ព័ត៌មាន

គ្រូពេទ្យកងពលធំអន្តរាគមន៍លេខ២ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី ១ជូនប្រពលរដ្ឋស្រុកបន្ទាយស្រី
នាយកដ្ឋានព័ត៌មាន(៥)
85
2485 គ្រូពេទ្យកងពលធំអន្តរាគមន៍លេខ២ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី ១ជូនប្រពលរដ្ឋស្រុកបន្ទាយស្រី

   បន្ទាប់ពីបានទទួលបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ដោយមានការណែចង្អុលបង្ហាញពីសម្តេចពិជ័យសេនា ទោ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ និង អនុវត្តតាមការប្រគល់ភារកិច្ច របស់អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួង ការពារជាតិ ព្រមទាំងបទបញ្ចារបស់ អគ្គបញ្ជាការ កងទ័ពជើងគោកស្តីពីការបើកយុទ្ធនាការចាក់ វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ នៅតាមបណ្តាខេត្ត នានា តាមយុទ្ធសាស្ត្រផ្ការីក របស់រាជរដ្ឋា ភិបាល នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារចាក់វ៉ាក់សាំងរបស់កងពលធំ អន្តរាគមន៍លេខ២ បានបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ចំនួន ៤ ស្រុកក្នុងខេត្តសៀមរាប រួម មាន៖ ស្រុក បន្ទាយស្រី ស្រុកវារិន .អង្គរជុំ. និង ស្រុកស្រីស្នំ ។ ក្នុងដំណើរការ បើកយុទ្ធនាការចាក់វ៉ាក់សាំង ដែលបានប្រព្រឹត្តទៅនៅស្រុកបន្ទាយស្រី ត្រូវបានដឹកនាំដោយផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជការកងពលធំ អន្តរាគមន៍លេខ២ និង មានការចូលរួមពី មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ២ មេបញ្ជាការ កងពលតូចទាំង៣ រួមសហការណ៍ជាមួយ អាជ្ញាធរ ស្រុកបន្ទាយស្រី ។ នេះជាលើកទី ១ ដែល កងពលធំ អន្តរាគមន៍លេខ២ ក្រៅពីបានចូលរួមបំពេញភារកិច្ច ការពារសន្តិសុខជូនប្រជាពលរដ្ឋ ការពារបូរណភាពទឹកដី និងត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋពី គ្រោះធម្មជាតិផ្សេងៗ បានចូលរួមបំពេញភារកិច្ចជាប្រវត្តិសាស្ត្រ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដួសទី ១ ប្រភេទស៊ីណូហ្វាមជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ចំនួន ៤ ស្រុកក្នុងខេត្តសៀមរាប ដើម្បីកាត់ផ្តាច់ ការ ឆ្លង ជំងឺកូវីដ-១៩ ការពារប្រជាពលរដ្ឋអោយមានសុខភាពល្អ និងធ្វើអោយស្ថានភាពក្នុងពេលបច្ចុប្បន្នវិល ទៅរកភាពប្រក្រតីឡើងវិញ។សូមបញ្ចាក់ថា៖ នៅក្នុងថ្ងៃបើកយុទ្ធនាការ ថ្ងៃទី ១ ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២១ គ្រូពេទ្យកងពលធំ អន្តរាគមន៍លេខ២ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី ១ ប្រភេទស៊ីណូ ហ្វាម ជូនប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រី បានចំនួន ២២៣៨ នាក់ -ស្រុកស្រីស្នំ ចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋបានចំនួន ១៤៤៦ នាក់ -ស្រុកវ៉ារិន ចាក់បាន ១២៧៨ នាក់ និង ស្រុកអង្គរជុំ បានចំនួន ១៥១២ នាក់ ។ សរុបការចាក់វ៉ាក់សាំងទាំង ៤ ស្រុក ក្នុងខេត្តសៀមរាប នៅថ្ងៃទី ១ ក្នុងចាប់ផ្តើម បើកយុទ្ធនាការថ្ងៃដំបូង ថ្ងៃទី ១៥ ខែកក្កដា គ្រូពេទ្យកងពលធំ អន្តរាគមន៍លេខ២ ចាក់វ៉ាក់សាំងការពារ ជំងឺ កូវីដ-១៩ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី បានចំនួន ៦៤៧៤ នាក់ ។ដោយលែកឈានចូល មកដល់ ថ្ងៃទី ១៨ ខែកក្កដា កន្លងមកនេះ កងពលធំអន្តរាគមន៍លេខ២ បាន ដំណើរការចាក់វ៉ាក់ជូនប្រជាជន តាមបណ្ដា គោលដៅស្រុកទាំង ៤ របស់ខេត្តសៀមរាប បានចំនួន ៥.៧៨៩ នាក់ ។


   ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជការកងពលធំ អន្តរាគមន៍លេខ២ ក្នុងឱកាសចុះពិនិត្យសកម្មភាពចាក់វ៉ាក់ សាំង នៅស្រុកបន្ទាយស្រី បានផ្ដាំផ្ញើរ ប្រជាពលរដ្ឋ កម្មករ កម្មការិនី អោយបន្តអនុវត្តវិធានការការពារ ជំងឺ កូវីដ-១៩ ៣.ការពារ ៣.កុំរបស់រាជរដ្ឋាភិបាល និងវិធានការធានារបស់ ក្រសួងសុខាភិបាល ដោយធ្វើយ៉ាង ណា ការពារខ្លួន ជៀសវៀងកុំអោយមានការឆ្លងជំងឺកូវីដ-១៩ ក្នុងពេលមកទទួលការចាក់វ៉ាក់សាំង ។


   ឧត្តមសេនីយ៍ឯក កែវ ធី បានបញ្ចាក់ថា៖ ការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅខេត្ត សៀមរាប ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសនាពេលនេះគឺជាការគិតគូរខ្ពស់ ដល់សុខទុក្ខ នឹង សុខមាលភាព ប្រជាពលរដ្ឋយើងពីសំណាក់ ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការផ្ដល់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ដើម្បីជៀសឲ្យផុតពី ការឆ្លងរាលដាល នៃជំងឺកូវីដ -១៩ ។ សូមបញ្ជាក់ថា៖ បេសកកម្មរបស់គ្រូពេទ្យកងទ័ព កងពលធំ អន្តរាគមន៍លេខ២ ឬ យុទ្ធជនអាវ ស ដែលបានចូលរួមប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងពេលកន្លងមក គំរូវីៈភាពរបស់គ្រូពេទ្យកងទ័ពយើង ត្រូវបានទទួលការកោតសរសើរ និង ការគោរពស្រឡញ់ពីប្រជាពលរដ្ឋ និងបានទទួលការកោតសរសើរ និង វាយតម្លៃខ្ពស់ពីប្រមុខរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ហាការ នៃ ខភម ចំពោះ ក្រុមគ្រូពេទ្យ និង ក្រុម ការងារទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា ចូលរួម បំពេញបេសកកម្ម ជាប្រវត្តិសាស្ត្រ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល សម្រេចជោគជ័យតាមផែនការ គ្រោង ទុក៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ