ព័ត៌មាន

សាលា​វិស្វកម្ម​តេជោ ​បើក​វគ្គ​ហ្វឹក​ហ្វឺន​ពិសេស​ជំនាញ​សំណង់​គមនា​គមន៍​ ឆ្នាំ​២០២១​
នាយកដ្ឋានព័ត៌មាន(៣)
216
2583 សាលា​វិស្វកម្ម​តេជោ ​បើក​វគ្គ​ហ្វឹក​ហ្វឺន​ពិសេស​ជំនាញ​សំណង់​គមនា​គមន៍​ ឆ្នាំ​២០២១​

       នា​ព្រឹក​ថ្ងៃ​ពុធ​ ទី​១៥​ ខែ​កញ្ញា ​ឆ្នាំ​២០២១ នាយ​ឧត្តម​សេនីយ៍ ខ្វាន់ ស៊ាម អគ្គ​មេ​បញ្ជាការ​រ​ង មេ​បញ្ជាការ​ បញ្ជាការ​ដ្ឋាន​វិស្វកម្ម​ អគ្គ​បញ្ជាការ ​តំណាង ​ឯកឧត្តម​ អគ្ក​មេ​បញ្ជាការ ​នៃ​​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​បាន​អញ្ជើញ​បាន​ជា​គណៈ​អធិបតី ​ក្នុង​ពិធី​បើក​វគ្គ​ហ្វឹក​ហ្វឺន​ពិសេស ​ជំនាញ​សំណង់​គមនា​គមន៍​ ឆ្នាំ​២០២១​ នៅ​សាលា​វិស្វកម្ម​តេជោ ​ស្ថិត​នៅ​ឃុំ​ផ្អាវ​ ស្រុក​បាធាយ​ ខេត្ដ​កំពង់​ចាម​។

លោក​ឧត្តម​សេនីយ៍​ត្រី​ មៀវ ​វី​ឡែន ​ស្នង​ការ​រង​ ស្នង​ការ​ដ្ឋាន​កសាង​គ្រប់​គ្រង​កម្លាំង ​


        ក្នុង​ឱកាស​នោះ​បន្ទាប់​ពី​ លោក​ឧត្តម​សេនីយ៍​ត្រី​ រិន​ សា​រ៉​ន នាយក​សាលា​វិស្វកម្ម​តេជោ ​បាន​ថ្លែង​សុន្ទរកថា​ស្វាគមន៍​ ​គណៈ​អធិបតី​រួច​មក​ លោក​ឧត្តម​សេនីយ៍​ត្រី​ មៀវ ​វី​ឡែន ​ស្នង​ការ​រង​ ស្នង​ការ​ដ្ឋាន​កសាង​គ្រប់​គ្រង​កម្លាំង ​បាន​អញ្ជើញ​ឡើង​អាន​ផែន​កា​រ នៃ​កា​រចាត់​តាំ​ងហ្វឹក​ហ្វឺន​បណ្ដុះ​បណ្ដាល​ជំនាញ​ឯកទេស​សំណង់​គមនាគមន៍​ប្រចាំ​ឆ្នាំ​២០២១​ ដែល​វគ្គហ្វឹ​ក​ហ្វឺន​នេះ​មាន​រយៈ​ពេល ​៣​ខែ ​ចាប់​ពី​ថ្ងៃទី​១៥​ ខែ​កញ្ញា ​ដល់ថ្ងៃ​ទី​១៥ ​ខែ​ធ្នូ ​ឆ្នាំ​២០២១ ​មាន​សិក្ខាកាម​សរុប​ចំនួន ​២៧​៦ នាក់​។​

        ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​ នាយ​ឧត្ដម​សេនីយ៍​ ខ្វា​ន់ ស៊ាម ​បាន​មាន​ប្រសាសន៍​ថា៖​ អស់​រយៈ​ពេល​ ៤២​ឆ្នាំ​មក​ហើយ​ ដែល​កង​កម្លាំង​វិស្វកម្ម ​បាន​ដំណើរ​ ពុះពារ​ហែល​ឆ្លងកាត់​ជម្នះ​ឧបសគ្គ​យ៉ាង​ច្រើ​នឥត​គណនា​ ទម្រាំ​មាន​ការ​វិវត្ដន៍​ រីក​ចម្រើន​ រឹង​មាំ​ លើ​គ្រប់​វិស័យ​នា​ពេល​បច្ចុប្បន្ន​នេះ​ ក្នុង​នោះ​ក៏​មាន​ទាំង​ការ​ចូល​រួម​ចំណែក​របស់​កង​កម្លាំង​វិស្វកម្ម​ ក្នុង​ការ​អនុវត្ដ​នយោ​បាយ​ឈ្នះ ឈ្នះ ​របស់​សម្ដេច​តេជោ ​នាយក​រដ្ឋមន្រ្ដី​ ក្នុង​រយៈ​ពេល​កន្លង​មក​ រួម​នឹ​ងការ​ចូល​រួម​យ៉ាង​សកម្ម​របស់​កង​កម្លាំង​វិស្វកម្ម​ ក្នុង​ការ​អនុវត្ដ​នយោបាយ​កសាង​ព្រំ​ដែន​ ដែល​សម្ដេច​តេជោ ​នាយក​រដ្ឋមន្រ្ដី​ បាន​ដាក់​ចេញ​ «​កសាង​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​ ជា​មួយ​ប្រទេស​ជិត​ខាង​ ជា​ខ្សែ​ព្រំ​ដែន​សន្ដិភាព ​មិត្ដភាព ​សហ​ប្រតិបត្ដិការ ​និង​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​»​ រួម​ទាំង​គោល​ការណ៍​ «កសាង​ខឿន​ការ​ពារ​ជាតិ​ គឺជា​រប​ស់​ប្រជាជន​»។​

នាយ​ឧត្តម​សេនីយ៍ ខ្វាន់ ស៊ាម អគ្គ​មេ​បញ្ជាការ​រ​ង មេ​បញ្ជាការ​ បញ្ជាការ​ដ្ឋាន​វិស្វកម្ម​ អគ្គ​បញ្ជាការ ​តំណាង ​ឯកឧត្តម​ អគ្ក​មេ​បញ្ជាការ ​នៃ​​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​


        ឆ្លៀត ក្នុង​ឱកាស​នោះដែ​រ​ នាយ​ឧត្ដម​សេនីយ៍​ ខ្វាន់​ ស៊ា​ម មាន​ប្រសាសន៍​ផ្ដាំផ្ញើ​បន្ថែម​ ដល់​នាយ​ទាហាន​នាយ​ទាហាន​រង​ និង​​ពល​ទាហាន ​ជា​សិក្ខាកាម​ទាំង​អស់​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខិត​ខំ​រៀន​សូត្រ​ ក្រេប​ជញ្ជក់ ​នូវ​រាល់​ខ្លឹម​សារ​មេរៀន ​ជា​ពិសេស​រាល់​មេរៀន​អំពី​ជំនាញ​សំណង់​គមនាគមន៍​ ដើម្បី​យក​ចំណេះ​ដឹង​ ចំណេះ​ធ្វើ​ ដែលយោធា​ចារ្យ​បាន​បង្ហាត់​បង្រៀន ​យក​ទៅ​កសាង​ពង្រឹង​សមត្ថភាព​ជំនាញ​ប្រកប​ដោយ​វិជ្ជាជីវៈ​ ក្នុង​ការ​អនុវត្ត​ជាក់​ស្តែង​នៅ​អង្គភាព​រប​ស់ខ្លួន​ ក៏​ដូច​ជា​តាម​បណ្ដាការ​ដ្ឋាន​ ជា​ពិសេស​នៅ​តំបន់​តាម​បណ្ដោយ​ខ្សែ​ក្រវាត់​ព្រំ​ដែន​កម្ពុជា​ ជា​មួយ​ប្រទេស​ជិ​តខាង​ទាំ​ង៣​ ដែល​យើង​កំពុង​អនុវត្តន៍​។​ ត្រូវ​យក​ចិត្ដ​ទុក​ដាក់​កែ​លម្អ​ឲ្យ​អស់​នូវ​ចំណុច​សេស​ស​ល់ ផ្លាស់​ប្ដូរ​ឥរិយាបទ​ខុស​ឆ្គង​ពី​មុ​ន ហើយ​ចាប់​យក​នូវ​ឥរិយាបថ​ថ្មី ​ចាប់​ពីពេល​នេះ​តទៅ ​ដើម្បី​ឯកភាព​ជា​ឯកច្ឆន្ទ​ ក្នុង​កង​កម្លាំង​វិស្វកម្ម​ អគ្គ​បញ្ជាការ​។ ឯកឧត្តម​ ក្វាន់ ស៊ាម ក៏​បាន​ណែនាំ​ដល់​យោធា​ចារ្យ​ទាំង​អ​ស់ត្រូវ​យក​ចិត្ដ​ទុក​ដាក់​ រៀបចំ​ចង​ក្រង​វិញ្ញាសារ​ឲ្យ​ល្អ​ត្រឹ​ម​ត្រូវ ​ដោយ​ដក​ស្រង់​អំពី​សេចក្ដី​កំណត់​របស់​បញ្ជាការ​ដ្ឋាន​វិស្វកម្ម ​អគ្គ​បញ្ជាការ​ ធ្វើ​ជា​មូល​ដ្ឋាន​ ជា​គោល​គ្រឹះ ​ជា​ក្បួន​តម្រា​ ជា​និយាម ​សម្រាប់​ធ្វើ​បទ​ឧទ្ទេស​នាម​ បង្រៀន​ដល់​សិក្ខា​កាម​។ ត្រូវ​មាន​ការ​តាម​ដាន​សុខ​ភាព​ជា​ប្រចាំ ​ការ​ហូប​ចុក​ត្រូវ​ធានា​ឲ្យ​មាន​របៀប​រៀប​រយ​ សណ្ដាប់​ធ្នាប់ ​អនាម័យ​ល្អ​ មាន​គម្លាត​សុវត្ថិភាព​ ជា​មួយ​នឹង​កា​រ​ជម្រុញ​ចលនា​បង្ក​បង្កើន​ផល​ ម្ចាស់​ការ​គ្រប់​គ្រង​បាន​ដោយ​ខ្លួន​ឯង​​។

       ឯកឧត្តម ខ្វាន់ ស៊ាម បាន​ក្រើន​រំលឹ​ក ដល់​សិក្ខាកាម​ទាំង​អស់​ជា​និច្ចកា​ល ត្រូវ​គោរព​វិន័យ​ ដែល​សាលា​បាន​ដាក់​ចេញ​ ត្រូវ​មាន​សីលធម៌​ល្អ​ អត្ដ​ចរិត​សុភាព​រាបសារ ​រក្សា​ឲ្យ​បាន​នូវ​សាមគ្គី​ភាព​ រវាង​សិស្ស​​ជា​មួយ​គ្រូ ​និង​រវាង​សិស្ស ​ជា​មួយ​សិស្ស​រួម​ថ្នាក់​ ទន្ទឹម​នេះ​ យោធិន​គ្រប់​រូប​ត្រូវ​បន្ដ​អនុវត្ដ​ឲ្យ​បាន​ម៉ឺង​ម៉ាត់​ ម៉ត់​ចត់​បំផុត ​នូវ​វិធាន​ការណែនាំ​របស់​ក្រសួង​សុខា​ភិបាល​ ជា​ពិសេស​វិធាន​កា​រដែល​សម្ដេច​តេជោ​ បាន​ដាក់​ចេញ​ «៣​ការ​ពារ​ ៣​កុំ​ និង​២​ចូល​រួម​» ចូល​រួម​ប្រយុទ្ធ​នឹង​ការ​ឆ្លងរី​ករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩​។ ជា​ចុង​ក្រោយ​ ឯកឧត្តម ខ្វាន់ ស៊ាម ​ក៏​បាន​ប្រកាស ​បើក​វគ្គហ្វឹក​ហ្វឺន​ជំនាញ​សំណង់​ គមនាគមន៍​ឆ្នាំ​២០២១​ ចាប់​ពី​ថ្ងៃទី​១៥​ ខែ​កញ្ញា​ ឆ្នាំ​២០២១​នេះ​ត​ទៅ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ