ព័ត៌មាន

កងពលធំអន្តរាគមន៍លេខ ២ បន្តចល័តចាក់វ៉ាក់សាំងតាមគោលដៅដល់ ប្រជាពលរដ្ឋស្រុក បន្ទាយស្រី ស្រុកវារិន .អង្គរជុំ និង ស្រុកស្រីស្នំ
នាយកដ្ឋានព័ត៌មាន(៥)
154
2490 កងពលធំអន្តរាគមន៍លេខ ២ បន្តចល័តចាក់វ៉ាក់សាំងតាមគោលដៅដល់ប្រជាពលរដ្ឋ ស្រុក បន្ទាយស្រី ស្រុកវារិន .អង្គរជុំ និង ស្រុកស្រីស្នំ

   ដោយបានប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចបំរើជូនប្រជាពលរដ្ឋ ក្នុងប្រតិប ត្តិការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្រុមការងារចាក់វ៉ាក់សាំងរបស់កងពលធំអន្តរាគមន៍លេខ២ បន្ទាប់ ពីបានបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ចំនួន ៤ ស្រុកក្នុងខេត្តសៀមរាប រួម មាន៖ ស្រុក បន្ទាយស្រី ស្រុកវារិន .អង្គរជុំ. និង ស្រុកស្រីស្នំ ទទួលបានលទ្ធផលជាបន្តបន្ទាប់ ស្របតាមបទ បញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង តាមការណែរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏ដូចជាអនុវត្តតាមការ ប្រគល់ ភារកិច្ច របស់អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ បានដាក់ចុះ ឈានចូល មកដល់ថ្ងៃ ទី២០ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២ បានប្ដូរគោល ដៅ ចាក់វ៉ាក់សាំង ដោយបានបន្តទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅសាលាបឋមសិក្សា បន្ទាយស្រី ស្ថិតនោភូមិបន្ទាយស្រី ឃុំ ខ្នាសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។


   ជាលទ្ធផលទទួលបាននៅថ្ងៃទី ២០ ខែកក្កដា ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២ បានចាក់វ៉ាក់សាំង ដូសទី១ ប្រភេទស៊ីណូហ្វាម ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ក្នុងស្រុកបន្ទាយស្រី បានចំនួន ២៣១១ នាក់ ស្រីចំនួន ១២៤៤ នាក់ ។ ស្របពេលនេះដែលដោយដំណើរការចាក់វ៉ាក់សាំងមានការវិវត្តទៅមុខបានល្អ និង ការរៀបចំបំរើជូនប្រជាពលរដ្ឋបានទាន់ពេលវេលា នៅថ្ងៃទី ២០ ខែកក្កដា.កន្លងទៅ នេះដែល កងពលតូច អន្តរាគមន៍ ៥ ក៏បានប្ដូរ គោលដៅ បន្តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋការពារជំងឺកូវីដ-១៩ នៅសាលា បឋម សិក្សា ស្វាយ ស ស្ថិតនៅភូមិ ស្វាយ ស ឃុំ ស្វាយ ស ស្រុកវ៉ារិន ខេត្តសៀមរាប ជាលទ្ធផលការចាក់វ៉ាក់ សាំងជូនប្រជាពលរដ្ឋកាលពីថ្ងៃទី ២០ ខែកក្កដា សំរេចបានចំនួន ៤៦៧ នាក់ ក្នុងនោះមានស្រី ២២៨ នាក់ ។ ក៏ដូចគ្នានេះដែល កងពលតូចអន្តរាគមន៍លេខ ៦ ក៏បានប្ដូរគោលដៅ បន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ជូនប្រជាពលរដ្ឋ នៅ វត្តគីរីគង្គា (ហៅដំណាក់ស្ដេច) ស្ថិតនៅភូមិដូងចាស់ ឃុំ គោកដូង ស្រុកអង្គរជុំ ខេត្ត សៀមរាប ដែលកាលពីថ្ងៃទី ២០ ខែកក្កដា កន្លងទៅនេះ គ្រូពេទ្យកងពលតូចអន្តរាគមន៍លេខ ៦ បានចាក់ វ៉ាក់សាំងដូសទី ១ ប្រភេទស៊ីណូហ្វាម ជូនប្រជាពលរដ្ឋ ស្រុកអង្គរជុំ ខេត្តសៀមរាប បានចំនួន ១៥២៣ នាក់ ក្នុងនោះមានស្រី ៧៣៤ នាក់ ។ ដោយលែកកងពលតូចអន្តរាគមន៍លេខ ៤ បានបន្តចាក់វ៉ាក់សាំង ការពារ ជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅគោលដៅ ដដែល ស្ថិត នៅសាលា បឋមសិក្សា ជ្រោយនាងងួន ក្នុងភូមិ ជ្រោយ ឃុំ ជ្រោយ នាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាបជាលទ្ធផលស្រុកអង្គរជុំ ខេត្តសៀមរាប គ្រូពេទ្យកង ពលតូចអន្តរាគមន៍លេខ ៤ បានចាក់វ៉ាក់សាំងដូសទី ១ ជូនប្រជាពលរដ្ឋស្រុកស្រីស្នំ បានចំនួន ២៦៤ នាក់ ស្រី ១៤១ នាក់ ។


   លទ្ធផលដែល ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ ២ ក៍ដូចជាបណ្តាកងពលតូចអន្តរាគមន៍ ចំណុះ ទាំង ៣ សំរេចបានក្នុងដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នាពេលកន្លងមកនេះ គឺមិនអាចកាត់ផ្តាច់បានពី ការចូលរួមសហការពីអាជ្ញាធរដែនដី និង កំលាំងមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមជួយរៀបចំ សន្តិសុខ សណ្តាប់ធ្នាប់ ដល់ប្រជាពលរដ្ឋមកទទួល វ៉ាក់សាំង ព្រមទាំងបានផ្សព្វផ្សាយអំពីវិធានការការពារ ទប់ស្កាត់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដល់បងប្អូនថែមទៀត ។


   សូមបញ្ចាក់ថា៖ ក្នុងដំណើរការ បើកយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋទាំង ៤ ស្រុក ក្នុង ខេត្ត សៀមរាប ដែលបានទទួលខុសត្រូវដោយ កងពលធំអន្តរាគមន៍លេខ ២ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរង កងទ័ពជើងគោក និង ជាមេបញ្ជការ កងពលធំ អន្តរាគមន៍លេខ២ និង មានការ ចូលរួម ដឹកនាំពី មេបញ្ជាការ កងពលតូចអន្តរាគមន៍ លេខ ៤ លេខ ៥ និង លេខ ៦ ចំណុះ កងពលធំអន្តរាគមន៍ លេខ២ - គ្រូពេទ្យកងពល ដែលជាយុទ្ធជនអាវ ស របស់យើង បានខិតខំប្រឹងប្រែងបំពេញភារកិច្ចចាក់វ៉ាក់ សាំង បំរើប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ តាមបទបញ្ជារបស់រាជរដ្ឋាភិ បាលប្រគល់ជូន ដើម្បី ប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ ការពារសុខភាពប្រជាពលរដ្ឋពីជំងឺឆ្លងដ៏កាចសាហាវនេះ ។


   បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ទាំង ៤ ស្រុកក្នុងខេត្តសៀមរាប រួមមាន៖ ស្រុក បន្ទាយស្រី ស្រុកវា រិន .អង្គរជុំ. និង ស្រុកស្រីស្នំ ក៏ដូចជាបណ្តាស្រុកដ៏ទៃៗទៀត នៅក្នុងខេត្តសៀមរាប បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ក្រុមការងារចាក់វ៉ាក់សាំងកងពលធំអន្តរាគមន៍លេខ២ ដែលបានចុះមកចាក់ វ៉ាក់ សាំងដល់ពួកគាត់ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានខិតខំនាំយកវ៉ាក់សាំងមកចាក់ជូនដល់ប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ ដែលបានធ្វើ អោយប្រជាពលរដ្ឋ មានការត្រេកអរយ៉ាងខ្លាំង និងបានគាំទ្រចំពោះការដឹកនាំរបស់សម្តេចតេជោជានិច្ច ។


   សកម្មភាពរបស់ គ្រូពេទ្យ និង ក្រុមការងារចាក់វ៉ាក់សាំង ក្នុងកងពលធំអន្តរាគមន៍លេខ២ ទាំងអស់ដែល បានចូលរួមចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ ត្រូវបានទទួលការកោតសរសើរ និង ការគោរពស្រឡាញ់ ពីបង ប្អូនប្រជាពលរដ្ឋ ក្នុងស្រុកទាំង ៤ ហើយ បេសកកម្មជាប្រវត្តិសាស្រ្តត្រូវបានប្រជាពលរដ្ឋចងចាំ មិនអាច បំភ្លេចបាន ។


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ