ព័ត៌មាន

បញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោកផ្ទេរប្រគល់សម្ភារៈបច្ចេកទេសជូនបណ្ដាអង្គភាពចំណុះ
នាយកដ្ឋានព័ត៌មាន(១)
209
2582 បញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោកផ្ទេរប្រគល់សម្ភារៈបច្ចេកទេសជូនបណ្ដាអង្គភាពចំណុះ

នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ហេង សុផល មេបញ្ជាការរង បញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក ទទួលបន្ទុកផ្នែកបច្ចេកទេស អមជាមួយលោកវរសេនីយ៍ទោ អ៊ួន ស៊ីដេត នាយផ្នែកបច្ចេកទេស បញ្ជាការដ្ឋានរថក្រោះបានផ្ទេរប្រគល់សម្ភារៈបច្ចេកទេសជូនបណ្ដាអង្គភាពចំណុះសម្រាប់បម្រើការងារក្នុងអង្គភាព។

សម្ភារៈបច្ចេកទេសត្រូវបានប្រគល់ជូន ដល់ វរសេនាតូចលេខ៦៥ និង កងពលធំលេខ២ រួមមានអាគុយ 12V 150A ចំនួន១២ ធុង ប៉ុសសាកអាគុយ កម្លាំង 500A ចំនួន១ រួមជាមួយសម្ភារៈមួយចំនួនទៀត ព្រមទាងបានប្រគល់ជូនដល់

វរសេនាតូចលេខ ៦៩ មានអាគុយ 12V 150 A ចំនួន១០ធុង អាគុយ 100A ចំនួន២ធុង ប៉ុសសាកអាគុយ កម្លាំង500A ចំនួន១ រួមជាមួយសម្ភារៈមួយចំនួនទៀតផងដែរ។

ក្នុងការប្រគល់នោះ លោក ឧត្តមសេនីយ៍ត្រី ហេង សុផល បានមានប្រសាសន៍ផ្ដាំផ្ញើដល់បណ្តាអង្គភាពចំណុះដែលបានមកទទួលយកសម្ភារៈយកទៅប្រើប្រាស់នៅក្នុងអង្គភាព សូមប្រើ សម្រាប់បម្រើការងារដល់អង្គភាព ជាពិសេសថែរក្សា ប្រើប្រាស់ទៅតាមក្បួនខ្នាតបច្ចេកទេសអោយបានត្រឹមត្រូវ ៕