ព័ត៌មាន

ក្រុម​ការ​ងារ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ កង​ព​លតូច​ថ្មើរ​ជើង​លេ​ខ៤១​ បន្ត​ចាក់​វ៉ាក់​សាំង​ប្រភេទ​ CINOVAC ​​ជូន​កុមារ ​និង​យុវជន​អាយុ​ចាប់​ពី​១២​ឆ្នាំ ​ដល់​អាយុ​ក្រោម​១៨​ឆ្នាំ
នាយកដ្ឋានព័ត៌មាន(៣)
250
2569 ក្រុម​ការ​ងារ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ កង​ព​លតូច​ថ្មើរ​ជើង​លេ​ខ៤១​ បន្ត​ចាក់​វ៉ាក់​សាំង​ប្រភេទ​ CINOVAC ​​ជូន​កុមារ ​និង​យុវជន​អាយុ​ចាប់​ពី​១២​ឆ្នាំ ​ដល់​អាយុ​ក្រោម​១៨​ឆ្នាំ

        នៅ​ព្រឹក​ថ្ងៃ​ទី​០៨​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ នេះ ​ក្រុម​ការងារ​ប្រតិបត្តិការ​ចាក់​វ៉ាក​សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៤១​ ដឹ​កនាំ​ដោយ​ លោក​ឧត្តម​សេនីយ៍​ត្រី​ ផៃ​ សុ​ផាត ​មេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ ​និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ចាក់​វ៉ាក់​សាំង​ កង​ពល​តូច​ថ្មើរ​ជើង​លេខ​ ៤១ ​បាន​ដឹក​នាំ​ក្រុម​ការងារ​ចុះ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ​ជូន​កុមារ​ចាប់​ពី​អាយុ​១២​ឆ្នាំ​ ដល់​អាយុ​ក្រោម​១៨​ឆ្នាំ​ ដូស​ទី២​ ​នៅ​មណ្ឌល​វត្ត​ទួល​ទ្រាស ​ស្ថិត​នៅ​ភូមិ​ទួល​ទ្រា​ស ឃុំ​លំ​ទ​ង ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។​

         សូម​បញ្ជាក់​ជូន​ថា​៖​ កុមារ ​និង​យុវជន​ចាប់​ពី​អាយុ​១២​ឆ្នាំ​ ដល់​អាយុ​ក្រោ​ម១៨​ឆ្នាំ​ នៅ​ក្នុង​ឃុំ​លំ​ទង​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​ចំនួន ​១,៤៦៨​នាក់​ (ស្រី​៧០៨​នាក់​)​ ដែល​បា​នមក​ទទួល​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ដោយ​ស្ម័គ្រ​ចិត្ត​ ដូស​ទី​១​ កាលពី​ថ្ងៃទី​១៨​ ដល់​ថ្ងៃទី​២​០ ខែ​សីហា​ ឆ្នាំ​២០២១​ ពី​ក្រុម​ការ​ងារ​ចាក់​វ៉ាក់​សាំង​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៤១​ បាន​នាំ​គ្នា​មក​ទទួល​យក​ការ​ចាក់​វ៉ាក់​សាំង​ប្រភេទ​ ស៊ី​ណូ​វ៉ា​ក់ ដូស​ទី២​ យ៉ាង​ច្រើន​កុះករ​តាម​កាល​បរិច្ឆេទ​រប​ស់​ក្រុម​គ្រូ​ពេទ្យ​កំណត់​។​

         ក្នុង​កិច្ច​ដំណើរការ​ចាក់​វ៉ាក់​សាំង​នេះ​ ក៏​មាន​ការ​សហការ​ចូល​រួ​មពី​អាជ្ញាធ​រឃុំ ​ស្រុក ​ក្រុម​យុវជន​ ស.ស.យ.ក​ និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ ជួយ​រៀប​ចំ​សន្តិសុខ​ សណ្តាប់​ធ្នាប់​ដើម្បី​អោយ​ដំណើរ​ការ​ចាក់​វ៉ាក់​សាង​ប្រព្រឹត្ត​ទៅ​ទទួល​បាន​លទ្ធផល​ល្អ​ ៕