ព័ត៌មាន

លោក​ជំទាវ ​លឹម ​ម៉ា​រីណា ​ចុះ​ដ​កបទ​ពិសោធន៍​ការ​ងារ​យេន​ឌ័រ​ បញ្ហាការ​ដ្ឋាន​វិស្វកម្ម ​កង​ទ័ព​ជើង​គោក​
នាយកដ្ឋានព័ត៌មាន(៣)
235
2589 លោក​ជំទាវ ​លឹម ​ម៉ា​រីណា ​ចុះ​ដ​កបទ​ពិសោធន៍​ការ​ងារ​យេន​ឌ័រ​ បញ្ហាការ​ដ្ឋាន​វិស្វកម្ម ​កង​ទ័ព​ជើង​គោក

        លោក​ជំទាវ​ ឧត្តម​សេនីយ៍​ឯ​ក លឹម​ ម៉ា​រីណា ​អគ្គ​នាយក​រង​ អគ្គនាយ​ក​ដ្ឋាន​យោធ​សេវា ​អនុ​ប្រធាន​ក្រុម​ការ​ងារ​យេន​ឌ័​រ ក្រសួង​ការពារ​ជាតិ​ អម​ដោយ​ ឧត្តម​សេនីយ៍​ត្រី​ ខឹម​ ប៊ុន​ណា ​សេនា​ធិការ​រង​ កង​ទ័ព​ជើង​គោក​ និង​ជា​ប្រធាន​ក្រុម​ការងារ​យេន​ឌ័រ​ កង​ទ័ព​ជើង​គោក​ នា​ព្រឹក​ថ្ងៃទី​២០​ ខែ​កញ្ញា​នេះ​ បាន​អញ្ញើញ​ចុះ​ដក​បទ​ពិសោធន៍​ការ​ងារ​យេន​ឌ័រ​ ដើម្បី​សិក្សា​ស្វែង​យល់​អំពី​របត់​ នៃ​ការ​បំពេញ​ការងារ​ក្នុង​អំឡុង​ពេល​កូវីដ-១៩ ​នៅ​បញ្ហាការ​ដ្ឋាន​វិស្វកម្ម ​កង​ទ័ព​ជើង​គោក​ (ត្រាំខ្នារ​ ខេត្តតា​កែវ​)​។​

        ក្នុង​របាយ​ការណ៏​របស់ ​ឧត្ត​មសេ​នីយ៍​ត្រី​ នូ ​សុវណ្ណា​ មេ​បញ្ជាការ​រង​ បញ្ញា​ការ​ដ្ឋាន​ វិស្វកម្ម ​កង​ទ័ព​ជើង​គោក​ បាន​ឲ្យដឹង​ថា​៖ បញ្ជាការ​បញ្ជាការ​ដ្ឋាន ​វិស្វកម្ម ​កង​ទ័ព​ជើង​គោក​ មាន​នាយ​ទាហាន​ នាយ​ទាហាន​រង ​និង​ពល​ទាហាន ​ជា​នារី​ចំនួន ​១៨​នាក់​ ក្នុង​នោះ ​មាន​ឋានន្តរសក្តិ​ថ្នាក់​វរសេនីយ៍​ឯ​ក ចំនួន​ពី​ររូប​ មាន​តួនាទី ​ជា​នាយ​ផ្នែក​ហិរញ្ញវត្ថុ​ ១​រូប​ និង​១​រូប​ទៀត ​មាន​តួនាទី​នាយ​ផ្នែក​លេខា​ធិការ​ដ្ឋាន​។ ស្ថិត​ក្នុង​ស្ថាន​ភាព​ការ​រីក​រាល​ដាល​នៃ​ជម្ងឺ​កូវីដ​-១៩ ​យុទ្ធនារី ​ក៏​មាន​ការ​ប្រឈម​ និង​ទទួល​ផល​ប៉ះពាល់ ​ជួប​ការ​លំបាក​នៅ​ក្នុង​ផ្នែក​ជីវភាព​ផ​ងដែរ​។ ឧត្ត​ម​សេនីយ៍​ត្រី​ នូ ​សុវណ្ណា ​បាន​បញ្ជាក់​ទៀតថា​៖ កន្លង​មក​នេះ​ ឯកឧត្តម​ មេ​បញ្ជាការ ​បញ្ជាការដ្ឋាន​វិស្វកម្ម​ កង​ទ័ព​ជើង​គោក​ បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ ទៅ​លើ​ស្ថាន​ភាព​ការ​ងារ​យេនឌ័រ​ ការ​អនុវត្ត​គោល​នយោបាយ ​របស់​រាជ​រដ្ឋាភិបាល ​ក្នុង​ការ​លើក​ស្ទួយ​នៃ​សមត្ថភាព​របស់​យោធិន​នារី​ ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ដែល​បាន​ចូល​រួម​គ្រប់​វិស័យ ​ក្នុង​ការពារ​ជាតិ​ ការ​ពារ​ប្រទេស​របស់​យើង​ ព្រម​ទាំង​បង្កើន​ការ​យល់​ដឹង​អំពី​គោល​គំនិត​យេន​ឌ័រ​ ដើម្បី​ឲ្យ​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន ​ក្នុង​បញ្ញាការ​ដ្ឋាន​វិស្វកម្ម ​ទាំង​អស់​ស្វែង​យល់​លើ​ខ្លឹម​សារ​ ស៊ី​ជម្រៅ​ការ​ងារ​យេន​ឌ័រ​ សម​ភាព​ សម​ធម៌​យេន​ឌ័រ​ ស្រប​តាម​ផែន​ការ​របស់​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​បញ្ញាការ​ និង​កង​ទ័ព​ជើង​គោក​។

       លោក​ជំទាវ ​ឧត្តម​សេនីយ៍​ឯ​ក លឹម​ ម៉ា​រីណា ​មាន​ប្រសាសន៍​ថា៖ ដោយ​បាន​ការ​អនុញ្ញាត​ពី​ណាក់ ​លោក​ជំទាវ​ ដាំ ​ដា​រី​នី ​រដ្ឋលាខា​ធិការ ​​និង​ជា​ប្រធាន​ក្រុម​ការ​ងារ​យេន​ឌ័រ​ ក្រសួងកា​រ​ពារ​ជាតិ​ ក៏​ដូច​ជា​ការ​ផ្តល់​កិត្តិយស​របស់ ​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ា​ណែត​ មេ​បញ្ជាការ​កង​ទ័ព​ជើ​ងគោក​ ពិសេស​ដោយ​មា​នការ​សម្រប​សម្រួល​ពី​​មេ​​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ មេ​បញ្ជាការ​ បញ្ជាការ​ដ្ឋាន​វិស្វកម្ម​ ធ្វើឲ្យ​ក្រុម​ការងារ​ បាន​ចុះ​ដក​បទ​ពិសោធន៍​ការ​ងារ​យេន​ឌ័​រ ដើម្បី​សិក្សា​ស្វែងយ​ល់​អំពី​របត់ ​នៃ​ការ​បំពេញ​ការងារ​ក្នុង​អំឡុង​ពេល​កូវិដ-១៩ ​នៅ​ក្នុង​បញ្ហាការ​ដ្ឋាន​វិស្វកម្ម​ ដែល​មាន​វត្ត​មា​ន នាយ​ទាហាន​ នាយ​ទាហាន​រង​ ពល​ទាហាន ​គ្រប់​លំដាប់​ថ្នាក់​ចូល​រួម​ ក្នុង​ការ​ងារ​ដ៏​សកម្ម​សម្រេច​បាន​ និង​ការ​ងារ​ប្រឈម​ រួម​ទាំង​ការ​ចូល​រួម​ទប់​ស្តាប់​ប្រយុទ្ធ​ប្រឆាំង ​និង​មេរោគ​ដ៏​កាច​សាហាវ​នេះ​។

        ឆ្លៀត​ក្នុ​ខណៈនោះ​លោក​ជំទាវ​ បាន​ពាំ​នាំនូវ​ការ​ផ្តាំ​ផ្ញើ​សាកសួ​រ​សុខ​ទុក្ខ ​ពី​សំណាក់​លោក​ជំទាវ​ប្រធាន​ក្រុម​ការ​ងារ​យេន​ឌ័រ ​ក្រសួង​ការពារ​ជាតិ​ ក៏​ដូច​ជា ​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ជូន​ដល់​នាយ​ទាហាន ​នាយ​ទាហាន​រ​ង ពល​ទាហាន​ គ្រប់​លំដាប់​ថ្នាក់​ នៅ​ក្នុង​បញ្ហា​ការ​ដ្ឋាន​វិស្វកម្ម​។

        លោក​ជំទាវ​ ឧត្តម​សេនីយ៍​ឯ​ក លឹម​ ម៉ា​រីណា​ បាន​បញ្ជាក់​ថា​៖ ក្រោម​ការ​ដឹក​នាំ​របស់ ​សម្តេច​តេ​ជោ​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាចាណាចក្រ​កម្ពុជា​ បាន​ដាក់​ចេញ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន​ ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ បន្ត​ជម្រុញ​ការ​អនុវត្ត​ន៍ ការ​បញ្ជ្រាប​យេន​ឌ័រ​ ឲ្យ​មាន​ប្រសិទ្ធ​ភាព​ និង​ភាព​ជាក់​លាក់​ ក្នុង​ការ​អនុវត្តន៍​គោល​នយោបាយ​ជាតិ​ បទ​បញ្ញត្តិ​ពាក់​ព័ន្ធ ​និង​ការ​លើក​ស្ទួយ​ស្ថាន​ភាព​ សមត្ថ​ភាព​ស្ត្រី​, រួម​នឹង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែ​ង ក្នុង​ការ​លើក​កម្ពស់​ សម​ភាព​យេន​ឌ័​រ និង​ការ​ផ្តល់​ឳកាស​ដល់​ស្រ្តី ​ឲ្យ​កាន់​តែ​ប្រសើ​ឡើង ​ក្នុង​ស្មារតី​ទទួល​ខុស​ត្រូវ ​ដើម្បី​បំពេញ​តួនាទី​ភារកិច្ច ​ស្រប​ទៅ​នឹង​និន្នាការ​អភិវឌ្ឍន៏​នា​ពេល​បច្ចុប្បន្ន ​និង​ទៅ​អនាគត ​ជា​ពិសេស ​ឯកឧត្តម​ មេប​ញ្ជាការ​ កង​ទ័​ពជើង​គោក​ ដែល​បាន​យ​កចិត្ត​ទុក​ដាក់ ​ទាំង​ស្មារតី​ថវិកា ​និង​សម្ភារៈ ​ហើយ​ធ្វើ​យ៉ាង​ណា​ស្រាវ​ជ្រាវ​ រា​ល់​ស្ថាន​ភាព​លំបាក​ រវាង​បុរស​ និង​ស្រ្តី ​ដែលជា​កត្តា​សំខាន់​បំផុត ​ដើម្បី​ធានា​បាន​នូវ​សុខ​សន្តិភាព​ភាព​ ប្រកប​ដោយ​ចេរភាព ​ក្រោម​ការ​ដឹក​នាំ​នយោ​បាយ​ឈ្នះឈ្នះ ​ព្រម​ទាំង​រក្សា​ប្រពៃណី ​វប្បធម៌​រប​ស់ប្រទេស​ជាតិ​។​

        ក្នុង​នាម​ជំនួស​មុខ​ឲ្យ​ លោក​ជំទាវ ​ដាំ ​ដា​រីនី​ រដ្ឋ​លេខាធិការ​ ប្រធាន​ក្រុម​ការងារ​យេន​ឌ័រ​ ក្រសួង​ការ​ពារ​ជាតិ​, លោក​ជំទាវ​ ឧត្តម​សេនីយ៍​ឯ​ក លឹម​ ម៉ា​រីណា ​បាន​សូម​សំណូមពរ​ ដល់​ឯកឧត្ត​ម មេ​បញ្ជាការ​រង ​កង​ទ័ព​ជើង​គោក ​មេ​បញ្ជាការ​បញ្ញាការ​ដ្ឋាន​វិស្វកម្ម​ មេត្តា​គាំទ្រ​ដល់​សកម្មភាព​នារី​ និង​ផ្ត​ល់​តួនាទី ​ឋានន្តរស័ក្តិ ​សម​ស្រប​ទៅ​តាម​តួនាទី​របស់​យុទ្ធនារី​ នា​ពេល​បច្ចុប្បន្ន​។​

         នៅ​ក្នុង​ឱកាស​នោះ​ដែរ​ លោក​ជំទាវ​ ឧត្តម​សេនីយ៍​ឯ​ក លឹម​ ម៉ារីណា ​រួម​នឹង​ក្រុម​ការងារ​ បាន​នាំ​យក​អំណោយ​របស់​ ឯកឧត្តម ​ហ៊ុន ​ម៉ា​ណែត ​ផ្តល់​ជូន​ដល់​បញ្ជាការ​បញ្ញាការ​ដ្ឋាន​វិស្វកម្ម​ កង​ទ័ព​ជើង​គោក​ រួម​មាន ​ទឹក​ក្រូច​ ១០កេស, ​ទឹក​សុទ្ធ​៤​០កេស,​ ម៉ាស​ ២​ពាន់​ម៉ាស​,​ តេស្ត​រហ័ស ​២០​០​, មី​ ២០​កេ​សតូច ​និង​អាល់​កុល ​៣០​លីត្រ​ផង​ដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ