ព័ត៌មាន

នាយឧត្តមសេនីយ៍ យន្ត មីន ឧបត្ថម្ភឧបករណ៍តេស្តរហ័ស ចំនួន ៥,០០០តេស្ត ជូនចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ដើម្បីត្រួតពិនិត្យជំងឺកូវីដ-១៩
នាយកដ្ឋានព័ត៌មាន(៥)
122
2500 នាយឧត្តមសេនីយ៍ យន្ត មីន ឧបត្ថម្ភឧបករណ៍តេស្តរហ័ស ចំនួន ៥,០០០តេស្ត ជូនចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ដើម្បីត្រួតពិនិត្យជំងឺកូវីដ-១៩

នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ នេះ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ព្រម ទាំងសហការីបានឧបត្ថម្ភឧបករណ៍តេស្តរហ័សជូន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្រាប់ចូលរួមក្នុងប្រតិបត្តិការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុង បង្កគ្រោះភ័យ ដល់សុខភាព និងអាយុជីវិតរបស់ប្រជាជនកម្ពុជា។



នៅក្នុងពិធីប្រគល់ទទួលឧបករណ៍ តេស្ត រហ័ស ខាងលើ នាយឧត្តមសេនីយ៍ យន្ត មីន បានមានប្រសាសន៍ ថា ៖ការឧបត្ថម្ភឧបករណ៍តេស្តរហ័សនៅពេលនេះ ជាការរួមចំណែកក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងរបស់ រាជរដ្ឋាភិបាល និងការទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ-១៩ ដល់ក្រុមគ្រូពេទ្យ ក្រុមបច្ចេកទេស និងក្រុម ការងារពាក់ព័ន្ធក្នុងពេលចុះបំពេញបេសកកម្ម ចាក់វ៉ាក់សាំងជូនកងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ កម្មករ និយោជិតនៅតាមខេត្តនានា ។ នាយឧត្តម វសេនីយ៍ យន្ត មីន បានផ្តល់ឧបករណ៍ តេស្តរហ័សចំនួន៥,០០០ តេស្ត ជូនសម្តេចពិជ័យសេនា ទៀ បាញ់ សម្រាប់ ផ្តល់ជូនក្រុមការងារ នៃអនុគណៈកម្មការចំពោះកិច្ចចាក់ វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ។



ឧត្តមសេនីយ៍ឯក ខៀវ ឆេន នាយកខុទ្ទកាល័យសម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរ គុណចំពោះ នាយឧត្តមសេនីយ៍ យន្ត មីន ដែលបានឧបត្ថម្ភឧបករណ៍តេស្តរហ័សចំនួន៥,០០០តេស្ត ជូនចំពោះ សម្តេច ពិជ័យសេនា ទៀ បាញ់ បានទាន់ពេលវេលា ក្នុងបរិបទកំពុងប្រយុទ្ធនឹងជំងឺកូវីដ-១៩ សំដៅ បង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពួកប្រភេទបំប្លែងថ្មី ឬប្រភេទផ្សេងៗទៀត ដែលកំពុង កើតឬអាចនឹងកើតមាននៅកម្ពុជាជាយថាហេតុណាមួយ។ ឯកឧត្តម បានចាត់ទុកការប្រគល់ ទទួលសម្ភារៈ នាថ្ងៃនេះ គឺជាអំណោយដ៏សប្បុរសធម៌ សម្រាប់ចូលរួមក្នុងយុទ្ធនាការជាតិចាក់ វ៉ាក់សាំងជូនកង កម្លាំង ប្រដាប់អាវុធ មន្ត្រីរាជការ ប្រជាពលរដ្ឋ កម្មករនិយោជិតនៅតាមបណ្តាខេត្តនានា ដែល កំពុងប្រតិបត្តិការ នា ពេលបច្ចុប្បន្ននេះ និងបន្តទៅមុខទៀត។ បន្ទាប់ពីទទួលបានសម្ភារៈនេះ ក្រសួងការពារជាតិ នឹងផ្តល់ជូនក្រុម ការងារ នៃអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ប្រើប្រាស់ទៅតាមតម្រូវ ការចាំបាច់ តាមលក្ខណៈបច្ចេកទេសសុខាភិបាល។



ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ខៀវ ឆេន បានសម្តែងការកោតសរសើរចំពោះកាយវិការ ស្មារតីទឹកចិត្តដ៏ សប្បុរសធម៌របស់ នាយឧត្តមសេនីយ៍ យន្ត មីន ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ច ការមនុស្សធម៌ និងសង្គមតាមរយៈការជួយឧបត្ថម្ភឧបករណ៍តស្ករហ័ស ចំនួន៥,០០០ តេស្ត ជូនក្រសួងការពារជាតិ ។ ការ ជួយឧបត្ថម្ភថវិកាទិញគ្របំពាក់ក្នុងមណ្ឌលចត្តាឡីស័កខេត្តកោះកុង ការជួយថវិកា ឧបករណ៍ សម្ភារៈ ដល់ ប្រជាពលរដ្ឋធ្វើចត្តាឡីស័ក សម្រាកព្យាបាលជំងឺកូវីដ-១៩ និងជួយគាំទ្រប្រជាពលរដ្ឋជួបគ្រោះមហន្តរាយ ព្រមទាំងកិច្ចការមនុស្សធម៌ សង្គមកិច្ចនៅខេត្តកោះកុង និង បណ្តាខេត្តផ្សេងៗមួយចំនួនទៀត។

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ