ព័ត៌មាន

វរសេនា​តូច​លេខ​៤១២​ កង​ព​លតូច​ថ្មើរ​ជើង​លេខ​៤១​ ចាត់​តាំង​កម្លាំង​ចុះ​ជួយ​សាង​សង់​ផ្ទះ​ជូន​គ្រួសារ​កង​ទ័ព​
នាយកដ្ឋានព័ត៌មាន(៣)
120
2575 វរសេនា​តូច​លេខ​៤១២​ កង​ព​លតូច​ថ្មើរ​ជើង​លេខ​៤១​ ចាត់​តាំង​កម្លាំង​ចុះ​ជួយ​សាង​សង់​ផ្ទះ​ជូន​គ្រួសារ​កង​ទ័ព​

       ដោយ​​មើល​ឃើញពី​ស្ថាន​ភាព​គ្រួសារ​ក​ងទ័​ពជួប​កា​រលំបាក​ខ្វះ​ខាត​ នៅ​ព្រឹក​ថ្ងៃទី​១៣​ ខែ​កញ្ញា​ ឆ្នាំ​២០២១​នេះ​ លោក​វរសេនីយ៍​ទោ​ ឈឺន​ ម៉ៅ​ មេ​បញ្ជាការ​ វរសេ​នា​តូច​លេខ​៤១២​ ក​ង​ពល​តូច​ថ្មើរ​ជើង​លេខ​៤១​ នៃ​យោធ​ភូមិ​ភាគ​ទី​៤​ ​បាន​ចាត់​តាំង​កម្លាំង​ចំនួន ​៤៥​នាក់​ ចែ​ក​ចេញជា​ពីរ​ក្រុម​ចុះ​ជួយ​សាង​ស​ង់ផ្ទះ​ជូន​គ្រួសារ​កង​​ទ័ព​។​

        លោក​វរសេនីយ៍​ទោ ​ឈឺន​ ម៉ៅ​ បាន​អោយ​ដឹង​ទៀត​ថា​៖ ​ក្រុម​ទី​១ កម្លាំង​ចំនួន​១​៥នា​ក់ ដឹក​នាំ​ដោយ​​ លោក ​អនុសេនីយ៍ទោ ជា អូន មេ​បញ្ជាការ​រង​ វរសេនា​តូច​លេខ​ ៤១២ ចុះជួយ​សាង​សង់​ផ្ទះ​១​ខ្នង​ទំហំ​(៤×៦)​ជូន​យោធិន​ ឈ្មោះ សាន់ សុធា និង​ប្រពន្ធ ឈ្មោះ អិត សុគង់ និ​ង​បាន​ឧបត្ថម្ភ​ស័ង្កសី​ចំនួន​ ៣៦​សន្លឹក​ថែម​ទៀត​។ ​ចំណែក​ឯ​ក្រុម​ទី​២ កម្លាំង​ចំនួន​៣០​នា​ក់ ដឹក​នាំ​ដោយ​ លោក​វរសេនីយ៍​ត្រី​ ម៉ន​ ហឿត ​មេ​បញ្ជាការ​រ​ង វរ​សេនា​តូច​លេខ​៤១២​ ចុះ​ជួយ​ស្ទូច​លើក​ផ្ទះ​ដូរ​ ជើង​សរស​រចា​ស់ ផ្លាស់​ដាក់​ជើង​សរស​រថ្មី​។​ សូម​ប​ញ្ជាក់​ជូន​ថា៖​ ផ្ទះ​គ្រួសារ​កង​ទ័​ពទាំង​ពី​រគ្រួសារ​ខាង​លើ​ ស្ថិត​នៅ​ភូមិ​ស្រែ​ល្អ​ ឃុំ​បាក់​អន្លូង ​ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្ត​ឧត្តរ​មាន​ជ័​យ ៕