ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ ប្រគល់​សម្ភារៈ​គ្រឿង​បំពាក់ ​ដល់​កង​ប្រតិបត្តិការ​រុក​រ​ក និង​សង្គ្រោះ​ គ្រោះ​មហន្តរាយ​ ជូន​យោធ​ភូមិ​ភាគ​ទី៣​
នាយកដ្ឋានព័ត៌មាន(៣)
252
2572 នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ ប្រគល់​សម្ភារៈ​គ្រឿង​បំពាក់ ​ដល់​កង​ប្រតិបត្តិការ​រុក​រ​ក និង​សង្គ្រោះ​ គ្រោះ​មហន្តរាយ​ ជូន​យោធ​ភូមិ​ភាគ​ទី៣

        នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ខែក​ញ្ញា ឆ្នាំ​២០២១ នេះ នៅបញ្ជាការ​ដ្ឋាន​យោធ​ភូមិភាគ​ទី៣​ បាន​ប្រារព្ធ​ពិធី​ប្រគល់សម្ភារៈ​គ្រឿង​បំពា​ក់​ដល់​កង​ប្រតិបត្តិការ​រុក​រក​ និង​សង្គ្រោះ​គ្រោះ​មហន្តរាយ​ លេខ ​៧០៣ ​យោធ​ភូមិ​ភា​គទី៣ ​ក្រោម​អធិប​តីភាព ​នាយ​ឧត្តមសេនីយ៍ ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ​ចម្រុះ ​នៃ​ក​ង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​ប្រធាន​លេខា​ធិការ​ដ្ឋាន​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ នៅ​ក្នុង​ក្រសួង​ការ​ពារ​ជាតិ​។​

ឧត្តម​សេនីយ៍​ឯ​ក យឿង ​សុខុន ​មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក ​និង ​ជា​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី៣​ 


        ក្នុង​ពិធី​សម្ភារៈ​គ្រឿង​បំពាក់​នេះ ​ឧត្តម​សេនីយ៍​ឯ​ក យឿង ​សុខុន ​មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក ​និង ​ជា​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី៣​ ជំនួស​មុ​ខ នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​ទូទាំង​យោធ​ភូមិ​ភាគ​ទី​ ​៣ ​និង​ក្នុងនាម​ឯកឧត្តម​ផ្ទាល់​ បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ ចំពោះ​វត្តមាន​របស់ ​នាយ​ឧត្តម​សេនីយ៍ ឥត សា​រ៉ាត់​ អគ្គ​មេបញ្ជាការ​រ​ង នាយ​សេនាធិ​ការ​ចម្រុះ​ នៃក​ង​យោធ​ពល​ខេមរ​ភូមិ​ន្ទ​ និង​ជា​ប្រធាន​លេខា​ធិកា​រ​ដ្ឋាន​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ នៅ​ក្នុ​ង​ក្រសួង​ការ​ពារ​ជាតិ​ និង​គណៈ​ប្រតិភូ​អម​ដំណើរ​ដែល​ឆ្លៀត​ពេលដ៏​មាន​តម្លៃ​ និង​មមាញឹក​ក្នុង​ស្ថានភាព​ ​នៃ​ការ​រីក​រា​លដាល​នៃ​ជំងឺ​កូវីដ-១៩​ ដើម្បី​ពាំនាំ​នូវ​មធ្យោបាយ​សម្ភារៈ​ គ្រឿង​បំពាក់​ បរិក្ខារ​ទាំង​អ​ស់នេះ​មក​ប្រគល់​ជូន​បញ្ជាការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ទី៣។​ ឯកឧត្តម យឿង សុខុន បាន​មាន​ប្រសាសន៍​ថា៖​ សម្ភារៈ​បរិក្ខា​រ ដែល​ប្រគល់​ជូ​ននៅ​ពេ​ល​នេះ ​យោធ​ភូមិ​ភាគ​ទី៣​ នឹង​ខិត​ខំ រៀបចំ​ទុក​ដាក់​ ថែ​រក្សាឲ្យ​បាន​ល្អ​ ត្រឹម​ត្រូវ​តាម​បច្ចេក​ទេស​ និង​ប្រើប្រា​ស់អោយ​បា​នចំ​គោល​ដៅ​ ព្រម​ទាំង​ធ្វើការ​ហ្វឹកហ្វឺន​ជា​ប្រចាំ​ផង​ដែរ​។​

នាយ​ឧត្តមសេនីយ៍ ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ​ចម្រុះ ​នៃ​ក​ង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​ប្រធាន​លេខា​ធិការ​ដ្ឋាន​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ នៅ​ក្នុង​ក្រសួង​ការ​ពារ​ជាតិ


         ក្នុង​ឱកាស​នោះ​ ឯកឧត្តម ឥត សារ៉ាត់ បាន​ផ្តាំផ្ញើ​ដ​ល់សិក្ខា​កាម​ ដែល​បាន​ហ្វឹកហ្វឺ​នជំនាញ​ ប្រតិបត្តិការ​រុក​រក​ និង​សង្គ្រោះ​គ្រោះ​មហន្តរាយ​ ត្រូវ​យក​ចិត្តទុក​ដា​ក់ក្នុង​ការ​រៀន​សូត្រ​ ថែ​រក្សា​សម្ភារៈ​ឲ្យបាន​ល្អ​ និង​ថែរក្សា​សុ​ខ​ភាព​ឲ្យ​បាន​ល្អ​ ជៀសផុតពី​ការ​ឆ្លង​ជម្ងឺ​កូវីដ-១៩ ​ដោយ​អនុវត្ត​ជា​ប្រចាំ​វិធាន​ការ ៣​ការពារ​ និង​ ៣កុំ​។ ឯកឧត្តម​ បាន​ថ្លែង​អំណរ​គុណ ​និង​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត​ចំពោះ​ សម្ដេចតេជោ ប្រមុខ​រាជ​រដ្ឋាភិបាល ​និងជា​ប្រធាន​គណៈ​កម្មការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ ដែល​ជា​និច្ចកាល ​សម្តេច​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ ​គ្រប់​កាលៈទេសៈ ​គ្រប់​ទី​កន្លែង​ទោះ​ស្ថិត​ក្នុង​ស្ថាន​ភាព​បែ​បណា​ក៏​ដោយ​​។ ​គ្រឿង​បំពាក់ ​សម្ភារៈ ​ដែល​បា​នប្រគល់​ជូន​ដល់​កង​ប្រតិបត្តិការ​រុករក​ និង​សង្គ្រោះ​គ្រោះ​មហន្តរាយ​ លេខ ​៧០៣​ យោធ​ភូមិ​ភាគ​ទី​៣​ នា​ពេល​នោះ​មាន​​៖ ឯកសណ្ឋាន ៣២០​ឈុត; មួក​សុវត្ថិភាព ១២៧​មួក; ពិល​ដៃ​១៧; ពិល​សម្រា​ប់មួក​សុវត្ថិភាព​ ១០០; មួក​.គ.ជ.គ.ម ១២០សម្រាប់; ​អាវ​យឺត​ហ្វឹក​ហ្វឺន​ ១២៥​កំប្លេ​; ​បាឡូ​ដាក់​សម្ភារៈ​ ១២០​សម្រាប់​; ម៉ាស៊ីន​ភ្លើង​ចល័ត​ ២​គ្រឿង​​; តង​កង់​ចល័ត​សម្រាប់​ប្រជាជន​ ៤​ម៉ែត្រx៦​ម៉ែត្រ ​ចំនួន ២០សម្រាប់; ម៉ាស៊ីន​បូមទឹក​ហុង​ដា​ទំហំ ​៨​ហ៊ុន ​២០​គ្រឿង​; ​ទុយ​យូ​ម៉ាស៊ីន​បូម​ទឹក​ ០.៨x៥​ម៉ែត្រ​ ៤០​ឈុត; ​ខ្សែ​ពួ ១០០០​ម៉ែត្រ​; វិទ្យុ​ទាក់​ទង​ ២​គ្រឿង​; ម៉ាស៊ីន​ទូក​ស្មាច់​តូច​៥ ធំ៥​គ្រឿង ​និង​អាវ​យឺត​អាវ​ពោង​ ២០០​អាវ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ