ព័ត៌មាន

បិទ​វគ្គ​ហ្វឹក​ហ្វឺ​នជំនាញ​ស្ពាន​ សា​ឡាង​-​គ្រឿង​ចក្រ​ចម្លង​ ត្រៀម​ចេញ​សង្រ្គោះ​ប្រជាជន​ដែល​រង​គ្រោះ​ទឹក​ជំនន់​ ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​
នាយកដ្ឋានព័ត៌មាន(៣)
198
2579 បិទ​វគ្គ​ហ្វឹក​ហ្វឺ​នជំនាញ​ស្ពាន​ សា​ឡាង​-​គ្រឿង​ចក្រ​ចម្លង​ ត្រៀម​ចេញ​សង្រ្គោះ​ប្រជាជន​ដែល​រង​គ្រោះ​ទឹក​ជំនន់​ ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​

       វគ្គ​ហ្វឹក​ហ្វឺន​ជំនាញ​ស្ពាន​ សា​ឡាង​-​គ្រឿង​ចក្រ​ចម្លង​ សម្រាប់​ត្រៀម​ចេញ​សង្រ្គោះ​ប្រជាជន​ ដែល​រ​ងគ្រោះ ​ដោយ​ទឹក​ជំនន់ ​ទៅ​កាន់​ទីទួល​សុវត្ថិភាព​ បាន​ប្រារព្ធ​ពិធី​បិទ​វគ្គ​ហ្វឹក​ហ្វឺ​ន កាល​ពី​ថ្ងៃទី​១៣​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ ក្រោម​អធិបតី​ភាព​ ឧត្ដសេនីយ៍​ឯក​ ឈៀ ​ស៊ី​ដា​រ៉ា​ ​ទី​ប្រឹក្សា​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ដ​រាយ ​តំណាង​ ឯកឧត្ដម​ ទេស​រដ្ឋ​មន្រ្ដី​ គ​ន់ គីម​ អនុ​ប្រធាន​ទី១ ​គណៈកម្មការ​ជា​តិគ្រប់​គ្រ​ងគ្រោះ​មហន្តរាយ​ ដោយ​មាន​កា​រអញ្ជើញ​ចូ​លរួម​ ពី​សំណាក់ ​ឧត្ដម​សេនីយ៍​ឯ​ក ពៅ​ ផារី​ នាយ​រង​សេនា​ធិកា​រ​ចម្រុះ មេ​បញ្ជាការ​រ​ង និង​ជា​នាយ​សេនា​ធិការ​ បញ្ជា​ការ​ដ្ឋាន​វិស្វកម្ម​ អគ្គ​បញ្ជាការ​ តំណាង​ ឯកឧត្ដម​ ​មេ​បញ្ជាការ​ បញ្ជាការ​ដ្ឋាន​វិស្វកម្ម​ អគ្គ​បញ្ជាការ​, ​ព្រម​ទាំង​ ឯកឧត្ដម​ ឧត្ដមសេនីយ៍ ​ជា​ស្នង​ការ​រង​ នាយ​ការិយា​ល័យ ​មេ​បញ្ជាការ ​កង​ឯក​ភាព​ និង​នាយ​ទាហាន​ជំនាញ ​ក្នុង​បញ្ជាការ​ដ្ឋាន​វិស្វកម្ម​ជា​ច្រើន​រូប​ទៀត​។​

        ក្នុង​ឱកាស​នោះ ​លោក​ឧត្ដម​សេនីយ៍​ត្រី​ សុខ​ នឿន ​មេ​បញ្ជាការ ​កង​ឯក​ភាព​ស្ពាន​ សា​ឡាង​លេខ​ ៧១ ​បាន​ថ្លែង​សុន្ទរកថា​ស្វាគមន៍ ​និង​រាយ​ការណ៍​ជូន​គណៈ​អធិបតី​ ដោយ​បាន​បញ្ជាក់​ថា៖​ ដោយ​អនុវត្ដ​តាម​ផែន​កា​រហ្វឹក​ហ្វឺន​ជំនាញ​ប្រចាំ​ឆ្នាំ​របស់​អគ្គ​បញ្ជាការ​ដ្ឋា​ន នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ជា​ពិសេស​ផែន​ការ​ហ្វឹក​ហ្វឺន​ឆ្នាំ​២០២១ ​របស់​បញ្ជាការ​ដ្ឋា​ន​វិស្វកម្ម​ កង​ឯក​ភាព​លេខ​ ៧១ ​បាន​ចាត់​តាំង​វគ្ក​ហ្វឹក​ហ្វឺន​ជំនាញ ​ស្ពាន​ សា​ឡាង-​គ្រឿង​ចក្រ​ចម្លង​ សម្រាប់​ត្រៀម​ចេញ​ជួយ​សង្រ្គោះ​ប្រជា​ពលរដ្ឋ ​ដែល​រ​ងគ្រោះ ​ដោយ​គ្រោះ​មហន្ដ​រាយ​ផ្សេងៗ ​កើត​ឡើង​ជាយថា​ហេតុ ​ជា​ពិសេស​ការ​ងារ​ជួយ​សង្រ្គោះ​ប្រជាពលរដ្ឋ​ ដែល​រង​គ្រោះ​ដោយ​ទឺក​ជំនន់​ ទៅ​កាន់​ទីទួល​សុវត្ថិភាព​ អោយ​បាន​យ៉ាង​ឆាប់​រហ័ស​បំផុត ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ តាម​ប​ទបញ្ជា​បន្ទាន់ៗ​ ដែល​ថ្នាក់​ដឹ​កនាំ​ក្រសួង​ការ​ពារ​ជាតិ ​និង​ថ្នា​ក់​ដឹក​នាំ ​អគ្គ​បញ្ជាការដ្ឋាន​ បាន​ដា​ក់ចុះ​ជាក់​ស្ដែង។ ​វគ្គហ្វឹក​ហ្វឺន​ជំនាន់​ទី១​នេះ ​មាន​រយៈ​ពេល​ហ្វឹក​ហ្វឺន​រួម​ ៣០​ថ្ងៃ ​បង្រៀន​ដោយ​យោធា​ចារ្យ​ជំនាញៗ ​ទី​កន្លែង​ហ្វឹក​ហ្វឺ​នមាន​ ​២​កន្លែង​រួម​មាន៖​ ហ្វឹក​ហ្វឺន​ទ្រឹស្ដី​នៅ​ក្នុង​មូល​ដ្ឋា​ន នៃ​កង​ឯកភាព​ស្ពាន​ សា​ឡាង​លេខ​ ៧១ ស្ថិត​នៅ ​ឃុំ​វិហារ​ហ្លួង​ និង​ហ្វឹក​ហ្វឺន​ជាក់​ស្ដែង​នៅ​តាម​ដង​ទន្លេ​សាប​ ត្រង់​ចំណុច​ក្បែរ​ស្ពាន​ព្រែក​ក្ដាម ​ស្ថិត​នៅ​ភូមិ​ចុង​កោះ​ ឃុំ​កោះចិន ​ស្រុក​ពញាឮ ​ខេត្ដ​កណ្ដាល ​​មុខ​វិជា្ជ​ហ្វឹក​ហ្វឺ​នរួ​មមាន៖​ ឯកទេស​ប្រើ​ប្រាស់​ទូក​ស្មាច់​ ជុស​ជុល​ទូក​ស្មា​ច់ កា​ណូត ​ពោង​សង្រ្គោះ​ពី​ទឹក​ជំនន់​, ឯកទេស​តម្លើង​​ស្ពាន​ចម្លង​ស្វ័យ​ប្រវត្ដិ, ឯកទេស​ប្រើ​ប្រាស់​ស្ពាន​ សា​ឡាង​-​គ្រឿង​ចក្រ​ចម្លង​ និង​ការងារ​ការ​ពារ​គ្រប់​គ្រ​ងរាល់​គ្រឿង​ចក្រ​-​គ្រឿង​បំពាក់​សម្រាប់​សង្រ្គោះ​។​

       បន្ទាប់ ​គណៈ​អធិបតី ​ក៏​បាន​អញ្ជើញ​ទស្សនា​ កា​រ​ធ្វើលំហាត់​ហ្វឹក​ហ្វឺន​ជាក់​ស្ដែ​ង រប​ស់សិក្ខាកាម​ទាំង​អស់ ​នៅ​លើផ្ទៃ​ទឹក​ទន្លេ​សាប​ អំពី​វិធី​សាស្រ្ដ​ ​ នៃកិច្ចកា​រសង្រ្គោះ​ប្រជាពល​រដ្ឋ​ពី​ទឹក​ជំនន់​ ទៅ​កាន់​ទីទួល​សុវត្ថិភាព ​ការ​បើក​ ​កា​ណូត​ល្បាត​ជា​ជួរ​បណ្ដោយ​-​ជា​ជួរ​ទទឹង​, ល្បាត​ជា​សញ្ញា​ព្រួញ​-​ជា​សញ្ញា​ធ្មេញ​រណា​, ការ​បោះ​ពោង​សង្រ្គោះ​,​ ស័្វយ​សង្រ្គោះ​, ការ​សង្រ្គោះ​ដោយ​ក្រុម​គ្រូពេទ្យ​។​

ឧត្ដសេនីយ៍​ឯក​ ឈៀ ​ស៊ី​ដា​រ៉ា​ ​ទី​ប្រឹក្សា​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ដ​រាយ ​តំណាង​ ឯកឧត្ដម​ ទេស​រដ្ឋ​មន្រ្ដី​ គ​ន់ គីម​ អនុ​ប្រធាន​ទី១ ​គណៈកម្មការ​ជា​តិគ្រប់​គ្រ​ងគ្រោះ​មហន្តរាយ


        ផ្លែង​នៅ​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹក​ហ្វឺន​ជំនាញ​ស្ពាន​ សាឡាង​-​គ្រឿង​ចក្រ​ចម្លង​ នា​ឱកាស​នោះ ​ឯកឧត្ដម ឈៀ ស៊ីដារ៉ា បាន​មាន​ប្រសាសន៍​ថ្លែង​នូវ​ការ​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ គណៈ​គ្រប់​គ្រ​ងវគ្គ​ហ្វឹក​ហ្វឺន​ ព្រម​ទាំង​បាន​មាន​ប្រសាសន៍​ណែនាំ​ក្រើន​រំឭក​​ដល់​មេ​បញ្ជាការ​ មេ​បញ្ជាការ​រង​ កង​ឯកភាព​ស្ពាន ​សា​ឡាង​លេខ ​៧១ ​និង​ យោធិន​ទាំ​ងអស់​ ក្រោយ​ពេល​បញ្ច​ប់វគ្គ​ហ្វឹក​ហ្វឺន​នេះ​ទៅ​ ត្រូវ​យក​ចិត្ដ​ទុកដាក់​ខិត​ខំ​ប្រឹង​ប្រែង ​នាំ​យក​រាល់​ចំណេះ​ដឹង​-​ចំណេះ​ធ្វើ​ទាំង​ឡាយ​ ដែល​បាន​ហ្វឹក​ហ្វឺន​រួច​ហើយ​នេះ ​ទៅ​អនុវត្ដ​ឲ្យកាន់​តែ​ស្ទាត់​ជំនាញ​ថែម​ទៀត ​ដើម្បី​អោយ​កង​ទ័ព​ កាន់​តែ​មាន​សមត្ថភាព​ ​មាន​គុណ​ភាព​ និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ ក្នុង​ការ​ចេញ​ជួយ​សង្រ្គោះ​ប្រជាជន​យើង​ នៅ​គ្រប់​កាលៈ​ទេស​ តាម​បទ​បញ្ជា​ដែល​ថ្នាក់​លើ​គ្រ​ប់​ប្រគល់​ជូន​។​ ទន្ទឹម​នេះ​ យោធិន​គ្រប់​រូប​ត្រូវ​បន្ដ​អនុវត្ដ​ឲ្យ​បាន​ម៉ឹង​ម៉ា​ត់ ម៉ត់​ចត់​បំផុត ​នូវ​វិធាន​ការណែនាំ​រប​ស់​ក្រសួង​សុខាភិបាល ​ជា​ពិសេស​វិធាន​ការ​ដែល​សម្ដេច​តេជោ ​បាន​ដា​ក់ចេញ​ «​៣​ការពារ​-​៣​កុំ-​២​ចូល​រួម​​» រួមគ្នា​កាត់​ផ្ដាច់​ឬស​គល់​ខ្សែ​ចម្លង​ នៃ​ជំងឺ​រាត​ត្បាត​កូវីដ-១៩ ​ដើម្បី​មាតុ​ភូមិ​កម្ពុជា​យើង​ វិល​ទៅ​កាន់​ស្ថានភាព​ដ៏​ល្អ​ប្រសើរ​ជា​ប្រក្រតី​ឡើង​វិញ ​នៅ​ពេល​ដ៏​ខ្លី​ឆាប់ៗ​ ខាង​មុខ​នេះ​។​

​         ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​ ឈៀ ស៊ី​​ដារ៉ា ​បាន​នាំ​យក​នូវ​អំណោយ​របស់​គណៈ​កម្មាធិការ​ជា​តិគ្រ​ប់គ្រង​គ្រោះ​មហន្តរាយ​ ជូន​ដល់​វគ្គហ្វឹ​កហ្វឺន​ជំនាន់​ទី​១​រួម​មាន៖​ ថវិកា​២​លាន​រៀល​ និង​អំណោយ​ជូន​ប្រជាជន​រ​ងគ្រោះ ​២​០​គ្រួសារ​ ដែល​ក្នុង​មួយ​គ្រួសារ​ ទទួ​ល​បាន​អង្ក​រ និ​ងសម្ភា​រៈមួ​យចំនួន​ទៀត​ផង​ដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ