ព័ត៌មាន

ដំណើរ​មា​តុភូមិនិវ​ត្ត​ន៏រ​ប​ស់ក​ង​វិស្វ​ក​ក​ម្ម​ក​ងអាវុធ​ហ​ត្ថ​និង​ក​ង​ពេទ្យ​កំរិត២ពីប្រ​ទេស​ម៉ាលីនិង​ស៊ូដ​ង់ខាង​ត្បូង
នាយកដ្ឋានព័ត៌មាន(១)
654
46

ប​ន្ទាប់ពីបំពេញ​បេស​ក​ក​ម្ម​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ ប្រ​ក​ប​ដោយ​ជោគ​ជ័យ និង​និវ​ត្ត​ន៍ម​ក​កាន់ក​ម្ពុជាវិញ ដោយ​សុវ​ត្ថិភាព នាព្រឹក​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥នេះ នៅមូល​ដ្ឋាន​ទ័ពអាកាស​ពោធិ៍ចិន​តុង​គ​ណៈក​ម្មាធិការ​ជាតិ បាន​រៀប​ចំពិធីទ​ទួល​ដំណើរ​ក​ងអាវុធ​ហ​ត្ថ​លេខ១១៧ ក​ង​ពេទ្យ​កំរិត២លេខ៨០៩ ដែល​បាន​ប​ញ្ច​ប់បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់អ.ស.ប នៅប្រ​ទេស​ស៊ូដ​ង់ខាង​ត្បូង​ និង​ក​ង​វិស្វ​ក​ម្ម​ព្រ​លាន​យ​ន្ត​ហោះលេខ៨១៩ ក​ង​កំទេច​គ្រាប់មិន​ទាន់ផ្ទុះលេខ២១៣ ដែល​បាន​ប​ញ្ច​ប់បេស​ក​ក​ម្ម​នៅប្រ​ទេស​ម៉ាលី។

          ពិធីបាន​ប្រ​ព្រឹត្តិទៅក្រោមអធិប​តីភាព ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ឧប​នាយ​ក ​​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ តំណាង​ដ៏ខ្ព​ង់ខ្ព​ស់ ស​ម្តេចអគ្គ​សេនាប​តីតេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជាព្រ​ម​ទាំង​ភ្ញៀវ​ជាតិ និងអន្ត​រ​ជាតិសំខាន់ៗជាច្រើនអញ្ជើញ​ម​ក​ចូល​រួម នាព្រឹក​ថ្ងៃទី10 ខែមិថុនាឆ្នាំ2015 វេលាម៉ោង៨:០០ នៅមូល​ដ្ឋាន​ក​ង​ទ័ពអាកាស​ពោចិន​តុង។

          នៅក្នុង​ពិធីនេះ ឯឧត្ត​ម ប្រាក់ សុខ​ន រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ប្រៃស​ណីយ៍ និង​ទូរ​គ​ម​នាគ​ម​ន៍ និង​ជាប្រ​ធាន​គ​ណៈក​ម្មាធិការ​ជាតិ បាន​រាយ​ការ​ណ៍ជូនអង្គ​ពិធីជ្រាប អំពីល​ទ្ធ​ផ​ល​ការ​ងារ​រ​ប​ស់ក​ង​ក​ម្លាំង​ក​ម្ពុជា ដែល​ទៅបំពេញ​បេស​ក​ក​ម្ម​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ នៅប្រ​ទេស​ម៉ាលី និង​នៅប្រ​ទេស​ស៊ូដ​ង់ខាង​ត្បូង ក្នុង​រ​យៈពេល០១ឆ្នាំក​ន្ល​ង​ម​ក​នេះ ទ​ទួល​បាន​ជោគ​ជ័យ​គួរ​ជាទីមោទ​នៈ ដូច​ត​ទៅ៖

          បេស​ក​ក​ម្ម​នៅប្រ​ទេស​ស៊ូដ​ង់ខាង​ត្បូង ក​ងអាវុធ​ហ​ត្ថ​លេខ១១៧ ចំនួន៧៣នាក់ បាន​ព​ង្រាយ និង​បែង​ចែក​ក​ម្លាំង​ក្នុង​រ​ដ្ឋ​ចំនួន០៦ ដែល​ទ​ទួល​ប​ន្ទុក​ការ​ងារ​ដាក់ប៉ុស្តិ៍ត្រួត​ពិនិត្យ​ច​រាច​រ​ណ៍ផ្លូវ​គោក ការ​ល្បាត​ដោយ​ថ្មើរ​ជើង​និង​រ​ថ​យ​ន្ត​ការ​ចុះស៊ើបអង្កេត​វាស់វែង​ក​រ​ណីគ្រោះថ្នាក់ច​រាច​រ​ណ៍ ការ​ការ​ពារ​ថ្នាក់ដឹក​នាំ ការ​ចុះហ្វឹក​ហ្វឺន​ក​ងអាវុធ​ហ​ត្ថ​ស៊ូដ​ង់ខាង​ត្បូង និង​ការ​សិក្សាច្បាប់ផ្សេងៗរ​ប​ស់អាវុធ​ហ​ត្ថ។

          ចំពោះក​ង​ពេទ្យ​កំរិត២លេខ៨០៩ ចំនួន៧៩នាក់ មាន​ភារ​កិច្ច​ផ្ត​ល់សេវាសុខាភិបាល​ជូន​ដ​ល់ម​ន្ត្រី-បុគ្គ​លិកUNMISS, ប្រ​ជាព​ល​រ​ដ្ឋ​ស៊ូដ​ង់ និង​ម​ន្ត្រី-បុគ្គ​លិក​ស្ថាន​ទូត​ទាំងអស់ ដែល​មាន​និវេស​ន​ដ្ឋាន​នៅប្រ​ទេស​ស៊ូដ​ង់ ព្រ​ម​ទាំង​បំពេញ​ការអារ​ម​នុស្ស​ធ​ម៌មួយ​ចំនួន​ទៀត។ល។

          បេស​ក​ក​ម្ម​នៅប្រ​ទេស​ម៉ាលី ក​ង​វិស្វ​ក​ម្ម​ព្រ​លាន​យ​ន្ត​ហោះលេខ៨១៩ ចំនួន១៦១នាក់ បាន​បំពេញ​ការ​ងារ​នៅតំប​ន់គីដាល់ និង​តេសាលីត ភាគ​ខាង​ជើង​ប្រ​ទេស ដែល​មាន​ភារ​កិច្ច​សាង​ស​ង់ជ​ម្រ​ក​សុវ​ត្ថិភាព រ​បាំង​ការ​ពារ​ចំណ​ត​រ​ថ​យ​ន្ត, ឃ្លាំង​ប្រេង, ឃ្លាំង​គ្រាប់ ព្រ​ម​ទាំង​ការ​ក​សាង​ហេដ្ឋារ​ច​នាស​ម្ព័ន្ធ​មួយ​ចំនួន​ទៀត។

          ដោយ​ឡែក ក​ង​កំទេច​គ្រាប់មិន​ទាន់ផ្ទុះលេខ២១៣ ចំនួន១៥៤ បាន​បំពេញ​បេស​ក​ម្ម​ទ​ទួល​ប​ន្ទុក​ការ​ប​ន្សាប​គ្រឿង​ផ្ទុះកែឆ្នៃ ព្រ​ម​ទាំង​បោស​សំអាត​មីន និង​ក​ម្ទេច​ចោល​យុទ្ធ​ភ័ណ្ឌ​មិន​ទាន់ផ្ទុះ។ល។

          នៅក្នុង​សុន្ទ​រ​ក​ថារ​ប​ស់ឯកឧត្ត​ម ម៉ាក ឌឺវើវ (Marc Derveeuw) អ្ន​ក​ស​ម្រ​ប​ស​ម្រួល​ស្តីទីរ​ប​ស់អ.ស.ប​ប្រ​ចាំក​ម្ពុជា បាន​ស​ម្តែង​ការ​កោត​ស​រ​សើរ និង​វាយ​ត​ម្លៃខ្ព​ស់ចំពោះក​ង​ក​ម្លាំង​ក​ម្ពុ

ជា ដែល​បាន​បំពេញ​ភារ​កិច្ច​ទ​ទួល​ល​ទ្ធ​ផ​ល​ល្អប្រ​សើរ គឺជាព​ន្លឺដ៏ត្រ​ចះត្រ​ច​ង់ដ​ល់ការ​តាំង​ចិត្ត ដើម្បីស​ន្តិភាព ស​ន្តិសុខ និង​សាម​គ្គីភាព។ទ​ង្វើទាំង​នេះ ពិត​ជាផ្ត​ល់នូវ​ត​ម្លៃដែល​ជាស្នូល​រ​ប​ស់​ អង្គ​ការ​ស​ហ​ប្រ​ជាជាតិ ដែល​បាន​រៀប​ចំឡើង​ស​ម្រាប់ស​ង្គ្រោះដ​ល់ម​នុស្ស​ជំនាន់ក្រោយៗពីស​ង្គ្រាម​រាំរ៉ៃ​ ។ ក​ង​ក​ម្លាំង​ក​ម្ពុជាពិត​ជាគំរូដ​ល់ពិភ​ព​លោក​ទាំង​មូល​ក្នុង​ការ​លះប​ង់បូជាដើម្បីជួយ​ស​ង្គ្រោះដ​ល់ប្រ​ជាជ​ន​ដ៏ទៃ  និង ការ​ចែក​រំលែក​ប​ទ​ពិសោធ​ន៍ដ​ល់ប​ណ្តាប្រ​ទេស​នានា

ដែល​រ​ង​គ្រោះដោយ​ជ​ម្លោះនានា។

          ទ​ន្ទឹម​នេះ ឯកឧត្ត​ម ម៉ាក ឌឺវើវ បាន​ស​ម្តែង​នូវ​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅបំផុត ចំពោះរាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា ដែល​បានអនុវ​ត្ត​ការ​ប្តេជ្ញាចិត្ត​យ៉ាង​មុត​មាំ ក្នុង​ការ​ចូល​រួម​បំពេញ​បេស​ក​ក​ម្ម​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ ដែល​ជាការ​ឆ្លុះប​ញ្ចាំង​ប​ង្ហាញឲ្យ​ឃើញ​ពីភាព​ជោគ​ជ័យ​ដ៏ត្រ​ចះត្រ​ច​ង់រ​ប​ស់ក​ម្ពុជាលើឆាកអន្ត​រ​ជាតិ និង​ កិត្តិយ​ស​ដ៏ធំធេង​ស​ម្រាប់ក​ម្ពុជា ដែល​ជាប្រ​ទេស​មួយ​ប្រ​ក​ប​ដោយ​ស​ន្តិភាព ស​ន្តិសុខ និង​មិត្ត​ភាព ហើយ​បាន​ធ្វើឲ្យ​ក​ម្ពុជាក្លាយ​ជាប្រ​ទេស​គំរូមួយ​ស​ម្រាប់ពិភ​ព​លោក ក្នុង​ការ​ចូល​រួម​ចំណែក​ប​ង្កើតឲ្យ​មាន​ស​ន្តិភាព​ដ​ល់ប​ណ្តាប្រ​ទេស​ផ្សេងៗនៅលើពិភ​ព​លោក។

          ថ្លែង​ទៅកាន់អង្គ​ពីធី ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​ស​ង្ក​ត់ធ្ង​ន់ថា ក្នុង​នាម ស​ម្តេច​តេជោនាយ​ក​រ​ដ្ឋ​ម​ន្ត្រី និង​ក្នុង​នាមឯកឧត្ត​ម​ផ្ទាល់ សូម​ស​ម្តែង​ការ​កោត​ស​រ​សើរ និង​វាយ​ត​ម្លៃខ្ព​ស់ចំពោះស​មិទ្ធ​ផ​ល​ជាច្រើន ដែល​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ស​ម្រេច​បាន​ជោគ​ជ័យ​លើវិស័យ​រ​ក្សាស​ន្តិភាព​នេះ ហើយ​បាន​ការ​គាំទ្រ និង​វាយ​ត​ម្លៃខ្ព​ស់ពីសំណាក់សាធារ​ណ​ជ​ន​ជាតិ-អន្ត​រ​ជាតិ និង​ម​ន្ត្រីរ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ។

          ស​មិទ្ធ​ផ​ល​ស​ម្រេច​បាន​នាពេល​ក​ន្ល​ង​ម​ក​នេះ គឺជាស្នាដៃរ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ដែល​បាន​លះប​ង់ខ្ព​ស់ក្នុង​ការ​ចូល​រួម​បំពេញេបេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​នៅក្នុង​ប្រ​ទេស​មួយ​ចំនួន ដែល​ជាចំណុច​ក្តៅនៅលើពិភ​ព​លោក។ នេះជាភារ​កិច្ច​ដ៏មាន​កិត្តិយ​ស​ស​ម្រាប់ប្រ​ជាជាតិក​ម្ពុជា ដែល​ជាស​ក្ខីក​ម្ម​ប​ញ្ជាក់ថា ប្រ​ជាជ​ន​ក​ម្ពុជាពិត​ជាមាន “សុខ​ដុម​នីយ​ក​ម្ម​ជាតិ” មាន​ស​ម​ត្ថ​ភាព​គ្រ​ប់គ្រាន់ក្នុង​ការ​ក​សាង​ប្រ​ទេស​ជាតិរ​ប​ស់ខ្លួន ឲ្យ​ស​ម្រេច​បានវិបុល​ភាព អភិវ​ឌ្ឍ​ភាព និង​សុខ​ដុម​ភាព ដូចអារ្យ​ប្រ​ទេស​ជាក់ជាមិន​ខាន និង​ជាប្រ​ទេស​មួយ​ដែល​កំពុង​ដើរ​តួយ៉ាង​ស​ក​ម្ម ដោយ​ស្មើសិទ្ធ ស្មើភាព ក្នុង​គ្រ​ប់កិច្ច​ការ​តំប​ន់ និង​នៅលើឆាកអន្ត​រ​ជាតិ។

          ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​ប​ញ្ជាក់ប​ន្ថែម​ថា ស្រ​ប​ពេល​ជាមួយ​ជោគ​ជ័យ​នៃការ​បំពេញ​បេស​ក​ក​ម្ម​ម​នុស្ស​ធ​ម៌នេះ ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​បាន​នឹង​កំពុង​ព​ង្រឹង និង​ប​ង្កើន​ទំនាក់ទំន​ង​ល្អ ក្នុង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ទ្វេភាគី និង​ព​ហុភាគី ជាមួយ​ដៃគូស​ន្តិសុខ​ ក្នុង​និង​ក្រៅតំប​ន់ ដើម្បីលើក​ស្ទួយ​កិត្យានុភាព​រ​ប​ស់ខ្លួន​ក្នុង​ការ​ចូល​រួម​ចំណែក​នូវ​កិច្ច​ខិត​ខំប្រឹង​ប្រែង​ព​ង្រឹង​ស​ន្តិសុខ និង​ស​ន្តិភាព​នៅក្នុង​តំប​ន់។

ស​មិទ្ធ​ផ​ល​ដែល​ទ​ទួល​បាន​ពីការ​បំពេញ​បេស​ក​ក​ម្ម​ជាម​នុស្ស​ធ​ម៌នាពេល​នេះ ជាស្នាដៃដែល​មាន​ត​ម្លៃមិនអាច​កាត់ថ្លៃបាន ប្រ​ក​ប​ដោយ​កិត្តិយ​ស​ជូន​ជាតិមាតុភូមិនៃយើង និង​ប​ញ្ជាក់ពីការ​យ​ក​ចិត្ត​ទុក​ដាក់គោរ​ព​ប្រ​តិប្រ​ត្តិយ៉ាង​ម៉ឺង​ម៉ាត់នូវ​ល​ក្ខ​ន្តិកៈរ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ព្រ​ម​ទាំង​មាន​ការ​ហ្វឹក​ហ្វឺន​រៀន​សូត្រ​គ្រ​ប់ល​ក្ខ​ណៈស​ម្ប​ត្តិ តាម​ប​ទ​ដ្ឋានអន្ត​រ​ជាតិនានា ដែល​បាន​កំណ​ត់។

          ឯកឧត្ត​ម ឧប​នាក​រ​ដ្ឋ​ម​ន្រ្តី ទៀ បាញ់ បាន​មាន​ប្រ​សាស​ន៍ណែនាំប​ន្ថែម​ថា ថ្វីត្បិត​តែក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ បាន​ឆ្ល​ង​កាត់មេរៀន និង​មាន​ប​ទ​ពិសោធ​ន៍ជាច្រើន​លើវិស័យ​រ​ក្សាស​ន្តិភាព​ក៏ពិត​មែន ប៉ុន្តែទាម​ទារឲ្យ​ថ្នាក់ដឹក​នាំគ្រ​ប់ស្ថាប័ន គ្រ​ប់លំដាប់ថ្នាក់ ត្រូវ​ប​ន្ត​យ​ក​ចិ្ត​ទុក​ដាក់ប​ន្ថែម​ទៀត​ក្នុង​ការ​ជ​ម្រុញ ការ​ក​សាង ការ​លើក​ក​ម្ព​ស់ធ​ន​ធាន​ម​នុស្ស​វ័យ​ក្មេង​ជំនាន់ក្រោយ ដែល​ជាអ្ន​ក​ប​ន្ត​វេន​ក្នុង​ការ​ដឹក​នាំ និងអនុវ​ត្ត​ការ​ងារ​វិស័យ​រ​ក្សាស​ន្តិភាព​នេះ ឲ្យ​កាន់តែមាន​ប្រ​សិទ្ធ​ភាព​ប​ន្ថែម​ទៀត។

          ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ ក៏បាន​ថ្លែងអំណ​រ​គុណ​ចំពោះក​ង​ក​ម្លាំង​នៃប​ណ្តាប្រ​ទេស ដែល​រួម​បេស​ក​ក​ម្ម​ប​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិនៅប្រ​ទេស​ម៉ាលី និង​ស៊ូដ​ង់ខាង​ត្បូង​ទាំងអស់ ដែល​បាន​គាំទ្រ​ស​ហ​ការ​ជាមួយ​ក​ង​ក​ម្លាំង​ក​ម្ពុជាក្នុង​ការ​បំពេញ​បេស​ក​ក​ម្ម​ម​នុស្ស​ធ​ម៌ ដើម្បីស​ន្តិភាព​ជាប្រ​វ​ត្តិសាស្រ្ត​នេះ ព្រ​ម​ទាំង​ផ្លែងអំណ​រ​គុណ​ចំពោះប​ណ្តាប្រ​ទេស​ជាមិត្ត​ទាំងអស់ ដែល​បាន​ជួយ​គាំទ្រឧប​ត្ថ​ម្ភ​ដ​ល់ក​ង​ក​ម្លាំង​ក​ម្ពុជា ទាំង​ស្មារ​តី ឧប​ក​រ​ណ៍ ស​ម្ភារៈ និង​បាន​ប​ញ្ជូន​គ្រូយោធាចារ្យ​ប្រ​ក​ប​ដោយ​ស​ម​ត្ថ​ភាព និង​ប​ទ​ពិសោធ​ន៍ល្អៗ ម​ក​ប​ង្ហាត់ប​ង្រៀន​ជំនាញ​រ​ក្សាស​ន្តិភាព​ដ​ល់ក​ង​ក​ម្លាំង​ក​ម្ពុជា ឲ្យ​មាន​ស​ម​ត្ថ​ភាព​គ្រ​ប់គ្រាន់ ជំនាញ​ត្រឹម​ត្រូវ​តាម​និយាម​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ។

រាជ​ធានីភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ