ព័ត៌មាន

ប្រ​តិភូស្ន​ង​ការ​ព័ត៌មាន​វិទ្យាប្រ​ជាជ​ន​វៀត​ណាម ជួប​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ
នាយកដ្ឋានព័ត៌មាន(១)
561

អនុវ​ត្ត​តាម​ពិធីសារ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ រ​វាង​ក្រ​សួង​ការ​ពារ​ជាតិ នៃប្រ​ទេស​ទាំង​ពីរ ក​ម្ពុជា-វៀត​ណាម នៅព្រឹក​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ ប្រ​តិភូស្ន​ង​ការ​ព័ត៌មាន​វិទ្យា ក​ង​ទ័ព​ប្រ​ជាជ​ន វៀត​ណាម ដឹក​នាំដោយ​លោក វ​រៈសេនីយ៍ឯក ហ្វាម វៀត​ជុង អនុប្រ​ធាន​ស្ន​ង​ការ​ព័ត៌មាន​វិទ្យា ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម  បាន​ដឹក​នាំគ​ណៈប្រ​តិភូ ម​ក​ទ​ស្ស​នៈកិច្ច​នៅក​ម្ពុជា និង បាន​ជួប ពិភាក្សាការ​ងារ​ជាមួយ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ទោ មេង សុត្ថារិទ្ធ នាយ​ក​រ​ដ​ង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ នៃក្រ​សួង​ការ​ពារ​ជាតិ ។

            នៅក្នុង​ជំនួប​ពិភាក្សាការ​ងារ​ជាមួយ ប្រ​តិភូស្ន​ង​ការ​ព័ត៌មាន​វិទ្យា ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម នាឪកាស​នោះ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ទៅ មេង សុត្ថារិទ្ធ ក្នុង​នាមអោយ ឯកឧត្ត​ម​នាយ​ក បាន​សំដែង ការ​ស្វាគ​ម​ន៍ចំពោះ គ​ណៈប្រ​តិភូស្ន​ង​ការ​ព័ត៌មាន​វិទ្យា នៃក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម ដែល​បាន អញ្ជើញ​ម​ក បំពេញ​ទ​ស្ស​នៈកិច្ច​នៅក​ម្ពុជា ដើម្បីប​ង្កើន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ រិត​ចំណ​ង សាម​គ្គីភាព មិត្ត​ភាព​រ​វាង​ប្រ​ទេស​ទាំង​ពីរ ក​ម្ពុជា-វៀត​ណាម ជាពិសេស​ផ្នែក​ជំនាញ ព័ត៌មាន​វិទ្យា នៃក​ង​ទ័ព​ទាំង​ពីរ អោយ​កាន់តែប្រ​សើរ​ឡើង​ថែម​ទៀត ។ មាន​ម​តិឆ្លើយ​ត​ប​វិញ លោក​វ​រៈសេនីយ៍ឯក ហ្វាម វៀត​ជុង បាន​មាន​ប្រ​សាស​ន៍ថា៖ គោល​បំណ​ង​នៃដំណើរ​ទ​ស្ស​នៈកិច្ច រ​ប​ស់ប្រ​តិភួស្ន​ង​ការ​ព័ត៌មាន ក​ង​ទ័ព ប្រ​ជាជ​ន​វៀត​ណាម នៅក​ម្ពុជានាពេល​នេះ គឺដើម្បីរួម​ស​ហ​ការ​ជាមួយ ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ដើម្បីជួយ​គ្នាទៅវិញ​ទៅម​ក លើវិស័យ​ព័ត៌មាន​វិទ្យា ។ លោក​វ​រៈសេនីយ៍ឯក ប្រ​ធាន​ប្រ​តិភូ ក៏បាន​ជំរាប​ជូន ដ​ល់នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា អំពីការ​រីក​ច​ម្រើន​នាពេល ប​ច្ចុប្ប​ន្ន លើវិស័យ​រ​ប​ស់ ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម ហើយ​ក្នុង​ដំណើរ​ទ​ស្ស​នៈកិច្ច​នៅក​ម្ពុជានេះ ប្រ​តិភូច​ង់ស្វែង​យ​ល់ ពីការ​រីក​ច​ម្រើន​ផ្នែក​ព័ត៌មាន រ​ប​ស់ ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ។ នៅក្នុង​ជំនួប ពិភាក្សាលើការ​ងារ​ជំនាញ ព័ត៌មាន​វិទ្យានា ឪកាស​នោះដែរ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ទោ មេង សុត្ថារិទ្ធ បាន​ចាត់ទុក​ដំណើរ​ទ​ស្ស​នៈកិច្ច រ​ប​ស់គ​ណៈប្រ​តិភូនៅក​ម្ពុជា គឺបាន​ស្តែង​ចេញអោយ​ឃើញ​នូវ ការ​ផ្សារ​ភ្ជាប់ ទំនាក់ទំន​ង សាម​គ្គីភាព-មិត្ត​ភាព រ​វាង​ក​ង​ទ័ព​ទាំង​ពីរ ប្រ​ជាជ​ន​នៃប្រ​ទេស​ទាំង​ពីរ ក​ម្ពុជា-វៀត​ណាម ដែល​នៅតែមាន​ទំនាក់ទំន​ង ស្អិត​រ​មួត ជាមួយ​គ្នា និង​ធ្វើកិច្ច​ស​ហ​ប្រ​តិប​ត្តិការ ជាមួយ​គ្នាជានិច្ច ។ ឆ្លៀតឪកាស​នោះដែរ ឯកឧត្ត​ម មេង សុត្ថារិទ្ធ ក៏បាន​ជំរាប​ជូន ដ​ល់ប្រ​តិភូ ស្ន​ង​ការ​ព័ត៌មាន​វិទ្យា ក​ង​ទ័ព​ប្រ​ជាជ​ន វៀត​ណាម អំពីស​ភាការ​ណ៍វិវ​ត្ត​ន៍រីក​ចំរើន នៅក្នុង​ព្រះរាជា ណាច​ក្រ​ក​ម្ពុជា ទាំង​វិស័យ​ន​យោបាយ ស​ន្តិសុខ សេដ្ឋ​កិច្ច ការ​ទូត ដែល​កំពុង​មាន​ការ​វិវ​ត្ត​ន៍រីក​ច​ម្រើន ទៅមុខ​យ៉ាង​ឆាប់រ​ហ័ស ។ ទ​ន្ទឹម​នឹង​នេះដែរ ឯកឧត្ត​ម ក៏បាន​ជំរាប​ជូន​ប្រ​តិភូ អំពីការ អនុវ​ត្ត​ន​ភារ​កិច្ច ជំនាញ​រ​ប​ស់ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ និង​ជំនាញ​ប​ញ្ជូន​សារ​នៅទូទាំង ក​ង​យោធ ព​ល​ខេម​រ​ភូមិន្ទ ដែល​ក្នុង​ការអនុវ​ត្ត​ន៍ ភារ​កិច្ច​ជំនាញ​នេះ ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ក៏បាន​ទ​ទួល​ការ ជួយឧប​ត្ថ​ម្ភ​ជាច្រើន ពីមិត្ត​វៀត​ណាម លើការ​ផ្ត​ល់ឧប​ក​រ​ណ៍សំភារៈផ្នែក​ព័ត៌មាន​វិទ្យា សំភារៈប​ញ្ជូន​សារ រួម​ទាំង​ការ​ប​ណ្តុះប​ណ្តាល​ធ​ន​ធាន ម​នុស្ស​ផ​ង​ដែរ ។ ឯកឧត្ត​ម បាន​ប​ញ្ជាក់អោយ ដឹង​ថា ក្នុង​រ​យៈពេល​ក​ន្ល​ង​ម​ក ក​ង​ទ័ព​ប្រ​ជាជ​ន វៀត​ណាម បាន​ជួយ​ប​ណ្តុះប​ណ្តាល​ជំនាញ ប​ញ្ជូន​សារ ដ​ល់ ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ចំនួន ៤៣០នាក់នៅវៀត​ណាម ហើយ​បាន​ត្រ​ល​ប់ម​ក ក​ម្ពុជាវិញ​ចំនួន ៣៨៩នាក់ ហើយ​នៅស​ល់មួយ​ចំនួន កំពុង​សិក្សាជំនាញ​នៅទីនោះ ។

            តាម​រ​យៈជំនួន​ពិភាក្សាការ​ងារ​នោះ ឯកឧត្ត​ម មេង សុត្ថារិទ្ធ ក៏បាន​ស្នើសុំដ​ល់គ​ណៈប្រ​តិភូ អោយ​ប​ន្ត​ជួយ​ដ​ល់ ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ លើជំនាញ ព័ត៌មាន​វិទ្យា ព្រ​ម​ទាំង​ការ ប​ណ្តុះប​ណ្តាល​ធ​ន​ធាន​ម​នុស្ស​ដ​ល់ ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ប​ន្ត​ទៀត ។

            នៅក្នុងឪកាស​នោះដែរ ភាគីទាំង​ពីរ​ក៏បាន​ធ្វើការ​ពិភាក្សា ក្នុង​ការ​ផ្លាស់ប្តូរ​ប​ទ​ពិសោធ​ន៍ ពីគ្នាទៅវិញ​ទៅម​ក​លើជំនាញ ព័ត៌មាន​វិទ្យា ដើម្បីរួម​ស​ហ​ការ​គ្នា លើក​ក​ម្ព​ស់ មុខ​ជំនាញ​នេះ អោយ​កាន់តែមាន​ការ​រីក​ចំរើន​ប​ន្ថែម​ទៀត ។

នាពេល​នោះដែរ លោក​វ​រៈសេនីយ៍ឯក ហ្វាម វៀត​ដុង ក៏បានអញ្ជើញ​ទៅទ​ស្ស​នា ប៉ុស្តិ៍ក​ណ្តាល​រ​ប​ស់នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ដែល​ប៉ុស្តិ៍ក​ណ្តាល​នេះ ជាប​ណ្តាញ​ចែក​ចាញ​ការ​ប្រើប្រាស់ ទូរ​ស័ព្ទ​នៅក្នុង​ក្រ​សួង​ការ​ពារ​ជាតិ និង​ភ្ជាប់ជាមួយ​ប​ណ្តាញ​ផ្សេងៗទៀត ដែល​ទំនាក់ទំន​ង​ជាមួយ និង ផ្នែក​ព័ត៌មាន​វិទ្យាផ​ង​ដែរ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ