរ​ថា​៖ ក្នុងរយៈ​ពេល​កន្លងមក​នេះ​ ​នៅក្នុងភូមិ​សាស្ត្រ​មួយ​ចំនួន​ក្នុង​ខេត្ត​សៀម​រាប ​មាន​ការ​ឆ្លងរាល​ដាល​ជំងឺ​កូវីដ-១៩​ ចូល​ក្នុង​សហគមន៍ ​ត្រូវ​បាន​រដ្ឋបាល​ខេត្ត​សៀម​រាប​ សម្រេច​ធ្វើ​ការ​បិទ​ខ្ទប់ជា​បណ្ណោះ​អាសន្ន ​និង​កំណត់ជា​តំបន់​ក្រហម​ និង​លឿង​ទុំ ក្នុង​គោល​បំណង​កាត់​ផ្តាច់​ការ​ចម្លង​ នៃ​ជម្ងឺកូវិដ​១៩​​។ ឯកឧត្ត​មរដ្ឋ​លេខាធិការ​ ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​ប​ងប្អូន​យោធិន​ពិកា​រទាំង​អស់ ​ត្រូវ​ខិត​​ខំ​ថែ​រក្សា​សុខ​ភាព​ និង​សំខាន់​ចូល​រួម​ក្នុង​ការ​បង្កា​​ទប់​ស្កា​ត់ជ​ម្ងឺ​កូវិដ-១៩​ ទោះបី​បង​ប្អូន​បាន​ចាក់​វ៉ាក់​សាំង​ គ្រប់​ដូស​ក៏ពិត​មែន ​ក៏​បង​ប្អូន​ត្រូវ​បន្ត​អនុវត្ត​វិធាន​ការ​របស់​រាជរដ្ឋាភិបាល​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ ៣​ការ​ពារ ៣​កុំ ​និង​សេចក្តី​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ ឲ្យ​បាន​ជា​ប្រចាំ​។ ក្នុងនោះឯ​កឧត្តម​ក៏​បាន​ធ្វើកា​រ​កោត​សរសើរ​ចំពោះ​វីរភាព​ ក្នុង​ស្មារតី​ដ៏​មុះមុត​របស់​បង​ប្អូ​ន​យោធិន​ពិការ​ទាំង​អស់​ ដែល​បាន​ចូលរួម​បូជាសាច់​ស្រស់​ឈាម​ស្រស់​ ការពារ​បូរណភាព​ដែន​ដី​ និង​រ​កសុខ​សន្តិភា​ពជូន​ជាតិ​មាតុភូមិ​រហូត​ធ្លាក់​ខ្លួន​ពិការ​។ ឯកឧត្តម ឃឹម ប៊ុនសុង បានថ្លែង​អំណរគុណ​ចំពោះ​បង​ប្អូ​ន​ជា​គ្រួសារ​ជន​ពិការ​ ដែល​បាន​លះ​បង់​ប្តី​សី​ ក្នុង​បុព្វហេតុ​ការពារ​ជាតិ​មាតុភូមិ ​ហើយ​ ថ្នាក់​ដឹ​កនាំ​គ្រប់​ជា​ន់ថ្នាក់​ តែងតែដឹ​ង​គុណ​ជានិច្ច​ចំពោះ​វីរភាព​ដ៏​អង់​អាច​ក្លាហាន ​របស់​ប​ងប្អូន​ជនពិការ ​ដែល​បា​នលះ​បង់​ សាច់​ឈាម​ ដើម្បី​បុព្វហេតុ​ជាតិ​ និង​មាតុភូមិ ​ដោយ​គុណ​បំណាច់​ទាំង​នេះ ​សម្ដេច​តេជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិ​ត បាន​ផ្ដល់នូវ​អ្វីៗទាំង​អស់​គ្រប់​បែប​យ៉ាង​ ដើម្បី​លើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​បង​ប្អូន ​ព្រ​ម​ទាំង​ក្រុម​គ្រួសារ​រ​ប​ស់យោធិន​ពិការ​ យើង​កាន់​តែ​ប្រសើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​

        ឯកឧត្តម ក៏បានថ្លែង​អំណរគុណ ​កោតស​សើរ​ ចំពោះ​មេ​បញ្ជាការ​ មេ​បញ្ជាការ​រង​ អង្គភាព ​នាយ​ទាហាន ​និង​ពល​ទាហាន​ យោធិន​ពិកា​រ​គូលែន​៣១៧​សៀម​រាប​ ដែល​រក្សា​បាន​នូវ​ប្រពៃណី ​សីលធម៌ ​អត្តចរិក​ និង ​វិន័យ​របស់​កង​យោធ​ពលខេមរ​ភូមិន្ទ​ ដោយ​កន្លង​មក​ពុំ​ដែល​ ធ្វើ​អំពើអ្វី​មិ​នសមរម្យ​ បង្កការ​លំបាក​ដល់​រាជ​រដ្ឋា​ភិបាល ​ក្នុង​កា​រដោះ​ស្រាយ​នោះ​ឡើយ​។ ក្នុង​នោះ​ ឯកឧត្តម ឃឹម ប៊ុនសុង បាន​នាំ​យកអំណោយ​ សម្តេច​​ពិជ័យ​សេនា​ ទៀ ​បាញ់​ ប្រគល់​ជូន​មាន​៖ ថវិកា​ចំនួន​៣​លាន​រៀល ​សម្រាប់​ប្រើប្រាស់​ក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍ​យោ​ធិន​ពិការ​ សម្ដេចតេជោ ហ៊ុន សែន គូលែន​៣១​៧ សៀមរាប ​និង​គ្រួសារ​​យោធិន​ពិកា​រទាំង​៣១០​គ្រួសារ​ ក្នុ​ង​មួយ​គ្រួសារ​ទទួល​បាន​ ត្រីខ, មី, ស្ករស, ទឹក​ដោះគោ​ ​និង​ថវិកា​៣​ម៉ឺន​រៀល ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ