ព័ត៌មាន

យោធភូមិភាគទី ៤ បន្តយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងខេត្តសៀមរាប
នាយកដ្ឋានព័ត៌មាន(៥)
146
2488 យោធភូមិភាគទី ៤ បន្តយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងខេត្តសៀមរាប

   យោធភូមិភាគទី ៤ បំពេញភារកិច្ចជាប្រវត្តិសាស្ត្រ ចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ១៨ ទីតាំងក្នុងខេត្ត សៀមរាបក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមបណ្តាខេត្ត បន្ទាប់ពីបានទទួល បទបញ្ជា ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ការណែនាំចង្អុលបង្ហាញពី សម្តេច ពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ក្រសួងការពារជាតិ - យោធភូមិភាគទី ៤ បានចូលរួមបំពេញភារកិច្ចជាប្រវត្តិសាស្ត្រ ទទួលខុសត្រូវ ចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ១៨ ទីតាំងក្នុងខេត្តសៀមរាប ដែលក្នុងនោះ គ្រូពេទ្យយោធភូមិភាគទី ៤ ក៏បាន ទទួលខុសត្រូវចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ មានចំនួន ៩ ទីតាំង ក្នុងក្រុងសៀមរាប និង នៅ ៤ ឃុំ ស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ។


   លោកឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធាភូមិភាគទី ៤ និងជាប្រធានដឹកនាំក្រុមការ ងារចាក់វ៉ាក់សាំងនៅទីតាំង វិទ្យាល័យតាប៉ាង ស្ថិតនៅក្នុងឃុំអំពិល ស្រុកប្រាសាទបាគងខេត្ត សៀមរាប បានបញ្ចាក់អោយដឹងថា៖ បន្ទាប់ពីបានទទួលបទបញ្ជាពីមេបញ្ជាយោធភូមិភាគទី៤ ក្រុមការងារចាក់វ៉ាក់ សាំងយោធភូមិភាគទី៤ បានចុះមកសហការជាមួយអាជ្ញាធរ័មូលដ្ឋាន ឃុំ ស្រុក រៀបចំទីតាំងចាក់វ៉ាក់សាំង នៅក្នុងវិទ្យាល័យតាប៉ាង ដោយគ្រូពេទ្យកងទ័ព ដែលជាយុទ្ធជន អាវ ស និងក្រុមការងារទាំងអស់បានខិតខំ បំពេញការងាររបស់ខ្លួនក្នុងការរៀបចំទីតាំងចាក់វ៉ាក់សាំង ដើម្បី ធ្វើយ៉ាងណាអនុវត្តអោយបាន តាមអនុ សាសន៍របស់ សម្តេចពិជ័យសេនា ដែលតែងតែបានក្រើនរំលឹកថា៖ កុំអោយវ៉ាក់សាំងវាស្ថិតក្នុងឃ្លាំង យើង ប្រញាប់ប្រញាល់យកវ៉ាក់សាំងនឹងចុះទៅដើម្បីបញ្ជ្រៀបចូលក្នុងរាងកាយរបស់មនុស្សយើងទាំងអស់ ដើម្បី ការពារសុខភាពបងប្អូនប្រជាពលរដ្ឋ អោយបានជៀសផុតពីការឆ្លងរាលដាលជំងឺកូវីដ-១៩ ។


   លោកឧត្តមសេនីយ៍ត្រី និត ណារ៉ុងបានបញ្ជាក់អោយដឹងទៀតថា៖ លទ្ធផលដែលក្រុមការងារចាក់វ៉ាក់ សាំង ការពារជំងឺកូវីដ-១៩ យោធភូមិភាគទី ៤ សំរេចបាននៅទីតាំងចាក់វ៉ាក់សាំង វិទ្យាល័យតាប៉ាង ក៏ដូចជា បណ្តាទីតាំងដ៏ទៃទៀតក្នុងខេត្តសៀមរាប គឺមិនអាចកាត់ផ្តាច់បានពីការចូលរួមសហការពី អាជ្ញាធរដែនដី និង កំលាំងមានសមត្ថកិច្ចមូលដ្ឋាន ដែលបានជួយជ្រោមជ្រែងរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ ព្រមទាំងការផ្សព្វផ្សាយអំពីវិធានការការពាររបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ របស់រាជរដ្ឋាភិ បាល ៣ ការពារ និង ៣ កុំ ដើម្បីអោយប្រជាពលរដ្ឋមកទទួលវ៉ាក់សាំង បានជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ។ជាក់ស្តែងនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារចាក់វ៉ាក់សាំងនៅទីតាំង វិទ្យាល័យតាប៉ាង ស្ថិតនៅ ក្នុងឃុំអំពិល ស្រុកប្រាសាទបាគង បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដូសទី ១ ប្រភេទ ស៊ីណូហ្វាម បាន ចំនួន ១១០៧ នាក់ និង នៅថ្ងៃទី ១៩ ខែកក្កដា ចាក់បានចំនួន ៦២៣ នាក់ ។


   ក្នុងបេសកកម្មជាប្រវត្តិសាស្ត្របំរើប្រជាពលរដ្ឋក្នុងស្រុកប្រាសាទបាគង ក្រុមការងារចាក់វ៉ាក់យោធ ភូមិ ភាគទី ៤ ត្រូវបានទទួលការយកចិត្តទុកដាក់ជួយឧបត្ថមគាំទ្រ ពីក្រុមការងារគណៈបក្សចុះជួយឃុំ ក៏ដូចជា សប្បុរសជននានា ដែលមានទឹកចិត្ត គោរពស្រឡាញ់ ដល់កងទ័ព ជាកូនចៅរបស់ប្រជាពលរដ្ឋ ដែលក្នុង រយៈពេលកន្លងមកបានផ្តល់ជូនដល់ ក្រុមគ្រូពេទ្យ និង ក្រុមការងារចាក់វ៉ាក់សាំង មាន៖ សំភារៈ ស្បៀង អាហារ និង សំលៀកបំពាក់កីឡាផងដែរ ។

   ទោះបីជាដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅទីតាំង វិទ្យាល័យតាប៉ាង ស្ថិតនៅក្នុងឃុំអំពិល ស្រុកប្រាសាទបាគងបានប្រព្រឹត្តទៅទទួលបានលទ្ធផលល្អក៏ដោយក៏ក្រុមការងារចាក់វ៉ាក់សាំងប្រចាំទីតាំង នេះ នៅតែបន្តសំណូមពរដល់អាជ្ញធរមូលដ្ឋានអោយបន្តចូលរួមសហការជាមួយក្រុមការងារបន្តទៀត ។

   សូមបញ្ជាក់ថា៖ បេសកកម្មរបស់គ្រូពេទ្យកងទ័ព ឬ យុទ្ធជនអាវ ស ដែលបានចូលរួមប្រយុទ្ធ ប្រឆាំងនឹង ជំងឺកូវីដ-១៩ ក្នុងពេលកន្លងមក គំរូវីៈភាពរបស់គ្រូពេទ្យកងទ័ពយើង ត្រូវបានទទួលការកោតសរសើរ និង ការគោរពស្រឡញ់ពីប្រជាពលរដ្ឋ ព្រមបានទទួលការកោតសរសើរ និងវាយតម្លៃខ្ពស់ ពីប្រមុខរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ហាការ នៃ ខភមចំពោះ ក្រុមគ្រូពេទ្យ និងក្រុមការងារទាំងអស់ ដែលបានលះបង់ កម្លាំងកាយចិត្ត ពេលវេលា ចូលរួម បំពេញបេសកកម្មជាប្រវត្តិសាស្ត្រ នៅគ្រប់យុទ្ធនាការចាក់វ៉ាក់ សាំងកូវីដ -១៩ របស់រាជរដ្ឋាភិបាល អោយសម្រេចជោគជ័យតាមផែនការគ្រោងទុក ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ