ព័ត៌មាន

ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់មេប​ញ្ជាការ​នាវា HMAS PERTH ក​ង​ទ័ព​ជើង​ទឹកអូស្ត្រាលី នៅមូល​ដ្ឋាន​ស​មុទ្រ ក​ង​ទ័ព​ជើង​ទឹក​នៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ
នាយកដ្ឋានព័ត៌មាន(១)
426
45

កាល​ពីព្រឹក​ថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០១៥ វេលាម៉ោង១០-៣០នាទី មាន​នាវាច​ម្បាំងអូស្ត្រាលី​០១គ្រឿង​ឈ្មោះ​​ HMAS PERTH ប្រ​ភេទ​នាវា FFH មាន​ប​ណ្តោយ​ប្រ​វែង ១១៨ ម៉ែត្រ‑ទ​ទឹង ១៤.៨ ម៉ែត្រ មាន​នាយ​នាវី នាយ​នាវីរ​ង​​ និង​ព​ល​នាវិក ចំនួន៦៣នាក់  ដឹក​នាំដោយ​មេប​ញ្ជាការ​នាវា លោក វ​រ​នាវីឯក អាយ អឹម អិង​ហាំ (I M Ingham)  ម​ក​ចូល​សំ​ច​ត​នៅកំពុង​ផែស្វ​យ័ត​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ដំណើ​រ​​ម​ក​ធ្វើ​ទ​ស្ស​ន​កិច្ច​នៅ​ព្រះ​រាជា​ណា​ច​ក្រ​ក​ម្ពុជា រ​យៈពេល​០៤ថ្ងៃ ចាប់ពីថ្ងៃទី០៧ដ​ល់ថ្ងៃទី១០ ខែ មិថុនា ឆ្នាំ ២០១៥​។

ក្នុងឱកាស​ដែល​នាវា​ចូល​ច​ត​ ត្រូវ​បានឯកឧត្ត​ម ឧត្ត​ម​នាវីទោ រ​ស់ វាស​នា មេប​ញ្ជាការ​រ​ង មូល​ដ្ឋាន​ស​មុទ្រ​និង​ស​ហ​ការី អញ្ជើញ​ទៅ​ទ​ទួល​ស្វាគ​ម​ន៍ នៅកំពុង​ផែស្វ​យ័ត​ខេត្ត​ព្រះសីហ​នុ។

ព្រឹក​ថ្ងៃដ​ដែល វេលាម៉ោង១១-៣០នាទី ​ លោក​វ​រ​នាវីឯក អាយ អឹម អិង​ហាំ មេប​ញ្ជាការ​នាវា HMAS PERTH រួម​ដំណើរ​ដោយ​លោក វ​រ​សេនីយ៍ឯក អាន់ឌ្រូ ដាគីន (Andrew Dakin) សេ​នា​​នុ​ព័ន្ធ​យោធាអូស្ត្រាលី      ប្រ​ចាំ​ព្រះរាជា​ណា​​ច​ក្រ​ក​ម្ពុជា និង​ស​ហ​ការី បាន​ចូល​ជួប​សំដែង​ការ​គួរ​ស​ម និង​សំណេះសំណាល​ជាមួយ ឯកឧត្ត​ម ឧត្ត​ម​នា​វីទោ  ម៉ី ឌីណា​ មេប​ញ្ជា​ការ​រ​ង​​ និង​ជានាយ​សេនាធិការ​មូល​ដ្ឋាន​ស​មុទ្រ​។   ក្នុងឱកាស​នោះដែរ​ជួស​មុខឱ្យ ឯកឧត្ត​ម ឧត្ត​ម​នាវីឯក មេប​ញ្ជាការ​រ​ង​ក​ង​ទ័ព​ជើង​ទឹក និង​ជាមេប​ញ្ជាការ​មូល​ដ្ឋាន​ស​មុទ្រ ឯកឧត្ត​ម ឧត្ត​ម​នាវីទោ          ម៉ី ឌីណា​ ក៏បាន​​ស​ម្តែងអំណ​រ​គុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះវ​ត្ត​មាន​រ​ប​ស់ប្រ​តិភូក​ង​នាវាច​ម្បាំងអូស្ត្រាលី ដោយឯកឧត្ត​ម​បាន​រំលឹក​ឡើង​ថា ក​ន្ល​ង​ម​ក​ក​ង​ទ័ព​ជើង​ទឹក​អូស្ត្រា​លី បាន​ជួយឧប​ត្ថ​ម្ភ​គាំទ្រ​ដ​ល់ក​ង​ទ័ព​ជើង​ទឹក​នៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ជាច្រើន ពិសេស​នៅ​មូល​ដ្ឋាន​ស​មុទ្រ មាន​ដូច​ជាផ្នែក​ប​ណ្តុះ​ប​ណ្តាល​ធ​ន​ធាន​ម​នុស្ស ​​​ជួយ​សាង​ស​ង់ និង​បំពាក់ ឧប​ក​រ​ណ៍រោង​ជាង​ជួស​ជុល ​ជួយឧប​ត្ថ​ម្ភ​ស​ម្ភារៈ​មួយ​ចំនួន​សំរាប់​​បំរើការ​ងារ​ក្នុង​ការិយា​ល័​យ​ និង​ជួយ​ប​ណ្តុះ​​​ប​ណ្តាល​ផ្នែក​ភាសា​អង់គ្លេស​ជាដើម។

ប​ន្ទាប់ម​ក​លោក វ​រ​នាវីឯក អាយ អឹម អិង​ហាំ មេប​ញ្ជាការ​នាវា HMAS PERTH ​ក៏​បាន​ថ្លែង​​អំណ​រ​គុណ​ដ​ល់ក​ង​ទ័ព​ជើង​ទឹក​មូល​ដ្ឋាន​ស​មុទ្រ ដែល​បាន​រៀប​ចំទ​ទួល​យ៉ាង​រាក់ទាក់ក​ក់ក្តៅបំផុត។ លោក​បាន​ប​ញ្ជាក់ថា គោល​បំណ​ង​ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់នាវា HMAS PERTH នៅព្រះរាជាណាច​ក្រ​ក​ម្ពុជាពេល​នេះ គឺដើម្បី​ជួយ​គាំទ្រ​ដ​ល់​គំរោង​ការ​ពារ​ជាតិ គំរោង​ហ្វឹក​ហ្វឺន​ផ្នែក​ភាសាអង់គ្លេស​នៅមូល​ដ្ឋាន​ស​មុទ្រ និង​ជួយ​ការ​ងារ​ដ​ល់​ស​ហ​គ​ម​ន៍​ ​ដូច​​ដែល​ធ្លាប់បានអនុវ​ត្ត​រៀង​រាល់ឆ្នាំក​ន្ល​ង​ម​ក។

ឈ្លៀតឱកាស​នេះដែក៏មាន​ការ​រៀប​ចំលេង​កីឡាជាមិត្ត​ភាព រ​វាង នាវិក មូល​ដ្ឋាន​ស​មុទ្រ ជាមួយ នាវិក រ​ប​ស់​នាវា HMAS PERTH ដើម្បីរិត​ចំណ​ង​សាម​គ្គីភាព មិត្ត​ភាព និង​ព​ង្រឹង​ទំនាក់ទំន​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិ​ការ​ឱ្យ​កាន់​តែ​ល្អ​ប្រ​សើរ​ឡើង​ថែម​ទៀត​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ