ព័ត៌មាន

សេច​ក្តីជូន​ព័ត៌មាន
នាយកដ្ឋានព័ត៌មាន(១)
561

តាម​ការអញ្ជើញ​រ​ប​ស់ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ SERGEI SHOIGU រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ប្រ​ទេស​នៃ​​ស​ហ​ព័ន្ធ​​រុស្សី ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​​​ជាតិ នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា នឹង​ដឹក​នាំគ​ណៈប្រ​តិភូ​ជាន់ខ្ព​ស់​​​ក្រ​សួង​ការ​ពារ​ជាតិ អញ្ជើញ​ទៅ​បំពេញ​​ទ​ស្ស​ន​កិច្ច​ផ្លូវ​ការ​នៅស​ហ​ព័ន្ធ​រុស្សី ពីថ្ងៃទី១៤ ដ​ល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥ ដើម្បីព​ង្រឹង​ចំណ​ង​មិត្ត​ភាព និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​លើវិស័យ​យោធារ​វាង​ប្រ​ទេស​ទាំង​ពីរ ។

 

          ក្នុងអំឡុង​ពេល​ទ​ស្ស​ន​កិច្ច​នេះ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី       រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ នឹងអញ្ជើញ​ចូល​រួម​ក្នុង​វេទិកាប​ច្ចេក​ទេស​យោធាអន្ត​រ​ជាតិ (International Military​​​​–Technical Forum–Army2015) ព្រ​ម​ទាំង​ជួប​ប្រ​ជុំពិភាក្សាការ​ងារ​តុមូល ​ជាមួយ​រ​ដ្ឋ​ម​ន្រ្តី​ក្រ​សួង​ការ​ពារ​ប្រ​ទេស​ជាង១០ប្រ​ទេស ដែល​បានអញ្ជើញ​ម​ក​ចូល​រួម​ក្នុង​វេទិកានេះផ​ង​ដែរ ។

 

          ក្រៅពីនេះ គ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិនៃព្រះរាជាណាច​ក្រ​ក​ម្ពុជា ក៏នឹង​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​ក្រុម​សេវាស​ហ​ព័ន្ធ ស​ម្រាប់កិច្ច​ស​ហ​ប្រ​តិប​ត្តិ ការ​ប​ច្ចេក​ទេស​យោធា ព្រ​ម​ទាំង​ជួប​ប្រ​ជុំ      ​ពិ​ភា​ក្សា​​​ការ​ងារ​ជាមួយ​ម​ន្រ្តី     ជំនាញ​សំខាន់ៗ មួយ​ចំនួន​និង​ជួប សំណេះសំណាល ជាមួយ​សិក្ខា កាម  ​យោ​ធា​ក​ម្ពុជាដែល​  កំពុង​សិក្សានៅតាម​ប​ណ្ឌិត​ស​ភាយោធារុស្សីនានានៃស​ហ​ព័ន្ធ​រុស្សី ផ​ង​ដែរ ។

 

          រាជ​ធានីភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥

 

                                                                                                                ​​                  នាយ​ក​ដ្ធាន​ព​ត័មាន

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ