ព័ត៌មាន

កិច្ច​ប្រជុំ​ឆ្លង​សេចក្តី​ណែនាំ ​ស្តី​ពី​ការ​គ្រប់​គ្រង​ និង​ចាត់​ចែង​គ្រឿង​បំពាក់ ​និង​សម្ភារៈ​បច្ចេក​ទេស​កង​ទ័ព​ជើង​គោក​
នាយកដ្ឋានព័ត៌មាន(៣)
236
2571 កិច្ច​ប្រជុំ​ឆ្លង​សេចក្តី​ណែនាំ ​ស្តី​ពី​ការ​គ្រប់​គ្រង​ និង​ចាត់​ចែង​គ្រឿង​បំពាក់ ​និង​សម្ភារៈ​បច្ចេក​ទេស​កង​ទ័ព​ជើង​គោក​

         នៅបញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ ព្រឹក​ថ្ងៃ​ទី​០៩ ​ខែ​កញ្ញា ​ឆ្នាំ​២០២១​ បាន​ប្រជុំ​ឆ្លង​សេចក្តី​ណែនាំ ស្តីពី ការគ្រប់​គ្រ​ង និង​ចាត់​ចែង​គ្រឿង​បំពាក់ និងសម្ភារៈ​បច្ចេកទេស​ ដែល​កិច្ច​ប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​វត្ត​មាន​ ឧត្តមសេនីយ៍ឯក សួន ខាំឡ មេ​បញ្ជាការរង​កង​ទ័ព​ជើង​គោក​ និង​មាន​ការ​អញ្ជើញចូល​រួម​ពី​ នាយទាហាន ​ជំនាញ​កង​ទ័ព​ជើង​គោក​ជា​ច្រើន​រូប​ទៀត​។

          ថ្លែង​បើក​កិច្ច​ប្រជុំ​ ឧត្តមសេនីយ៍ឯក សួន ខាំឡ បានមាន​ប្រសាសន៍​ថា៖ ​កិច្ច​ប្រជុំ​នាពេល​នេះ​ គឺ​ពិនិត្យទៅ​លើ​របៀបវារៈ សំខាន់ៗចំនួន ៣ ដែល​ក្នុ​ងនោះ​រួម​មាន​​៖ ទី​១ ការ​ឆ្លងសេចក្តី​ណែនាំ ​ស្តី​ពី​ការ​គ្រប់​គ្រង​ និង​ចាត់​ចែង​គ្រឿង​បំពាក់​ និង​សម្ភារៈ​បច្ចេកទេស​ កង​ទ័​ពជើ​ងគោក​  ដើម្បី​ឲ្យមានការ​ឯកភាព​គ្នា​តាំ​ងពី​ថ្នាក់ក្រោម​រហូត​ដ​ល់ថ្នាក់​លើ​ ​និង​ពីថ្នាក់​លើរហូត​ដល់​ថ្នាក់​ក្រោម​អំពី​ការ​ងារ​គ្រប់​គ្រង​។ ទី​២ ប្រជុំ​ឆ្លង​អំពី​របៀប​ធ្វើតា​រាង​ គ្រប់​គ្រង​គ្រឿង​បំពាក់ ​និង​សម្ភារៈ​បច្ចេកទេស ដែល​ក្នុ​ងនោះមាន​ តារាង ​អំពី​របៀប​របប​ធ្វើ​របាយការណ៍ ​និង​ធ្វើ​ផែន​កា​រ ​តារាង​ប្រវត្តិ​​គ្រឿង​ចក្រ​គ្រប់ប្រភេទ អាវុធ​ និង​គ្រាប់​ ​តារាង​គ្រប់​គ្រង​អាវុធ​ គ្រប់​ប្រភេទ​ គ្រាប់​ គ្រឿង​ចក្រ​គ្រប់​ប្រភេទ ​និង​តារាង​ស្នើសុំ​កាត់​ចេញ​ពី​បញ្ជី​គ្រ​ប់​គ្រង​។

          ឧត្តម​សេនីយ៍​ឯ​ក សួន​ ខាំ​ឡ បាន​បញ្ជាក់​ថា៖ ​កិច្ច​ប្រជុំ​នា​ពេល​នេះ នឹ​ង​ពិភាក្សា​គ្នាលើការ​គ្រប់​គ្រង ​ស្លាក​លេខ​រថយន្ត​ ខ ម​ ដែល​ក្នុ​ងនោះ​មាន​រថយន្ត​ បំពាក់​របស់​ថ្នាក់​លើ​ ​រថយន្ត​ដែល​ជាអំ​ណោយ​របស់​សប្បុរស​ជន​  និង​រថយន្ត​យោធិន​ដែល​មាន​កិច្ច​សន្យា​ប្រគ​ល់អោយ​អង្គភាព​ពេល​សុំ​ស្លាក​លេខ​ប្រើ​ប្រាស់​។

         ក្នុង​ឱកាស​នោះ​ ឧត្តមសេនីយ៍ឯក សួន ខាំឡ ក៏បានស្នើ​សុំ​ឱ្យ​សមាជិក​ចូ​លរួម​អង្គ​ប្រជុំ ​ចូល​រួម​ជា​មតិ យោបល់​ ដើម្បី​កែលម្អរ​​រាល់​ខ្លឹ​មសា​រ ឯកសារ​ទាំង​បី​ ដើម្បីធ្វើយ៉ាងណា​អោយ​បាន​សម​ស្រ​ប ក្នុង​កា​រអនុវត្ត​ ការគ្រប់​គ្រង​ អោយ​បា​នទាំ​ងអ​ស់គ្នា​។

         សូមបញ្ជា​ក់​ថា៖ នៅក្នុង​សេចក្តី​ណែនាំ​ ស្តី​ពី​ការ​គ្រប់​គ្រ​ង និង​ចា​ត់ចង​ គ្រឿង​បំពាក់​ និង​សម្ភារ​បច្ចេក​ទេស​ កង​ទ័ព​ជើង​គោក​ ការ​បំពាក់​ ការ​កាន់​កាប់​ប្រើប្រាស់​ ដឹក​ជញ្ជូន​អាវុធ ​គ្រឿង​ផ្ទុះ​ គ្រាប់​រំសេវ​ រថយន្ត គ្រឿង ចក្រ និងគ្រឿង​បំពាក់​គ្រប់​ប្រភេទ​ ការ​ផ្ត​ល់ប័ណ្ណ​អាវុធ ប័ណ្ណ​សម្គាល់​យាន​យន្ត​ ប័ណ្ណ​បើកបរ​ ឬ​ការស្នើ សុំកាត់​ចេញពី​បញ្ជី​គ្រប់​គ្រ​ង នៃ​ក​ងយោធ​ពល​ខេមរ​ភូមិន្ទ ​ត្រូវ​អនុវត្ត​តាម​គោល​ការណ៍​ ដែល​មាន​ចែង​ ក្នុងច្បាប់​ ​ស្តី​ពី​ការ​គ្រប់​គ្រ​ងអាវុធ ​គ្រឿង​ផ្ទុះ ​និង​គ្រាប់​រំសេវ ​ដែល​ត្រូវ​បា​នប្រកាស​ឲ្យ​ប្រើ​ប្រាស់​ ដោយ​ព្រះ​រាជក្រម​លេខ​ ន.ស/រ.ក.ម/០៦០៥/០១៦ ចុះ​ថ្ងៃទី​០១​ ខែ​មិថុនា ​ឆ្នាំ២០០៥ ​និងរាល់​លិខិត​បទ​ដ្ឋាន ​គតិ​យុត្តិ ​និង​សេចក្ដី​ណែនាំ​របស់​រាជ​រដ្ឋាភិបាល ​ក្រសួង​ការ​ពារ​ជាតិ​ និង​អគ្គ​បញ្ជាការ​ដ្ឋាន​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ