ព័ត៌មាន

ឧត្តម​សេនីយ៍​ឯ​ក ហ៊ុន​ ម៉ា​ណែត​ អនុញ្ញាត​ឱ្យ​អនុព័ន្ធ​យោធា​ នៃ​សហព័ន្ធ​រុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា​ដែល​បញ្ចប់​អាណត្តិ​ និង​អនុព័ន្ធ​យោធា​ថ្មី ​ជួប​សម្តែង​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ​
នាយកដ្ឋានព័ត៌មាន(៣)
226
2568 ឧត្តម​សេនីយ៍​ឯ​ក ហ៊ុន​ ម៉ា​ណែត​ អនុញ្ញាត​ឱ្យ​អនុព័ន្ធ​យោធា​ នៃ​សហព័ន្ធ​រុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា​ដែល​បញ្ចប់​អាណត្តិ​ និង​អនុព័ន្ធ​យោធា​ថ្មី ​ជួប​សម្តែង​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ​

       នៅ​ទី​បញ្ជាការ​ក​ងទ័ព​ជើង​គោក​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ នា​ព្រឹកថ្ងៃ​ទី​០៧​ ខែ​កញ្ញា ​ឆ្នាំ​២០២១​  ឧត្តម​សេនីយ៍​ឯក​ ​ហ៊ុន​ ម៉ា​ណែត​ អគ្គ​មេ​បញ្ជាការ​រ​ង នៃ​ក​ងយោធ​ពល​ខេម​រ​ភូមិន្ទ ​និ​ងជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ បាន​អនុញ្ញាត​ឱ្យ​ លោក​វរនាវី​ឯ​ក អ៊ីវ៉ាន់​ ស្តាត​ឆេន​កូ​ (Ivan ​Stadchenko​) អនុព័ន្ធ​យោធា​ នៃ​សហព័ន្ធរុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា​ ជួប​សំដែង​កា​រគួរ​សម​ និង​ជម្រាប​លា​ ក្នុង​ឱកាស​ដែ​លលោក​ត្រូវ​បញ្ច​ប់បេសក​កម្ម​ការ​ងា​រ និង​អម​ដោយ​វត្តមាន​របស់​ លោក​វរនាវីឯក​ វី​តា​លី​ ​លុច​សេវ ​(​Vitaly Luchshev​) អនុព័ន្ធ​យោធា​នៃ​សហព័ន្ធ​រុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា​ ដែល​ទទួល​កា​រតែង​តាំ​ងថ្មី​ ដើម្បី​ណែនាំ​ខ្លួន ​និង​ពិភាក្សា​ការ​ងា​រ។

         ក្នុង​ជំនួប​នេះ​ អនុព័ន្ធ​យោធា​ នៃ​សហព័ន្ធ​រុស្ស៊ី​ដែល​បញ្ចប់​អាណត្តិ ​បាន​ថ្លែង​អំណរ​គុណ​ចំពោះ ​ឯកឧត្តម​ អគ្គ​មេ​បញ្ជាការ​រង​ មេ​បញ្ជាការ​ក​ងទ័ព​ជើ​ងគោក​ ដែល​តែង​បាន​ជួយ​គាំទ្រ ​និង​បង្ក​លក្ខណៈ​ដល់​ការ​​បំពេញ​បេសក​កម្មការ​ទូត​យោធា​របស់​លោក​ទទួល​បាន​ជោគ​ជ័យ​ ជា​ពិសេស​ការ​សម្រប​សម្រួល​ផ្តល់​លទ្ធភាព​លើ​កិច្ច​សហការ​នានា​ជា​មួយ​បណ្តា​ស្ថាប័ន​-​កង​ឯកភាព ​ចំណុះ​កង​ទ័​ពជើង​គោក​។​ ទន្ទឹម​គ្នា​នេះ​ លោក​ក៏​បាន​សម្តែង​នូវ​ការ​គោរព​កោត​សរសើរ​ចំពោះ​រាជ​រដ្ឋាភិបាល ​កម្ពុជា​ ដែល​បាន​និង​កំពុង​គ្រ​ប់​គ្រង​ស្ថានភាព​ នៃ​ជំងឺ​កូវីដ-១៩ ​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ស្រប​ទៅ​តាម​ដំណាក់​កាល​វិវត្ត​ នៃ​សភាព​ការ​ណ៍ និ​ង​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ចូល​រួម​ចំ​ណែក​របស់​កង​ទ័ព​ជើង​គោក​ នៅ​ក្នុង​កិច្ចការ​ដ៏​មាន​សារៈ​សំខាន់​ចាំ​បាច់​ចំពោះ​មុខ​នេះ​។​

        ជា​ការ​ឆ្លើយ​តប​ ឧត្តម​សេនីយ៍​ឯ​ក ហ៊ុន​ ម៉ា​ណែត​ បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ លោក​វរនាវី​ឯក​ អ៊ី​វ៉ាន់ ​ស្តាត​ឆេ​នកូ​ ដែល​បាន​ខិ​តខំ​ប្រឹងប្រែង​បំពេញ​បេសក​កម្ម​ការ​ទូត​នៅ​កម្ពុជា​ ប្រកប​ដោយ​ជោគ​ជ័យ​ក្នុង​អាណត្តិ​ការ​ងារ​កន្ល​ងមក​ ដោយ​សម្រេច​បាន​លទ្ធផ​លល្អ​ប្រសើរ​គួរ​ជា​ទីមោទនៈ ​និង​ពិ​តជា​បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​រឹ​តចំណង​មិត្តភាព ​និង​ទំនាក់​ទំនង​រវាង​ប្រទេស ​និង​ប្រជាជន​ទាំង​ពី​រ ជា​ពិសេស​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​យោធា​ និង​យោធា។​ ឯកឧត្តម​ ក៏​បាន​យ​ក ឱកា​ស​នេះ​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​ប្រទេស​រុស្ស៊ី ​ដែល​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុ​ង​ការ​កសាង​ស្តា​ និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​ទស្សវត្សរ៍​ឆ្នាំ​១៩៨០​ ជា​ពិសេស​ជំនួយ​លើ​ការ​អភិវឌ្ឍ​ធន​ធា​នមនុស្ស​ ទាំង​ក្នុង​ស្ថាប័ន​ស៊ីវិល​ និ​ងយោធា ​ហើយ​ដែ​លជំនួយ​ក្នុ​ងវិស័យ​នេះ ​ក៏​បាន​បន្ត​ម​កដល់​សព្វ​ថ្ងៃ​នេះ​ផង​ដែរ​។​

       លោក​វរនាវី​ឯក​ វី​តា​លី​ លុច​សេវ​ អនុព័ន្ធ​យោធា​រុស្ស៊ីថ្មី​ ប្រចាំ​នៅ​កម្ពុជា​ បាន​សម្តែង​នូវ​ការ​រីក​រា​យ ដែល​បាន​ទទួល​ការ​តែង​តាំង​ឱ្យ​មក​បំពេញ​ការ​ងា​រនៅ​កម្ពុជា​ និង​បាន​ជម្រាប​ជូន​​ថា៖ ជា​មួយ​នឹង​បទ​ពិសោធន៍​ដែល​លោក​មាន​ជា​ច្រើន​ឆ្នាំ​នៅ​ក្នុ​ង​តំបន់​អាស៊ាន​ លោក​នឹង​ខិត​ខំ​ប្រឹង​ប្រែ​ង​សម្រប​សម្រួល​បន្ត​​អនុវត្ត​ទិស​ដៅ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​កង​ទ័ព​ នៃ​ប្រទេស​ទាំង​ពីរ​ ឱ្យ​កា​ន់​តែ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត។​

​        ជា​ចុង​ក្រោយ​ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏​បាន​ផ្តាំ​ផ្ញើ​នូវ​ការ​ថ្លែង​អំណរ​គុណ​ចំពោះ ​ឯកឧត្តម​ វ្លា​ឌី​មា​ ពូ​ទីន​ (Vladimir Putin​) ប្រធានា​ធិបតី​ នៃ​សហព័ន្ធ​រុស្ស៊ី ​ដែល​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០២១​ កន្លង​ទៅ ​ដែល​បាន​ផ្តល់​នូវ​គ្រឿង​ឥស្សរិយ​យស​ ​​“ថ្នាក់​មិត្ត​ភាព​ អដឺ អស់ ហ្វ៊ែ្រនស៊ីប (Order of Friendship)” ជូន​ចំពោះ ​សម្តេចតេជោ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ដែល​ជា​អគ្គ​មគ្គុទេសក៍​ដ៏​ឆ្នើម​ក្នុ​ងការ​ជំរុញ ​និង​ពូន​ជ្រំ​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ​ រវាង​ប្រទេស​ និង​ប្រជាជន​ នៃ​ប្រទេស​ទាំង​ពី​តាំង​ពី​អតីត​កាល ​រហូត​មក​ដល់​បច្ចុប្បន្ន ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ