ព័ត៌មាន

គ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិ គោរ​ព្ធ​វិញ្ញាណ​ខ័ន្ត​ស​ព​ស​ម្តេចអគ្គ​ម​ហាធ​ម្ម​ពោធិសាល ជា ស៊ីម
នាយកដ្ឋានព័ត៌មាន(១)
561
47

     គ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិដឹក​នាំដោយ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ អម​តំណើរ​ដោយ ឯកឧត្ត​ម ជារ​ដ្ឋ​លេខាធិការ អគ្គ​មេប​ញ្ជាការ អគ្គ​មេប​ញ្ជាការ​រ​ង ខ​ភ​ម មេប​ញ្ជាការ ក​ង​ទ័ព​ជើង​គោក ជើង​ទឹក ជើងអាកាស​ ក​ង​រាជអាវុធ​ហ​ត្ថ​លើផ្ទៃប្រ​ទេស ឯកឧត្ត​ម ជាអគ្គ​នាយ​ក អគ្គ​នាយ​ក​រ​ង កាល​ពីរ​សៀល​ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០១៥ បានអញ្ជើញ​ទៅដាក់កំរ​ង​ផ្កា គោរ​ព​វិញ្ញាណ​ខ័ន្ត ស​ព ស​ម្តេចអគ្គ​ម​ហាធ​ម្ម​ពោធិសាល ជា ស៊ីម ប្រ​ធាន​ព្រឹទ្ធ​ស​ភា​នៃព្រះរាជា​ណា​ច​ក្រ​ក​ម្ពុជា និង ជាប្រ​ធាន​គ​ណ​ប​ក្ស​ប្រ​ជាជ​ន​ក​ម្ពុជា ដែល​បាន​ទ​ទួល​ម​រ​ណៈភាព​កាល​​ពីថ្ងៃទី​៨ ខែមិថុនា ឆ្នាំ២០១៥ វេលាម៉ោង១៥និង៤៥នាទី ដោយ​រោគាពាធ​ក្នុង​ជ​ន្មាយុ ៨៣ ឆ្នាំ។​ នៅក្នុង​ពិធីគោរ​ព​វិញ្ញ​ខ័ន្ត​នោះ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ព្រ​ម​ទាំង ឯកឧត្ត​ម លោក​ជំទាវ ជា ថ្នាក់ដឹក​នាំនៅក្នុង ក្រ​សួង​ការ​ពារ​ជាតិ អគ្គ​មេប​ញ្ជាការ ខ​ភ​ម ទាំងអស់ បាន​សំដែង​នូវ​ភាព​ក្រៀម​ក្រ​ម​យ៉ាង​ខ្លាំង និង ពោពេញ​ទៅដោយ​ក្តីសោក្ខ​ស្តាយ ស្រ​ណោះអាឡោះអាល័យ​ជាអនេក​ក​ប្ប​ការ​ចំពោះ ការ​បាត់ប​ង់ រូប​ស​ម្តេច​អគ្គ​ម​ហាធ​ម្ម​ពោធិសាល ជា ស៊ីម ដែល​ជាមេដឹក​នាំដ៏ឆ្នើម​រ​ប​ស់ប្រ​ជាជ​ន​ក​ម្ពុជា ក៏ដូច​ជាស្ថាប័ន​ព្រឹទ្ធ​ស​ភា ហើយ​នាឪកាស​នោះ ថ្នាក់ដឹក​នាំក្នុង​ក្រ​សួង​ការ​ពារ​ជាតិ អគ្គ​មេប​ញ្ជាការ ទាំងអស់ ក៏បាន​ចូល​រួម​រំលែក​ទុក្ខ យ៉ាង​ក្រៀម​ក្រ​ម​ជាមួយ​គ្រួសារ​នៃស​ព ដែល​ជាបុត្រា បុត្រី ចៅប្រុស ចៅស្រី និង ញាតិមិត្ត​ជិត​ឆ្ងាយ​ ដែល​បាន​បាត់ប​ង់នូវ បិតា ជីតា ជីតាតួត អគ្គ​មេប​ញ្ជាការ ប្រ​ក​ប​ដោយ​ព្រ​ហ្ម​វិហារ​ធ៌ម។​                  គ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិ ក៏បាន​សំដែង​ការ​ដឹង​គុណ​ដ៏ជ្រាល​ជ្រៅចំពោះ ស​ម្តេចអគ្គ​ម​ហា ធ​ម្ម​ពោធិសាល ជា ស៊ីម ដែល​បាន​លះប​ង់ កំលាំង​កាយ ចិត ប្រាជ្ញា ស្មារ​តី ដែល​ក្នុមួយ ជីវិត​រ​ប​ស់ស​ម្តេច​បាន​ចូល​រួម​បំរើ ក្នុង​បុព្វ​ហេតុ ជាតិ សាស​នា​ ព្រះម​ហាក្ស​ត្រ ព្រ​ម​ទាំង សេច​ក្តី សុខ​ក្សេម​ក្សាន្ត រ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ​ក​ម្ពុជា ជាពិសេស​ការ​ត​ស៊ូរំដោះប្រ​តេស​ជាតិ អោយ រួច​ចាក​ផុត ពីរ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍ខ្មែក្រ​ហ​ម និង​បាន​ប​ន្ត​ចូល​រួម​ដឹក​នាំក​សាង ប្រ​ទេស​ជាតិ អោយ​មាន ការអភិវ​ឌ្ឍ​ន៍រីក​ចំរើន ម​ក​ដ​ល់ប​ច្ចុប​ន្ប​ន្ន​នេះ។ ​ ការ​បាត់ប​ង់ ស​ម្តេចអគ្គ​ម​ហាធ​ម្ម​ពោធិ​សាល ជា ស៊ីម គឺជាការ​បាត់ប​ង់​នូវឥស្ស​រ​ជ​ន​ស្នេហា​ជាតិ និង​ជា​​អ្ន​ក​ន​យោបាយ ប្រ​ក​ប​ដោយ​គ​តិប​ណ្ឌិត ។ស្នាដៃនិង​ស​មិទ្ធ​ផ​ល គុណ​បំណាច់ និង វីរ​ភាព​រ​ប​ស់ស​ម្តេច​និង​ស្ថិត​នៅក្នុង ដួង​ចិត្ត រ​ប​ស់ប្រ​ជាជ​ន​ក​ម្ពុជាគ្រ​ប់ៗរូប គ្មាន​ថ្ងៃបំភ្លេច​បាន​ឡើយ ។

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ