ព័ត៌មាន

ឯកឧត្តម​ គន់​ គីម​ ប្រគល់​ឧបករណ៍​ និង​សម្ភារៈ​សង្រ្គោះ​គ្រោះ​មហន្ត​រាយ​ ជូន​កង​ពល​តូច​អន្ត​រាគមន៍​លេខ​១៤​ ខេត្ត​ពោធិ៍សាត់​
នាយកដ្ឋានព័ត៌មាន(៣)
285
2587 ឯកឧត្តម​ គន់​ គីម​ ប្រគល់​ឧបករណ៍​ និង​សម្ភារៈ​សង្រ្គោះ​គ្រោះ​មហន្ត​រាយ​ ជូន​កង​ពល​តូច​អន្ត​រាគមន៍​លេខ​១៤​ ខេត្ត​ពោធិ៍សាត់​

       ចំ​ណែកនៅ​ខេត្ត​ពោធិ៍សាត់វិញ ​នៅព្រឹក​ថ្ងៃទី​១​៧ ខែ​កញ្ញា ​ឆ្នាំ២០២១ នេះ ឯកឧត្តម គន់ គីម ទេស​រដ្ឋមន្រ្តី​ អនុ​ប្រធាន​ទី​១​ គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រ​ងគ្រោះ​មហន្តរាយ ​ក៏​បាន​នាំ​យក​នូវ​សម្ភារៈ​ និង​ឧបករណ៍​សង្រ្គោះ​គ្រោះ​មហន្តរាយ​ជា​ច្រើន​មុខ​​ទៅ​ប្រគល់​ជូន​ ទី​បញ្ជាការ​កង​ព​លតូច​អន្តរាគមន៍​លេខ​១៤ ​ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​ប្រតិបត្តិការ​សង្រ្គោះ​គ្រោះ​មហន្តរាយ​ នៅ​ក្នុង​រដូវ​វស្សា​នេះ​។

      សូម​បញ្ចាក់​ថា៖​ ក្នុង​ដំណាក់កា​ល​ នៃ​ការឆ្លង​រីករា​លដាល​កូវីដ-១៩​ កង​កម្លាំង ​នាយ​ទាហាន​ ពល​ទាហាន ​នៃ​កង​ពល​តូច​អន្តរាគមន៍​លេខ​១៤​ ចំនួន ​២០​នាក់ ជា​មួយរ​ថយន្ត​ចំនួន​ ១០​គ្រឿង​ ដែល​ជា​អំណោយ​ថ្លៃថ្លា​របស់​ សម្តេច​តេជោ​ ហ៊ុន សែន​ បាន​សហការ​ជា​មួយ​កង​ពល​លេខ​ ៩៩ និង​យោធភូមិ​ភាគទី៥​ ​បាន​ចេញ​ប្រតិបត្តិការ​ដឹ​កជញ្ជូន ​កម្មករ​ម​កពី​​ខ្សែ​បន្ទាត់​ព្រំដែន​ កម្ពុជា-ថៃ ទៅកាន់​មណ្ឌល​ធ្វើ​ចត្តាឡីសក្ត័នា​នា ​តាម​បណ្តា​ខេត្តមុន​ពេល​បងប្អូន​ត្រលប់​ទៅ​លំនៅ​ដ្ឋាន​វិញ​​។

       ថ្លែង​ក្នុ​ងពិធី​ប្រគល់​ សម្ភារៈ និង​ឧបករណ៍​សង្រ្គោះ​គ្រោះ​មហន្តរាយ​ ឯកឧត្តម គន់ គីម បាន​បញ្ជាក់​ឲ្យដឹង​ថា៖ ការ​ផ្តល់​ជូននូវ​សម្ភារៈ​ឧបកណ៍​សង្គោ្រះ​គ្រោះ​មហន្តរាយ​នា​ពេល​នេះ ​គឺ​ដើម្បី​ធ្វើ​ម្ចាស់​កា​រ ក្នុ​ងការ​ត្រៀម​ប្រតិបត្តិការ​សង្គ្រោះ​គ្រោះ​មហន្តរាយ​ផ្សេងៗ​កើត​ឡើ​ងដោយយ​ថាហេតុ ​​ក្នុង​ភូមិ​សាស្ត្រ​ខេត្តពាធិ៍​សាត់​។ ឯកឧត្តម គន់ គីម និង​អភិបាល​រង​ខេត្ត​ពោធិ៍សាត់ ​ក៏​បានថ្លែង​កោត​សសើរ​ ចំពោះ​សម្មភាព​ភាព​កង​កម្លាំង​កង​ព​លតូច​អន្តរាគមន៍​លេខ​១៤​ ដែល​កន្លង​ម​កបាន​ចូល​រួម​ការពារ​ធន​ធាន​ធម្មជាតិ​ ក្នុង​ភូមិ​សាស្រ្ត​ទទួល​ខុស​ត្រូវ​មិន​អោយ​បាត់​បង់​ និង​សហការ​ជា​មួយ​កង​កម្លាំង​ប្រដាប់​អាវុធ​រប​ស់​ខេត្ត​បាន​ខិត​ខំ​ទាំង​ថ្ងៃ​ទាំង​យ​ប់ ទប់​ទឹក​ លើក​ដាក់​ ដឹក​ជញ្ជូន​ស្បៀង ​អាហារ ស្រូវពូជ​ និង​សម្ភារៈ​ជា​ច្រើន​ទៀត​ ជូន​ប្រជាពលរដ្ឋ​ ដែល​លិ​ចលង់​ដោយ​សារ​គ្រោះ​ធម្មជាតិ​ទឹក​ជំនន់​ ក្នុង​ខេត្ត​ពោធិ៍​សាត់​ កាល​ពី​​ឆ្នាំ​២០២០​កន្លង​ទៅ​។​

       ឯកឧត្តម គន់ គីម បាន​ចាត់​ទុក​ សម្មភាព​រប​ស់ នាយ​ទាហាន​ ពល​ទាហាន កង​ពល​តូច​អន្តរាគមន៍​លេខ​១៤​ នា​ពេល​កន្លង​មក​ ពិត​ជា​មិន​អាច​កាត់​ថ្លៃ​បាន​ ដែល​ទង្វើ​នេះ​ គឺ​បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា​​៖ នា​យ​ទាហាន ​ពល​ទាហាន ​ពិត​ជា​គោរព​ ស្រលាញ់​ប្រជាពល​រដ្ឋ ​ដូច​ដែល​រាជ​រដ្ឋាភិបាល ​បាន​និង​កំពុង​ធ្វើ​ ហើយ​​ឯកឧត្តម ​ក៏​បាន​ក្រើន​រំលឹក​ដល់​កង​កម្លាំង​ឲ្យ​បន្ត​ប្រកាន់​ខ្ជាប់​ស្មារតី​ជួយ​សង្រ្គោះ​ប្រជាពលរដ្ឋ​នេះ​បន្ត​ទៀត​។

        សូម​បញ្ជា្ក​ក់ថា៖ សម្ភារៈ​ និង​ឧបកណ៍​សម្រាប់​សង្រ្គោះ​គ្រោះ​មហន្តរាយ​ ដែល​បា​នប្រគល់​ជូន​ក​ងពល​តូច​អន្តរាគមន៍​លេខ​១​៤ រួម​មាន​៖​ ទូក​ស្មាច់​ និ​ងម៉ាស៊ីន ​១០​ គ្រឿង​, អាវ​ពោង​ ២០០​អាវ, ម៉ាស៊ីន​ភ្លើង​ចល័ត​ ០២​គ្រឿង, ​ឯក​សណ្ឋាន ​៣៦០ឈុត, មួក​សុវត្ថិភាព​ ១២០​សម្រាប់, ​ព្រម​ទាំង​សំភារៈ​ផ្សេងៗ​ជា​ច្រើន​ទៀត ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ