ព័ត៌មាន

ក្រុមការងារចាក់វ៉ាក់សាំង កងពលធំអន្តរាគមន៍លេខ៣ ចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង ដូសទី ១ ជូនប្រជាពលរដ្ឋ ចំនួន ៤ ស្រុក ខេត្តសៀមរាប សរុបប្រមាណ ៩៨.៣២១នាក់
នាយកដ្ឋានព័ត៌មាន(៥)
114
2487 ក្រុមការងារចាក់វ៉ាក់សាំង កងពលធំអន្តរាគមន៍លេខ៣ ចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង ដូសទី ១ ជូនប្រជាពលរដ្ឋ ចំនួន ៤ ស្រុក ខេត្តសៀមរាប សរុបប្រមាណ ៩៨.៣២១នាក់

កាលពីថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ ក្រុមការងារចាក់វ៉ាក់សាំងកងពលធំអន្តរាគមន៍លេខ៣ និងកងពលតូចអន្តរាគមន៌ទាំង ៣ បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូន ប្រជាពលរដ្ឋ ចាប់ពីអាយុ១៨ ឆ្នាំឡើងសរុបប្រមាណ ៩៨.៣២១នាក់ ស្ថិតនៅក្នុងស្រុកចំនួន៤គឺ ស្រុកសូទ្រ និគម, ស្រុកជីក្រែង ,ស្រុកអង្គរធំ , និង ស្រុកស្វាយលើ ក្នុងខេត្តសៀមរាប ដើម្បីកាត់ផ្តាច់ការឆ្លងរីករាល ដាលជំងឺកូវីដ-១៩ ដែលបានឆ្លងរាលដាលចូលក្នុងសហគមចាប់តាំងពី ព្រឹត្តិការណ៍ថ្ងៃ ២០ កុម្ភះ ។


ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនប្រជាពលរដ្ឋ ចំនួន ៤ ស្រុក ក្នុងខេត្តសៀមរាប ត្រូវបានដឹកនាំបញ្ជារួម ដោយ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ។ សូមបញ្ជាក់ថា៖ ដោយអនុវត្តតាមបទបញ្ជា របស់អនុគណៈកម្មការ ចំពោះ កិច្ចចាក់វ៉ាក់ កូវីដ-១៩ ក្រសួងការពារជាតិ បទបញ្ជាអគ្គបញ្ជា ខភម និង បទបញ្ជា មេបញ្ជាការ កងទ័ពជើង គោក ដែលបានប្រគល់ភារកិច្ចឲ្យក្រុមគ្រូពេទ្យចល័ត កងពលធំអន្តរាគមន៍លេខ៣ និងក្រុមគ្រូពេទ្យចល័ត កងពលតូចអន្តរាគមន៍ចំណុះទាំង៣ ទទួលខុសត្រូវក្នុងភូមិសាស្ត្រក្នុងស្រុកចំនួន៤ នៃខេត្តសៀមរាប ការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ នាពេលនេះ - ក្រុមគ្រូពេទ្យចល័ត កងពលធំអន្តរាគមន៍លេខ៣ បានកំពុងអនុវត្តិភារកិច្ច ក្នុងស្មារតី ទទួលខុសត្រូវខ្ពស់ ដោយខិតខំធ្វើយ៉ាងណាចាក់វ៉ាក់សាំងជូនបងប្អូន ប្រជាពលរដ្ឋ ទាំង ៤ ស្រុក រហូតដល់បងប្អូនបានទទួល ចាក់វ៉ាក់សាំងកូវីដ-១៩នេះគ្រប់ៗគ្នារួចរាល់ ។


ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានបញ្ជាក់អោយដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ ប្រជា ពលរដ្ឋទាំង៤ស្រុកនេះ បានចាប់ផ្តើមដំណើរការចាក់ចាប់ពីថ្ងៃទី១៦ ខែកក្កដា២០២១ នេះតទៅ។ ការចាក់ វ៉ាក់ សាំងបានដំណើរការទៅដោយរលូន នឹងលទ្ធផលវិជ្ជមាន ដោយមានការសហការល្អរវាងក្រុមការងារ និងអជ្ញាធរដែនដីភូមិ ឃុំ នៃស្រុកទាំង៤ ព្រមទាំងការចូលរួម និងការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ថាពិតជាមានសារៈសំខាន់ណាស់ចំពោះខ្លួនយើង ក្រុមគ្រួសារ និងសង្គម ជាតិយើង ដើម្បីជៀសផុតពីមេរោគរាតត្បាតដ៏កាចសាហាវនេះ ។


នៅក្នុងឱកាសនោះដែរប្រជាពលរដ្ឋទាំងអស់បានសំដែងក្តីសប្បាយរីករាយយ៉ាងខ្លាំង និងសូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេច តេជោ ហ៊ុន សែន ដែល នៅក្នុងកាលៈទេសៈដ៏លំបាកនេះ សម្ដេចបាន ស្វះស្វែងរកជំនួយវ៉ាក់សាំង និងទិញវ៉ាក់សាំងមកចាក់ជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល និង ប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ដោយឥតគិតថ្លៃ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ