ព័ត៌មាន

លោកបណ្ឌិត រ៉េត វុធ ជំនួយការសម្តេចពិជ័យសេនាបានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ៥រោចខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥
នាយកដ្ឋានព័ត៌មាន(៥)
158
2497 លោកបណ្ឌិត រ៉េត វុធ ជំនួយការសម្តេចពិជ័យសេនាបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ៥រោចខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥

នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ខៀវ ឆេន នាយកខុទ្ទកាល័យ បានដឹកនាំមន្ត្រីខុទ្ទ កាល័យសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចូលរួម ក្នុងពិធី បុណ្យសពលោកបណ្ឌិត រ៉េត វុធ ជំនួយការសម្តេចពិជ័យសេនាដែលបានទទួលមរណភាពកាលពី ថ្ងៃ ព្រហស្បតិ៍ ៥រោចខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៧:២៥នាទី ក្នុងជន្មាយុ៤៧ឆ្នាំ ដោយរោគាពាធ និងបានតម្កល់ធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធ សាសនានៅវត្តសំរោងអណ្តែត នៅសង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


នៅក្នុងពិធីសំណេះសំណាលជាមួយអ្នកស្រី អ៊ុង ម៉ាលេនី ព្រមទាំងក្រុមគ្រួសារ ឯកឧត្តម ខៀវ ឆេន បានពាំនាំនូវសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសាររំលែកទុក្ខរបស់ខុទ្ទកាល័យសម្តេចពិជ័យសេនា ទៀ បាញ់។ ក្នុងនាម មន្ត្រីខុទ្ទកាល័យ សូម ចូលរួមរំលែកទុក្ខនូវមរណទុក្ខដោយក្តីស្រណោះ និងការអាឡោះអាល័យជាមួយ អ្នកស្រី ព្រមទាំងក្រុមគ្រួសារទាំងអស់នៃសព ដោយសេចក្តីសង្វេគជាទីបំផុត។ ឯកឧត្តម ខៀវ ឆេន បាន ជម្រាបជូនអ្នកស្រី អ៊ុង ម៉ាលេនី បានចាត់ទុកថា មរណភាពរបស់លោកបណ្ឌិតរ៉េត វុធ គឺជាការបាត់បង់មន្ត្រី ដែលជាបញ្ញាវ័ន្តប្រកបដោយសមត្ថភាពមួយរូប ដែលបានលះបង់កម្លាំងកាយចិត្តគ្រប់បែបយ៉ាង និងពេល វេលារួមចំណែកយ៉ាងសំខាន់ក្នុងការបំពេញភារកិច្ចនៅខុទ្ទកាល័យសម្តេចពិជ័យសេនា ទៀ បាញ់ បានលើក កម្ពស់វិស័យអប់រំរក្សាសន្តិភាព និងមនុស្សធម៌នៅកម្ពុជា មានភាពរីកចម្រើនជាបន្តបន្ទាប់។


ក្នុងនាមមន្ត្រីខុទ្ទកាល័យសម្តេចពិជ័យសេនា ទៀ បាញ់ ឯកឧត្តម ខៀវ ឆន សូមចូលរួមរំលែកទុក្ខនូវមរណ ទុក្ខដោយក្តីស្រណោះ និងការអាឡោះអាល័យជាមួយអ្នកស្រី ព្រមទាំងក្រុមគ្រួសារទាំងអស់នៃសពដោយ សេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធលោកបណ្ឌិត រ៉េត វុធ បានចាប់កំណើត កើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ ។


នៅក្នុងពិធីនេះ ឯកឧត្តម ខៀវ ឆេន ក៏បានពាំនាំថវិកាចំនួន១១លានរៀល និង១,៧៥០ដុល្លារអាមេរិក ជូន អ្នកស្រី អ៊ុង ម៉ាលេនី ព្រមទាំងក្រុមគ្រួសារ ដើម្បីរៀបចំពិធីបូជាសពលោកបណ្ឌិត រ៉េត វុធ តាមប្រពៃណី សាសនា និងបានផ្តាំផ្ញើដល់ក្មួយៗ ដែលជាកូនសពលោកបណ្ឌិត រ៉េត វុធ បន្តខិតខំរៀនសូត្រដោយយកគម្រូ តាមសមត្ថភាពរបស់ឪពុកខ្លួន ដែលបានខិតខំសិក្សារៀនសូត្រ មានវិជ្ជាជីវៈខ្ពង់ខ្ពស់ចូលរួមបម្រើជាតិក្នុង នាមប្រជាពលរដ្ឋដ៏ល្អមួយរូប។ ទន្ទឹមនេះ នៅក្នុងស្ថានភាពបច្ចុប្បន្នក្មួយៗ ត្រូវយកចិត្តទុកដាក់ចូលរួម អនុវត្តឲ្យមានប្រសិទ្ធ-ភាពនូវការការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល “៣កុំ និង៣ការពារ” និងតាមការកំណត់របស់រដ្ឋបាលមូលដ្ឋាន។


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ