ព័ត៌មាន

កងពលធំអន្តរាគមន៍លេខ ២ បញ្ចប់ការចាក់វ៉ាក់សាំងដូសទី ១ នៅស្រុក បន្ទាយស្រី និង ស្រុកស្រីស្នំ ខេត្តសៀមមរាប
នាយកដ្ឋានព័ត៌មាន(៥)
187
2496 កងពលធំអន្តរាគមន៍លេខ ២ បញ្ចប់ការចាក់វ៉ាក់សាំងដូសទី ១ នៅស្រុក បន្ទាយស្រី និង ស្រុកស្រីស្នំ ខេត្តសៀមមរាប

ក្រុមការងារចាក់វ៉ាក់សាំងទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២ បានបញ្ចាប់ការចាក់វ៉ាក់សាំង ដូសទី ១ ប្រភេទស៊ីណូហ្វាម ជូនដល់ប្រជាពលរដ្ឋ ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ ។ នៅថ្ងៃបញ្ចប់ការចាក់វ៉ាក់សាំង ដូសទី ១ ក្នុង ថ្ងៃទី ២៧ ខែកក្កដា ក្រុមការងារចាក់ វ៉ាក់សាំងទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២ បានចាក់វ៉ាក់សាំងជូនប្រជាពពលរដ្ឋស្រុកបន្ទាយស្រី បាន ចំនួន ៣៤០ នាក់ ក្នុងនោះមានស្រី ១៦៩ នាក់ ។ សូមបញ្ជាក់ថា៖ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ នៅក្នុងខេត្តសៀមរាបចាប់ពីថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០២១ កន្លងមកបន្ទាប់ពីបានទទួល បទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង តាមការណែរបស់ សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏ដូចជាអនុវត្តតាមការប្រគល់ភារកិច្ច របស់អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ ក្រុមការងារចាក់ វ៉ាក់សាំង របស់កងពលធំអន្តរាគមន៍លេខ២ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជការកងពលធំ អន្តរាគមន៍លេខ២ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូន ប្រជាពលរដ្ឋ ចំនួន ៤ ស្រុកក្នុងខេត្តសៀមរាប រួមមាន៖ ស្រុក បន្ទាយស្រី ស្រុកវារិន .អង្គរជុំ. និង ស្រុកស្រី ស្នំ ។ ដោយលែក ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២ បានប្រតិបត្តិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅសាលាបឋមសិក្សា ព្រះដាក់ ស្ថិតនៅក្នុង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី និង នៅសាលាបឋមសិក្សា បន្ទាយស្រី ស្ថិតនៅភូមិបន្ទាយស្រី ឃុំ ខ្នាសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។


ចំណែកឯ កងពលតូចអន្តរាគមន៍ ចំណុះ កងពលធំអន្តរាគមន៍លេខ២ ចំនួន ៣ ទៀត រហូតមកដល់ថ្ងៃទី ២៩ ខែកក្កដានេះ កងពលតូចអន្តរាគមន៍លេខ ៤ ដែលបានទទួលខុសត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ស្រុកស្រីស្នំ ខេត្តសៀមរាប ក៏បានបញ្ចប់ការចាក់វាក់ដូសទី ១ របស់ខ្លួន ដោយលែក កង ពលតូចអន្តរាគមន៍ ៥ និង កងពលតូចអន្តរាគមន៍លេខ ៦ បានបន្តចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋនៅក្នុង ស្រុកវ៉ារិន និង ស្រុកអង្គរជុំ ខេត្តសៀមរាប ជាលទ្ធផល កាលពីថ្ងៃទី ២៨ ខែកក្កដា កន្លងទៅនេះ គ្រូពេទ្យ កង ពលតូចអន្តរាគមន៍ ៥ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ ស៊ីណូហ្វាម ជូនប្រជាពលរដ្ឋ នៅស្រុកវ៉ារិន បានចំនួន ២៣៣១ និង គ្រូពេទ្យកងពលតូចអន្តរាគមន៍លេខ ៦ បានចាក់វ៉ាក់សាំងដូសទី ១ ប្រភេទស៊ីណូ ហ្វាម ជូនប្រជាពលរដ្ឋ ស្រុកអង្គរជុំ ខេត្តសៀមរាប បានចំនួន ១៥០៨ នាក់ ។


ឧត្ដមសេនីយ៍ត្រី វេជ្ជបណ្ឌិត ថាច់ សារ៉េន នាយការិយាល័យ សុខាភិបាល កងពលធំអន្តរាគមន៍លេខ២ បាន បញ្ជាក់អោយដឹងថា៖កងពលធំអន្តរាគមន៍លេខ ២ និង កងពលតូចអន្តរាគមន៍ ចំណុះទាំង ៣ នឹងបន្ត ចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី ២ ជូនប្រជាពលរដ្ឋក្នុង ស្រុក បន្ទាយស្រី ស្រុកវារិន .អង្គរជុំ. និង ស្រុក ស្រីស្នំ ខេត្តសៀមរាប នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២១ ខាងមុខនេះបន្តទៀត ។


លទ្ធផលដែល ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ ២ ក៍ដូចជាបណ្តាកងពលតូចអន្តរាគមន៍ ចំណុះ ទាំង ៣ សំរេចបានក្នុងដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដូសទី ១ នាពេលកន្លងមកនេះ គឺមិនអាចកាត់ ផ្តាច់បានពីការចូលរួមសហការពីអាជ្ញាធរដែនដី និង កំលាំងមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលបាន ចូលរួម ជួយរៀបចំ សន្តិសុខ សណ្តាប់ធ្នាប់ ដល់ប្រជាពលរដ្ឋ មកទទួលវ៉ាក់សាំង ព្រមទាំងបានផ្សព្វផ្សាយ អំពីវិធាន ការការពារ ទប់ស្កាត់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដល់បងប្អូនថែមទៀត ។


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ