ព័ត៌មាន

បើកយុទ្ឋនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ចំនួន ២ឃុំ ក្នុងប្រាសាទបាគង ខេត្តសៀមរាប
នាយកដ្ឋានព័ត៌មាន(៥)
87
2476 បើកយុទ្ឋនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ចំនួន ២ឃុំ ក្នុងប្រាសាទបាគង ខេត្តសៀមរាប

ឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកយុទ្ឋនា​ការ ចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដែលប្រតិបត្តិការដោយ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹក​រងកំពង់​ធំ ចាក់ជូនប្រជាជន នៅឃុំត្រពាំងធំ និងឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលបានប្រព្រឹត្ត​ទៅនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។



តាមការគ្រោងទុក នឹងមានបងប្អូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ចំនួនជាង ១០០០០ នាក់ មកចាក់វ៉ាក់សាំង នៅក្នុងបរិវេណសាលាបឋមសិក្សា និងវិទ្យាល័យតាអី ឃុំត្រពាំងធំ ស្រុកប្រាសាទ​បាគង ខេត្តសៀមរាប ។



ឧត្ដមសេនីយ៍ឯក ពៅ ហេង មានប្រសាសន៍ថា ៖ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពល រដ្ឋ គឺត្រូវបានអនុវត្តបទបញ្ជាប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រសួង ការពារជាតិ និងប្រគល់ ជូនក្រុមការងារចាក់វ៉ាក់សាំង របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាអ្នកទទួលខុសត្រូវ លើការ ចាក់វ៉ាក់សាំង និងសំណូមពរអាជ្ញាធរដែនដី ប្រជាពលរដ្ឋសហការឲ្យបានល្អ ដើម្បីងាយស្រួលដល់ក្រុមការងារ។



ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ ធំ បានថ្លែងអំណរគុណ មេបញ្ជា ការ យោធភូមិភាគទី៤ ដែលបានផ្តល់ទំនុកចិត្ត ដល់ក្រុមការងារចាក់វ៉ាក់សាំង និងប្តេជ្ញាចិត្ត ដឹកនាំក្រុម ការងារ ចាក់វ៉ាក់សាំង របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយអនុវត្តន៍តាមបទបញ្ជារបស់ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងចាក់វ៉ាកសាំងជូនប្រជាពល រដ្ឋឲ្យបានគ្រប់ៗគ្នា អោយប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព ។



ប្រជាពលរដ្ឋ បានទទួលការចាក់វ៉ាក់សាំងមានសេចក្តីត្រេតអរយ៉ាងខ្លាំង ខណៈពួកគាត់មានឳកាសបាន ចាក់វ៉ាក់សាំង ទាំងក្រុមគ្រួសារ ដែលកន្លងមក បាន ទទឹងរង់ចាំ ជាយូរមកហើយ និងបានគោរពថ្លែងអំណរ គុណសម្តេចតេជោហ៊ុន សែន សម្តេចពិជ័យសេនា ទៀ បាញ់ និងក្រុមការងារចាក់វ៉ាក់សាំងការពារមេរោគ កូវិដ-១៩ របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ សូមឲ្យមានសុខភាពល្អ និង បំពេញភារកិច្ចសំរេចបានតាមផែនការដែលថ្នាក់លើប្រគល់ជូន ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ