ព័ត៌មាន

ពលករ​ឆ្លង​ដែន​ខុស​ច្បាប់​ចំនួន​ ២៦​នាក់​ ត្រូវ​បា​នឃាត់​ខ្លួន​ដោយ​កម្លាំង​កង​ការពារ​ព្រំ​ដែន​លេខ​៥០​៣​
នាយកដ្ឋានព័ត៌មាន(៣)
243
2586 ពលករ​ឆ្លង​ដែន​ខុស​ច្បាប់​ចំនួន​ ២៦​នាក់​ ត្រូវ​បា​នឃាត់​ខ្លួន​ដោយ​កម្លាំង​កង​ការពារ​ព្រំ​ដែន​លេខ​៥០​៣​

       ពលករ​ឆ្ល​ងដែន​ខុស​ច្បាប់​ ត្រូវ​បាន​កម្លាំង​កង​ការ​ពារ​ព្រំ​ដែន​លេខ​ ៥០៣ ​ឃាត់​ខ្លួន​បាន​កាល​ពី​ថ្ងៃទី​១៦ ​ខែ​កញ្ញា ​ឆ្នាំ​២០២១ ​កន្ល​ង​ទៅ​នេះ ​វេលា​ម៉ោង​ ១២ៈ០៥​នាទី​ រហូត​ដល់​ ម៉ោង​១៦ៈ០០នាទី​ល្ងា​ច ខណៈ​ពេល​ដែលពួក​គេ​កំពុង​ដឹកនាំ​ព​លក​រ​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ ឃាត់​បាន​ ២​ករណី​៖​

      ករណីទី១៖ ឃាត់​បាន​ចំនួន ​១៦​នាក់​ ក្នុង​នោះ​ស្រី​ ៩​នាក់​ ក្មេង​១នាក់ ​រថយន្ត​២គ្រឿង ១ម៉ាក​​កាម៉ារី​ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ ពោធិ៍​សាត់​ 2A 0206 ម្ចាស់​រថយន្ត​គេច​ខ្លួន​បាត់​ ​២​ម៉ាក​កាម៉ារី​ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ កំពុង​ចាម​ 2A 0521 ម្ចាស់​រថយន្ត​ពីរ​នាក់​ប្តី​ប្រពន្ធ​ ​ចំ​ណែក​ម្ចាស់​ និង​រថយន្ត​ បាន​ប្រគល់​ជូន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ​។

       ករណីទី២៖ ឃាត់​បាន​ចំនួន ​១០​នាក់​ ក្នុង​នោះ​ស្រី ​២​នាក់​ ក្មេង​​១នា​ក់ ​គោយន្ត​កន្ត្រៃ​ ១គ្រឿង និង​ម្ចាស់​ប្រគល់​ជូន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយ​មា​នជ័យ​ ចំ​ណែក​គោយន្ត​រក្សាទុក​នៅ​អង្គភាព​។​ ហើយ​ឃាត់​ខ្លួន​បាន​ត្រង់​ភូមិ​សាស្ត្​រភូមិ​ចក់​ពួក​ ឃុំស្ល​ក្រាម ​ស្រុក​ស្វាយ​ចេក​ ខេត្ត​បន្ទាយ​មាន​ជ័យ​។

        សូម​បញ្ចាក់​ថា៖ ក្រោមការ​យក​ចិត្តទុកដាក់​ដឹ​កនាំ​បញ្ជា​ផ្ទាល់​រប​ស់ លោក​ឧត្តម​សេនីយ៍ត្រី​ ឃួន ជឿន មេ​បញ្ជាការ​កង​ការពា​រព្រំ​ដែន​លេ​ខ ៥០៣ ចាត់តាំង លោក​វរសេនីយ៍ទោ​ ​លេ ​លឿត​ មេប​ញ្ជាការ​រង​កង​ការពារ​ព្រំ​ដែន​លេខ​៥០៣​ ដឹក​នាំ​កម្លាំង​ចំនួន ២​៥​នាក់​ ល្បាត​និង​ពួន​ស្ទាក់​ចា​ប់បា​នពលករ​លួច​ឆ្ល​ងដែ​នខុស​ច្បាប់​។  លោ​ក​បាន​ដឹកនាំ​កម្លាំង​ល្បាត​២៤​ម៉ោ​ង​លើ​២៤​ម៉ោង​ ដោយ​ប្តូរ​វេនគ្នា​ ដើម្បី​ទ​ប់ស្កាត់​ពលករ​លួច​ឆ្ល​ង​ដែន​ខុសច្បាប់​ និង​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដា​ល នៃ​ជំងឺកូវីដ-១៩ មិនឲ្យ​ចូល​ទៅ​ក្នុង​សហគមន៍​ ៕