ព័ត៌មាន

យុទ្ធនាការចាក់វ៉ាក់សាំងបង្កាការពារជម្ងឺមេរោគកូវិដ១៩ចំនួន៣ឃុំរបស់ ក្រុមការងារនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំម្ជុលទី១ជាង ១៤០០០នាក់ក្នុងខេត្តសៀមរាបត្រូវបានបិទបញ្ចប់
នាយកដ្ឋានព័ត៌មាន(៥)
148
2498 យុទ្ធនាការចាក់វ៉ាក់សាំងបង្កាការពារជម្ងឺមេរោគកូវិដ១៩ចំនួន៣ឃុំរបស់ក្រុមការងារនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំម្ជុលទី១ជាង១៤០០០នាក់ក្នុងខេត្តសៀមរាបត្រូវបានបិទបញ្ចប់

ក្រុមការងារគ្រូពេទ្យ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្តល់សេវាចាក់វ៉ាក់សាំង បង្កា ការពារជម្ងឺ កូវិដ១៩ ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៣ឃុំ ក្នុងស្រុកជីក្រែង និងស្រុកប្រាសាទបាគង សរុប បានជាង១៤០០០នាក់ និងត្រូវបានបិទបញ្ចប់នូវដូសទី១ កាលពីល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ។


ឧត្ដមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឲ្យដឹងថា ក្រុមការងារចាក់ វ៉ាក់ សាំងបង្ការជំងឺកូវីដ១៩ សហការអាជ្ញាធរដែនដី និង ក្រុមការងារ ស.ស.យ.ក បានសម្រេចចាក់វ៉ាក់ សាំងជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្ត ចាប់ពីអាយុ១៨ ឆ្នាំឡើងក្នុងរយៈពេល៤ថ្ងៃ បានចំនួន ៥,៥៨៨នាក់ ស្រី ២,៨២៧នាក់ លើសផែនការដែលបានគ្រោងទុក តែ ៤.០០០នាក់ និងបានបិទបញ្ចប់ការចាក់វ៉ាក់សាំងដូស ទី១ជូនប្រជាពលរដ្ឋនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ទទួលបានលទ្ធផលល្អ ជោគជ័យតាមភារកិច្ច ដែល មេបញ្ជាការយោធភូមិភាគទី៤ បានប្រគល់ជូន ។


ឧត្ដមសេនីយ៍ ទោ សោម ស៊ុន បាន បញ្ជាក់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង របស់ក្រុមការងារនៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទទួលខុសត្រូវចំនួន៣ឃុំ ក្នុងនោះមានឃុំត្រពាំងធំ ឃុំមានជ័យ ស្រុក ប្រាសាទបាគង និងឃុំខ្វាវ ស្រុកជីក្រែង នៃខេត្តសៀមរាប ចាក់វាក់សាំងដុសទី ១ បានចំនួន១៤.១៩១ នាក់ ស្រី ៧,២៤៤ នាក់ និងត្រៀមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអនុវត្តន៍ដូសទី២នៅពេលខាងមុខនេះបន្តទៀត។


ប្រជាពលរដ្ឋដែលបានអញ្ជើញមកចាក់វ៉ាក់សាំង គឺមានទឹកចិត្តរំភើបរីករាយ ដោយទទួលបានការចាក់វ៉ាក់ សាំង ការពារអាយុជីវិតគាត់ ជៀសផុតពីជំងឺកូវីដ-១៩ ដោយគ្មានការគិតថ្លៃអ្វីទាំងអស់ និងបានថ្លែងអំណរ គុណសម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ព្រមទាំងសម្តេចពិជ័យសេនាទៀ បាញ់ ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានផ្ដល់វ៉ាក់សាំង និងចាត់តាំងកម្លាំងកងទ័ព នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ មកចាក់ វ៉ាក់សាំងជូន ប្រកបដោយស្មារតីទទួលខុសត្រូវ និងសុវត្ថិភាព សុខ ភាព​ល្អ ។


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ