ព័ត៌មាន

ក្រុមគ្រូ​ពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​ពិជ័​យសេនា​ ត្រៀម​រួចរាល់​ដើម្បី​ចូល​រួម​យុទ្ធនា​ការ​ចុះ​ចាក់​វ៉ាក់​សាំង​ជូន​ពល​រដ្ឋ​នៅ​ទូទាំង​ប្រទេស ​តាម​ការ​កំណត់​រប​ស់គណៈ​កម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់​សាំង​កូវីដ​១​៩​
នាយកដ្ឋានព័ត៌មាន(៣)
27
2425 ក្រុមគ្រូ​ពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​ពិជ័​យសេនា​ ត្រៀម​រួចរាល់​ដើម្បី​ចូល​រួម​យុទ្ធនា​ការ​ចុះ​ចាក់​វ៉ាក់​សាំង​ជូន​ពល​រដ្ឋ​នៅ​ទូទាំង​ប្រទេស ​តាម​ការ​កំណត់​រប​ស់គណៈ​កម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់​សាំង​កូវីដ​១​៩​

       ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ មាន​៤២​ក្រុម​ និង​១៥​ក្រុម​ត្រៀម ​រួចរាល់​ដើម្បីចូល​រួម​យុទ្ធនាកា​រចុះចាក់​វ៉ាក់​សាំង​ ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ តាម​ការ​កំណត់​រប​ស់គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់​សាំង​កូវីដ​១៩​ ក្រប​ខ័ណ្ឌ​ទូទាំង​ប្រទេស​។​

        ជាក់​ស្តែ​នៅ​ថ្ងៃទី១៩​ ខែ​មិថុនា ​ឆ្នាំ​២០២១​នេះ ​ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯ​ក ស​ ថាវី ​អនុ​រដ្ឋលេខា​ធិការក្រសួង​ការ​ពា​រជាតិ​ និង​ជា​ប្រធាន​ក្រុម​គ្រូពេទ្យស្មគ័្រ​ចិត្ត​ សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ បាន​អញ្ចើញ​ចុះសួ​សុខទុក្ខ ​និង​ពិនិត្យ​ក្រុមគ្រួពេទ្យ​ចាក់​វ៉ាក់​សាំង​ក្នុ​ងខណ្ឌ​ជ្រោយចង្វា​ចំនួន​ពីរ​ទីតាំង​ វិទ្យាល័យ​សម្ដេច​ជា ស៊ីម​ ជ្រោយ​ចង្វា​ និ​ងក្រុម​ហ៊ុន​ OCIC។​

         នាឱកាស​នោះដែ​រ​ ឯកឧត្តម​ ឧត្ត​មសេនីយ៍​ឯ​ក ស​ ថាវី​ បាន​ពាំនាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាក​សួរ​សុខ​ទុក្ខពីសំណាក់​ សម្តេច​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​,​ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពា​រជាតិ​ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​ទាំង​អស់​ ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​អនុវត្ត​តាម​កា​រណែនាំ​របស់​អាជ្ញាធរ​ សង្កាត់-ខណ្ឌ និង​ក្រុម​គ្រូពេទ្យ​។​

          បន្ថែមពី​នេះ​ឯកឧត្តម ឧត្ត​មសេនីយ៍​ឯ​ក ក៏​បាន​អំពាវនា​វដ​ល់ប្រជាពលរដ្ឋ​សូម​ឱ្យយក​ចិត្ត​ទុក​ដាក់​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ និងជាពិសេស​អនុវត្តវិធា​នការ​ការពា​រ​ពីការ​ឆ្លង​ជំងឺ​កូវីដ១៩ ដូចខាង​ក្រោម៖ «៣ការពារ​ (ពាក់ម៉ាស ​លាងសម្អាតដៃ​ឱ្យបាន​ញឹកញាប់ គម្លាត​សុវត្ថិភាព​សង្គ​ម និ​ងគម្លា​តសុវត្ថិភាព​បុគ្គល ចាប់ពី​១​ម៉ែត្រ​កន្លះ​ឡើងទៅ​ និ​ង​៣​កុំ ​(កុំទៅកន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញ​ចូល​ កុំប្រើ​ម៉ាស៊ីន​ត្រជាក់​ច្រើនពេក,​ កុំទៅកន្លែង​មាន​មនុស្ស​ច្រើ​ន​កុះករ, កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម) និង​២​ចូល​រួម (ចាក់​វ៉ាក់សាំង​ការពា​រ​ជំងឺកូវីដ​១៩​, ស្កេន​កូដ​ទីតាំង​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩»។​ ឯកឧត្តម ​ឧត្តមសេនីយ៍ឯក ក៏បានណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន ត្រូវបន្តខិត​ខំយ​ក​ចិត្តទុកដាក់​ក្នុងការ ចុះអប់រំ​ផ្សព្វផ្សាយ ណែនាំ អំពីវិធាន​ការ​ការពា​រ​នៃ​ជំងឺកូវីដ​១៩​ នៅ​ក្នុងសហគមន៍​របស់​ខ្លួន ធ្វើ​យ៉ាង​ណាដើម្បី​ទប់ស្កាត់​ឱ្យបាន​នូវការ​ឆ្លង​រាល​ដាល​ជំងឺកូវី​ដ​១៩​ នៅ​ក្នុង​សហគមន៍​របស់​យើង​។​

           គិតចាប់​ពី​ថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូ​ពេទ្យស្ម័គ្រចិត្ត​សម្តេច​ពិជ័យ​សេនា ​បានចាក់​វ៉ាក់​សាំង​កូវីដ-១៩ ជូនមន្ត្រីរាជការ បុគ្គលិកវិស័យ​ឯកជន​ និង​ប្រជាពលរដ្ឋនៅ​រាជ​ធានីភ្នំពេញ ​បាន​សរុប​ចំនួន ១៥៦,២០៨ដូសទី​១​ គ្រប់​ទីតាំង​ទាំ​ងអ​ស់ គិត​ដ​ល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ប៉ុន្តែ​ដូស​ទី២ ​ការ​ចាក់​វ៉ាក់​សាំង​សរុប​បាន​ចំនួន ​១៣,០៧៣៩​ដូស​។​ មានមណ្ឌលចាក់​វ៉ាក់សាំង​កូវីដ១៩ ចំនួន៣តំ​បន់ បានបញ្ចប់​បេសកកម្ម​របស់​ខ្លួន​ ដោយ​ជោគ​ជ័យ​មក​ទល់​ពេល​នេះ​។ ទីតាំងនៃការ​ចាក់​វ៉ាក់​សាំង​លើកទី១ មានដូចជា សណ្ឋាគារ​កាំបូឌី​យ៉ាណា ​អគារ​គណមេធាវី​កម្ពុជា ​ខណ្ឌទាំង​៧, សម្រាប់ទីតាំង​នៃ​ការចាក់​វ៉ាក់​សាំងលើក​ទី២​ គឺ​ខណ្ឌ​សែន​សុខ​ ចំណែក​ទីតាំងចាក់​វ៉ា​ក់សាំ​ងទី៣​ គឺ​ខណ្ឌជ្រោយ​ចង្វា​រ និ​ងស្រុក​កោះ​ធំ​។ បច្ចុប្បន្ន​នេះ ​ក្រុមគ្រូពេទ្យស្ម័គ្រ​ចិត្ត​សម្តេច​ពិជ័​យសេនា​ បាន​កំពុងបន្តចាក់​វ៉ាក់​សាំង​កូវីដ១៩ នៅ​ក្នុង​ខណ្ឌជ្រោយ​ចង្វារ​(៥​ទីតាំង) និងស្រុក​កោះធំ​ ​ខេត្ត​កណ្តាល​ (៥ទីតាំង) ដែល​កំពុងបន្តចាក់វ៉ា​ក់​សាំង​យ៉ាង​សកម្ម​ជូន​ប្រជាពលរដ្ឋ ​ក្នុង​មូល​ដ្ឋាន​​ដែល​ជា​ក្រុម​គោល​ដៅ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ