ព័ត៌មាន

វរសេ​នីយ៍​ឯក​ Thang Ly ​អនុព័ន្ធ​យោធា​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា ​ចូល​ជួប​សម្តែង​កា​រគួរ​ស​ម និង​ពិភាក្សា​ការងារ​ ជា​មួយ​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​
នាយកដ្ឋានព័ត៌មាន(៣)
276
2584 វរសេ​នីយ៍​ឯក​ Thang Ly ​អនុព័ន្ធ​យោធា​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា ​ចូល​ជួប​សម្តែង​កា​រគួរ​ស​ម និង​ពិភាក្សា​ការងារ​ ជា​មួយ​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​

       នៅទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ រសៀល​ថ្ងៃ​ទី​១​៥ ​ខែ​កញ្ញា ​ឆ្នាំ​២០២១​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពា​រជាតិ​ បាន​អនុញ្ញាត​ជូន​ ឯកឧត្តម​ Patrick Murphy ឯកអគ្គ​រដ្ឋ​ទូត​អាមេរិក​ និង​លោក​វរសេនីយ៍​ឯ​ក Thang Ly ប្រធាន​ការិយាល័យ​អនុព័ន្ធ​យោធា​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា​ ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​ពិភាក្សា​ការងារ​។​

       នៅ​ក្នុង​ជំនួប​ពិភាក្សា​នេះ​ សម្តេច​ពិជ័យ​សេនា​ សម្តែ​ង​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​សារ​ជា​ថ្មី​ម្តង​ទៀត​ ចំពោះ​វត្តមាន​ ឯកឧត្តម ​ឯក​អគ្គរដ្ឋ​ទូត​ និង​អបអរ​សាទរ​ចំពោះ វរសេនីយ៍​ឯក​ Thang Ly ដែល​ទើប​តែង​តាំង​ជា​នាយ​ការិយាល័យ​អនុព័ន្ធ​ យោធា​សហរដ្ឋ​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា​ ក្រសួង​ការ​ពារ​ជាតិ​ ត្រៀម​ខ្លួន​រួច​ជាស្រេច​ ក្នុង​ការ​បន្ត​គាំទ្រ​បេសក​កម្ម​ការ​ទូត​​យោធា​ ជា​មួយ​អនុព័ន្ធ​យោធា​ថ្មី​ ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ ចំណង​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិ​ការ​យោធា​ទ្វេ​ភាគី ​ប្រកប​​ដោយ​ស្មារតី​សាមគ្គីភាព ​មិត្តភាព​ និង​ការ​រីក​ចម្រើន​។​ ជា​មួយ​គ្នា​នេះ ​សម្តេច​ពិជ័យ​សេនា ​ចូល​រួម​សម្ដែង​សមាន​ទុក្ខ​ដ៏​ក្រៀម​ក្រំ​ចំពោះ​បង​ប្អូន​ប្រជាជន​អាមេរិក ​តាម​រយៈ​ ឯកឧត្តម ​ឯក​អគ្គរដ្ឋ​ទូត​ ជូន​ថ្នាក់​ដឹក​នាំ​ក្រសួង​ការពារ​ប្រទេស​នូវ ​ខួប​២០​ឆ្នាំ ​នៃ​“ព្រឹត្តិ​ការណ៍​ថ្ងៃ​ទី​១១​ ខែ​កញ្ញា ​ឆ្នាំ “​២០០១ - ២០២១”​ ដែល​បាន​សម្លាប់​ជ​នស្លូត​ត្រង់​ជា​ច្រើ​ន​រ​យនាក់​។​ 

         នៅ​ក្នុង​ជំនួប​ខាង​លើ ​ឯកឧត្តម​ ឯក​អគ្គរដ្ឋ​ទូត​ សូម​ថ្លែង​អំណរ​គុណចំ​ពោះ​ សម្តេច​ពិជ័យ​សេនា​ ដែល​បាន​ចូល​រួម​ រំលែក​ទុក្ខ​ដ៏​ក្រៀម​ក្រំ​ចំពោះ​ព្រឹត្តិ​ការណ៍​វាយ​ប្រហារ​ភេរវកម្ម ​គម្រប់​ខួប​២០​ឆ្នាំ​ “១១ កញ្ញា ២០០១​-​១១ ​កញ្ញា​ ២០២១”​ នៅ​សហរដ្ឋ​អាមេរិក​ ដែល​បា​នសម្លាប់​មនុស្ស​ចំនួន​ជាង​ ៣០០០​នាក់​ មាន​ជន​ជាតិ​បរទេស​ជាង​៩០​សញ្ជាតិ​​។​ បន្ថែម​ពី​លើ​នេះ ​ឯកឧត្តម បាន​លើក​ឡើងពី​ទំនាក់​ទំន​ង កិច្ច​សហប្រតិបត្តិ​ការ​ រវាង​អាមេរិក​-​កម្ពុជា ​លើ​វិស័យ​ជា​ច្រើន​ ដូច​ជា​ វិស័យ​រក្សា​ សន្តិភាព ​វិស័យ​សន្តិសុខ​រួម​ប្រឆាំង​អំពើ ​ភេរវកម្ម​ វិស័យ​បោស​សម្អាត​នៅ​កម្ពុជា​ ប្រតិបត្តិការ​ស្វែង​រ​កអដ្ឋិធាតុ​កង​ទ័​ពសហរដ្ឋ​អាមេរិក​នៅ​កម្ពុជា​។​

       ឯកឧត្តម​ ឯកអគ្គរដ្ឋ​ទូត​ បាន​រំលឹក​ពី​ការជួ​យ​វ៉ាក់​សាំង​ចំនួន​១​លាន​ដូស​តាម​រយៈ​យន្ត​កា​រ COVAC ​ជូន​ក្រសួង​សុខា​ភិបាល​កម្ពុជា​ ដើម្បី​ចូលរួម​ចំ​ណែក​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​ និង​នៅ​ថ្ងៃនេះ​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ផ្ត​ល់​ជំនួយ​បន្ថែម​ ដល់​កម្ពុជា​នូវ​ថវិកា​ចំនួន​ ១០០,០០០​​ដុល្លា​រ​អាមេរិក​ និង​ឧបករណ៍​ សម្ភារៈ​វេជ្ជ​សាស្ត្រ​មួយ​ចំនួន​ផ្សេ​ង​ទៀត ​ដោយ​សហការ ​ជា​មួយ​អង្គការ​សុខភាព​ពិភព​លោក​ UNICEF។​ ជា​មួយ​គ្នា​នេះ ​ឯកឧត្តម ​ក៏​បាន​រំលឹក​ឡើង​វិញ​នូវ​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​កសាង​មូល​ដ្ឋាន​រាម​របស់​កម្ពុជា​ផង​ដែរ​។

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពា​រជាតិ​ 


         ជាការ​ឆ្លើ​យ​តប​ សម្តេច​ពិជ័យ​សេនា​ ថ្លែង​អំណរគុណ​ចំពោះ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ ដែល​បា​នផ្តល់​អំណោយ​ដ៏​ថ្លៃ​ថ្លា​ នូវ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-​១៩​ ប្រភេទ ​Johnson&Johnson ជូន​រដ្ឋាភិបាល​កម្ពុជា ​តាម​រយៈ​យន្ត​ការ​ COVAC និង​ប្រកាស ​ផ្តល់​ជំនួយ​ថ្មីៗ​បន្ថែម​ទៀត​នៅ​ថ្ងៃ​នេះ​ គឺ​ជា​ការ​រួម​ចំ​ណែក​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​-​១៩​នៅ​ប្រទេស​កម្ពុជា​។​ សម្តេច​បាន​ជម្រាប​ជូន​ថា​ ថ្ងៃ​នេះ​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន​ បាន​ប្រកាស​ជា​ផ្លូវការ​នូវ​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​ ជូន​កុមារ​អាយុ​ចាប់​ពី​៦-១២​ឆ្នាំ​ ក្នុង​គោល​បំណង​សម្រេច​បាន​ការ​បង្កើ​ត​ភាព​សុំ​ នៅ​ក្នុង​សហគមន៍ ​ផ្សារ ​និង​សង្គម​ សេដ្ឋកិច្ច​ ឡើង​វិញ​ និង​ប្រកាស​បើក​សាលា​រៀន​មួយ​ចំនួន​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​ផង​ដែរ​។ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ធ្វើ​ទំនើប​កម្ម​មូល​ដ្ឋាន​សមុទ្រ​រា​ម សម្ដេច​ពិជ័យ​សេនា ​បាន​បញ្ជាក់​ជូន​ឯកឧត្តម​ ឯក​អគ្គ​រដ្ឋ​ទូត​ ថា៖ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ខិត​ខំ​ស្វះ​ស្វែង​រក​ដៃ​គូ​អភិវឌ្ឍន៍​ ដើម្បី​អភិវឌ្ឍ​មូល​ដ្ឋាន​រាម​ក្នុង​បុព្វ​ហេតុ​សន្តិសុខ ​សន្តិភាព ​និង​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​តំបន់ ​និង​អន្តរជាតិ​។ ​កន្លង​មក​ តប​តា​មការ​ស្នើ​សុំ​របស់​ស្ថាន​ទូត​ និង​ការិយាល័យ​អនុព័ន្ធ​យោធា​អាមេ​វិក​ប្រចាំ​កម្ពុជា​ ក្រសួង​ការ​ពារ​ជាតិ​បាន​ស្វាគមន៍ ​និង​អនុញ្ញាត​ជូន​នាយ​ទាហាន​ដឹក​នាំ​ក្រុម​ការងារ​ចូល​រួម​បំពេញ​ទស្សនកិច្ច ​នៅ​មូល​ដ្ឋាន​សមុទ្រ​រាម​ និង​ទី​បញ្ហាការ​សន្តិសុខ​លម្ហ​សមុទ្រ​ថ្មី​០២​​លើក​ បាន​ដំណើរ​ការ​ប្រកប​ដោយ​លទ្ធផល​ជា​ផ្លែផ្កា​ មាន​ ទំនុក​ចិត្តគ្នា​ទៅ​វិញ​ទៅ​មក​។ ប្រការ​នេះ​ បា​ន​គូស​បញ្ជាក់​យ៉ាង​ច្បាស់​ជូន​ប្រជាជន​កម្ពុជា​ និង​អន្តរជាតិ​នូវ​គោល​ជំហរ​នយោបាយ​ការ​ទូត​កម្ពុជា ​នៅតែ​រក្សា​សន្តិសហ​វិជ្ជមាន​ជា​មួយ​ប្រទេស​ទាំង​អស់​រួម​ទាំង​សហរដ្ឋ​អាមេរិក​ ដើម្បី​រួម​គ្នា​ជំរុញ​ និង​លើក​កម្ពស់​ចំណង​មិត្តភាព ​និង​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់​តែ​ប្រសើរ​ថែម​ទៀត​។​

       សម្តេច​ពិជ័យ​សេនា​ បាន​រំលឹ​កពី​ប្រវត្តិ​ នៃ​ចំណ​ង​ទំនា​ក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ​រវាង​កម្ពុជា​ អាមេរិក​ លើ​វិស័យ​រក្សា​សន្តិភាព​ តាម​រយៈ​ភាគី​អាមេរិក​ជួយ​កសាង​ទីតាំ​ង​រៀប​ចំ​លំហាត់​ហ្វឹក​ហ្វឺ​ន​ពហុសាសន៍ ​"GPOI"​ នៅ​ឆ្នាំ​២០១០​ និង​រៀបចំ​លំហាត់​ជា​បន្ត​បន្ទាប់​ ដែល​ពេ​លនេះ​ទីតាំង​នេះ​ បាន​ប្រែក្លាយ​ជា​សាលា​ហ្វឹក​ហ្វឺន​ពហុសាសន៍​ កម្រិត​តំបន់​ជួយ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស ​និង​ជំនួយ​ផ្សេងៗ​ជា​បន្ត​បន្ទាប់​ ដែល​ធ្វើ​ឲ្យ​កម្ពុជា​មាន​សមត្ថភាព​បញ្ជូន​កង​កម្លាំង​រក្សា​សន្តិភាព​ នៅ​ឆ្នាំ​២០០៦​ ត្រឹម​តែ​ចំនួន​១៣៥​នាក់​ប៉ុណ្ណោះ ​ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន​កម្ពុជា​មាន​លទ្ធភាព​បញ្ចូន​កម្លាំង​កើន​​ឡើង ​រហូត​ដល់​ទៅ​ជិត​៨០០​នា​ក់ ក្នុ​ងមួយ​ឆ្នាំ​។​ សម្តេច​ពិជ័យ​សេនា​ បាន​គូស​បញ្ជាក់​បន្ថែម​ថា​៖ នៅ​ក្នុង​ឆ្នាំ​២០២០-២០២១​នេះ​ ទោះបី​មាន​ការ​រីក​រាល​ដាល​ជំងឺ ​កូវីដ-១៩ ​និង​មាន​ភាព​រអាក់​រអួល​កិច្ចការ​មួយ​ចំនួន​ក្តី​ ប៉ុន្តែ​កិច្ច​សហប្រតិបត្តិការ​យោធា​ទ្វេ​ភាគី​ប្រទេស​ទាំង​ពីរ​ នៅ​តែ​បន្ត ​កិច្ច​សហការ​តាម​លទ្ធភាព​ និង​ស្ថាន​ភាព​ជាក់​ស្តែង​ ដែល​អា​ចដំណើរ​ការ​បាន​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​ តាម​រយៈ​កិច្ច​ប្រជុំ ​ការ​ប្រាស្រ័​យ​ទំនាក់​ទំន​ងទៅ​វិញ​ទៅ​ម​ក។​ សម្តេច​ពិជ័យ​សេនា​ និង​ឯកឧត្តម​ ឯកអគ្គរដ្ឋ​ទូត​ បាន​ប្តេជ្ញា​រួមគ្នា​លើក​កម្ពស់​កិច្ច ​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​យោធា​ក្នុង​ការ​ពង្រឹង​ និង​ពង្រីក​ចំណង​មិត្ត​ភា​ព ទំនាក់​ទំន​ងល្អ​ឱ្យ​កាន់​តែ​មាន​ភាព​រីក​ចម្រើន​ថែម​ទៀត​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ