ព័ត៌មាន

ជំនួប​ពិភាក្សារ​វាងឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៏ ចាយ សាំង យុន រ​ដ្ធ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិនិងអនុព័ន្ធ​យោធាប​ង់ក្លាដេស
នាយកដ្ឋានព័ត៌មាន(១)
562
48

នាព្រឹក​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ចាយ សាំង​យុន រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ បានអនុញ្ញាតឲ្យឧត្ត​ម​សេនីយ៍ត្រី MD MAHBUBUL HAQUE អនុព័ន្ធ​យោធាប​ង់ក្លាដេស​ប្រ​ចាំព្រះរាជាណាច​ក្រ​ក​ម្ពុជា ចូល​ជួប​ស​ម្តែង​ការ​គួរ​ស​ម​នៅក្រ​សួង​ការ​ពារ​ជាតិ ។

 

នៅក្នុង​ជំនួប​នេះ ឧត្ត​ម​សេនីយ៍ត្រី MD MAHBUBUL HAQUE សូម​ស​ម្តែង​ការ​ចូល​រួម​ម​រ​ណៈទុក្ខ​រ​ប​ស់ ស​ម្តេចអគ្គ​ម​ហាធ​ម្ម​ពោធិសាល ជា ស៊ីម ប្រ​ធាន​គ​ណ​ប​ក្ស​ប្រ​ជាជ​ន​ក​ម្ពុជា និង​ជាប្រ​ធាន​ព្រឹទ្ធ​ស​ភានៃព្រះរាជាណាច​ក្រ​ក​ម្ពុជា និង​សូម​ថ្លែងអំណ​រ​គុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍   ចាយ សាំង​យុន រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ ដែល​បានអនុញ្ញាតឲ្យ​លោក​ចូល​ជួប​ស​ម្តែង​ការ​គួរ​ស​ម    នាឱកាស​នេះ ។

 

ឧត្ត​ម​សេនីយ៍ត្រី MD MAHBUBUL HAQUE​ បាន​ជ​ម្រាប​ជូន​ថាក្រ​សួង​ការ​ពារ​ប្រ​ទេស​ប​ង់ក្លាដេស មាន​គោល​បំណ​ង​ច​ង់ព​ង្រឹង-ព​ង្រីក​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​យោធារ​វាង​ប្រ​ទេស​ទាំង​ពីរ ឲ្យ​កាន់តែប្រ​សើរ​ឡើង​ប​ន្ថែម​ទៀត លើវិស័យ​ការ​ងារ​ហ្វឹក​ហ្វឺន​ជំនាញ​ទ័ព​ជើង​គោក ជើង​ទឹក ជើងអាកាស និង​វិស័យ​រ​ក្សាស​ន្តិភាព ពីព្រោះ ប​ច្ចុប្ប​ន្ន មាន​ប្រ​ទេស​មួយ​ចំនួន បាន​នឹង​កំពុង​សិក្សាជំនាញ​សុខាភិបាល វិស្វ​ក​ម្ម និង​ភាសាអង់គ្លេស នៅប្រ​ទេស​ប​ង់ក្លាដេស ហើយ​នៅគ្រ​ប់សាលាហ្វឹក​ហ្វឺន​គ្រ​ប់ក​ម្រិត គ្រ​ប់ជំនាញ​ដែល​ធ្វើការ​ប​ណ្តុះប​ណ្តាល​សុទ្ធ​សឹង​តែប្រើប្រាស់ភាសាអង់គ្លេស​ទាំងអស់ ។ លោក MD MAHBUBUL HAQUE ក៏បាន​ប​ញ្ជាក់ប​ន្ថែម​ថា ប្រ​ទេស​ប​ង់ក្លាដេស គឺជាប្រ​ទេស​មួយ​ដែល​បាន​ប​ញ្ជូន​ក​ម្លាំង​ជាច្រើន ទៅចូល​រួម​បំពេញ​បេស​ក​ក​ម្ម​រ​ក្សា     ស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ ផ​ង​ដែរ ។

 

នៅក្នុង​ជំនួប​ពិភាក្សានេះ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ចាយ សាំង​យុន ក្នុង​នាម​នាយ​ទាហាន នាយ​ទាហាន​រ​ង និង​ព​ល​ទាហាន នៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ សូម​ថ្លែងអំណ​រ​គុណ​ចំពោះលោកMD MAHBUBUL HAQUE ដែល​បាន​ចូល​រួម​ម​រ​ណ​ទុក្ខ​រ​ប​ស់ស​ម្តេចអគ្គ​ម​ហាធ​ម្ម​ពោធិសាល ជា ស៊ីម ដែល​ជាការ​បាត់ប​ង់វ​រ​ជ​ន និងឥស្ស​រ​ជ​ន​ជាមេដឹក​នាំដ៏ឆ្នើម​មួយ​រូប ដែល​បាន​បូជាក​ម្លាំង​កាយ​ចិត្ត ប្រាជ្ញាស្មារ​តីអស់មួយ​ជីវិត ដើម្បីរួម​ចំណែក​យ៉ាង​ស​ក​ម្ម​ក្នុង​ការ​ស្តារ​ និងអភិវ​ឌ្ឍ​ជាតិមាតុភូមិ ឲ្យ​មាន​ការ​រីក​ច​ម្រើន​លើគ្រ​ប់វិស័យ ។

 

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ចាយ សាំង​យុន បាន​ជ​ម្រាប​ជូន​ប​ន្ថែម​ថា ប​ច្ចុប្ប​ន្ន ក​ង​យោធ​ព​ល​ខេមរ​ភូមិន្ទ បាន​និង​កំពុង​ជ​ម្រុញ​ការ​យ​ក​ចិត្ត​ទុក​ដាក់ខ្ព​ស់ ក្នុង​ការអនុវ​ត្ត​ក​ម្ម​វិធីកែទ​ម្រ​ង់នានាលើគ្រ​ប់វិស័យឲ្យ​បាន​គ្រ​ប់ជ្រុង​ជ្រោយ ប្រ​ក​ប​ដោយ​ប្រ​សិទ្ធ​ភាព ស្រ​ប​តាម​ក​ម្ម​វិធីន​យោបាយ និង​យុទ្ធ​សាស្ត្រ​ច​តុកោណ ដំណាក់កាល​ទី៣ រ​ប​ស់រាជ​រ​ដ្ឋាភិបាល សំដៅប​ន្ត​ព​ង្រឹង​និង​ព​ង្រីក​ស​ម​ត្ថ​ភាព ដើម្បីឲ្យ​ការ​បំពេញ​ភារ​កិច្ច​កាន់តែមាន​ប្រ​សិទ្ធ​ភាព​ ជាក​ង​ក​ម្លាំង​មាន​វិជ្ជាជីវៈជំនាញ មាន​ស​ម​ត្ថ​ភាព​ពេញ​លេញ ព្រ​ម​ទាំង​បាន​ជ​ម្រុញ​ការអភិវ​ឌ្ឍ​ស​ម​ត្ថ​ភាព​ក​ង​ទ័ព ឲ្យ​ប្រែក្លាយ​ជាក​ម្លាំង​ស្នូល​ទ​ទួល​រ៉ាប់រ​ង​លើគ្រ​ប់ភារ​កិច្ច ។

 

ទ​ន្ទឹម​នេះ ក​ង​យោធ​ព​ល​ខេម​ភូមិន្ទ បាន​ស​ហ​ការ​យ៉ាង​ជិត​ស្នីទ​ជាមួយ​ក​ង​ក​ម្លាំង និង​ស្ថាប័ន​នានា ដើម្បី​​រ​ក្សាស​ន្តិភាព សុវ​ត្ថិភាព ស​ណ្តាប់ធ្នាប់ស​ង្គ​ម ការ​ការ​ពារអធិប​តេយ្យ បូរ​ណ​ភាព​ទឹក​ដី ដើម្បីរួម​ចំណែក​ក្នុង​ការអភិវ​ឌ្ឍ​ស​ង្គ​ម​សេដ្ឋ​កិច្ច​ជាតិ ​ព្រ​ម​ទាំង​ត្រៀម​ក​ម្លាំង​ដើម្បីចូល​រួម​ដោះស្រាយ​រាល់គ្រ​ប់ស​ភាព​ការ​ណ៍ដែល​កើត​ឡើង​ជាយ​ថាហេតុ ដូច​ជា គ្រោះម​ហ​ន្ត​រាយ​ធ​ម្ម​ជាតិ ដែល​នឹង​ប​ង្កឲ្យ​ខូច​ខាត​ទ្រ​ព្យ​ស​ម្ប​ត្តិ ផ​ល​ប្រ​យោជ​ន៍ជាតិ និង​ប្រ​ជាជ​ន ដោយ​មិនអាច​គិត​ទុក​ជាមុន ។

 

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ចាយ សាំង​យុន បាន​ប​ញ្ជាក់ប​ន្ថែម​ថា ក​ម្ពុជាជាប្រ​ទេស​មួយ​ធ្លាប់តែទ​ទួល​ក​ង​ក​ម្លាំង​រ​ក្សាស​ន្តិភាព ប៉ុន្តែ​នៅក្នុង​រ​យៈពេល​ជិត១០ឆ្នាំនេះ ក​ម្ពុជាបាន​ប្រែក្លាយ​ជាប្រ​ទេស​ប​ញ្ជូន​ក​ង​ក​ម្លាំង​ជាច្រើន ទៅចូលួម​បំពេញ​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ នៅប្រ​ទេស​ស៊ូដ​ង់ ឆាដ​និង​សាធារ​ណ​រ​ដ្ឋអាហ្វ្រិក​ក​ណ្តាល លីប​ង់ ស៊ូដ​ង់ខាង​ត្បូង ម៉ាលី អាហ្រ្វិក​ក​ណ្តាល ស៊ីរី លើជំនាញ​បោស​សំអាត​មីន កំទេច​គ្រឿង​យុទ្ធ​ភ​ណ្ឌ​មិន​ទាន់ផ្ទុះ ត​ម្រួត​ស​ណ្តាប់ធ្នាប់ វិស្វ​ក​ម្ម​ព្រ​លាន​យ​ន្ត​ហោះ  ពេទ្យ​ក​ម្រិត២ នាយ​ទាហាន​ស​ង្កេត​ការ​ណ៍យោធា និង​ម​ន្ត្រីសេនាធិការ ….។ល។ ហើយ​នៅគ្រ​ប់ការ​បំពេញ​បេស​ក​ក​ម្ម ក​ង​ក​ម្លាំង​ក​ម្ពុជាតែង​តែទ​ទួល​បាន​ការ​កោត​ស​រ​សើរ និង​វាយ​ត​ម្លៃខ្ព​ស់ពីសំណាក់ម​ន្ត្រីអង្គ​ការ​ស​ហ​ប្រ​ជាជាតិ ម​តិជាតិ-អន្ត​រ​ជាតិ ថាជាក​ង​ក​ម្លាំង​មួយ​ដែល​មាន​វិន័យ​ល្អប្រ​ក​ប​ដោយ​វិជ្ជាជីវៈ និង​មាន​ម​នុស្ស​ធ​ម៌ ព្រ​ម​ទាំង​មាន​ការ​គោព​​ស្រ​ឡាញ់ពីសំណាក់ប្រ​ជាជ​ន ។ 

 

ដោយ​ឡែក ការ​ព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​លើវិស័យ​ហ្វឹក​ហ្វឺន ដែល​លើក​ឡើង​ដោយ​លោកMD MAHBUBUL HAQUE ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ចាយ សាំង​យុន សូម​ស្វាគ​ម​ន៍ និង​សូម​ប្រ​គ​ល់ភារ​កិច្ច​ជូន​នាយ​ក​ដ្ឋាន​ទាក់ទ​ងអន្ត​រ​ជាតិ នៃអគ្គ​នាយ​ក​ដ្ឋាន​ន​យោបាយ និង​កិច្ច​ការ​ប​រ​ទេស ប​ន្ត​ស​ហ​ការ​ជាមួយ​លោក MD MAHBUBUL HAQUE ដើម្បីពិភាក្សាជំនាញ​ជាក់ស្តែង ស​ម្រាប់ដាក់ជូន​ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិ ពិនិត្យ ។

 

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ចាយ សាំង​យុន ក៏បាន​ប​ញ្ជាក់ប​ន្ថែម​ថា កាល​ពីឆ្នាំ២០១០ ក​ម្ពុជាបាន​ទ​ទួល​រៀប​ចំធ្វើជាម្ចាស់ផ្ទះលំហាត់ហ្វឹក​ហ្វឺន​ប្រ​តិប​ត្តិការ​រ​ក្សាស​ន្តិភាព​ព​ហុសាស​ន៍ឆ្មាំអង្គ​រ ក្នុង​នោះ ក៏មាន​ក​ង​ក​ម្លាំង​ប្រ​ទេស​ប​ង់ក្លាដេស ចូល​រួម​ដែល​ជាការ​ប​ង្ហាញ​ការ​ព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ក​ម្លាំង​ប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជា-ប​ង់ក្លាដេស​ផ​ង​ដែរ ។

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ