ព័ត៌មាន

អគ្គ​លេខា​ធិការ​ដ្ឋាន ​ក្រសួង​ការ​ពារ​ជាតិ ​បិទ​វគ្គ​ការងារ​រដ្ឋបាល ​ជំនាន់​ទី១​ ឆ្នាំ​២០២០​ និង​បើក​វគ្គ ​ជំនាន់​ទី២​ ​ឆ្នាំ​២០២១​
នាយកដ្ឋានព័ត៌មាន(៣)
313
2588 អគ្គ​លេខា​ធិការ​ដ្ឋាន ​ក្រសួង​ការ​ពារ​ជាតិ ​បិទ​វគ្គ​ការងារ​រដ្ឋបាល ​ជំនាន់​ទី១​ ឆ្នាំ​២០២០​ និង​បើក​វគ្គ ​ជំនាន់​ទី២​ ​ឆ្នាំ​២០២១​

        អគ្គលេខា​ធិការ​ដ្ឋាន​ ក្រសួង​ការពារ​ជាតិ​ បាន​រៀបចំ​ពិធីបិ​ទ​វគ្គបណ្តុះ​បណ្តាល​ការងារ​រដ្ឋបាល ​ជំនាន់​ទី១ ឆ្នាំ​២០២០​ និង​បើក​វគ្គបណ្តុះ​បណ្តាល​ការងារ​រដ្ឋបាល​ ជំនាន់​ទី២​ ឆ្នាំ​២០២១​ នា​ព្រឹក​ថ្ងៃទី១​៧​ ខែកញ្ញា​នេះ ​នៅ​សាលប្រជុំ​អគ្គលេខា​ធិការ​ដ្ឋាន​ ក្រសួង​ការពារ​ជាតិ​ ស្ថិត​ក្រោម​អធិបតីភាព​ នាយ​ឧត្តម​សេនីយ៍​ សំ​ វណ្ណ​ថន ​អគ្គលេខា​ធិការ​ នៃ​ឧត្តម​ក្រុម​ប្រឹក្សា​ការពារ​ជា​តិ និង​ជា​អគ្គលេខា​ធិការ​ ក្រសួង​ការពារ​ជាតិ​ តំណាង ​សម្តេច​ពិជ័យ​សេ​នា ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​កា​រពារ​ជាតិ​។​

         តាម​របាយការណ៍​របស់​ ឧត្តម​សេនីយ៍​ទោ​ ខៀវ ​ប៊ុន​ធឿន ​នាយក​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ការងារ​រដ្ឋបាល ​ខ.ភ.ម​ បាន​ឲ្យដឹង​ថា​៖ វគ្គ​បណ្តុះបណ្តាល​ការងារ​រដ្ឋបាល​ ជំនាន់​ទី​១​ ឆ្នាំ​២០២០​ មា​នរយៈពេល​១១​ខែ​ ដោយ​មាន​សិក្ខាកាម​ចូល​រួម​សិក្សា​ចំនួន​ ២៣៨​នាក់​ ជា​នាយទាហាន​ម​កពី​បណ្តា​ស្ថាប័ន ​អង្គភាព​ ចំណុះ​ក្រសួង​ការ​ពារជា​តិ​ និង​អគ្គ​បញ្ជាការ​ដ្ឋាន​ នៃ​ខ.ភ.ម។ វគ្គ​នេះ ​បាន​ផ្តោត​ការ​សិក្សា​ទៅ​លើខ្លឹមសារ​ឯកសារ​មេរៀន​សំខាន់ៗ​មួយ​ចំនួ​ន​ ក្នុង​នោះ​រួម​មាន៖​ ដំណើរ​ទស្សន​កិច្ច​សិក្សា​តំបន់​ប្រវត្តិសាស្ត្រ​ ទស្សន​កិច្ច​សិក្សា​វិមាន​ឈ្នះឈ្នះ​ ការ​ចរាចរ​លិខិត​ស្នា​ម ការ​បោះពុម្ព​ ការ​ចង​ក្រង​ និង​តាក់​តែង​លិខិត​ស្នាម​ ការងារ​តម្កល់​ឯកសារ​ បណ្ណាសារ ​ច្បាប់​ និង​អនុក្រឹត្យ​ពាក់​ព័ន្ធ​ ខ.ភ.ម​ លំហាត់​របៀប ​ការងារ​រដ្ឋបាល​ នីតិរដ្ឋ​ធម្មនុញ្ញ​ ឋាន​លេ​ខា សេនា​ធិការផែន​ទី​ និង​ការងារ​ប្រើប្រាស់​ឧបករណ៍​ នីតិ​អន្តរ​ជា​តិ​សាធារណៈ ​បញ្ហា​ព្រំ​ដែន ​និង​នីតិ​អន្តរ​ជាតិ​សាធារណៈ ​ប្រព័ន្ធនីតិ​អាស៊ាន ​នីតិមុ​ខងារ​សាធារណៈ ​ការ​ងារ​គ្រប់​គ្រង​អង្គភាព​ នីតិហិរញ្ញ​វត្ថុសាធារណៈ​ និង​នីតិពន្ធ​ដារ​កម្ពុជា​។​ ឆ្លង​កាត់​ការរៀន​ និង​បង្រៀន​អស់​រយៈពេល​១១​ខែ​មក​នេះ​ សិក្ខាកាម​ទទួល​បាន​លទ្ធផល​គួរ​ជាទីមោទនៈ ​និង​បញ្ចប់​ប្រកប​ដោយ​ជោគ​ជ័យ​។

       ដោយ​ឡែក ​វគ្គ​បណ្តុះបណ្តាល​ការងារ​រដ្ឋបាល ​ជំនាន់​ទី​២​ ឆ្នាំ​២០២១​នេះ​ ដែល​ត្រូវ​បើក​វគ្គ​នា​ពេ​លនេះ​ មាន​រយៈ​ពេល​១២ខែ ​និង​មាន​ចំនួន​សិក្ខាកា​មចូល​រួ​មចំនួន​ ១៨៩​នាក់​។

      នាយ​ឧត្តមសេនីយ៍ ​សំ​ វណ្ណថន​ បាន​មាន​ប្រសាសន៍​ថា​ ការងារ​បណ្តុះ​បណ្តាល​ និង​ហ្វឹ​កហ្វឺន បាន​ដើរ​តួនាទីយ៉ាង​សំខា​ន់ក្នុង​ការ​កសាង​ធន​ធាន​មនុស្ស ​ស្រប​តា​មផែន​ការ​កែទម្រង់​ ខ.ភ.ម ដែល​ជា​វិស័យ​អាទិភាព​មួយក្នុង​ចំណោម​វិស័យ​អាទិភាព​ទាំ​ងបួន ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល។​ ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​ មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ការងារ​រដ្ឋបាល ​បាន​យក​ចិត្តទុក​ដាក់​ប្រកប​ដោយ​ឆន្ទៈខ្ពស់​ ក្នុង​ការអ​ភិវឌ្ឍន៍​ធន​ធា​នមនុស្ស​ដល់​សិក្ខាកាម​ មាន​សមត្ថភាព ​គុណ​ភាព​ ក្នុង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​។​ ឯ.ឧ បាន​បន្ត​ថា៖ បច្ចុប្បន្ន​នេះ ​ជម្ងឺរាតត្បាល​នៃ​មេរោគ​កូវីដ-១​៩ បាន​ក្លាយទៅ​ជាប​ញ្ហា​ប្រឈម ​សម្រាប់​សកលលោក ​និង​ប្រទេស​កម្ពុជា បាន​បង្កើត​ជា​ការ​ព្រួយ​បារម្ភ​ និង​ភាព​រំជើប​រំជួល​ដល់​សាធារណ​ជន​ទូទៅ​។ ជា​ការពិត ​ផល​ប៉ះពាល់ពី​ជ​ម្ងឺ​កូវីដ-១៩ ​បាន​ម​កដល់​លឿន ​និង​មាន​ទំហំ​ធំ​ ហើយ​បាន​និង​កំពុង​បង្ក​ឲ្យមាន​ផល​ប៉ះពាល់​ខ្លាំង​ដល់​ការ​អភវឌ្ឍន៍​សង្គ​ម​ជាតិ​ផ​ងដែ​រ។​ រា​ជ​រដ្ឋាភិបាល ​ក៏​បាន​ចាត់​វិធាន​ការ​ជា​ច្រើន​ប្រកប​ដោយ​ភាពម៉ឺង​ម៉ាត់​ដាច់​ខាត​ និ​ងហ្មត់​ច​ត់បំផុត ​ដើម្បី​ទប់​ស្កាត់​ការ​រីក​រា​លដាល​នៃ​ជម្ងឺកូវីដ-១៩ ​តាម​រយៈ​ការ​ចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ ​និង​កុមារ ​ដើម្បី​ដំណើរ​កា​រប្រក្រតី​ភា​ព​ និង​សាលារៀន​ឡើង​វិញ។​

       ក្នុង​នាម​ សម្តេច​ពិជ័​យសេនា ឯ.ឧ ​សំ វណ្ណថន បាន​ផ្តាំផ្ញើរដ​ល់នាយ​ទាហាន ​យោធា​ចារ្យ​ និង​សិក្ខាកាម​ទាំង​អ​ស់​ថា​៖ ក្នុង​នាម ខ.ភ.ម ត្រូវចូល​រួម​គ្រប់​សកម្មភាព ក្នុង​ការការពារ​សុខ​សន្តិភាព​ សន្តិសុខ​សណ្តាប់​ធ្នាប់​ឲ្យបាន​ល្អ​ប្រសើរ ​និង​ចូល​រួមការកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ ​ការងារ​មនុស្ស​ធម៌​ កិច្ច​ការ​សង្គម​ ធ្វើ​ឲ្យប្រទេស​ជាតិ​មាន​ការ​រី​ក​ចម្រើន​លើ​គ្រប់​វិស័​យ ពិសេស​ការការពារ​ទ​ប់ស្កាត់​ការឆ្លង​រីករាល​ដា​ល នៃ​ជម្ងឺកូវីដ​១​៩ ដោយ​បន្តការ​អនុវត្ត​ឲ្យម៉ឺង​ម៉ាត់​នូវ​អនុសាសន៍​សម្តេច​នាយក​រដ្ឋមន្ត្រី​តេជោ ​និង​វិធាន​ការ​សុខា​ភិបាល ​បី​កុំ​ និង​បីការ​ពារ​ទាំង​អស់​គ្នា​ ៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ