ព័ត៌មាន

ពិធី​សម្ពោធ​សមិទ្ធផល​នានា​​ក្នុង​រយៈ​ពេល​១​ឆ្នាំ ​នៅតំ​បន់​ប្រវត្តិ​សាស្ត្រ​យោធា​តេជោ​កោះ​ថ្ម​ X16 ​ថ្ងៃទី​២​០ ​ខែ​មិថុនា ​ឆ្នាំ​២០២១​
នាយកដ្ឋានព័ត៌មាន(៣)
96
2424 ពិធី​សម្ពោធ​សមិទ្ធផល​នានា​​ក្នុង​រយៈ​ពេល​១​ឆ្នាំ ​នៅតំ​បន់​ប្រវត្តិ​សាស្ត្រ​យោធា​តេជោ​កោះ​ថ្ម​ X16 ​ថ្ងៃទី​២​០ ​ខែ​មិថុនា ​ឆ្នាំ​២០២១​

        ក្នុង​ឱកាស​ចូលរួអបអរសាទរ​ខួប​លើក​ទី​៤៤​ឆ្នាំ ទិវាចង​ចាំ​ដំណើរ​ឆ្ពោះទៅ​ផ្តួលរំលំរប​បប្រល័យ​ពូជ​សាសន៍ប៉ុល ពត ​(២០-មិថុនា-១៩៧៧_២០-មិថុនា-២០២១) សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​ បាន​អញ្ជើញ​សម្ពោធ​បើក​អោយ​ប្រើប្រា​ស់​ជា​ផ្លូវការ​ នូវ​សមិទ្ធផ​លនានា​ ដែល​បា​នកសាង​ដោយ​ក្រុម​ការងាររៀប​ចំ​ប្រារព្ធ​ខួប​លើកទី​ ៤៤​ឆ្នាំ ទិវាច​ង​ចាំ​ដំណើរ​ឆ្ពោះទៅ​ផ្តួល​រំលំរបប​ប្រល័យ​ពូជ​សាសន៍ប៉ុល​ពត​។​

        នៅព្រឹក​ថ្ងៃទី​២០ ខែមិថុនា បន្ទាប់​ពី​បាន​អញ្ជើញ អុច ទាន ធូប នៅ​រោងអ្នកតា មុខសាលា​បឋមសិក្សា​ប៊ុន​រ៉ានី​ហ៊ុន​ សែន​ កោះថ្ម ស្ថិតនៅក្នុង​ឃុំ​ទន្លូង ស្រុកមេមុត ខេត្តត្បូង​ឃ្មុំរួចមក សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង ឯកឧត្តម ឯកអគ្គរដ្ឋ​ទូត​វៀតណាម​ប្រចាំ​កម្ពុជា​ ព្រម​ទាំង​គណៈអធិបតី​ចូល​រួម​ទាំង​អ​ស់ ដែល​បានអញ្ជើញ​ចូលរួម​ក្នុង​ពិធី​រំលឹក​ខួប​លើក​ទី៤៤ ឆ្នាំទិវាចងចាំ​ដំណើរឆ្ពោះ​ទៅ​ផ្តួល​រំលំ​របប​ប្រល័យពូជ​សាសន៍​ប៉ុល ពត បានអញ្ជើញ​ទៅ​ទស្សនា​ សាលា​សំណាក់ ដែលទើប​សាងសង់​ថ្មី ​និង​បានដាំកូនឈើ​អនុស្សាវរី​យ៍ចំនួន​ ២ ដើម​នៅ​ពី​មុខសាលា​សំណាក់​នេះ​ផង​ដែរ​។ សូមបញ្ជាក់​ថា៖​ សាលា​សំណាក់​នេះ​ ស្ថិត​នៅ​លើផ្លូវ ដែលត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៧ ត្រង់​ចំណុច​សាលា​បឋម​សិក្សាប៊ុន រ៉ានីហ៊ុន​សែន​កោះថ្ម​ ឆ្ពោះទៅ​ចំណុច​អិច ១៦ ព្រំដែន​កម្ពុជា វៀត​ណាម​ ដែល​សាលា​សំណាក់​នេះ​ គឺជាចំណុច​ឆ្លង​កាត់​ ដែល​ សម្តេច​​តេជោ​ ​ហ៊ុន សែន បានធ្វើ​ដំណើរ​ចាកចេញ​ពី​ កោះ​ថ្ម​ នា​យប់​ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៩៧៧ ឆ្ពោះទៅ​កាន់​ព្រំ​ដែន​។ សាលា​សំណាក់​ដែល​សម្ពោធ​ពេលនេះ បានសាង​ដោយ​ វិស្វកម្មក​ងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ មាន​ទទឹង ៦.១ ម៉ែត្រ បណ្តោយ ១៩. ៦ ម៉ែត្រ កំពស់ ១ ជាន់ ចំណាយ​ថវិកា​ ៩១.៩៣៤,៧០​ដុល្លារ​។

​           បន្ទាប់​មក​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ក៏​បាន​បន្ត​ដំណើរទៅ​កាន់​ព្រំដែន​កម្ពុជា ​វៀត ណាម ចំណុច អិច​១៦ និង​បាន​ចូល​ទៅ​អុចធូប​នៅ​រោង​អ្ន​កតាដើ​ម​ទ្រយឹង ​ដោយបាន​ទទួល​ការ​ស្វាគមន៏​ពី​ ឧត្តម​សេនីយ៍​ឯក​បំរុង ​ហ្វាម​ វ៉ាន់​ ហ្សាង​(​Phan Van Giang) រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ប្រទេស ​នៃ​សាធារណ​រដ្ឋ​សង្គមនិយម​វៀត​ណាម ​និង​​គណៈកម្មា​ធិការ​ខេត្ត​ប៊ិញ ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម​​។ ក្នុង​ឱកាស​នោះ​បន្ទាប់​ពី​ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ប្រទេស​ទាំង​ពី​រកម្ពុជា ​វៀត​ណាម​ បាន​អញ្ជើញ​ទៅ​សម្ពោធ​ផ្ទាំង​សិលា​ចារឹក​នៅ​ក្នុង​ទឹក​ដី​វៀត​ណាម​រួច​មក​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​និងឧត្តម​សេនីយ៍​ឯក​បំរុង ​ហ្វាម វ៉ាន់ ហ្សាង ក៏បាន​អញ្ជើញចូលរួម​ក្នុង​ពិធី​កាត់​ខ្សែ​បូរ​បើក​សម្ពោធ​បើក​អោយ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ នូវ​សមិទ្ធផល​នានា ​ដែល​បាន​កសាង​នៅ​តំបន់​ប្រវត្តិ​សាស្ត្រ​កោះថ្ម អិច-១៦ ស្ថិត ក្នុងឃុំ​ទន្លូង ​ស្រុក​មេមុត ខេត្តត្បូង​ឃ្មុំ ដែល​សមិទ្ធផល​ទាំ​ងនោះ​ រួមមាន​៖ វេទិកា​សំរាប់​កា​រប្រារព្ធ​ពិធី​អចិន្ត្រៃយ៍​, សាលា​សំណាក់​, ស្រះ​ទឹក, បន្ទប់​អនាម័យ​ និង​ទីលា​នបាល់​ទាត់ ​ដែល​សមិទ្ធផល​ទាំង​អស់​ ត្រូវ​សាង​សង់​ដោ​យ ក្រុម​ការងារ​រៀបចំ​ប្រារព្ធ​ខួប​លើក​ទី ៤៤​ឆ្នាំ ទិវា​ចង​ចាំ​ដំណើរ​ឆ្ពោះទៅ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុល ពត។​ សូម​បញ្ជាក់​ថា៖​ ការ​សាង​ស​ង់អគារ​វេទិកា​អចិន្ត្រៃយ៍​១​ខ្នង​ នេះ​គឺសម្រាប់​ងាយ​ស្រួល​ ក្នុង​ការ​រៀបចំ​ប្រារព្ធ​ពិធី​ផ្សេងៗ ​ដែល​វេទិកានេះ​បាន​សាង​សង់​ឡើង​តាម​រចនា​បទ​ខ្មែរ​ មាន​ទំហំ ​ទទឹង​ប្រវែង​៦,១​ម៉ែត្រ ​បណ្តោ​យ​ប្រវែង​៤៧​ម៉ែត្រ​ កម្ពស់​១​ជាន់​។​ អគារ​វេទិកានេះ​ ចំណាយ​ថវិកា​សាង​សង់​អស់​ចំនួន ​១៨១.៩៦៣​ ដុល្លារ​។​

          ក្នុង​ឱកាស​នោះ​បន្ទាប់​ពី​ សម្តេចពិជ័យសេនា ទៀ បាញ់ និង ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស វៀតណាម បានអញ្ជើញ​ដាំ​កូន​ឈើ ​ក្នុង​បរិវេណ​ប្រារព្ធពិធី​រួច​មក​ សម្តេចពិ​ជ័យសេ​នា ​និង ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារប្រទេស ក៏បានអញ្ជើញ​ចូល​រួម​ បញ្ចុះបឋម​សិលា​ បើកការដ្ឋាន​សាង​សង់​អគារមិត្តភាព កម្ពុជា វៀតណាម​នៅ​ចំណុច​ X-១៦​។ សូមបញ្ជាក់ថា៖ ការសាងសង់​អគារមិត្តភាព​កម្ពុជា​ វៀតណាម មានទំហំ ទទឹងប្រវែង១៨ ម៉ែត្រ បណ្តោយ ៦៣ម៉ែត្រ កម្ពស់ ២ជាន់ ចំណាយថវិកាចំនួន ១.០២៨.៥១០ ដុល្លារ ក្នុងនោះក្រសួងការពារប្រទេស នៃសាធារណ​រដ្ឋ​សង្គ​ម​និយម​វៀតណាម បានជួយឧបត្ថម្ភ​ថវិកា​ក្នុង​ការ​សាង​សង់​អគារ​មិត្តភាព កម្ពុជា វៀតណាម នេះ ចំនួន ១.១២៧.១១៤ ដុល្លារ។​

           នៅក្នុង​ឱកាស​នោះ​ដែល​ សម្តេចពិជ័យសេនា ទៀ បាញ់ បានផ្តល់បទ​សម្ភាសន៍​ជាមួយ អ្នកសារព័​ត៌​មានដោយ​បាន​បញ្ជាក់ថា៖ យើងមក​ជួបជុំរួម​គ្នា​ ដើម្បីសម្ពោធ​ផ្ទាំង​សិលាចារឹក​នៅ​ក្នុង​ទឹកដីប្រទេស​វៀតណាម និង វេទិកា អចិន្ត្រៃយ៍ ព្រមទាំង​សមិទ្ធផល​ផ្សេងៗទៀត ដែលសម្រេច​បាន​ក្នុង​រយៈ​ពេល​០១ឆ្នាំ​កន្ល​ង​ទៅ ​“ចន្លោះឆ្នាំ២០២០ ២០២១" ដើម្បីអ​បអរសាទរខួបអ​នុស្សាវរីយ៍លើក​ទី៤៤​ ទិវានៃការចងចាំ​ដំណើរឆ្ពោះទៅកា​រផ្តួលរំលំរបប​​ប្រល័យ ពូជសាសន៍ ប៉ុល ពត “២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២១“។ សម្តេចពិជ័យ​សេនា ​បានសម្ដែងកា​រកោត​សរសើរ និងវាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង ប្រកបដោយ​ស្មារតីទទួលខុ​ស ត្រូវខ្ពស់របស់ក្រុម​ការងារ​ដឹក​នាំ​ដោយ​​ នាយ​ឧត្តម​សេនីយ៍ សៅ សុខា ដែលបាន​កសាង​ហេដ្ឋារចនា សម្ព័ន្ធជា ច្រើន ដូចជា​៖​ វេទិកា​អចិន្ត្រៃយ៍ ទីសំណាក់ បន្ទប់អនាម័យ​ ស្រះទឹក ទីលានបាល់​ទាត់​ បំពាក់​បង្គោល​អគ្គិសនី​ប្រើ ដោយ​ពន្លឺ​ព្រះអាទិត្យ និងហេដ្ឋា​រចនា​សម្ព័ន្ធ​រណបមួយ​ចំនួន​ទៀត ដែលបានប្រើប្រាស់​ថវិការ​ហូត​ទៅ​ដល់​ចំនួន ជាង​២លាន​ដុល្លារ​អាមេរិក​។ សម្តេច​ពិជ័យសេនា បាន​បញ្ជាក់​ថា៖ ​ពិធី​សម្ភោធ​សមិទ្ធផល​នានា ​ដើម្បី​អបអរសាទរខួប​អនុស្សាវរីយ៍​លើក​ទី​៤៤ ​នា​ថ្ងៃនេះ ​ក្នុង​គោល​បំណង​ ទី​១ ទុកជាប្រវត្តិសាស្ត្រ​សម្រាប់​មនុស្ស​គ្រប់​ជំនាន់ ពិសេស​អប់​រំយុ​វជន​ និងមនុស្ស​ជំនាន់​ក្រោយ​ឲ្យបានដឹ​ង​ និង​ចង​ចាំ​នូវព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ ​ដែល​ប្រទេស​កម្ពុជា​បាន​ឆ្លង​កាត់​នូវ​សោក​នា​ដ​កម្ម​។​ ទី​២ រំលឹកដឹ​ងគុណ​ចំពោះ​ សម្តេចតេជោ ហ៊ុន សែន ដែល​ជា​ស្ថាបនិក មគ្គុ​ទេសក៍​ឯក​ ព្រម​ទាំង​ឥស្សរជន ប្រតិបត្តិករ​នយោបាយ​ឈ្នះ ឈ្នះ ដែលនាំ​មក​នូវសុខ​សន្តិភាព និង​ការឯកភាព​ជាតិ​ពេញ​លេញ​។ ទី​៣ ប្រែក្លាយ​តំប​ន់ ប្រវត្តិសាស្ត្រយោធា​ តេជោកោះថ្ម អិច -១៦ នេះ ទៅជាតំបន់ប្រវត្តិសាស្ត្រ​សម្រាប់​បម្រើ​ឲ្យ​វិស័យ​វប្បធម៌ ទេសចរណ៍ សេដ្ឋកិច្ច កីឡា ពាណិជ្ជកម្ម ទំនាក់ទំនង​មិត្តភាព​ មានភាពរុងរឿង​ប្រទេស​ជាតិ​ និង​ប្រជាជនជិត​ខាង​ទាំង​ពី​រ កម្ពុជា-វៀតណាម សំដៅ​កសាង​ព្រំដែន ​សន្តិភាព មិត្តភាព ​សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ជាទិសដៅ​ទៅ​មុខ ​សម្តេច​ពិជ័យ​សេនា ​បញ្ជាក់​អោយ​ដឹងថា៖ យោងតាម​ផែនកា​រ​កិច្ចសហប្រតិបត្តិការ​ប្រចាំ​ឆ្នាំ ​រវាង​ក្រសួង​ការពារ​ជាតិ​ប្រទេស ​ទាំង​ពីរ​ កម្ពុជា-វៀតណាម សម្រាប់​កម្ពុជា​នឹង​ធ្វើ​ការ​ ប្តេជ្ញាចិត្ត​យ៉ាង​មុត​មាំ​ ខិតខំ​អភិវឌ្ឍតំបន់​ប្រវត្តិសាស្ត្រ X- 16 នេះ ទៅតាម​ផែន​ការដែល​បាន​គ្រោង​ទុក​ ដូច​ជា ​សាង​សង់​អគារ​មិត្តភាព​កម្ពុជា-វៀតណាម​ ឲ្យ​បាន​រួច​រា​ល់ សាង​សង់​ ជួសជុល និងអភិវឌ្ឍផ្លូវថ្នល់ ដាំដើមឈើលម្អ រៀបចំទីលា​ន​បាល់​ទាត់ ​ស្រះ​ទឹក​ ព្រមទាំង​ហេដ្ឋា​រចនា​សម្ព័ន្ធ រណប​ផ្សេងៗ​ទៀត ឲ្យកាន់តែ​រីកចម្រើន​ឆាប់​រហ័ស​ថែម​ទៀត ​ដើម្បីឆ្ពោះទៅការ​រៀបចំ​ខួប​អនុស្សាវរីយ៍​លើក​ ទី​៤៥​ ទិវា​នៃ​ការចង​ចាំ​ដំណើរឆ្ពោះទៅ​ការ​ផ្តួលរំលំ​របប​ប្រល័យ​ពូជ​សាស​ន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២ ខាងមុខ​។

        សម្តេចពិជ័យសេនា ទៀ បាញ់ បានសំដែង​ជំនឿយ៉ាង​មុត​មាំថា​៖ ​តាម​រយៈវត្តមាន​ប្រតិភូ​ក្រសួងការពារប្រទេស​      វៀតណាម ដែលដឹ​ក​នាំ ​ដោយ​ ឯកឧត្តម ហ្វាម វ៉ាន់ ហ្សាង និង គណៈកម្មាធិការ​ខេត្ត​ប៊ិញ​ភឿក ​នាពេល​នេះ ​នឹង​បន្ត​ ជម្រុញអភិវឌ្ឍទីតាំង​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​ប្រទេស​វៀត​ណា​ម ឲ្យកាន់​តែមានភាព​រីក​ចម្រើន និងពង្រឹ​ង​កិច្ចសហ ការជួយ​គាំទ្រ ដល់កិច្ច​ដំណើរការ របស់ក្រុម​ការងា​រ​ប្រវត្តិសាស្ត្រ​កម្ពុជា ​ដើម្បី​រួមគ្នាលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ វិស័​យ​ប្រវត្តិសាស្ត្រ​នេះ​ថែម​ទៀត ​សម្រាប់​ទុកឲ្យយុវជន​ជំនាន់​ក្រោយ​ប្រទេស​ទាំង​ពីរ កម្ពុជា-វៀត​ណាម សិក្សារៀនសូត្រនា​ពេល​អនាគត​។ ជាចុងក្រោយ សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែង​អំណរគុណចំពោះ​ក្រសួងកា​រពារ​ប្រទេស​វៀត​ណាម​ គណៈកម្មាធិការ​ខេត្តប៊ិញភឿក ដែលបាន កសាងសមិទ្ធ​ផល​នានា សម្រាប់​ចូល​រួមអបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៤​ បាន​ទា​ន់ពេល​វេលា​ មាន​ជា​អាទិ៍ ​រៀបចំផ្ទាំង​សិលាចារឹក​ ជួសជុល​ថែទាំ​ទីតាំង​ប្រវត្តិសាស្ត្រ កសាងប​ណ្តើហេដ្ឋា​រចនា​សម្ព័ន្ធ សហការ​ជាមួ​យក្រុម​ ការងារ​រៀបចំ​ពិធីសម្ពោធ​ផ្ទាំង​សិលាចារឹក​ ដោយ​ទទួលបដិសណ្ឋារកិច្ច​គណៈប្រតិភូកម្ពុជា បាន​យ៉ាង​ល្អប្រសើ​រទៅ​ តា​ម​ការឯកភាព​រប​ស់ក្រុម​ការងារ តាមផែនការ​កិច្ចសហប្រតិបត្តិការ​ប្រចាំ​ឆ្នាំ ​រវាង​ក្រសួង​ការពា​រជាតិ​ប្រទេស​ទាំង​​ពីរ​ ​កម្ពុជា​វៀត​ណាម​ ៕