ព័ត៌មាន

កងពលធំអន្តរាគមន៍លេខ២ និង យោធភូមិភាគទី៤ បើកយុទ្ធនាការ ចាក់វ៉ាក់សាំងកាពារជម្ងឺកូវិដ-១៩នៅស្រុកបន្ទាយស្រី និងស្រុកប្រាសាទបាគង ខេត្តសៀមរាប
នាយកដ្ឋានព័ត៌មាន(៥)
70
2479 កងពលធំអន្តរាគមន៍លេខ២ និង យោធភូមិភាគទី៤ បើកយុទ្ធនាការ ចាក់វ៉ាក់សាំងកាពារជម្ងឺកូវិដ-១៩នៅស្រុកបន្ទាយស្រី និងស្រុកប្រាសាទបាគង ខេត្តសៀមរាប

   ក្រោយពីទទួលបានផែនការណែនាំពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាបទបញ្ជារបស់ក្រសួងការពារជាតិ និង ក្រោមការ ចង្អុលបង្ហាញរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បញ្ជាការដ្ឋានយោធភូមិភាគទី៤ និង កងពលធំអន្តរាគមលេខ២ បានចាត់តាំងក្រុមការងារ និង គ្រូពេទ្យ ចុះជួយចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅឃុំ កណ្តែក ស្រុកប្រាសាទបាគង និង ជុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលទទួលរងនូវហានីភ័យខ្ពស់ នៃជម្ងឺកូវីដ១៩ ។ក្រុមគ្រូពេទ្យ របស់ បញ្ជាការដ្ឋានយោធភូមិភាគទី៤ បានទទួលបន្ទុកចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំកណ្តែក មានចំនួន ១០ភូមិ ដែលមានក្រុមការងារ និងគ្រូពេទ្យ ២៥នាក់ ក្នុងនោះបានដំណើរការចាក់វ៉ាក់សាំង នៅ មណ្ឌ កីឡាដ្ឋានខេត្ត ស្ថិតនៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង និង ក្រុមការងារ គ្រូពេទ្យរ បស់កង ពល ធំអន្តរាគមន៍លេខ២ ចំនួន ៦០នាក់ សហការជាមួយរដ្ឋបាលស្រុកបន្ទាយស្រី ដែលមានក្រុម ការងារ សរុប ៧៩នាក់ ទទួលបន្ទុកចាក់វ៉ាក់សាំង នៅមណ្ឌលសាលារៀនបឋមសិក្សាព្រះដាក់ ដែលមានប្រជាពល រដ្ឋ ឃុំព្រះដាក់ និង ឃុំរុនតាឯក ត្រូវមកទទួលការចាក់វ៉ាក់ើសាំង ។


   ក្នុងកិច្ចប្រតិបត្តិការនៅលើភូមិសាស្ត្រឃុំកណ្តែក ស្រុកប្រាសាទបាគង និង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រុមគ្រូពេទ្យបញ្ជាការដ្ឋានយោធភូមិភាគទី៤ និង កងពលធំអន្តរគមន៍លេខ២ បានបើក យុទ្ធនាការចាក់វ៉ាក់សាំង ដូសទី១ជូនប្រជាពលរដ្ឋ ក្នុងគោលដៅកាត់ផ្តាច់ខ្សែចម្លងជម្ងឺកូវីដ-១៩ ក្នុដើម្បី ការពារនូវសុខមាភាពរបស់ប្រជាពលរដ្ឋ ដើម្បីអោយស្ថានការណ៍បច្ចុប្បន្ន ជាពិសេសវិស័យទេសចរណ៍ ក្នុងស្រុកទាំងពីរ ឲ្យមានភាពប្រសើរឡើងវិញ ។


   ក្នុងពេលបើកយុទ្ធនាការចាក់វ៉ាក់សាំងនៅស្រុកទាំងពីរ នាថ្ងៃទី ១៥ កក្កដាកន្លងទៅនេះ យើងបានសង្កេត ឃើញនៅគ្រប់តាមមណ្ឌលចាក់វ៉ាក់សាំងក្នុងឃុំកណ្តែក និង ឃុំព្រះដាក់ បងប្អូនប្រជាពលរដ្ឋយើង ទាំង ព្រះសង្ឃ ជនជាតិបរទេស ដែលកំពុងស្នាក់នៅក្នុងស្រុក បាននិមន្ត និង អញ្ជើញទៅទទួលការចាក់វ៉ាក់សាំង ដោយការស្ម័ត្រចិត្ត ប្រកបដោយភាពរីករាយក្រៃលេង ។


   សូមបញ្ជាក់ផងដែរថា ក្នុងថ្ងៃដំបូងក្រុមការងារចាក់វ៉ាក់សាំង របស់កងពលធំអន្តរាគមន៍លេខ២ បានអនុវត្ត ក្នុងការ ចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ឃុំព្រះដាក់ និង រុនតាឯក បាន ចំនួន២ពាន់នាក់ និង ក្រុមការងារ ចាក់វ៉ាក់សាំង របស់បញ្ជាការដ្ឋានយោធភូមិភាគទី៤ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឃុំកណ្តែក ទទួលបាន លទ្ធផល ប្រមាណជាង ១ពាន់នាក់ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ