ព័ត៌មាន

កង​ពល​ធំ​អន្តរាគមន៍​លេខ​៣​ បន្ត​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង ​ជំហាន​ទី១​-​ជំហាន​ទី​២​ ដូស​ទី២​ ជូន​ប្រជា​ពលរដ្ឋ ​ក្នុង​ស្រុក​ទាំង៤​ នៃ​ខេត្ត​សៀម​រាប​​
នាយកដ្ឋានព័ត៌មាន(៣)
191
2577 កង​ពល​ធំ​អន្តរាគមន៍​លេខ​៣​ បន្ត​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង ​ជំហាន​ទី១​-​ជំហាន​ទី​២​ ដូស​ទី២​ ជូន​ប្រជា​ពលរដ្ឋ ​ក្នុង​ស្រុក​ទាំង៤​ នៃ​ខេត្ត​សៀម​រាប

        នៅ​ព្រឹក​ថ្ងៃទី​១៤​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ ក្រុម​ការងារ​ចាក់​វ៉ាក់​សាំង​ ជូន​ប្រជាពល​រដ្ឋទាំង​៤​ស្រុក ​ក្នុង​ខេត្ត​សៀម​រាប​ រួម​មាន​ ​ក្រុម​ការងារ​ចាក់​វ៉ាក់​សាំង​ជូន​ប្រជាពលរដ្ឋ ​របស់​ទី​បញ្ជាការ​ កង​ពល​ធំ​អន្តរាគមន៍​លេខ​៣​ និង​ក្រុម​ការងារ​ចាក់​វ៉ាក់​សាំង​ជូន​ប្រជា​ពលរដ្ឋ​ របស់​កង​ពល​តូច​អន្តរាគមន៌​ចំណុះ​ទាំង​ ៣​ ដឹ​ក​នាំ​បញ្ជា​ដោយ ​ឧត្តម​សេនីយ៌​ទោ​ ឌឹម​ បូណា ​មេ​បញ្ជាការ​រង​ កង​ព​លធំ​អន្ត​រាគមន៌​លេខ​៣​ និង​ជា​​ប្រធាន​ក្រុម​ការងារ​ចាក់​វ៉ាក់​សាំង​ និង​ក្រោម​ការ​ដឹក​នាំ​រួម​របស់ ឧត្តម​សេនីយ៍​ឯ​ក ស្រី​ ឌឹក​ មេ​បញ្ជាការ​រង​ កង​ទ័ព​ជើង​គោក​ និង​ជា​មេ​បញ្ជាការ ​កង​ព​លធំ​អន្ត​រាគមន៍​លេខ​៣​ បាន​កំពុង​បន្ត​យុទ្ធនា​ការ​ចាក់​ ​វ៉ាក់​សាំង ​ជំហាន​ទី​​១ ​និង​ជំហាន​ទី២ ​ដូស​ទី២ ​ជូន​ប្រជាពលរដ្ឋ ​ជាង​១៦,០០០​នាក់​ ក្នុង​ស្រុក​ទាំង​៤​ នៃ​ខេត្ត​សៀម​រាប​។ 

         ក្នុងការ​ចូល​រួម​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​នៅ​ ខេត្ត​សៀមរាប​នេះ​ ឯកឧត្តម មេបញ្ជាការ​ បាន​កោត​សរសើរ ​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ របស់​ថ្នាក់​ដឹក​នាំ​គ្រប់​ជាន់​ថ្នាក់​ និង​ក្រុម​ការងារ​ចាក់​វ៉ាក់​សាំង​ រួម​ទាំង​ថ្នាក់​ដឹក​នាំ​ នៃ​កង​ពល​តូច​ចំណុះ​ទាំ​ង​៣​ ដែល​បាន​ប្តេជ្ញាចិត្ត​ខ្ពស់​ ក្នុងការ​ខិត​ខំ​ពុះពារ​ជម្នះ ​នូវ​រាល់​ឧបសគ្គ​រហូត​សម្រេច​បាន​នូវ​ស្នា​ដៃ​ល្អ​ និង​លទ្ធផល​គួរ​ឱ្យ​កត់​សម្គាល់​ ដោយ​បាន​អនុវត្តតាម​តួនាទី ​វិន័យ​សណ្តាប់​ធ្នាប់ ​និង​ភារកិច្ច​របស់​ខ្លួន​ ស្រប​តាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល ​និង​ក្រសួង​សុខាភិបាល​ ជា​ពិសេស​ក្នុង​យុទ្ធនាការ​ ចុះ​ចាក់​វ៉ាក់​សាំង​ ជូន​ប្រជាពលរដ្ឋ​ស្រុក​ទាំង​៤​ នៃ​ខេត្ត​សៀម​រាប​ ក្រុម​ការងារ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ព​ស់ ក្នុង​ការការ​ពារ​ ការ​រីករាល​ដាល​ជម្ងឺ​ឆ្លង​កូវីដ-១៩ ​ដោយ​បាន​អនុវត្ត​ នូវ​វិធាន​កា​រ ៣​ការពា​រ ​៣កុំ ​ដើម្បី​ធានា​អោ​យបាន​ក្នុង​ពេល​បំពេញ​ភារកិច្ច ជៀស​វាង​ការ​ឆ្លង​ជំងឺ​កូវីដ-១៩​។

           លទ្ធផល ​និង​ស្នាដៃ​ដែល​ក្រុម​ការងារ​ចាក់​វ៉ា​ក់សាំង​កង​ព​លធំ​អន្តរា​គមន៍​លេខ​៣​ ​ខិត​ខំ​ប្រឹង​ប្រែង​សម្រេច​បា​ន នា​ពេល​កន្លង​ម​កនេះ ​គឺ​មក​ពី​ការខិត​ខំ​បំពេញ​ភារកិច្ច ​ដោយ​គោព​តាម​ប​ទបញ្ជា​របស់​ សម្តេច​តេជោ ​ហ៊ុន ​សែន​ ជា​នាយក​រដ្ឋមន្ត្រី​ រួមទាំ​ង​គោរព​តាម​ការណែ​នាំ​ របស់​ថ្នាក់​ដឹក​នាំ​ក្រសួង​ការពារ​ជាតិ​ អគ្គ​បញ្ជាការ​ដ្ឋាន​ និង​បញ្ជាការ​ដ្ឋាន​ក​ងទ័​ពជើង​គោ​ក បា​ន​ដាក់​ចុះ​ ហើយ​លទ្ធផ​ល​នេះ ​ក៏​មិន​អាច​កាត់​ផ្តាច់​បាន​ពី​​កា​រចូល​សហការ​ល្អ​ រវាង​ក្រុម​ការងារ​ និង​អជ្ញាធរ​ ​ដែន​ដី​ភូមិ ​ឃុំ ​នៃ​ស្រុក​ទាំង​៤​ ផង​ដែរ​។ លទ្ធផល​សំរេច​បាន​លើ​ការងារ​ចាក់​វ៉ា​ក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ​ដោយ​សារ​មាន​ ការ​យល់​ដឹង​របស់​ប្រជា​ពលរដ្ឋ​ អំពី​អត្ថ​ប្រយោជន៍​នៃ​ការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ-១៩​ ថា​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ចំពោះ​ខ្លួន​យើ​ង ក្រុ​ម​គ្រួសារ​ និង​សង្គម​ជាតិ​យើង​ ដើម្បី​ចាក​ផុត​ពី​មេរោគ​រាត​ត្បាត​ដ៏​កាច​សាហា​វ​នេះ។

        នៅ​ក្នុង​ឱកាស​នោះ​ដែរ​ ប្រជាពលរដ្ឋ​ទាំង​អស់​បា​នសំ​ដែង​ក្តី​សប្បាយ​រីក​រា​យយ៉ាង​ខ្លាំង​ និង​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ ​សម្ដេច​តេជោ ​នាយក​រដ្ឋមន្ត្រី​ ដែល​នៅ​ក្នុង​កាលៈ​ទេសៈ​ដ៏​លំបាក​នេះ​ សម្ដេច​បាន​ស្វះ​ស្វែង​រ​កជំនួយ​វ៉ា​ក់សាំង​ និង​ទិញ​វ៉ាក់​សាំង​ម​ក​ចាក់​ជូន​កង​កម្លាំង​ប្រដាប់​អាវុធ ​មន្ត្រី​រាជ​ការ​ស៊ីវិល​ និង​ប្រជា​ពលរដ្ឋ ​កម្មករ​ កម្មកា​រិនី​ និយោ​ជិត​ ដោយ​ឥ​តគិ​ត​ថ្លៃ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ