ព័ត៌មាន

កិច្ច​ប្រជុំ​ពិភាក្សា​អំពីការងារ​រៀបចំ​ប្រុង​ប្រៀប​ចាត់​តាំង​ប្រធាន ​អនុប្រធាន ក្រុមការងារ​ និង​ក្រុមគ្រូពេទ្យ​កង​ទ័​ព ដើម្បី​ចុះទៅ​ផ្តល់​វ៉ាក់​សាំងការពារ​ជំងឺ​កូវីដ​១៩ ក្នុងភូមិ​សាស្ត្រ​តំបន់​មួយ​ចំនួន​ របស់​ខេត្ត​ចំនួន ​៥
នាយកដ្ឋានព័ត៌មាន(៣)
40
2422 កិច្ច​ប្រជុំ​ពិភាក្សា​អំពីការងារ​រៀបចំ​ប្រុង​ប្រៀប​ចាត់​តាំង​ប្រធាន ​អនុប្រធាន ក្រុមការងារ​ និង​ក្រុមគ្រូពេទ្យ​កង​ទ័​ព ដើម្បី​ចុះទៅ​ផ្តល់​វ៉ាក់​សាំងការពារ​ជំងឺ​កូវីដ​១៩ ក្នុងភូមិ​សាស្ត្រ​តំបន់​មួយ​ចំនួន​ របស់​ខេត្ត​ចំនួន ​៥

           ព្រឹក​ថ្ងៃ​សុក្រ ​៩​កើត ​ខែ​បឋមាសាឍ ​ឆ្នាំ​ឆ្លូវ ​ត្រី​ស័ក ​ពុទ្ធ​សករាជ ២៥៦៥ ត្រូវនឹង​ថ្ងៃទី​១៨​ ខែ​មិថុនា ឆ្នាំ​២០២១​នេះ​ នៅ​សាលប្រជុំជាន់​ទី​៣​ ខុទ្ទកាល័យ​អគ្គបញ្ជាការ នា​ក្រុង​ភ្នំពេញ មានបើក​កិច្ច​ប្រជុំ​ពិភាក្សា​អំពីការងារ​រៀបចំ​ប្រុង​ប្រៀប​ចាត់​តាំង​ប្រធាន ​អនុប្រធាន ក្រុមការងារ​ និង​ក្រុមគ្រូពេទ្យ​កង​ទ័​ព របស់​ក្រុម​ការ​ងារ​ប្រតិបត្តិ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ​១៩​ ក្រសួង​ការ​ពារ​ជាតិ​ ដើម្បី​ចុះទៅ​ផ្តល់​វ៉ាក់​សាំង​ជូន​ដល់​ប្រជាពលរដ្ឋ​ កម្មករ និយោជិត ក្នុងតំបន់​ប្រឈម​ហានិភ័យ​ខ្ពស់​ការ​ឆ្លង​រាល​ដាល​ នៃ​ជំងឺ​កូវីដ​១៩​ សហគមន៍ ក្នុងភូមិ​សាស្ត្រ​តំបន់​មួយ​ចំនួន​ របស់​ខេត្ត​ចំនួន ​៥ ​ដែល​រួម​មាន​ខេត្ត​ព្រះ​សីហនុ, កំពង់ស្ពឺ, តាកែវ, កំពង់ចាម និង​ខេត្ត​ស្វាយ​រៀង​ ទៅ​តាម​បទ​បញ្ជា​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល ​សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃព្រះ​រាជាណា​ចក្រ​កម្ពុជា ​និង​សម្តេចពិជ័យសេនា ឧបនាយ​ក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​។

          កិច្ច​ប្រជុំនេះ​បាន​ប្រព្រឹត្តិ​ទៅ​ស្ថិត​ក្រោម​អធិបតី​ភាព​ នាយ​ឧត្ត​មសេនីយ៍​ ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ​ចម្រុះ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​ជា​ប្រធាន​ប្រតិបត្តិ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ​១៩​ ក្រសួង​ការ​ពារ​ជាតិ ​ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​សំណាក់​ នាយ​ឧត្តម​សេនីយ៍​ ណឹម ​សុវត្ថិ​ ​ទី​ប្រឹក្សា​ពិសេស​សម្តេច​ពិជ័​យសេនា ​ឧបនា​យក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​អគ្គនាយ​ក ​អគ្គ​នាយកដ្ឋាន​នយោ​បាយ និង​កិច្ច​ការ​បរទេស​ក្រសួង​ការ​ពា​រជាតិ​ នាយ​ឧត្តម​សេនីយ៍​ មាស​ សា​វ៉​ន អគ្គ​នាយក​ អគ្គនាយកដ្ឋាន​យោធ​សេវា​ ក្រសួង​ការ​ពារជាតិ ​នាយ​ឧត្តម​សេនីយ៍​ មាស ​សំ​អុល​ អគ្គ​នាយក​រង​ អគ្គនាយក​ដ្ឋាន​យោធ​សេវា​ និង​ជា​នាយ​ក​នាយក​ដ្ឋាន​បុគ្គលិក​ក្រសួង​ការ​ពារ​ជាតិ​ ព្រម​ទាំង​មាន​ការ​ចូល​រួម​ផង​ដែរ​ ពី​សំណាក់​ឯកឧត្តម​ អស់​លោក​ជា​មេ​បញ្ជាការ​គ្រប់​បណ្តា​អង្គភាព​កង​ទ័ព​ជើង​គោក​ ជើង​ទឹក​ ជើង​អាកាស​ និង​មេ​បញ្ជាការ ​ក្រុម​ការ​ងារ​ជំនាញ ​និង​ក្រុម​គ្រូ​ពេទ្យ​ជំនាញ​តាម​បណ្តា​ស្ថាប័ន​អង្គភាព​ពាក់​ព័ន្ធ​ របស់​ក្រុម​ការងារ​ប្រតិបត្តិ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ​១៩ ​ក្រសួង​ការ​ពារ​ជាតិ​ជា​ច្រើន​រូប​។

          កិច្ច​ប្រជុំនេះ​ បាន​ផ្តោត​សំខាន់​ពាក់​ព័ន្ធ​ទៅ​ដល់​ការ​រៀបចំ​ទី​តាំង​ ការ​ចាត់​បញ្ជូន​ក្រុម​ការងារ​បច្ចេក​ទេស​ ក្រុម​គ្រូពេទ្យ​បំរើ​ឲ្យ​បេសក​កម្ម​ នៃ​យុទ្ធនា​ការ​ផ្តល់​វ៉ាក់​សាំង​ជូន​ប្រជាពលរដ្ឋ​ កម្មករ និយោជិត ក្នុង​តំបន់​ភូមិសាស្ត្រ​ខេត្ត​ប្រឈម​ខ្លាំ​ង​ទាំ​ង៥​ និង​កិច្ច​សហការ​ជា​មួយ​អាជ្ញាធរ​មូល​ដ្ឋាន​ឃុំ ​សង្កាត់ ​ក្រុង ស្រុក ខេត្ត ទាំងនោះ ដើម្បី​ដំណើការ​ផ្ត​ល់វ៉ាក់​សាំង​ជូន​ប្រជាពលរដ្ឋ​យើង​ប្រកប​ដោយ​ភាព​រលូន និ​ង​ទទួល​ជោគ​ជ័យ​​។ សូម​បញ្ជាក់​ថា​៖ ប្រជា​ពលរដ្ឋ កម្មករ កម្មការិនី និ​ង​​និយោជិត ​ដែល​រ​ស់​នៅ​ ស្លាក់​នៅ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ហា​និ​ភ័យ​ទាំង​ ​៥ ដែល​ត្រូវ​ទទួលការ​ចាក់​វ៉ាក់​សាំង​ មាន​ចំនួន​សរុប​ប្រមាណ ​១​លាន​ ២​សែន​ ៤​ម៉ឺន​ ៤១២​នាក់​ ក្នុង​នោះ​កង​ទ័​ពទទួល​ខុស​ត្រូវ​ចាក់​ប្រមាណ​ជា​ ៨​សែន​ ៣​ម៉ឺន​ ៩​ពាន់​ ៦៨៥​នាក់​ សុខា​ភិបាល​តាម​បណ្ដា​ខេត្ត​ ទទួល​ខុសត្រូវ​ចា​ក់​ប្រមាណ​ជា​ ៤​សែន​ ៧២៧​នាក់​​។​ 

           ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​នោះ ​នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដែល​ជា​ប្រធាន​ក្រុម​ការងារ​ប្រតិបត្តិ​ចាក់វ៉ាក់​សាំ​ង ក្រសួង​ការ​ពារ​ជាតិ​ បាន​សំណូមពរ​យ៉ាង​ទទូច​ដល់​សមាជិក​ក្រុម​ការងារ​ប្រតិបត្តិ​ទាំង​អស់​ ទាំង​ក្រុមការ​ងារ​បច្ចេក​ទេស​ និង​ក្រុម​គ្រូ​ពេទ្យ​ជំនាញ ​ក្នុង​ពេល​ចុះ​បំពេញ​បេសក​កម្ម​ ផ្តល់​វ៉ាក់​សាំង​ជូន​ប្រជាពលរដ្ឋ​ កម្មករ កម្មការិនី និងនិយោជិត តាម​បណ្តាគោល​ដៅ​ភូមិ​សាស្រ្ត​ខេត្ត​ទាំង​៥​ ដែល​ប្រឈម​ការ​ឆ្លង​រាល​ដាល​ខ្លាំង​ជំងឺ​កូវីដ​១៩​ ពេល​បំពេញ​ការងារ​ត្រូវ​ប្រតិបត្តិ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​​ លើ​វិធាន​ការ​ការ​ពារ​ខ្លួន​ ៣​កុំ ​៣​ការ​ពារ​ របស់​ប្រមុខ​រាជ​រដ្ឋាភិបាល ​និង​ក្រសួង​សុខា​ភិបាល​ ពិសេស​សមាជិក​ក្រុម​ការ​ងារ​បច្ចេកទេស ​និង​ក្រុម​គ្រូ​ពេទ្យ​ដែល​ចុះទៅ​បំពេញ​ការ​ងារ​ទាំង​អស់​ ក៍​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​សុខភាព​ខ្លួន​យើង​ម្នាក់ៗ​ តាម​រយៈ​ធ្វើ​តេស្ត​យក​សំណាក​រក​មេរោ​គ​កូវីដ​ ដើម្បី​ឱ្យ​ប្រាកដ​ថា​យើង​គ្មា​ន​ផ្ទុក​មេរោគ​កូវីដ​ ១៩​ ឲ្យ​បាន​គ្រប់ៗ​គ្នា​ មុន​ចេញ​ទៅបំពេញ​ការ​ងារ​នៅ​តាម​បណ្ដា​ខេត្ត​ទាំង​ ៥​ ដែល​ប្រការ​នេះ​ គឺ​ដើម្បី​សុខភាព​យើង​ផ្ទាល់​ផង​ ហើយ​ក៍​ជា​កា​រចូល​រួម​កាត់​ផ្តាច់​ការ​ចម្លង​មេរោគ​ដ៏​កាច​សាហាវ​នេះ​ ពី​មនុស្ស​ម្នា​​ក់​ទៅ​មនុស្ស​ម្នាក់​ ក្នុង​សហគមន៍ ​យើង​ផង​ដែរ​។ នាយ​ឧត្តម​សេនីយ៍ ​ប្រធាន​ប្រតិបត្តិ​ចាក់​វ៉ាក់​សាំង​ ក្រសួង​ការ​ពារ​ជាតិ​ ក៏​បា​នរំលឹក​ដ​ល់ប្រធាន​ អនុ​ប្រធាន ​ក្រុម​ការងារ​បច្ចេកទេស ​និង​ក្រុម​គ្រូ​ពេទ្យ​ជំនាញ​ទាំង​​អស់​ ដែល​បាន​ចេញ​ទៅ​បំពេញ​បេសក​កម្ម​ជា​ប្រវត្តិ​សាស្ត្រ​ក្នុង​ការ​ផ្ដល់​វ៉ាក់​សាំង​ជូន​ប្រជាពលរដ្ឋ​ តាម​បទ​បញ្ជា​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល ​ត្រូវ​ឆ្លៀត​ពេល​ក្នុង​ការ​អប់រំ ​ពន្យល់​ណែនាំ​ ដ​ល់ប្រជាពលរដ្ឋ​ដែល​ម​កទទួល​ការ​ចាក់​វ៉ាក់​សាំង​ ពី​កង​ទ័ព​យើង​ឲ្យ​ចេះ​អនុវត្ត​នៅ​វិធាន​ការ​សុខាភិបាល ​៣​កុំ ​៣​ការពារ​ មាន​ការ​រក្សា​គម្លាត​សុវត្តិភាព​ អនាម័យ ​ការ​វាស់​កំដៅ ​ពាក់​ម៉ាស​ បាញ់​អាកុល​ឱ្យ​បាន​ជា​ប្រចាំ ​ដើម្បី​សុវត្ថិភាព​យើង​ទាំង​អស់​គ្នា​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ