ព័ត៌មាន

ឯកឧត្ត​ម ទៀ បាញ់ ជួប​ប្រ​តិភូក​ង​ទ័ព​ជើង​គោក​មីយ៉ាន់ម៉ា
នាយកដ្ឋានព័ត៌មាន(១)
570
51

ក្នុង​ជំនួប​សំដែង​ការ​គួរ​ស​ម​ជាមួយ​គ​ណៈប្រ​តិភូក​ង​ទ័ព​ជើង​គោក​ស​ហ​ភាព​មីយ៉ាន់ម៉ា កាល​ពីរ​សៀល​ថ្ងៃទី 26 ខែមិថុនា ឆ្នាំ2015 ក​ន្ល​ង​ទៅ ឯកឧត្ត​ម ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិបាន​ស​ម្តែង​នូវ​ការ​គាំទ្រ​ចំពោះការ​រៀប​ចំឲ្យ​មាន​ការ​ផ្លាស់ប្តូរ​គ្នាទៅវិញ​ទៅម​ក​លើផ្នែក សិល្បៈ កីឡា និង​ប្រ​តិភូរ​វាង​ភាគីប្រ​ទេស​ទាំង​ពីរ ក​ម្ពុជា មីយ៉ាន់ម៉ា ដើម្បីលើក​កំព​ស់កិច្ច​ស​ហ​ប្រ​តិប​ត្តិ ការ​រ​វាង​ប្រ​ទេស​ទាំង​ពីរឲ្យ​បាន​កាន់តែប្រ​សើរ​ឡើង​ថែម​ទៀត។ ឯកឧត្ត​ម ទៀ បាញ់ បាន​ចាត់ទុក​ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់គ​ណៈប្រ​តិភូក​ង​ទ័ព​ជើង​គោក​មីយ៉ាន់ម៉ា នៅក​ម្ពុជាពេល​នេះគឺពិត​ជាមាន​សារៈសំខាន់ស​ម្រាប់រិត​ចំណ​ង​សាម​គ្គីភាព​មិត្ត​ភាព​ក​ង​ទ័ព​ទាំង​ពីរឲ្យ​មាន​ការ​រីក​ច​ម្រើន​និង​រឹង​មាំ ។ ឯកឧត្ត​ម បាន​ស​ង្ក​ត់ធ្ង​ន់ទៀត​ថា៖ ក​ន្ល​ង​ម​ក​ក​ម្ពុជា និង​មីយ៉ាន់ម៉ាបាន​ស​ហ​ការ​គ្នាល្អលើគ្រ​ប់វេទិការ​ក្នុង​តំប​ន់បាន ឯក​ភាព និង​សំដែង​នូវ​ទ​ស្ស​នៈបាន​ល្អ ។ ឯកឧត្ត​ម ទៀ បាញ់ បានឲ្យ​តំលៃខ្ព​ស់ទៅលើស្ថេរ​ភាព​ដែល ប្រ​ទេស​នីមួយៗត្រូវ​រ​ក្សាឲ្យ​បាន​ល្អស​ម្រាប់ធ្វើការ​ព​ង្រឹង​ទំនាក់ទំន​ង​ល្អ និង​ជំរុញ​ដ​ល់ការអភិវ​ឌ្ឍ​ន៍ឲ្យ កាន់តែល្អប្រ​សើរ ។

                   មាន​ម​តិឆ្លើយ​ត​ប​វិញ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ផុត​លេខ​រ​ង ស៊ូ វីន (Soe Win) អគ្គ​មេ ប​ញ្ជាការ​រ​ង និង​ជាមេប​ញ្ជាការ​ក​ង​ទ័ព​ជើង​គោក​មីយ៉ាន់ម៉ា បាន​ស​ម្តែង​នូវ​ក្តីសោម​ន​ស្ស​រីក​រាយ ក្នុង ដំណើរ​ទ​ស្ស​ន​កិច្ច​នៅក​ម្ពុជា ទ​ទួល​បាន​ល​ទ្ធ​ផ​ល​ល្អប្រ​ក​ប​ដោយ​ជោគ​ជ័យ​ស​ម្រាប់កិច្ច​ស​ហ​ប្រ​តិប​ត្តិការ រ​វាង​ក​ង​ទ័ព​ប្រ​ទេស​ទាំង​ពីរ ក​ម្ពុជា មីយ៉ាន់ម៉ា ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ