រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានិច្ចកាលយកចិត្តទុកដាក់បំផុត ចំពោះការកសាងពង្រឹងកងយោធពលខេមរភូមិន្ទលើគ្រប់វិស័យ។ទន្ទឹមនឹងការអំ
ពាវនាវលើកទឹកចិត្ត ពន្យល់ដល់ស្ថាប័ន អង្គភាពរដ្ឋ ព្រមទាំងសប្បុរសជនគ្រប់មជ្ឈដ្ឋាន នូវភារកិច្ចការពារជាតិ
ដ៏ពិសិដ្ឋរបស់ពលរដ្ឋគ្រប់រូប ហើយលើគោលការណ៍ “ ស្ម័គ្រចិត្ត ” បានធ្វើការផ្គូផ្គង ស្ទាប់ស្ទង់ ថ្លឹងថ្លែងលទ្ធ
ភាពរបស់ស្ថាប័ន អង្គភាពរដ្ឋ ព្រមទាំងសប្បុរសជននានាបង្កើតជា “ សម្ព័ន្ធមេត្រីភាព ” មួយរវាងបណ្តាកងឯក
ភាពនៃកងយោធពលខេមរភូមិន្ទជាមួយបណ្តាស្ថាប័ន អង្គភាពរដ្ឋ ឯកជន ព្រមទាំងសប្បុរសជនច្រើន ។ ជាការពិតណាស់ បណ្តាជោគជ័យជាប្រវត្តិសាស្រ្តរបស់កងកម្លាំងប្រដាប់អាវុធស្នេហាជាតិកម្ពុជាកន្លង
ទៅ សុទ្ធតែមានការឧបត្ថម្ភ គាំទ្រ ចូលរួមចំណែកដោយផ្ទាល់របស់កម្លាំងមហាជន ប្រជាជនពីគ្រប់ស្រទាប់វណ្ណៈ គ្រប់មជ្ឈដ្ឋាន និន្នាការនយោបាយ សាសនា និង ជាតិ សាសន៍ ដែលបានលះបង់ទ្រព្យធន ធនធានផ្ទាល់ខ្លួន និង ហ៊ានបូជាអាយុជីវិតដើម្បើបុព្វហេតុរបស់ជាតិ មាតុភូមិ ។ មោទនភាពជាតិ ជាប្រវត្តិសាស្រ្តដែលយើងបាន
ចងចាំពុំអាចបំភ្លេចបាន នាទស្សវត្សចុងក្រោយនេះ គឺនៅចំពោះស្ថានការណ៍យោធាដ៏តានតឹង នៅទិសមួយចំនួន
នៃតំបន់ព្រំដែនកម្ពុជា-ថៃ នៅឆ្នាំ២០០៨-២០១១កន្លងទៅ ក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី ប្រឆាំងការ
រំលោភបំពាននានា ដែលយើងបានវាយបំបាក់ឲ្យបរាជ័យរាល់លើក ហើយស្ថិតនៅក្នុងស្ថានភាពនៃកាលៈទេសៈ
ដ៏លំបាកនេះ កងយោធពលខេមរភូមិន្ទតែងតែបានទទួលការឧបត្ថម្ភគាំទ្រទាន់ពេលវេលា គ្រប់បែបយ៉ាងជាច្រើន
អានេក ពីមហាជន ស្ថាប័នសហគ្រាសរដ្ឋ ឯកជន សប្បុរសជននានា ពីគ្រប់ទិសទី ដែលបានមកពីការ ផ្តួចផ្តើម
របស់រាជរដ្ឋាភិបាល ហើយដែលជាការផ្តួចផ្តើម និងការជួយឧបត្ថម្ភផ្ទាល់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចងសម្ព័ន្ធមេត្រីភាព រវាងស្ថាប័ន សហគ្រាសរដ្ឋ ឯកជន សប្បុរសជន ជាមួយបណ្តា កងឯកភាព នៃកងយោពលខេមរភូមិន្ទ ។
ជាមួយគ្នានេះ គំរូដ៏ល្អនៃ “ សិល្បៈនៃការចែករំលែក ” នេះ បានញ៉ាំងឲ្យកុលបុត្រកុលធីតា គ្រប់ស្រទាប់ វណ្ណៈ ពីគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស នូវមនសិការចូលរួមចំណែកដោយផ្ទាល់ ឧបត្ថម្ភ គាំទ្រទាំងស្មារតី និង សម្ភារៈ ជាច្រើនអតិបរមា ព្រមទាំងបានបង្កើតជាមូលនិធិនានា គៀងគរគ្នាជួយដល់យោធិន គ្រួសារយោ
ធិន យោធិនពលី ពិការ នៃបណ្តាកងឯកភាពជួរមុខ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ។
ប្រពៃណីនៃមហាសាមគ្គីសម្ព័ន្ធមេត្រីភាពរវាងកងទ័ព និងប្រជាជនកម្ពុជា បានវិវត្តន៍រីកចម្រើនគួរកត់សម្គាល់ ដោយបានវិវត្តន៍ប្រែប្រួលពីការជួយឧបត្ថម្ភសម្រាប់តែសម្រន់សេចក្តីត្រូវការនៅពេលប៉ះទង្គិចយោធាតាមទិស នានា ទៅជាការជួយឧបត្ថម្ភមានលក្ខណៈជា យុទ្ធសាស្រ្តសេដ្ឋកិច្ច សង្គមកិច្ចយូរអង្វែង ហើយមានលក្ខណៈ សាកលផុលផុស នៅទូទាំងប្រទេសទៀតផង ។
សម្ព័ន្ធមេត្រីភាពនេះ បានវិវត្តន៍រីកចម្រើនជាលំដាប់ ហើយមកដល់ពេលនេះ យើងមានស្ថាប័ន អង្គ
ភាពរដ្ឋ សហគ្រាស ក្រុមហ៊ុនឯកជន និងសប្បុរសជនសរុប ៣២០ បានចងសម្ព័ន្ធភាពជាមួយ ៨៩ កងឯកភាព
នៃកងយោធពលខេមរភូមិន្ទ ក្នុងបរិយាកាសសាមគ្គីភាព ភាតរភាព អនុវត្ត “ សិល្បៈនៃការចែករំលែក ” ប្រកប
ដោយ ផ្លែផ្កាគួរជាទីមោទនៈ ។
ស្ថាប័ន អង្គភាពរដ្ឋ ឯកជន និង សប្បុរសជននៃសម្ព័ន្ធមេត្រីភាព បានយកចិត្តទុកដាក់បំផុត ធ្វើការឧប
ត្ថម្ភ គាំទ្រយ៉ាងច្រើនអនេក ដល់បណ្តាកងឯកភាព នៃកងយោធពេលខេមរភូមិន្ទ ទាំងស្មារតី និង សម្ភារៈ។ បណ្តា
ស្ថាប័ន អង្គភាពរដ្ឋ ឯកជន និងសប្បុរសជននៃសម្ព័ន្ធមេត្រី ជាមួយអង្គភាពកងទ័ព តែងបានទៅដល់បណ្តាទី
តាំងកងឯកភាព ធ្វើការសំណេះសំណាលសួរសុខទុក្ខយោធិន នៃកងយោធពលខេមរភូមិន្ទ នៅក្នុងរាល់ឪកាសនៃ
ពិធីបុណ្យជាតិ ពិធីបុណ្យប្រពៃណីជាតិ ដែលជាការលើកទឹកចិត្ត ដល់កងយោធពលខេមរភូមិន្ទទាំងមូលក្នុងការ
បំពេញភារកិច្ច ការពារជាតិ មាតុភូមិ ព្រមទាំងពាំនាំយកទៅជាមួយនូវអំណោយផ្សេងៗជាច្រើន ធ្វើឲ្យទំនាក់ទំនង
សម្ព័ន្ធមេត្រីភាពរឹតតែមាន ភាពស្អិតល្មួត ក្នុងបរិយាកាសភាតរភាព និងសាមគ្គីគួរជាទីគាប់ចិត្ត ។
លើសពីនោះទៀត មហាសម្ព័ន្ធមេត្រីភាព ដែលកងយោធពលខេមរភូមិន្ទពុំអាចបំភ្លេចបាននោះគី ការ
ជូយឧបត្ថម្ភគាំទ្រដោយផ្ទាល់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត
ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងបាន នឹងបន្តផ្តល់ជំនួយឧបត្ថម្ភដ៏មហិមាជួយបណ្តាកងឯកភាពដោយផ្ទាល់ ព្រម
ទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ មេបញ្ជាការប្រភេទទ័ព-ទ័ពជំនាញ ដែលបានចូលរួមចំណែក
ដោយផ្ទាល់ជាច្រើនក្នុងការឧបត្ថម្ភគាំទ្របណ្តាកងឯកភាព ហើយកងយោធពលខេមរភូមិន្ទទាំងមូលក៏ចងចាំពុំអាច
បំភ្លេចបានចំពោះស្មារតីមហាសាមគ្គីរបស់ជនរួមជាតិគ្រប់មជ្ឈដ្ឋានស្រទាប់វណ្ណៈ ពីគ្រប់ទិសទី ព្រមទាំងបណ្តាមូល
និធិជាអាទ៌៖ មូលនិធិបាយ័ន មូលនិធិស៊ីធីអ៊ិន ជាដើម ដែលបានជួយឧបត្តម្ភយ៉ាងសន្ធឹកសន្ធាប់ ដល់បណ្តាកង
ឯកភាព កងយោធពលខេមរភូមិន្ទនៅតំបន់ព្រំដែន ក្នុងសា្មរតីស្នេហាជាតិមាតុភូមិគួរឲ្យស្ងប់ស្ងែង ។ ទាំងអស់នេះ
ជាគុណូបការៈដ៏ធំធេងចារជាប់ក្នុងក្រអៅបេះដូងនាយទាហាន និងពលទាហានទាំងអស់ នៃកងយោធពលខេមរ
ភូមិន្ទពុំអាចបំភ្លេចបានឡើយ ។
ជាការតបស្នង ចំពោះគុណូបការៈទាំងឡាយរបស់មហាជន ប្រជាជន ទន្ទឹមនឹងភារកិច្ចការពារជាតិ ការ
ពារសន្តិភាព ស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់សង្គមនៅគ្រប់កាលៈទេសៈ កងយោធពលខេមរភូមិន្ទតែងបានចូល
រួមជាកម្លាំងនាំមុខជួយសង្រ្គោះប្រជាជនពីគ្រោះមហន្តរាយនានា គ្រោះធម្មជាតិ និងរាល់ឧបទ្ទវហេតុទាំងឡាយនៅ
គ្រប់ទិសទី ហើយកងយោធពលខេមរភូមិន្ទជានិច្ចជាកាលតែងបានជួយប្រជាជនតាមមូលដ្ឋាននានាក្នុងការងារបង្ក
បង្កើនផលកសិកម្ម ។ល។
ទាំងអស់នេះជាសក្ខីភាពនៃមហាសាមគ្គីកងទ័ព ប្រជាជន ដែលជាមូលដ្ឋានគ្រឹៈនៃ ខឿនការពារជាតិ
របស់ប្រជាជន សមនឹងគុណសម្បត្តិ “ កងទ័ពកើតពីប្រជាជន ដើម្បីប្រជាជន ” មានការគោរពស្រលាញ់ជា
ភាតរភាព ឧបត្ថម្ភ គាំទ្រពីប្រជាជន ប្រៀបបាន ទឹកនិងត្រី ទៅដល់ទីណាមានប្រជាជានស្រលាញ់ ពេលចេញទៅប្រជាជននឹករលឹក ។
ពិតដូច្នោះមែន នៅចំពោះមុខកាលានុវត្តភាព ព្រមទាំងបញ្ហាប្រឈមជាច្រើន កងយោធពលខេមរភូ
មិន្ទបានបំពេញភារកិច្ចរបស់ខ្លួនសម្រេចបានជោគជ័យធំៗ ជាច្រើន ទាំងក្នុងភារកិច្ចការពារជាតិមាតុភូមិ ការកែ
ទម្រង់ ដើម្បីកសាង និងព្រងឹងកម្លាំងឥតឈប់ឈរ និងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ព្រមទាំងការចូល
រួមចំណែកយ៉ាងធំធេង ក្នុងភារកិច្ចថែរក្សាការពាររាល់សមិទ្ធិផលសង្គមជាតិ ថែរក្សាការពារសន្តិសុខ សណ្តាប់
ធ្នាប់សង្គម ។
ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល កងយោធពលខេមរភូមិន្ទបានរួមចំណែកយ៉ាងសកម្មក្នុង
ការកសាង និងពង្រឹងសាមគ្គីប្រជាជាតិទាំងមូល លើមូលដ្ឋាននៃការគោរពប្រតិបត្តិខ្ជាប់ខ្ជួនរដ្ឋធម្មនុញ្ញ នៃព្រះរា
ជាណាច្រកកម្ពុជា និងបាវចនា “ ជាតិ សាសនា ព្រះមហាក្សត្រ “ ដើម្បីថែរក្សាការពារ ពង្រីករាល់សមិទ្ធិផល
សង្គមជាតិ ធានាជោគជ័យក្នុងដំណើរការកសាង និងការពារមាតុភូមិ កសាងពង្រឹងខឿនការពារជាតិរបស់ប្រជា
ជន ដែលមានកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសកងយោធពលខេមរភូមិន្ទជាស្នូលដ៏រឹងមាំ និងមាន
ការគាំទ្រយ៉ាងសកម្ម ពីប្រជាជននៅគ្រប់កាលៈទេសៈ ៕