ព័ត៌មាន

ឯ.ឧ ឯល វ៉ាន់សារ៉ាត់ ស​ម្ភោធអគារ​រោង​ពុម្ព​ផែន​ទី នៅស​ង្កាត់ព្រែក​ប្រា
នាយកដ្ឋានព័ត៌មាន(១)
575
52

អគារ​រោង​ពុម្ព​ផែន​ទី នៃនាយ​ក​ដ្ឋាន​ភូមិសាស្ត្រ ក្រ​សួង​ការ​ពារ​ជាតិ នៅស​ង្កាត់ព្រែក​ប្រា រាជ​ធានីភ្នំពេញ ដែល​ជាជំនួយ​រ​ប​ស់ក្រ​សួង​ការ​ពារ​ប្រ​ទេស នៃសាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម វៀត​ណាម បាន​ប្រារ​ព្ធ​ពិធីបើក​ស​ម្ភោធ​ន៍ដាក់ឲ្យ​ប្រើប្រាស់ជាផ្លូវ​ការ នារ​សៀល​ថ្ងៃទី០១ ខែក​ក្ក​ដានេះ ស្ថិត​ក្រោមអធិប​តីភាព ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ឯល វ៉ាន់សារ៉ាត់ រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ និង​មាន​វ​ត្ត​មាន​ផ​ង​ដែរ​លោក​វ​រ​សេនីយឯក​ពិសេស ង្វៀន វ៉ាន់ជុង អនុប្រ​ធាន អនុព័ន្ធ​យោធាវៀត​ណាម​ប្រ​ចាំក​ម្ពុជា។

ឯ.ឧ ឧត្ត​ម​សេនីយ៍ឯក ទេព ចំរើន នាយ​ក នាយ​ក​ដ្ឋាន​ភូមិសាស្ត្រ បាន​មាន​ប្រ​សាស​ន៍ឲ្យ ដឹង​ថា អនុវ​ត្ត​តាម​ពិធីសារ​នៃកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ក្រ​សួង​ការ​ពារ​ជាតិទាំង​ពីរ ក​ម្ពុជា និង វៀត​ណាម​ឆ្នាំ២០១៣, អគារ​រោង​ពុម្ព​ផែន​ទីនៃនាយ​ក​ដ្ឋាន​ភូមិសាស្ត្រ​បាន​សាង​ស​ង់ឡើង នៅខែក​ញ្ញាឆ្នាំ២០១៤ និង​បាន​ប​ញ្ច​ប់រួច​រាល់ជាស្ថាព​រ​ខែមេសាឆ្នាំ២០១៥ ក្រោម​ជំនួយ ឧប​ត្ថ​ម្ភ​រ​ប​ស់ក្រ​សួង​ការ​ពារ​ប្រ​ទេស នៃសាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម។ ឯ.ឧ ទេព ចំរើន បាន​ប​ញ្ជាក់ថា ក​ន្ល​ង​ម​ក​នេះរ​ប​ស់ក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាម បានឧប​ត្ថ​ម្ភ ដ​ល់នាយ​ក​ដ្ឋាន​ភូមិសាស្ត្រ នូវ​ម៉ាស៊ីន​បោះពុម្ព​កំរិត​បំពាក់ថ្នាក់យុទ្ធ​នាការ ០១កំប៉្លេរ ស​ម្រាប់ផ​លិត និង​ស្កែន​ផែន​ទីកំរិត​ស្រាល ដែល​កំពុង​ប្រើប្រាស់ប​ច្ចុប្ប​ន្ន​នេះ។

ក្នុង​នាមឯ.ឧ នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ ជាតិ, ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ឯល វ៉ាន់សារ៉ាត់​ បាន​ថ្លែង​នូវអំណ​រ​គុណ​យ៉ាង​ជ្រាល​ជ្រៅ ចំពោះប​ក្ស រ​ដ្ឋ ប្រ​ជាជ​ន និង​ក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាម ដែល​តែង​បាន​ជួយ​ដ​ល់ ប្រ​ជាជ​ន​ក​ម្ពុជានៅគ្រ​ប់កាលៈទេសៈ ទាំង​ក្នុង​ពេល​ស​ង្គ្រាម ក៏ដូច​ក្នុង​ពេល​ស​ន្តិភាព។ ប​ច្ចុប្ប​ន្ន​នេះ ក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាម នៅតែប​ន្ត​ជួយ​ក​សាង និងអភិវ​ឌ្ឍ​ន៍ ខ.ភ.ម លើវិស័យ​ហ្វឹក​ហ្វឺន​ប​ណ្តុះប​ណ្តាល​នាយ​ទាហាន​ប​ញ្ជាការ​សេនាធិការ និង​នាយ ទាហាន​ជំនាញ ព្រ​ម​ទាំង​ជួយ​លើវិស័យ​សំណ​ង់អគារ​សិក្សា អគារ​ស្នាក់នៅ អគារ ម​ណ្ឌ​ល​សុខ​ភាព អគារ​ទីប​ញ្ជាការ​ទាំង​នៅជួរ​មុខ ក៏ដូច​ជាក​ងឯក​ភាព​ខាង​ក្រោយ។ ដោយ​ឡែក​នាយ​ក​ដ្ឋាន​ភូមិសាស្ត្រ ក៏ត្រូវ​បាន​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម បាន​ជួយ ប​ណ្តុះប​ណ្តាលអ្ន​កឯក​ទេស​ផែន​ទីកំរិត​វិស្វ​ក​រ អ្ន​កឯក​ទេស​ជាន់ខ្ព​ស់ ម​ធ្យ​ម និង​កំរិត ប​ឋ​ម​មួយ​ចំនួន​ផ​ង​ដែរ។ ក្រៅពីនេះនៅបាន​ជួយឧប​ក​រ​ណ៍ស​ម្ភារៈផ​លិត​ផែន​ទី និង​ស្កែន ផែន​ទីកំរិត​ស្រាល ជាពិសេសអគារ​រោង​ពុម្ព​ផែន​ទី ដែល​កំពុង​បើក​ស​ម្ភោធ​ដាក់ឲ្យ​ប្រើ ប្រាស់នាពេល​នេះ គឺជាចំណ​ង​ដៃថ្មីមួយ​ទៀត និង​ជាជំនួយ​ដ៏ថ្លៃថ្លារ​ប​ស់ក្រ​សួង​ការ​ពារ ប្រ​ទេស​វៀត​ណាម។ ហើយ​ស​ង្ឃឹម​ថា ក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាម នឹង​ប​ន្ត​ជួយ

 

ឧប​ត្ថ​ម្ភ​គ្រឿងឧប​ក​រ​ណ៍ និង​ម៉ាស៊ីន​បោះពុម្ព​មួយ​ចំនួន​ទៀត​ស​ម្រាប់បំរើការ​ផ​លិត​ផែន​ទី នៅក្នុង​រោង​ពុម្ព​នេះ បាន​ដំណើរ​ការ​បាន​ល្អនៅពេល​ខាង​មុខ។

ក្នុងឱកាស​នោះ ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ឯល វ៉ាន់សារ៉ាត់ បានអញ្ជើញ​កាត់ខ្សែបូរ បើក​ស​ម្ភោធ​ដាក់ឲ្យ​ប្រើប្រាស់អគារ​រោង​ពុម្ព​ផែន​ទី ដែល​មាន​ប​ណ្តោយ ២៥ម៉ែត្រ ទ​ទឹង ១០ម៉ែត្រ កំព​ស់២ជាន់ និង​ប​ពាក់គ្រឿង​ស​ង្ហារឹម ដែល​បាន​ចំណាយអស់ទឹក​ប្រាក់ចំនួន ២០២.០៥៥ដុល្លាអាមេរិក៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ