ព័ត៌មាន

តំបន់​ប្រតិបត្តិការ​សឹក​រ​ងឧត្តរ​មាន​ជ័យ​ បាន​ត្រៀម​លក្ខណះ ​ចេញ​ប្រតិបត្តិការ​សង្គ្រោះប​ន្ទាន់​ ជួយ​ដល់​ប្រជាពល​រដ្ឋ​ ដែល​រ​ងគ្រោះ​ធម្មជាតិ​ផ្សេងៗ​ក្នុង​រដូវ​វស្សា​
នាយកដ្ឋានព័ត៌មាន(៣)
231
2585 តំបន់​ប្រតិបត្តិការ​សឹក​រ​ងឧត្តរ​មាន​ជ័យ​ បាន​ត្រៀម​លក្ខណះ ​ចេញ​ប្រតិបត្តិការ​សង្គ្រោះប​ន្ទាន់​ ជួយ​ដល់​ប្រជាពល​រដ្ឋ​ ដែល​រ​ងគ្រោះ​ធម្មជាតិ​ផ្សេងៗ​ក្នុង​រដូវ​វស្សា​

       នា​ព្រឹក​ថ្ងៃទី​១​៦ ខែ​កញ្ញា ​ឆ្នាំ​២០២១​  យោង​តាម​បទ​បញ្ជា​របស់ ​ឯកឧត្ដម មេ​បញ្ជាការ​យោធ​ភូមិ​ភា​គទី៤ ​លោក​ឧត្តម​សេនីយ៍​ទោ​ តន់​ ញាន ​មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ឧត្តរ​មាន​ជ័យ​ បាន​ចុះត្រួត​ពិនិត្​យកម្លាំង​ត្រៀម​អន្តរាគមន៍​ ត្រួត​ពិនិត្យ​មធ្យោបាយ​ដឹក​ជញ្ជូន​ សម្ភារៈ​បរិក្ខា ​ស្បៀង ​ដើម្បី​​ត្រៀម​ជួយ​សង្គ្រោះ​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដោយទឹក​ជំនន់​ ឬ​គ្រោះ​មហន្តរាយ​ផ្សេងៗ ​ឲ្យ​បាន​ទា​ន់ពេល​វេលា ​ដោយ​បាន​ចេញ​បទ​បញ្ជា​យ៉ាង​ម៉ឺង​ម៉ា​ត់ ដល់​មេ​បញ្ជាការ ​គ្រប់​បណ្ដា​កង​ឯកភាព​ចំណុះ​ទូទាំង​តំបន់​ប្រតិបត្តិការ​សឹក​រ​ង ឧត្តរមាន​ជ័យ​ ឲ្យ​ធ្វើ​ការ​ប្រជុំ​ត្រួត​ពិនិត្យ​កង​កម្លាំង​អន្តរាគមន៍​២៤​ម៉ោង​ លើ​២៤​ម៉ោង​ រង់​ចាំ​បទ​បញ្ជា​របស់​ថ្នាក់​លើ​ ដើម្បី​ត្រៀម​កម្លាំង​ក្នុង​ការ​ចុះ​ជួយ​ប្រជាពលរដ្ឋ​ដែ​លរង​គ្រោះ​ នៅ​ក្នុង​ភូមិ​សាស្ត្រ​ដែល​អង្គភាព​ឈរ​ជើង​ និង​ទទួល​ខុសត្រូវ ​ដែល​អាច​កើត​មាន​ជាយថា​ហេតុ​។​

        លោក​មេ​បញ្ជាការ បាន​បញ្ជាក់​ថា៖ ទោះបី​កម្លាំង​មួយ​ចំនួន​ កំពុង​បំពេញ​ការងារ​យាម​នៅ​តាម​មណ្ឌល​ និង​ចុះ​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ ជម្ងឺ​កូវីដ-១៩​ ជូន​ប្រជាពល​រដ្ឋ​ក៏​ដោ​យ ក៏​កម្លាំង​របស់​អង្គភាព​មួយ​ផ្នែក​បាន​ត្រៀម​លក្ខណះ​ក្នុង​កា​រចុះ​ជួយ​ប្រជាពលរដ្ឋ​ ដើម្បើ​ឆ្លើយ​តប​ទៅ​និងសំ​ណូមពរ​ពីអា​ជ្ញាធរ​មូលដ្ឋាន​ ឲ្យ​បានទាន់​ពេល​វេលា​ផង​ដែ​រ។ ក្រៅពី​នេះ ក៏បាន​ធ្វើការ​ណែនាំ ដល់​កង​កម្លាំង​ត្រូវប្រកាន់​ភ្ជាប់​នៅ​វិធាន​ការ​អនាម័យ​របស់​ក្រសួង​សុខាភិបាល​ និង​វិធាន​ការ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល ​៣​កុំ ​៣​ការពារ​ ដោយ​រស់​នៅ​ស្អា​ត រក្សា​គម្លាត​ និង​លាង​ដៃ​ជា​មួយ​អាល់​កុល​ ដើម្បី​ការពារ​ការ​ឆ្ល​ង​រីល​រាល​ដាល​នៃ​ជម្ងឺ​កូវីដ-១៩​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ