ព័ត៌មាន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក ​អនុញ្ញាត​ឱ្យ​អនុព័ន្ធ​យោធា​ចិន​ប្រចាំ​នៅ​កម្ពុជា ​ដែល​បញ្ចប់​អាណត្តិ ​ចូល​ជួប​សម្ដែង​ការ​គួរ​សម ​និង​ជម្រាប​លា​
នាយកដ្ឋានព័ត៌មាន(៣)
230
2580

         នៅ​ទី​បញ្ជាការ​កង​ទ័ព​ជើង​គោក ​នៃ​កង​យោធ​ពលខេមរ​ភូមិន្ទ ​នា​រសៀល​ថ្ងៃទី១៤​ ខែ​កញ្ញា ឆ្នាំ​២០២១ ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯ​ក ហ៊ុន​ ម៉ា​ណែត​ អគ្គ​មេបញ្ជាការ​រង​ នៃ​កងយោធ​ពលខេមរ​ភូមិន្ទ​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោ​ក បាន​អនុញ្ញាត​ឱ្យ​ លោក​វរសេនីយ៍​ឯក​ពិសេស ​លី​ ជី​ងហ្វើង​ (Li Jingfeng) អនុព័ន្ធ​យោធា​ នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន​ ប្រចាំ​កម្ពុជា​ ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​ជម្រាប​លា​ មុន​បញ្ចប់​បេសក​កម្ម​ការ​ទូត​យោធា ​នៅ​កម្ពុជា​។​

         ក្នុង​ជំនួប​នេះ ​អនុព័ន្ធយោធាចិន​បាន​ជម្រា​ប​ជូន​ ឯកឧត្តម អគ្គមេបញ្ជាកា​រ​រ​ង ​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ អំពី​លទ្ធផល​ការ​ងារ​ជា​ច្រើន ​ដែល​លោក​ខិតខំ​សម្រេច​បាន​ក្នុង​រយៈ​ពេល​ជិត​ ០២​ឆ្នាំ កន្លង​មក​នេះ ជា​ពិសេស​លើ​កិច្ច​សហប្រតិបត្តិការ​ល្អ​ រវាង​កង​ទ័ព​ នៃ​ប្រទេស​ទាំង​ពីរ ​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩ ​ដែល​បាន​កើត​ឡើង​ចំ​ពេល​ដើម​អាណត្តិ​ការងារ​របស់​លោក​តែ​ម្តង​។​ លោក​វរសេនីយ៍​ឯក​ពិសេស​ លី ​ជីង​ហ្វើង ​(Li Jingfeng) ក៏​បាន​ថ្លែង​អំណរ​គុណ​ ដល់​ឯកឧត្តម ហ៊ុន ម៉ាណែត ដែល​តែង​បាន​ យកចិត្ត​ទុក​ដាក់​ផ្តល់​ការ​គាំទ្រ និងជំរុញ​ទំនាក់​ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា-ចិន ​និយាយ​ជា​រួម ​និង​និយាយ​ដោយ​ឡែក​កិច្ច​សហប្រតិបត្តិការ​ រវា​ងកង​ទ័ព​ទាំង​ពីរ​ ក៏​ដូច​ជា​កងទ័ព​ជើង​គោក​ទាំង​ពី​រ។​

         ជា​ការ​ឆ្លើយត​ប​ ឯកឧត្តម អគ្គ​មេបញ្ជាការ​រង​ មេ​បញ្ជាការ​កង​ទ័​ពជើង​គោក​ បាន​សម្តែង​នូវ​កា​រកោត​សរសើរ ​និង​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែ​ង ព្រម​ទាំង​ស្នាដៃ​សមិទ្ធិផល​ការ​ងារ​ទាំង​ឡាយ​របស់​ លោក​វរសេនីយ៍​ឯក​ពិសេស ​Li​ Jingfeng ក្នុង​រយៈ​កាល​កន្លង​មក​នេះ ​ដែល​ពិត​ជា​បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​រឹត​ចំណង​មិត្តភាព ​និង​កិច្ច​សហប្រតិបត្តិការ​ល្អ​ រវាង​កង​ទ័ព​ នៃ​ប្រទេស​ទាំង​ពីរ​ ជា​ពិសេស​ការ​ផ្តល់​នូវការ​ជួយ​ឧបត្ថម្ភ​គ្រប់​បែប​យ៉ាង​ ក្នុង​ដំណាក់​កាល​ដែល​កង​ទ័ព​កម្ពុជា​កំពុង​ប្រឈម​ដោះ​ស្រាយ​បញ្ហា​ នៃ​ការ​ឆ្លង​រាត​ត្បាត​ជា​សាកល​ នៃ​ជំងឺ​កូវីដ-១៩​។​ ជា​មួយគ្នា​នេះ ​ឯកឧត្តម​ អគ្គ​មេប​ញ្ជាការ​រ​ង មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក ​ក៏​បាន​យក​ឱកាស​​សម្តែង​នូវ​ការ​អរគុណ​ ចំពោះ​រដ្ឋាភិបាល​ កង​ទ័​ព និង​ប្រជាជន​ចិ​ន ដែល​តែង​បាន​ចូល​រួម​ចំ​ណែក​ក្នុង​ដំណើរការ​ នៃ​ការ​កសាង​ស្ថាបនា​កម្ពុជា​ ទាំង​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច, កា​រ​លើក​កម្ពស់​សុខ​មាលភាព​ប្រជាជន​,​ ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស ​និង​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវ័ន្ត​ធំៗ​ និង​សំខាន់ៗ​នានា​ជា​ច្រើន​ ហើយ​ក្នុង​កាលៈ​ទេសៈ​លំបាក​ចំពោះ​មុខ​បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ-១៩​ កម្ពុជា​ក៏​បាន​ទទួល​នូវ​ការ​ឧបត្ថម្ភ​គាំទ្រ​គ្រប់​លទ្ធភាព ​និង​មធ្យោបាយ ​ក្នុង​នោះ​មាន​ទាំង​ការ​ញ្ជូន​ក្រុម​គ្រូ​ពេទ្យ​ជំនាញ​មក​ចែក​រំលែក​បទ​ពិសោធន៍​,​ ការ​បរិច្ចាគ​សម្ភារ​-បរិក្ខារ​វេជ្ជសាស្ត្រ ​និង​ការ​ផ្តល់​នូវ​វ៉ាក់​សាំង​ទាំង​ក្នុ​ង​ក្រប​ខ័ណ្ឌ​ជំនួយ ​និង​ការ​សម្រប​សម្រួល​ការ​បញ្ជា​ទិញ ​រហូត​កម្ពុជា​អាច​ឈាន​ដល់​ការសម្រេច​ជោគ​ជ័យ​ ក្នុង​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ នៅ​ទូទាំង​ប្រទេស ​គួរ​ជា​ទីមោទនៈ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ