ព័ត៌មាន

បញ្ជាការដ្ឋានបញ្ជូនសារ អគ្គបញ្ជាការ ចាក់វ៉ាក់សាំងជូនប្រជាជាពលរដ្ឋ ក្នុងស្រុកពួក
នាយកដ្ឋានព័ត៌មាន(៥)
286
2489 បញ្ជាការដ្ឋានបញ្ជូនសារ អគ្គបញ្ជាការ ចាក់វ៉ាក់សាំងជូនប្រជាជាពលរដ្ឋ ក្នុងស្រុកពួក

   ក្រោយពីទទួលបាននូវបទបញ្ចា របស់សម្តេចតេជោ ហ៊ុន សែន និង ការណែនាំពី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បញ្ជាការដ្ឋានបញ្ជូនសារ អគ្គបញ្ជាការ ខភម ដឹកនាំ ដោយឧត្តមសេនីយ៍ទោ ជុំ សុវណ្ណារ៉ា មេបញ្ជាការរង បញ្ជាការដ្ឋានបញ្ជូនសារ អគ្គបញ្ជាការដ្ឋាន ទទួលការ ងារហ្វឹកហ្វឺន និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងឃុំពួក ស្រុកពួក ខេត្តសៀមរាប បានដឹកនាំក្រុមការងារ គ្រូពេទ្យចាក់វ៉ាក់សាំងរបស់បញ្ជាការដ្ឋានបញ្ជូនសារ ដោយសហការជាមួយរដ្ឋបាលខេត្តសៀមរាប និង រដ្ឋបាលស្រុកពួក ចុះចាក់វ៉ាក់ សាំងការពារជម្ងឺ កូវិ-ដ១៩ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំពួក ដោយមានការ ចូលរួមរបស់អាជ្ញាធរស្រុក ឃុំ សមត្ថកិច្ចនគរបាល សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក និង ប្រជាការពារ កាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២១ ។ 


   តាមរបាយការណ៍បញ្ជាក់របស់ លោក ស៊ិន ចាន់ថុល អភិបាលនៃគណៈអភិបាលស្រុកពួក បានឲ្យដឹងថា ផែនការ ក្នុងការចាក់វ៉ាក់សាំងចំនួនពីរគោលដៅ មានចំនួន១៩ពាន់២៦១នាក់។នៅថ្ងៃបើកយុទ្ធនាការ ចាក់ វ៉ាក់សាំងក្នុងឃុំពួក ដោយមានក្រុមគ្រូពេទ្យបញ្ជាការដ្ឋានបញ្ជូនសារ អគ្គបញ្ជាការដ្ឋាន ចំនួន៤២នាក់ ចាក់ នៅមណ្ឌលវត្តខេមរាសាមគ្គីមន្នីរងី្ស និង ទីចាត់ការបំភ័ន្តអក្ខរៈ អគ្គបញ្ជាការដ្ឋាន មានក្រុមគ្រូពេទ្យ ចំនួន៤៥ នាក់ ចាក់នៅមណ្ឌលវត្តអម្ពរវ័ន្ត ស្ថិក្នុងឃុំពួក ស្រុកពួក ។ លោកបានបញ្ជាក់ថា មណ្ឌលចាក់វ៉ាក់សាំងទាំង ពីរគោលដៅនេះគ្រប់ដណ្តប់ឃុំចំនួន៣ គឺឃុំពួក ,ឃុំខ្នាត និងឃុំសំរោងយា ក្នុងស្រុកពួក ដែលមាន ប្រជា ពលរដ្ឋទទួលការចាក់វ៉ាក់សាំង សរុបចំនួន ២៤ពាន់៤៩៨នាក់ ។ ម៉្យាងទៀតចំពោះផែនការក្នុង ការចាក់វ៉ាក់ សាំងនេះ រដ្ឋបាលបានកំណត់គោលដៅចំនួន ៤ទីតាំង ដែលមានប្រជាពលរដ្ឋសរុបចំនួន ១៦៥ពាន់៦៤២ នាក់ ដែលទទួលចាក់វ៉ាក់សាំង ។


   បញ្ជាក់ពីដំណើរការចាក់វ៉ាក់សាំង ឧត្តមសេនីយ៍ទោ ជុំ សុវណ្ណារ៉ា មេបញ្ជាការរង បញ្ជាការដ្ឋានបញ្ជូនសារ អគ្គបញ្ជាការបានបញ្ចាក់អោយដឹងថា៖ ក្នុងពេលយុទ្ធនាការចាក់វ៉ាក់សាំងនៅស្រុកពួក រយៈពេល២ថ្ងៃកន្លះ មកនេះយើងបានសង្កេតឃើញនៅគ្រប់តាមមណ្ឌល ចាក់វ៉ាក់សាំង ឃុំពួក បងប្អូនប្រជាពលរដ្ឋយើង អញ្ជើញទៅទទួលការចាក់វ៉ាក់សាំង ប្រកបដោយភាពរីករាយក្រៃលេង ក្នុងនោះក្រុមគ្រូពេទ្យយើង អនុវត្ត បាន ចំនួន ៣ពាន់៨៤៦នាក់ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ